នារីបម្រើនៅខារ៉ាអូខេនគរសំរិទ្ធិម្នាក់ ដើរឆ្លងផ្លូវត្រូវម៉ូតូបុករងរបបួសធ្ងន់

 ភ្នំពេញ៖ នារីបំរើការនៅការនៅខារ៉ាអូខេនគរសំរិទ្ធិម្នាក់ ខណៈកំពុងដើរឆ្លងផ្លូវត្រូវបាន​បុរសពីរនាក់ជិះម៉ូតូមួយគ្រឿងបុកពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់សងខាង បីនាក់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី១៦ខែតុលាឆ្នាំ២០១៨ស្ថិតនៅចំណុចមុខខារ៉ាអូខេនគតសំរិទ្ធិអាគារA តាមបណ្តោយផ្លូវ១៨២ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។
តាមប្រភព័ត៏មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតនារីរងគ្រោះបានដើរចេញ  ពីខារ៉ាអូខេអាគារB ឆ្លងទៅអាគារA ទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងលើស្រាដើរឆ្លងផ្លូវជិតផុត ហើយត្រូវបានបុរសពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាក់ឌ្រីមសង់ស៊េរី០១៦ពណ៏ក្រហមពាក់ ស្លាកលេខភ្នំពេញ1FN-0128តាមបណ្តោយផ្លូវ១៨២ទិសដៅពីលិចទៅកើតពេញទំហឹងបណ្តាល ឲ្យជនរងគ្រោះដួលបោកនិងថ្នល់រងរបួសធ្ងន់ត្រវបានបុក្គលិករួមការងារជា មួយគ្នