រថយន្តលុចសុីស៣០០ពន្លះម៉ូតូឌ្រីមសង់ត្រង់ចំណុចផ្លូវជាបួនរងរបួសធ្ងន់ស្រាពីនាក់

ភ្នំពេញ៖ បុរសជនជាតិចិនបីនាក់បើករថយន្តមួយគ្រឿងលឿនពេកដល់ចំណុចផ្លូវបែកជាបួនចាប់ហ្វ្រាំងមិនទាន់ជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងជិះដោយបុរសពីនាក់ពេញទំហឹងខ្ទាតម៉ូតូទៅលើចិញ្ចើមផ្លូវបណ្តាលបុរសពីនាក់រងបួសធ្ងន់ម្នាក់ស្រាលម្នាក់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨-១០នាទីយប់ថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០១៨ ស្ថិតនៅចំណុច មុខភោជនីយដ្ឋាន រស្មីបឹងកក់ តាមបណ្តោយផ្លូវ១៩៦៦កែងនិងផ្លូវ១០១១ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសជនជាតិបីនាក់បើករថយន្តលុចសុីសRX៣០០ពណ៏សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AV-3551ធ្វើដំណើរតាមបណ្តោយផ្លូវ១៩៦៦ទិសដៅពីលិចទៅកើតលុះដល់ផ្លូវបែកជាបួនកែងនិងផ្លូវ១០១១ចំណុចកើតហេតុុខាងលើជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី០១៦ពណ៏ខ្មៅពាក់ស្លាកលេខភ្នំពេញ1FM-2192ជិះដោយបុរសពីនាក់តាមបណ្តោយផ្លូវ១០១១ទិសដៅពីត្បូងទៅជើងពេញទំហឹងបណ្តាលឲ្យខ្ទាតម៉ូតូទៅលើចិញ្ចើមផ្លូវជាប់ទាំងស្លាក លេខរថយន្តនៅជាប់ជាមួយម៉ូតូចំណែកជនរងគ្រោះដួលបោកនិងថ្នល់រងរបួសធ្ងន់ម្នាក់និងស្រាលម្នាក់។ត្រូវបានរឺម៉កម៉ូតូបីនៅក្បែរកន្លែងដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យសែនសុខភ្លាមៗ ។រីឯជនជាតិចិនពីនាក់បានទៅមើលជនរងគ្រោះនៅមន្ទីពេទ្រផងដែរ។ចំណែកម្នាក់ទៀតនៅនិងកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រងចាំភាគីទាំងសងខាងសម្របសម្រួសគ្នាដោយភាគីបង្កចេញថ្លៃព្យាបាលនិងជួលសជុលម៉ូតូទាំងអស់ដើម្បីចញ្ចប់រឿងនៅនិងកន្លែងកើតហេតុ៕កុសល​

លោក ហែម ដារិទ្ធ ធ្វើមិនដឹង ឬ ត្រូវថ្នាំសណ្ដុំបានជាបណ្ដោយឲ្យគេសង់ផ្ទះអត់ច្បាប់ ហើយរំលោភយកព្រំដីអ្នកជិតខាងទៀត

ភ្នំពេញ៖ អជ្ញាធរខណ្ឌពោធិ៍សែនជ័យធ្វើមិនដឹង ឬត្រូវថ្នាំសណ្  ដំបានជាបណ្ដោយឲ្យជន​ខិលខូចធ្វើផ្ទះអត់សុំច្បាប់អនុញ្ញាត ហើយរំលោភព្រំដីដោយសង់លយលើសំយាបផ្ទះអ្នក​រស់នៅជិតខាងជិតកន្លះម៉ែត្រ? ករណីនេះធ្វើឲ្យមានបង្កជាទំនាស់​ដោយភាគីរងគ្រោះបានប្ដឹងទៅសុំការធ្វើ​អន្ដរាគមន៍ពីអាជ្ញារធសង្កាត់ ខណ្ឌ ប៉ុន្ដែគ្មានដំណោះស្រាយ។

ជាក់ស្ដែងកាលពីព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នេះ ខាងប្រធានភូមិបាលខណ្ឌ​ពោធិសែនជ័យ  និងមន្រ្តីសាលាសង្កាត់ចោមចៅ២ បានចុះទៅដល់ទីតាំងសំណង់​ដែលកំពុងសាងសង់មួយកន្លែង ដែលអត់ច្បាប់សាងសង់ ដោយបានដើរមើលនិងពិនិត្យ ព្រំដី ប៉ុន្ដែព្រំដីដូចជា គ្មានសញ្ញាសម្គាល់ទើបខាងភូមិបាលយកម៉ាស៊ីន​ដើម្បីវាស់រក​ព្រំដីដើមឲ្យបានត្រឹមត្រូវ ។

ក្រោយមានការវាស់វែងរួច មន្ដ្រីភូមិបាលបានបញ្ជាក់ថា សំណង់ ដែលកំពុងសាងសង់​នេះមិនបានសុំច្បាប់អនុញ្ញាតសាងសង់ទេ មិនតែបណ្ណោះថែមទាំងសង់លយទៅលើផ្ទះ​អ្នកជិតខាងដល់ទៅជិតកន្លះម៉ែត្រទៀត  ទើបខាងមន្ដ្រីភូមិបាលបាលចេញ លិខិតជូនដំណឹងឲ្យបញ្ឃប់ការសាងសង់ ។ ប៉ុន្តែករណីនេះភាគីខាងម្ចាស់ផ្ទះមិនហ៊ានចេញមកបកស្រាយឬមកធ្វើការសម្របសម្រួលជា​មួយមន្ដ្រីភូមិបាលទេ ដោយប្រើឲ្យកូនមកមើលការខុសត្រូវទៅវិញ ដែលករណីនេះហាក់មើលងាយសមត្ថកិច្ចខ្លាំងណាស់  ។

អ្នករស់នៅជិតខាងសំណង់មួយនេះនិយាយថា បានជាម្ចាស់ផ្ទះមិនខ្លាចញញើតអាជ្ញាធរដែនដី ព្រោះកន្លងមកគេនិយាយក្តែងៗថា គេអាងខ្នងលោកអភិបាលរងរាជធានីភ្នំពេញម្នាក់ នៅឈរពីក្រោយខ្នង ម្ល៉ោះហើយពេលអាជ្ញាធរចុះទៅរារាំង ឬ សុំមើលច្បាប់សាងសង់ ម្តងៗ គេដេញឲ្យទៅសួរលោក អភិបាលរងរាជធានីម្នាក់នោះទៅ ។ ពេលឮដូច្នេះ មន្ត្រីមូលដ្ឋានបាន ត្រឹមបើកភ្នែកធំៗ មិនហ៊ានធ្វើអ្វីទាំងអស់ ។

ពាក់ព័ន្ធករណីសាងសង់សំណង់គ្មានច្បាប់ទំលាប់នេះភ្នាក់ងារយើងមិនអាចសុំការបំភ្លឺពីលោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យបានឡើយ កាលពីរសៀលថ្ងៃ១៤កញ្ញានេះ ប៉ុន្តែ ភ្នាក់ងារយើងខ្ញុំនិងរង់ចាំការបកស្រាយបំភ្លឺគ្រប់ពេល ពីលោក ៕បញ្ញា​

អភិបាលខណ្ឌដង្កោ ដឹកនាំមន្ត្រីរាជការសម្អាត និងរើសសំរាមនៅតាមផ្លូវ អបអរសាទរទិវាសម្អាតពិភពលោក


ភ្នំពេញ​៖ព្រឹកថ្ងៃសុក្រ ៥កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ រដ្ឋបាលខណ្ឌដង្កោ បានរៀបចំទិវាសម្អាតពិភពលោក ក្រោមអធិបតីភាព លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ ដោយមានការចូលរួមពីមន្ត្រីជុំវិញខណ្ឌ កម្លាំងអធិការការដ្ឋាននគរបាលខណ្ឌ កម្លាំងកងរាជអាវុធហត្ថខណ្ឌ សណ្តាប់ធ្នាប់ខណ្ឌ យុវជនស.ស.យ.ក និងប្រជាពលរដ្ឋ ប្រមាណ៣០០នាក់។
ជាមួយគ្នានោះ នៅតាមមូលដ្ឋានសង្កាត់ទាំង១៣ ទីវត្តអារាម សាលារៀន និងទីសាធារណៈនានាក៏បានរៀបចំប្រារព្ធទិវាសម្អាតពិភាពលោកផងដែរ ដោយមានការចូលរួមពីមន្ត្រីរាជការ កងកម្លាំងគ្រប់ប្រភេទ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ព្រះសង្ឃ។

ទិវានេះប្រារព្ធឡើងក្នុងគោលបំណង លើកទឹកចិត្តឲ្យប្រជាពលរដ្ឋចូលរួមក្នុងការគ្រប់គ្រងសំរាម ក្នុងប្រទេសរបស់យើង និងជាការលើកម្ពស់ការយល់ដឹងដល់ប្រជាជនយើង អំពីស្ថានភាពធ្ងន់ធ្ងរនៃសំរាមដែលកើតឡើង នៅលើភពផែនដី ហើយគោលបំណងនៃទិវានេះ ក៏ស្របទៅនឹងការប្រឡងប្រណាំងទីក្រុងស្អាត ដែលផ្តួចផ្តើម និងដឹកនាំផ្ទាល់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕បញ្ញា​

ឆក់​ទូរស័ព្ទ​បាន​ហើយ​ព្រះ​មិន​ជួយ​ដួល​ម៉ូតូ​ត្រូវ​កម្លាំង​នគរបាល​ចាប់​ឃាត់​ខ្លួន​

ភ្នំពេញៈ នៅថ្ងៃទី ១៤-០៩-២០១៨ វេលាម៉ោង ០១ និង៣០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០២នាក់ ករណីលួចមានស្ថានទម្ងន់ទោសដោយប្រព្រឹត្តអំពើហឹង្សា ( ឆក់យកទូរសព្ទ័ដៃ) នៅចំណុចតាមបណ្តោយផ្លូវ១០១៩ ក្រុម៤ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ បង្កឡើងដោយជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូ០១គ្រឿង ស្លៀកពាក់ស៊ីវិល ។
ជនសង្ស័យចំនួន០២នាក់រួមមាន ៖
១-ឈ្មោះ សុខ គន្ធា ភេទប្រុស អាយុ ២២ឆ្នាំ មុខបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិស្លែងរលើង សង្កាត់អូរបែក្អម ខណ្ឌសែនសុខ (មានសារធាតុញៀន) ។
២-ឈ្មោះ អ៊ុំ មករា ភេទប្រុស អាយុ ១៨ឆ្នាំ មុខបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិស្លែងរលើង សង្កាត់អូរបែក្អម ខណ្ឌសែនសុខ (មានសារធាតុញៀន) ។ចំណែក​ឯ​ជនរងគ្រោះចំនួន០១នាក់ ឈ្មោះ យ៉ុង មុន្នី ភេទប្រុស អាយុ ៥៦ឆ្នាំ មុខរបរមេការហាឃីងឌ្រាហ្គន ស្នាក់នៅផ្ទះគ្មាន លេខ ផ្លូវលំ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

សម្ភារៈបន្សល់ទុក ៖ ម៉ូតូចំនួន០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ គ្មានស្លាកលេខ (របស់ជនសង្ស័យ) និងទូរសព្ទ័ដៃចំនួន០១គ្រឿង ម៉ាកសាំសុង​ចាស់ប្រគល់ឲ្យជនរងគ្រោះវិញ ។​

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបាន​អោយ​ដឹង​ថា​ មុនពេលកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូចេញពីធ្វើការ ក្នុងគោលបំណងមកផ្ទះ នៅសង្កាត់គោកឃ្លាង ពេលជនរងគ្រោះធ្វើដំណើរជិះម៉ូតូមកដល់ចំណុចកើតហេតុស្រាប់តែជនសង្ស័យ០២នាក់ ជិះម៉ូតូ០១គ្រឿងមកជិតជនរងគ្រោះ រួចជនសង្ស័យធ្វើសកម្មភាពឆក់យកទូរសព្ទ័ដៃចេញពីហោប៉ៅខោ របស់ជនរងគ្រោះបាន ហើយជិះម៉ូតូគេចខ្លួន បានចំងាយប្រហែល៣០ម៉ែត្រ ជនសង្ស័យបានជិះម៉ូតូរបស់ខ្លួនជ្រុលទៅបុកឃឿនចែកទ្រូងផ្លូវបណ្តាឲ្យដួលម៉ូតូនិងរងរបួស រួចជនរងគ្រោះស្រែកថាចោរៗ ភ្លាមនោះកម្លាំងល្បាតប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង មកដល់ ចំណុចកើតហេតុ នាំខ្លួនជនសង្ស័យទៅព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ។បន្ទាប់​មក​ជន​គ្រោះបានដាក់ពាក្យ បណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង ។

បច្ចុប្បន្នជនសង្ស័យកំពុងព្យាបាលនៅមនទីរពេទ្យលោកសង្ឃ​ និងហើយសមត្ថកិច្ចយើងកំពុងកសាងសុំណុំរឿងដើម្បីអនុវត្តនីតិវិធីច្បាប់៕៩៨

ប្រទះឃើញសាកសពបុរសម្នាក់មានស្នាមអារកនិងចាក់សម្លាប់

ភ្នំពេញ៖ សាកសពបុរសម្នាក់ត្រូវបានកម្មកររោងចក្រកាត់ដេរ១ក្រុមប្រទះឃើញក្នុងខណៈពេលធ្វើដំណើរទៅធ្វើការ ឆ្លងកាត់កន្លែងកើតហេតុ ហើយក៏បានរាយការណ៍ជូនអាជ្ញាធរនិងនគរបាលឲ្យចុះទៅពិនិត្យមើលភ្លាមៗដែរ។ប៉ុន្តែមិនទាន់ដឹងថាជាករណីប្លន់សម្លាប់ឬក៏ជារឿងគំនុំនោះឡើយ គ្រាន់តែដឹងថាជាករណីឃាតកម្មព្រោះសពមានស្នាមអារកនិងចាក់ច្រើនកន្លែង មិនតែប៉ុណ្ណោះជនសង្ស័យបានអូសសពចេញពីកន្លែងកើតហេតុទៅចោលលើដីវាលស្មៅចម្ងាយប្រមាណ២០០ម៉ែត្រទៀតផង។

ហេតុការណ៍នោះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៤០នាទីព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមផ្លូវបេតុងភូមិកប់គង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះខាងលើមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ មានអាយុប្រហែលជាង៣០ឆ្នាំ ស្លៀកខោខ្លីពណ៌ខៀវនិងពាក់អាវផ្កាដៃវែងពណ៌ប្រផេះហើយមានស្នាមអារកនិងចាក់សម្លាប់ ។ចំណែកនៅលើផ្លូវត្រង់កន្លែងដែលកើតហេតុដំបូងនានមួកសុវត្ថិភាពរបស់មនុស្សប្រុស១និងស្រី១ព្រមទាំងមានឈាមផងដែរ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលមានការភ្ញាក់ផ្អើលមានកម្មករ១ក្រុមបាននាំគ្នាដើរចេញពីផ្ទះជួលនៅក្នុងភូមិកប់គងដើម្បីទៅធ្វើការរោងចក្រ ។លុះពេលទៅដល់ត្រង់ចំណុចកើតហេតុបានប្រទះឃើញមានឈាមនិងមួកសុវត្ថិភាព២ដ្ថិតនៅរប៉ាត់រប៉ាយនៅលើផ្លូវ។ដោយមានការសង្ស័យបាននាំគ្នា រកមើលស្រាប់តែបានប្រទះឃើញសាកសពបុរសខាងលើដេកស្លាប់នៅលើវាលស្មៅទើបរាយការណ៍ជូនអាជ្ញាធរភូមិនិងនគរបាលភ្លាមៗតែម្ដង។

បន្ទាប់មកនគរបាលប៉ុស្តិ៍ចុះទៅកាន់ទីនោះភ្លាមៗដែរហើយមិនទាន់ដឹងថាជាករណីអ្វីពិតប្រាកដនៅឡើយ ប៉ុន្តែបើតាមការសន្និដ្ឋានដំបូងសង្ស័យថាជនរងគ្រោះស្លាប់ដោយសារតែអំពើឃាតកម្មព្រោះសពមានស្នាមអារកនិងចាក់សម្លាប់ ហើយនគរបាលប៉ុស្តិ៍បានរាយការណ៍បន្តទៅកាន់ការិយាល័យបច្ចរកទេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីធ្វើកោសល្យវិច័យហើយ៕៩៨

បើក​រថយន្ត​លឿន​មិន​ប្រយ័ត្ន​បុក​ឃឿន​ពុះ​ចែក​ទ្រូង​ផ្លូវ​ខូច​អស់​មួយ​ផ្ទាំង

ភ្នំពេញ​ :​យុវជន​ម្នាក់​បើក​រថយន្ត​ខ្វះ​ការ​ប្រុងប្រយ័ត្ន​បុក​ឃឿន​ពុះ​ចែក​ទ្រូង​ផ្លូវ​បណ្តាល​ឲ្យ​ខូចខាត​​អស់​ចំនួន​មួយ​ផ្ទាំង​រថយន្ត​បែក​កង់​ដាច់​កាឡេបើក​ទៅ​មិន​រួច​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​បាន​ភ្លាម​ៗ​ បង្កអោយ​មាន​ការ​ភ្ញាក់ផ្អើល​កាលវេលម៉ោង​៩នឹង​៤០នាទី​យប់​ថ្ងៃ​ទី​១៣ខែ​កញ្ញាឆ្នាំ​២០១៨​នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ភូមិ​ក្បាល​ដំរី​២សង្កាត់​កាកាប​២​ ខណ្ឌពោធិ៍សែនជ័យ​រាជធានីភ្នំពេញ​។

រថយន្ត​បង្ក​ម៉ាក​ PAJERO ពណ៌​ទឹកមាស​ ពាក់ស្លាកលេខ​ក្រុង​ព្រះសីហនុ​2A-0257បើក​បរ​ដោយ​បុរស​ម្នាក់​ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយថានៅមុនពេលកើតហេតុគេឃើញរថយន្តបង្កម៉ាក pajero បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿនលុះមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តខាងលើបានរ៉េចង្កូតបានបើកបុកខឿនពុះចែក​ទ្រូង​ផ្លូវ​បណ្តាល​ឲ្យ​ខូចខាតអស់ចំនួនមួយផ្ទាំងបន្ទាប់មករថយន្តបង្កខាងលើបានបើកទាំងបែកកង់និងដាច់កាឡេបើកបានចម្ងាយប្រមាណជាង ៥០ម៉ែត្រដោយរថយន្តបើកទៅមុខ​មិន​រួច​ ត្រូវបានកំម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍កាកាប២ឃាត់​បានបានភ្លាម។
បើតាម​សំដី​ប្រជាពលរដ្ឋ​បាន​និយាយ​ប្រាប់​ថា​ ឃឿន​ពុះ​ចែក​ទ្រូង​ផ្លូវ​ខាង​លើ​ ដោយ​ពុំមាន​ ស្លាក​សញ្ញា​បំភ្លឺ​ឡើយ​ហើយ​ នៅ​កន្លែង​ មុខ​ប្រលាន​យន្តហោះ​ខាងលើ​ ដោយ​មាន​ឃឿន​ពុះ​ចែក​ទ្រូង​ផ្លូវ​ចំនួន​២ផង​ដែរ​ ហើយ​ពិបាក​ បើកបរ​យ៉ាង​ខ្លាំង​ ដោយ​គេច​ឃឿន​នៅ​ឃឿន​មួយ​ទៀត​។

ក្រោយ​ពេល​កំលាំង​នគរបាល​ប៉ុស្តិ៍​កាកាប​២បានប្រគល់​អោយ​ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែនជ័យ​ស្ទូច​យក​ទៅ​រក្សា​ទុក​រងចាំ​ការ​ដោះស្រាយ​៕សែន​ជ័យ​

រថយន្ត​កុងតឺន័រ​បើក​ ខ្វះ​ការ​ប្រុងប្រយ័ត្ន​របូត​គន្លឹះ​ធ្លាក់ទូរ​កណ្តាល​ផ្លូវ​

ភ្នំពេញ​:​ រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​អ្នក​បើកបរ​ខ្វះ​ការ​ប្រុងប្រយ័ត្ន​ ​របូត​គន្លឹះ​ធ្លាក់​ទូរ​តាម​ផ្លូវ​ បង្កអោយ​មាន​ការ​ភ្ញាក់ផ្អើល​កាលវេលម៉ោង​ ៩នឹង​៣០នាទី​យប់​ថ្ងៃ​ទី​១៣ខែ​កញ្ញាឆ្នាំ​២០១៨​នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង​ភូមិ​ ចំការ​ឪឡឹក​ សង្កាត់​ កាកាប​២ខណ្ឌ​ពោធិ៍​សែនជ័យ​រាជធានីភ្នំពេញ​។

រថយន្ត​កុងតឺន័រ​ម៉ាក​ហុីយ៉ាន់ដាយ​ពណ៌​ស​ឆ្នូត​ក្រហម​ ពាក់ស្លាកលេខ​ ភ្នំពេញ​3A-9539 បើក​បរ​ដោយ​យុវជន​ម្នាក់​ចេញ​ពី​រោងចក្រ​ កាត់ដេរ​សំលៀក​បំពាក់​ ខាយ​ ខាយ​វើលដ៍​ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយថានៅមុនពេលកើតហេតុគេឃើញរថយន្តកុងតឺន័រមួយគ្រឿងខាងលើបើកចេញពីរោងចក្រកាត់ដេរសំលៀកបំពាក់​ ខាយ​ ខាយ​វើលដ៍​ បានប្រមាណជាង ១០ ម៉ែត្ររថយន្តបង្កខាងលើបានធ្លាក់ទូរ​កុងតឺន័រដល់លើផ្លូវបេតុងតែមិនបង្កឲ្យគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរនោះឡើយព្រោះនៅវេលាម៉ោង​ខាងលើ​ស្ងាត់​។ ​បន្ទាប់មកកម្លាំងនគរបាលប៉ុស្តិ៍កាកាប 2 បានមកដល់កន្លែងកើតហេតុនិងធ្វើការពិនិត្យមើលរថយន្តខាងលើ​ចង់​ដឹង​ថា​ ទូរកុតឺន័ខាងលើ​ធ្លាប់​ដោយ​សារ​អ្វី​ ។ ប្រជាពលរដ្ឋបាននិយាយថាសំណាងល្អរថយន្តលើធ្លាក់ទូរកុងតឺន័រនៅពេលយប់ហើយបើកធ្លាក់នៅពេលថ្ងៃវិញមិនដឹងជាមានគ្រោះថ្នាកមនុស្ស​ប៉ុន្មាន​នាក់នោះ​ឡើយ​ ព្រោះ​ផ្លូវ​ខាង​លើ​ មាន​ប្រជា​ពលរដ្ឋ​ធ្វើ​ដំណើរ​ ច្រើន​ណាស់​ហើយ​ ពួក​គាត់​ សុំសំ​ណូមពរ​ដល់​តៃកុង​រថយន្ត​ផ្សេងៗ​ មុន​នឹង​បើក​បរ​ ត្រូវ​មើល​អោយ​បាន​ត្រឹមត្រូវ​​ មុនពេល​ចេញ​ កុំអោយ​មាន​គ្រោះ​ថ្នាក់​ដល់​អ្នក​ដទៃ។

ក្រោយ​ពេល​កើតហេតុ​ ប្រមាណ​ជាង​មួយ​ម៉ោង​​ ទើបតៃកុង​រថយន្ត​បង្ក​ខាង​លើ​បាន​ហៅ​ រថយន្ត​ស្ទូច​របស់​ក្រុមហ៊ុន​របស់​ខ្លួន​ស្ទូច​ចេញ​ពី​កន្លែង​កើត​ហេតុ​ផងដែរ​សែន​ជ័យ​

យុវជនប្រុស្រី២នាក់ជិះម៉ូតូឌុបគ្នាយ៉ាងលឿងជ្រុលទៅបុករថយន្តកាមរីបាឡែនកំពុងឆ្លងផ្លូវពេញទំហឹង បណ្ដាលឲ្យរបួសធ្ងន់ម្នាក់ស្រាលម្នាក់


ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តកាមរីបាឡែនបើកឆ្លងផ្លូវលឿនពេក ក៏ត្រូវយុវជនប្រុសស្រី២នាក់ជិះម៉ូតូឌុបគ្នាមកបុកពីចហៀងពេញទំហឹង បណ្ដាលឲ្យរបួសធ្ងន់ម្នាក់ ស្រាលម្នាក់ ។
ហេតុការណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង១២ និង១០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង កែងច្រកចូលបុរីពិភពថ្មី ស្ថិតក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុនោះ គេ​ឃើញ​រថយន្តមួយគ្រឿងម៉ាកកាមរីបាឡែន ពណ៌ស ពាក់ស្លានលេខ ភ្នំពេញ2U-4298 បានធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេង ទិសដៅពីកើតទៅលិចក្នុងល្បឿនល្មម ។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ០១៥ ពណ៌ខ្មៅ ពាក់ស្លាក ភ្នំពេញ 1AL-9007 ដែលជិះដោយប្រុសស្រី២នាក់ បានធ្វើដំណើរតាមបញ្ច្រាស់ទិសគ្នា ជាមួយរថយន្ត បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ រីឯនារីម្នាក់ទៀតរងរបួសស្រាល និងត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីពេទ្យភ្លាមៗ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានតាមចុះដល់កន្លែងកើតហេតុ និងទាក់ទងទៅជំនាញចរារណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការវាស់វែងយករថយន្ដបង្កទៅរក្សាទុករងចាំដោះស្រាយទៅតាមផ្លូវច្បាប់៕នី​

ឃាត់ខ្លួនបុរសម្នាក់រក្សាទុកនៅសារធាតុញៀនដោយខុសច្បាប់

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចខណ្ឌទួលគោកដាក់គោលដៅត្រួតពិនិត្យជាវុធជាតិផ្ទុះនិងជាតិស្រវឹងបានធ្វើការឃាត់ខ្លួនបុរសម្នាក់ដកហូតបានថ្នាំញៀន២កញ្ចប់តូច​ ខណៈ​ដែល​ដច។ ជិះម៉ូតូឌុបឆ្លងកាត់ដោលដៅ​​។
កាលពីវេលាម៉ោង១០-៣០នាទីយប់ថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ចំណុចឈូកទិព្វ ក្នុងសង្កាត់ផ្សារដើម គខណ្ឌទួលគោ។

បុរសខាងលើមានឈ្មោះ រដ្ឋា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបររោងចក្រ ស្នាក់នៅម្តុំកាណាសុីឌី ខណ្ឌពោធិសែនជ័យ មានស្រុកគំណើត នៅស្រុករមាហែក ខេត្តស្វាយរៀង។

ប្រត្តិបត្តិការនេះដឹកនាំដោយលោកជិន រតនះ​ អធិការងខណ្ឌទួលគោក បានដឹកនាំកម្លាំងដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនិងជាតិស្រវឹងនៅចំណុចកើតហេតុខាងលើខណះនោះក៍ឃើញបុរសម្នាក់កំពុងជិះម៉ូតូឌុបមួយគ្រឿងម៉ាកវីវ៉ាស៊េរីចាស់ពាក់ស្លាកលេខភ្នំពេញ1AD-7121ឆ្លងកាត់គោលដៅទិសដៅពីកើតទៅលិចដោយមានសង្ស័យកម្លាំងសមត្ថកិច្ចបានហៅឲ្យឈប់តែយុវជនរូបនោះដោះចោលថ្នាំញៀនភ្លាមនោះកម្លាំងសមត្តកិច្ចបានឃើញធ្វើការឃាត់ខ្លួនតែម្តង។

បច្ចុប្បន្ន បុរសខាងលើរួមនិងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនមកអធិការដ្ឋាននគរបាលខណ្ឌទលគោកដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់។ចំណែកអ្នករត់ម៉ូតូឌុបសមត្ថកិច្ចយកមកឲ្យជួយបំភ្លឺរួចឲ្យយកម៉ូតូត្រឡប់ទៅផ្ទះវិញ៕កុសល​

ប្រជាពលរដ្ឋភូមិព្រៃទា ផ្ទុះការតវ៉ា រឿងទំនាស់វិវាទដីធ្លី ជាមួយមូលដ្ឋានកងទ័ពការពរអាកាស

ភ្នំពេញៈ បងប្អូនប្រជាពលរដ្ឋ ចំនួន៣៥គ្រួសារ ផ្ទះការតវ៉ារឿងទំនាស់ដីធ្លី ទំហំ៤៣៧៥០ម៉ែត្រការ៉េ ដែលជាអតីត ដីមូលដ្ឋានកងទ័ពការពារអាកាស ហើយកន្លងមក ត្រូវបានក្រុមគ្រួសារ  កងទ័ពសរុបចំនួន១៤៥គ្រួសារ ស្នើសុំ មេបញ្ជការអង្គភាព និងស្នើសុំទៅ សម្តេច ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី ដើម្បីកាត់ដីនៅជុំវិញអង្គភាព ធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ដែលជាគ្រួសារកងទ័ពក្រីក្រ ក៏ប៉ុន្តែ ក្រោយពីមេបញ្ជាការអង្គភាព ជួយស្នើសុំបានហើយ ដីសម្រាប់ចែក គ្រួសរយោធា តែចំពោះប្លង់កម្មសិទ្ធ មិនទាន់ត្រូវបានអជ្ញាធរ ចេញឲ្យនៅឡើយ ស្រាប់តែក្នុងរយៈពេលជាង១ខែកន្លងមកនេះ ដីទំហំ៤៣៧៥០ម៉ែត្រការ៉េ ត្រូវបាន ចេញស ជ ណ លុបចោលទៅវិញ តែបែជា សាងសង់នូវផ្ទះល្វែងបាត់ទៅហើយ ទើបពលរដ្ឋ ក្រុមគ្រួសារកងទ័ព មិនសុខចិត្ត ផ្ទុះការតវ៉ា ប្រមូលផ្តុំគ្នា នៅខាងមុខមូលដ្ឋានកងការពារអាកាស ស្ថិតនៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

តាមប្រភព​ព័ត៌មាន​ពី​ពលរដ្ឋ ក្នុងវត្តមាន ប្រមូលផ្តុំតវ៉ា បានលើកឡើងថា បើដីទាំងនោះ ទុកជាសម្បត្តិអង្គភាព ក៏ពួកគាត់មិនខឹងសម្បារអ្វីដែរ តែនេះក្រោយពីមេបញ្ជាការអង្គភាព ស្នើរសុំបានហើយថានឹងសម្រាប់ចែកជូន គ្រួសារកងទ័ព យូរមកហើយ មិនទាន់បានចេញប័ណកម្មសិទ្ធជូនពលរដ្ឋផង បែជាមកដល់ពេលនេះ ទៅជាកាត់ ជាកង់ៗ ឡូតិ៍ សង់ជាផ្ទះល្វែងទៅវិញ ។
ទំនាស់វិវាទដីធ្លីដ៏រាំរ៉ៃខាងលើ ត្រូវបាន លោក ខឹម ស៊ុនសូដា អភិបាលរងខណ្ឌពោធិសែនជ័យ ចុះទៅសម្របសម្រួលជាបងប្អូនប្រជាពលរដ្ឋ ដើម្បីរក្សាភាពស្ងប់ស្ងាត់ រងចាំរកដំណោះស្រាយ ។

ពលរដ្ឋបានលើកឡើងថា ការទាមទារដី ចំណីរបស់អង្គភាព ក្នុងចំណោម១៤៥គ្រួសារ នៅខ្វះតែ៣៥គ្រួសារ ដែលមិនទាន់ដោះស្រាយចេញនៅឡើយ ។

តាម មន្រ្តីយោធា បម្រើការងារ នៅអង្គភាពខាងលើ បានឲ្យដឹងថា រឿងរ៉ាវខាងលើ កើតមានយូរហើយ ហើយមេបញ្ជាការ មូលដ្ឋាន ក៏ត្រូវបានផ្លាស់ប្តូរ ៣ជំនាន់មកហើយ ហើយលោកមេបញ្ជការអង្គភាពបច្ចុប្បន្ន លោកក៏មិនបានដឹងរឿងនេះដែរ ។

ទោះជាយ៉ាងណាក្តី អាជ្ញាធរ សមត្ថកិច្ច មូលដ្ឋាន ព្យាយាមសម្របសម្រួលជាមួយប្រជាពលរដ្ឋ ។

ជុំវិញកេណីតវ៉ាដីបន្ទាយខាងលើ អ្នកសារពត៌មានមិនអាចសុំករបំភ្លឺ ពីខងមេបញ្ជាការអង្គភាព មូលដ្ឋានកងការពរអាកាសបានឡើយ ៕៩៨

នារីវ័យក្មេងម្នាក់បានធ្លាក់ពីលើអូរតែល​ ដឺ លីតហ៍ ហូថែល ស្វីតហ៍ ស្លាប់យ៉ាងអាណោចអធម៌ ដោយមិនដឹងមូលហេតុ

ភ្នំពេញ៖ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយកើតឡើងធ្វើឲ្យបងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុខណៈ​ដែល​នារីវ័យក្មេងម្នាក់ជាជនជាតិចិនបានធ្លាក់ពីលើអូរតែល​ ដឺ លីតហ៍ ហូថែល ស្វីតហ៍ ស្លាប់យ៉ាងអាណោចអធម៌ កាលពីវេលាម៉ោង១០ និង១០នាទីយប់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១០៥ ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

សពនារីរងគ្រោះខាងលើនៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ដោយរូបនាងជាជនជាតិចិន មានវ័យជាង២០ឆ្នាំ ស្លាប់ផ្គាប់មុខ ស្លៀកខោខ្លី ពាក់អាវដៃវែង ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែល​ធ្វើដំណើរឆ្លងកាត់កន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុ ពួកគាត់មិនដឹងថានារីរងគ្រោះមានបញ្ហាអ្វីនោះទេ ដោយបានត្រឹមតែឃើញនារីរងគ្រោះធ្លាក់ពីលើអូរតែល​ ដែលមាន​កំពស់​ជាង១០ជាន់មកដល់ដីស្លាប់ភ្លាមៗតែម្ដង ដោយមិនដឹងថា ជាករណីឃាតកម្ម ឬក៏ករណីអត្តឃាតនោះ ។

ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ និងបានយកខ្សែមកព័ទ្ធជុំវិញទីតាំងនោះកុំឲ្យបាត់ដាន ដែលពិបាកដល់សមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវ និង​កោសល្យវិច័យ​៕កុសល​

អាសូរ​ណាស់​! កម្មករជីកអណ្តូងម្នាក់ត្រូវរឺម៉កសណ្តោងដឹកម៉ាសុីនជីកអណ្តូងក្រឡាប់សង្កត់បែកក្បាលស្លាប់លើស្ពានព្រែកក្តាម

ខេត្ត​កណ្ដាល​៖ បុរសជាកម្មករជីកអណ្តូងម្នាក់ក្នុងចំណោច៤នាក់បានបែកក្បាលធ្លាយខួលស្លាប់យ៉ាងអាណោចអាធម៌នៅនិងកន្លែង ខណៈ​ដែល​អង្គុយលើកន្ទុយរឺម៉ក សណ្តោយដឹកម៉ាសុីនជីកអណ្តូងមួយគ្រឿងក្រឡាប់សង្កត់កិនក្បាលបែកលើស្ពានព្រែកក្តាម។ ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពីវេលាម៉ោង២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០១៨ស្ថិតនៅចំណុចលើស្ពានព្រែកក្តាម តាមបណ្តោយផ្លូវជាតិលេខ៥ ស្រុកពញាឮ ខេត្តកណ្តាល។

ជនរងគ្រោះមានឈ្មោះ​ អឹង​ ផាត​ ភេទប្រុសអាយុ៤៩ឆ្នាំមុខរបកម្មករមានស្រុកកំណើតភូមិចំបក់ជ្រុំឃុំជ្រេសស្រុកមេសាងខេត្តព្រៃវែង។

តាមសម្តីពីបុរសម្នាក់បានឲ្យដឹងថាមុនកើតហេតុមានរថយន្តកូរ៉េធុនធំមួយគ្រឿងបើកបរដោយបុរសម្នាក់រួមដំណើរនិងបុរស៣នាក់ទៀតដែលអង្គុយនៅលើរឺម៉កសណ្តោងដឹកម៉ាសុីនជីកអណ្តូងចេញពីខេត្តកំពង់ចាមចូលមកភ្នំ​ពេញក្នុងទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុជួននិងផ្លូវកោងខ្លាំងផងនោះបានក្រឡាប់កន្ទុយរឺម៉កដឹកម៉ាសុីនសំរាប់ជីកអណ្តូងសង្កត់បុរសម្នាក់បែកក្បាលធ្លាយខួរស្លាប់យ៉ាងអាណោចអាធម៌នៅនិងកន្លែង​ ចំណែកឯពីរ​នាក់ទៀតលោតទាន់បានរងរបួសស្រាលរីឯអ្នកបរមិនមានរងរបួសនោះទេ។

ក្រោយកើតហេតុ​កម្លាំង​នគរបាល​មូលដ្ឋានចុះមកដល់បានទំនាក់ទំនងទៅខាង​នគរបាល​ជំនាញស្រុកចុះមកពិនិត្យនៅនិងកន្លែងកើតហេតុរួចបានហៅរថយន្តស្ទួចយកទៅរក្សាទុកនៅអធិការដ្ឋានស្រុកពញាឮរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។ដោយ​ឡែកយសពជនរងគ្រោះត្រូវបានប្រគល់ជូនសាច់ញាត្តិដឹកយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី៕កុសល​

រថយន្តកុងតឺន័របើកបុកម៉ូតូកិនបុរសម្នាក់បែកក្បាលស្លាប់យ៉ាងអាណោចអាធម៌

ភ្នំពេញ៖ បុរសម្នាក់បែកក្បាលនិងបត់ខ្លួនជាពីរ​ស្លាប់នៅនិងកន្លែងយ៉ាងអាណោចអាធម៌​ ខណៈ​ដែល​ជិះម៉ូតូមួយគ្រឿងនៅតាមដងផ្លូវត្រូវរថយន្តកុងតឺន័រមួយគ្រឿងបើករេចង្កូតមកបុកម៉ូតូនិងកិនពេញទំហឹងរួចបើករត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍ដ៍រន្ធត់នេះកើតឡើងកាលពីវេលាម៉ោង៧-៤០នាទីយប់ថ្ងៃទី១២ខែកញ្ញាឆ្នាំ២០១៨ ស្ថិតចំណុចបន្ទាយ ង៧០ តាមបណ្តោយផ្លូវជាតិលេខ៣ សង្កាត់ចោមចៅ៣ ខណ្ឋពោធិសែនជ័យ។

ជនរងគ្រោះមានឈ្មោះ ប្រាក់ បូរី ភេទប្រុស កើតឆ្នាំ១៩៨១មានស្រុកកំណើតភូមិព្រែកតាអុង១ ឃុំពាមឧកញ្ញាអុង ស្រុកល្វាឯម ខេត្តកណ្តាល។

តាមប្រភព​ព័ត៌មាន​ពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកស្មាក់រ៉េវ៉ូពណ៌​ខ្មៅពាក់ស្លាកលេខភ្នំពេញ1AI-9502​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៣ក្នុង​ទិសដៅពីត្បូងទៅជើង។ លុះមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តកុងតឺន័រមួយគ្រឿងមិនចាំស្លាកលេខបើកបញ្ច្រាស់ទិសដៅគ្នាពីជើងទៅត្បូងបានរេចង្កូតចូលទៅខាងម៉ូតូបុកពេញទំហឹងបណ្តាលជនរងគ្រោះបែកក្បាលបត់ខ្លួនជាពីរស្លាប់យ៉ាងអាណោចអាធម៌នៅនិងកន្លែងចំណែករថយន្តមិនបានឈប់ទទួលខុសត្រូវនោះទេបានព្យាយាមបើករត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ​កម្លាំង​នគរបាល​មូលដ្ឋានចុះមកដល់បានទំនាក់ទំនងទៅ​នគរបាល​ជំនាញចុះមកវាស់វែងយកម៉ូតូទៅរក្សាទុករងចាំសាច់ញាត្តិយកឯកសារមកផ្ទៀតផ្ទាត់ដើម្បីយកត្រឡប់ទៅវិញ។ដោយឡែកសពជនរងគ្រោះបានប្រគល់ជូនសាច់ញាត្តិយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី៕កុសល​

រថយន្តដឹកជ្រូកបើកទាក់ខ្សែភ្លើង តៃកុងចុះមកសម្តីទ្រាប់មេឃ រករឿងអាជ្ញាធរ

ភ្នំពេញ ៖ រថយន្តហុីយ៉ាន់ដាយដឹកជ្រូកមួយគ្រឿង ដោយសារការដឹកជញ្ជូនពុំត្រឹមត្រូវទៅតាមច្បាប់បានកំណត់ ដឹកខុសបច្ចេកទេស បើកបរតាមផ្លូវបេតុងក្នុងភូមិ ទៅទាក់ខ្សែភ្លើង ទាញរលំទាំងដើមឈើ បង្កឲ្យប្រជាពលរដ្ឋផ្អើលមួយភូមិចេញមកចាប់ឃាត់រថយន្ត បែជាអ្នកបើកបរចុះមករករឿងអាជ្ញារមូលដ្ឋានទៅវិញ កាលពីវេលាម៉ោង៤និង៥០នាទីល្ងាច ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវបេតុងក្នុងភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

រថយន្តបង្ក ម៉ាកហុីយ៉ាន់ដាយ ធន់ធំ ទ្រុង ពណ៌ស ពាកស្លកលេខ ភ្នំពេញ 3D-8083  ជារថយន្តដឹកជ្រូក ឲ្យកុងសុីក្បែរនោះ ។

តាមប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្ក ដឹកជ្រូក ហើយការដឹកជញ្ជូនពុំត្រឹមត្រូវទៅតាមច្បាប់កំណត់ ដឹកហួសកំណត់ បើកពីតាមផ្លូវបេតុងខាងលើ ពីលិចទៅកើត ក្នុងគោលបំណង់ទៅដាក់នៅក្នុងសុីក្បែរនោះ បែរជាទាក់ខ្សែភ្លើងកាត់ទទឹងផ្លូវ ទាញបាក់រលំទាំងដើមឈើ តែសំណាងល្អមិនបង្កឲ្យគ្រោះថ្នាក់ដល់មនុស្ស។

ក្រោយកើតហេតុភ្លាម ត្រូវបានប្រជាពលរដ្ឋផ្អើលមួយភូមិចេញមក ចាប់ឃាត់រថយន្ត តែត្រូវបាន អ្នកបើកបរចុះរករករឿង អាជ្ញាធរក្នុងមូលដ្ឋានទៅវិញ ដែលបានយកម៉ូតូទៅដាក់ឃាំងពីមុខរថយន្តបង្ក ។ ក្នុងហេតុការណ៍ ខាងលើអ្នកបើកបរ ហាក់បីដូចជា អួតអាង សម្តីអសុរស ទៅលើអាជ្ញាធរ ដែលពលរដ្ឋថា អាងខ្នងថៅកែ ក្នុងសុីកាប់ជ្រូក ក្បែរនោះ ទើបរាល់ការដឹកជញ្ជូន រថយន្តបើកចេញចូលភូមិ គ្មានខ្លាច គោរពកោតក្រែង ដល់ពលរដ្ឋរស់នៅក្បែរខាង ក្នុងភូមិឡើយ ។

តែទោះជាយ៉ាងណាក្តី អ្នកបើកបរត្រូវបានសមត្ថកិច្ចឃាត់ហៅនាំទៅធ្វើការអប់រំ ឲ្យធ្វើកិច្ចសន្យា រាល់ការបើកបរដឹកជញ្ជូន ទាំងសម្តីទ្រាប់មេឃ ហើយថៅកុងសុីក៏ចេញមកដោះស្រាយ រាល់ផលប៉ះពល់ ដាច់ខ្សែភ្លើង បាក់រលំដើមឈើ ដើម្បីបញ្ចប់រឿងដែរ កាលបើនៅតតាំងវែងឆ្ងាយ អាចពលរដ្ឋ សើរើ បើកកកាយដល់កុងសុីទៀត ៕៩៨

គេចពីរថយន្តក្រុង ចូលទៅចិញ្ចើមផ្លូវ រអិលភក់ដួលរងរបួសម្នាក់ឯង

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូប្រញ៉ាប់ចូលធ្វើការងារ ល្បឿនលឿន គេចពីរថយននតក្រុងខាងមុខ ចូលទៅផ្នែកខាងចិញ្ចើម ដក់ទឹកនិងភក់ បែជារអិលដួលបោកម្នាក់ឯង បណ្តាលឲ្យរងរបួស កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវ៣០ម៉ែត្រ ភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ ។

ជនរងគ្រោះឈ្មោះ លី គឹមដា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅក្បែរកន្លែងកើតហេតុ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ភូមិព្រៃមាន់ ឃុំព្រៃមាន់ ស្រុកពាមជរ ខេត្តព្រៃវែង ។

តាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ ខណៈដែលដល់ម៉ោងត្រូវចូលធ្វើការ ជិះម៉ូតូម៉ាក ហុងដា សេ១២៥ សេរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FS-7516 ប្រញ៉ាប់ តាមផ្លូវ៣០ម៉ែត្រ ពីលិចទៅកើត ដល់ចំណុចខាងលើ គេចពីរថយន្តក្រុង នៅខាងមុខ ចូលទៅចិញ្ចើមផ្លូវ បេតុង ដែលមានដក់ទឹក និងភក់ បែជារអិលដួលបោកតែម្តង ។
ជនរងគ្រោះ ក្រោយកើតហេតុ ត្រូវបានប្រជាពលរដ្ឋជួយហៅរករថយន្តសង្រ្គោះ របស់អង្គភាព៧១១ កងពលតូចលេខ៧០ ឲ្យជួយដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកពោធិចិនតុង ចំណែកម៉ូតូ ក្រុមគ្រួសារ យកទៅជួសជុលដោយខ្លួនឯង ៕ ៩៨

កម្លាំង​នគរបាល​ស្ទាក់ចាប់ជនសង្ស័យឆក់កាបូនបាន៣នាក់ ២ករណីផ្សេងគ្នា

ភ្នំពេញ ៖ ជនសង្ស័យចំនួន៣នាក់ ជាមុខសញ្ញាឆក់យ៉ាងសកម្មតាមផ្លូវសាធារណៈ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍កាកាប២ រួមជាមួយកម្លាំងប៉ុស្តិ៍ផ្សេងទៀត តាមស្ទាក់ចាប់ខ្លួនបាន ក្រោយពីធ្វើសកម្មភាពឆក់ កាបូប២ករណីផ្សេងគ្នា កាលពីវេលាម៉ោង៨យប់ និងនៅវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅលើផ្លូវសហព័ន្ធរុស្សី ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ ។

ជនសង្ស័យ ចាប់ខ្លួនបានលើកទី១ សមត្ថកិច្ចចាប់ខ្លួនបានម្នាក់ ឈ្មោះ កែវ សុវណ្ណរចនា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិទួលព្រិច សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ ។ ចំណែកបក្ខពួកម្នាក់ទៀត ឈ្មោះ ជាតិ អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិគោករកា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ បានរត់គេចខ្លួនបាត់ ។ រីឯជនសង្ស័យ ករណីទី២ សមត្ថកិច្ចចាប់ខ្លួនបាន៣នាក់ ទី១ ឈ្មោះ រឿន សុភ័ក្រ្តា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងកបរសាំង ខណ្ឌពោធិសែនជ័យ ។ ទី២ ឈ្មោះ វុទ្ធ សកណា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​កម្លាំង​នគរបាល​បានឲ្យដឹងថា ជនរងគ្រោះ ក្នុងករណីទី១ ឈ្មោះ សេង ហម ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរ ជាងជួសជុលរថយន្ត មានទីលំនៅផ្ទះលេខ៩ ផ្លូវលេខ៥១៤ ក្រុម១៣ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ហើយសម្ភារៈនិងកាបូប ត្រូវបានប្រគល់ជួនជនរងគ្រោះវិញ ។ ចំណែកជនរងគ្រោះ ក្នុងករណីទី២ ឈ្មោះ RUI FAIIAN ជាជនជាតិចិន ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។

សមត្ថកិច្ចបន្តទៀតថា ក្រោយពីជនសង្ស័យ ធ្វើសកម្មភាព ឆក់កាបូនជនរងគ្រោះ ទាំង២ករណី ត្រូវបានកម្លាំងល្បាតរបស់នគរបាលខណ្ឌពោធិសែនជ័យ និងកម្លាំងប៉ុស្តិ៍រដ្ឋបាល កំពុងល្បាតស្រាប់ ដេញស្ទាក់ចាប់ខ្លួនបាន សរុប២លើក បាន៣នាក់ ដកហូតបានម៉ូតូ២គ្រឿង ដែលជនសង្ស័យជិះធ្វើសកម្មភាព ។

ក្រោយពីចាប់ខ្លួនបាន ជនសង្ស័យនាំទៅសាកសួរនៅប៉ុស្តិ៍កាកាប២ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញ អធិការដ្ឋានបន្តតាមនីតិវិធី ៕៩៨

ភ្ញាក់ពីដំណេក ចោរលួចរថយន្តបាឡែនទៅបាត់

ភ្នំពេញ ៖ ស្រ្តីម្នាក់រត់ទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ៣ ទាំងព្រឹកព្រលឹម នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ បន្ទាប់ភ្ញាក់ពីដំណេក ជនសង្ស័យលួចរថយន្តកាមរីបាឡែនទៅបាត់ដោយសុវត្តិភាព ពីមុខផ្ទះ ត្រង់ចំណុចបុរី តុល លន ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

រថយន្តដែលជនសង្ស័យលួចយកទៅបាត់ ម៉ាក កាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-1966 មានម្ចាស់ឈ្មោះ ទិត្យ វ៉ាន់ថា មានទីលំនៅកន្លែងកើតហេតុ ។

តាមការរៀបរាប់ពីស្រ្តីរងគ្រោះ បានឲ្យដឹងថា ទីតាំងខាងលើ រថយន្ត ចតទុកដាក់ មុខផ្ទះរៀងខ្លួន រាល់ថ្ងៃ ហើយនៅយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ គាត់ចតរថយន្តទុកដូចសព្វដង នឹកថាមានសុវត្តិភាព ផ្ទះគេក៏ចតទុកដូចគ្នា ចូលដេកសម្សាកទៅ រហូតដល់ព្រឹកថ្ងៃទី១២ នេះភ្ញាក់ពីដំណេក ទើបដឹងថា រថយន្តត្រូវបានជនសង្ស័យលួចយកទៅបាត់ មិនដឹងថាតាំងពីវេលាណា ។

ក្រោយពីដឹងថាបាត់រថយន្តហើយ ទើបនាំគ្នារត់ទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ៣ ដើម្បីឲ្យជួយស្រាវជ្រាវ ៕៩៨

ចោរ​ឆក់​កាបូប​មិន​បាន​សំរេច​ជនរងគ្រោះ​នឹង​ប្រជាពលរដ្ឋ​ឃាត់​បានម្នាក់

ភ្នំពេញ​៖ ជន​សង្ស័យ​ម្នាក់​ ក្នុង​ចំណោម​២នាក់​បាន​ធ្វើ​ សកម្មភាព​ឆក់​កាបូប​ពី​​បុរស​ប្តី​ប្រពន្ធ​២នាក់​មិន​បាន​សំរេច​ ត្រូវ​ជន​រងគ្រោះ​បើក​បំបុកឃាត់​បាន​ម្នាក់​រួម​នឹង​ម៉ូតូ​មួយ​គ្រឿង​។ ចំណែក​ឯ​ជន​សង្ស័យ​ម្នាក់​ទៀត​ រត់​គេច​ខ្លួន​បាត់​ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាលវេលម៉ោង​៩នឹង​៣០នាទី​យប់​ថ្ងៃ​ទី​១១ខែ​កញ្ញា​ឆ្នាំ​២០១៨​ស្ថិត​​នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង​ភូមិ​ ចំការ​ឪឡឹក​សង្កាត់​កាកាប​២ខណ្ឌ​ពោធិ៍​សែនជ័យ​រាជធានីភ្នំពេញ​។

ជនរងគ្រោះ​ឈ្មោះ​ សេង​ ហម​ ភេទ​ប្រុស​អាយុ​ ៥០ឆ្នាំ​មុខរបរ​ជាង​ជួសជុល​រថយន្ត​ រស់នៅ​ផ្លូវ​៥១៤ភូមិ​១៣សង្កាត់​បឹង​កក់១ខណ្ឌ​ទួល​គោក​ និង​ប្រពន្ធ​ឈ្មោះ​ ហ៊ន​ ស្រី​ពេជ្រ​អាយុ​៣១ឆ្នាំ​មុខរបរ​ នៅ​ផ្ទះ​រស់​ជាមួយ​ប្តី​។រីឯ​ជនសង្ស័យ​ឈ្មោះ​ កែវ​ សុវណ្ណ​រចនា​ អាយុ​១៩​ឆ្នាំ​មុខរបរ​កម្មក​សំណង់​ ស្នាក់នៅភូមិ​ ប្រពេជ្រ​សង្កាត់​សំរោងក្រោម​ខណ្ឌពោធិ៍សែនជ័យ​ដោយ​ជិះ​ម៉ូតូ​ម៉ាក​ ស៊ុយសូគីនិច​ពណ៌​ទឹក​ប្រាក់​ ពាក់ស្លាកលេខ​ សៀម​រាប​1 O-4250 ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រងគ្រោះ​ជាប្តីបាន​និយាយ​ថា​នៅ​មុនពេល​កើតហេតុ​រូបគាត់​បាន​ឌុប​ប្រពន្ធ​របស់​គាត់​ពី​ផ្ទះ​ បង​ប្អូន​របស់​គាត់​​ដើម្បី​មក​ការាស់​រថយន្ត​វិញ។ ​ដោយ​ប្រពន្ធ​របស់​គាត់​ កាន់​ កា​បូប​ ​លុះបើក​មកដល់​ចំណុច​កើត​ហេតុ​ ស្រាប់​តែ​ឃើញ​ជន​សង្ស័យ​ចំនួន២នាក់​ ជិះ​ម៉ូតូ​មួយ​គ្រឿង​ ម៉ាក​ស៊ុយសូគីនិចមួយគ្រឿង​ពីក្រោយ​​ធ្វើ​ សកម្មភាព​ ឆក់​កាបូប​ ពី​ប្រពន្ធ​របស់​គាត់បណ្តាលអោយ​ធ្លាក់ពី​ម៉ូតូ​រង​របួស​រលាត់​ដៃរលាត់ជើង​ ។ ភ្លាមៗនោះ​ ជនរងគ្រោះជាប្តីដឹងថាជនសង្ស័យខាងលើបានធ្វើសកម្មភាពឆក់ប្រពន្ធរបស់ខ្លួន។គាត់បានបើកម៉ូតូបំបុកម៉ូតូជនសង្ស័យបណ្ដាលឲ្យដួលម៉ូតូនិងរួមទាំង​ប្រជាពលរដ្ឋ​ឃាត់បានជនសង្ស័យម្នាក់ចំណែកម្នាក់ទៀតបានរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពីឃាត់ជនសង្ស័យបានម្នាក់ជនរងគ្រោះទាំង ២ នាក់បាននាំគ្នាទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល​ដើម្បីឲ្យ​កម្លាំង​នគរបាល​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ ជំនាញ​ ព្រហ្មទណ្ឌ​ខណ្ឌពោធិ៍សែនជ័យ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕សែន​ជ័យ​

ជិះម៉ូតូចេញពីផ្ទះសង្សារ​ត្រូវចោរ១ក្រុមវាយប្លន់យកម៉ូតូ​HONDA ០១៨ពីយុវជនម្នាក់បានសំរេចក្នុងខណ្ឌចំការមន

ភ្នំពេញ៖​ យុវជនម្នាក់ជិះម៉ូតូ​HONDA មួយគ្រឿង​ចេញពីផ្ទះសង្សារបំណងទៅបន្ទប់ជួលខ្លួនវិញ​ត្រូវជនសង្ស័យមានគ្នា៤នាក់ជិះម៉ូតូ២គ្រឿងមកវាយប្លន់យកម៉ូតូគេចខ្លួនបាត់ស្រមោលមិនខំខានដល់សមត្ថកិច្ចចំការមន។ហេតុការណ៍​នេះ​បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២និង២០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១២​ខែកញ្ញា​ឆ្នាំ២០១៨​ នៅចំណុចមុខ​ហាង​ ម៉ាស្ទ័រ​ ស៊ុបគីស៊ុប​ ស្ថិត​តាមបណ្តោយផ្លូវលេខ៩៥​ កែងផ្លូវម៉ៅសេទុង​ ក្នុងសង្កាត់បឹកកេងកងទី៣​ ខណ្ឌចំការមន​រាជធានីភ្នំពេញ​។

​ ជនរងគ្រោះឈ្មោះ​ រុន​ រត្ននី​ ភេទប្រុសអាយុ២០​ ឆ្នាំ​ មុខរបរបុគ្គលិក​ហាង​ ម៉ាស្ទ័រស៊ុបគីស៊ុប​ ស្នាក់​នៅ​ សង្កាត់​ស្ទឹងមានជ័យ​ ខណ្ឌ​មានជ័យ​ មាន​ស្រុក​កំណើត​​ភូមិថ្មីឃុំត្រពាំងតើកស្រុកអន្លុងវែងខេត្តឧត្ដមានជ័យ។ ជិះម៉ូតូម៉ាកហុងដា​ ឌ្រីមសង់ស៊េរីឆ្នាំ២០១៨​ ពណ៌​ខ្មៅ​ ពាក់ស្លាកលេខឧត្តមានជ័​យ​ 1D 3069។

​ តាម​ប្រភព​ព័ត៌មាន​ពី​ជនរងគ្រោះបានអោយដឹងថា​ មុនពេលកើតហេតុរូបគាត់បានជិះម៉ូតូ​មួយគ្រឿង​ទើបនិងចេញពីបន្ទប់ជួលសង្សារដែលនៅក្បែរកន្លែងកើតហេតុ​បំណងទៅបន្ទប់ជួលខ្លួននៅម្តុំស្ទឹងមានជ័យ។
ដោយធ្វើដំណើរតាមបណ្តោយផ្លូវលេខ៩៥​ ក្នុងទិសដៅពីជើងទៅត្បូង​ ខណៈ​មកដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យមានគ្នា៤នាក់ជិះម៉ូតូ២គ្រឿងមិនចាំស្លាកលេខមកពីក្រោយហើយជិះមកស្ទាក់ពីមុខរួចស្ទុះមកវាយរូបគាត់ធ្វើអោយគាត់ភ័យរត់ចោលម៉ូតូត្រូវជនសង្ស័យឃើញឱកាសល្អ​ក៏លើម៉ូតូ​គាត់​គេចខ្លួនដោយសុវត្តិភាព។

​ ក្រោយពេលកើតហេតុរយះពេលយ៉ាងយូនៅមិនទាន់ឃើញសមត្ថកិច្ចមូលដ្ឋាន​ណា​មកកន្លែងកើតហេតុនោះទេ​ទើបអ្នកសាព័ត៌មានដឹកជនរងគ្រោះទៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹកកេងកងទី៣ដើម្បីដាក់ពាក្យបណ្តឹងអោយសមត្ថកិច្ចជួយស្រាវជ្រាវឈានទៅដល់កំណត់មុខសញ្ញាតាមចាប់ក្រុមជនសង្ស័យទាំងនោះមក​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ទៅ​តាម​ច្បាប់​៕កុសល​

រថយន្តមិនស្គាល់ម៉ាកបើកបុកបុរសវ័យចំណាស់ម្នាក់ដើរឆ្លងផ្លូវស្លាប់​យយ៉ា​អាណោចអាធ័ម​

ភ្នំពេញ៖ បុរសម្នាក់វ័យចំណាស់បានស្លាប់យ៉ាងអាណោចអាធ័ម​ ខណៈ​ដែល​ធ្វើ​ដំណើរ​ឆ្លងផ្លូវម្ខាងទៅផ្លូវម្ខាងទៀតត្រូវរថយន្តមិនស្គាលម៉ាកបើកបុកពេញទំហឹងរួចរត់គេ​ខ្លួន​បាត់​ស្រមោល​បន្សល់​ទុក​សាក​សព​នៅ​នឹង​​កន្លែង​។ ហេតុ​ការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២យប់រំលងអាធ្រាត្រឈាចូលថ្ងៃទី១២ខែកញ្ញាឆ្នាំ២០១៨ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុង​ភូមិគល សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះមានឈ្មោះអាត់ ផានភេទប្រុស អាុយុ៦០ឆ្នាំ​មុខរបរ​ជាងរថយន្ត មានស្រុកកំណើតភូមិបូរីកម្មករ ឃុំបែកចាន ស្រុកអង់ស្នួល ខេត្តកណ្តាល។

តាម​ប្រភព​ព័ត៌មាន​ពីកន្លែងហេតុបានឲ្យដឹងថា​ នៅ​មុនកើតគេឃើញជនរងគ្រោះ​ធ្វើ​ដំណើរ​ឆ្លងផ្លូវម្ខាងទៅម្ខាងទៀតក្នុងទិសដៅពីត្បូងទៅជើង​ ខណៈ​ដើរ​មកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តមួយគ្រឿងមិនចាំម៉ាកបានបើកទិសដៅពីកើតទៅលិចបុកពេញទំហឹងបណ្តាលជនរងគ្រោះដេកស្លាប់នៅនិងកន្លែងយ៉ាងអាណោចអាធ័ម​ ចំណែកឯរថយន្តបង្កបានបើករត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយ​ពី​កើត​ហេតុ​គេ​ឃើញ​កម្លាំង​នគរបាល​មូលដ្ឋានបានទំនាក់ទំនងទៅជំនាញចុះមកធ្វើកុសល្យវិច័យរួចប្រគល់ជនរងគ្រោះឲ្យទៅដាច់ញាត្តិយកទៅធ្វើបុណ្យតាមប្រពៃណី​នៅ​ឯ​គេហដ្ឋាន​៕កុសល​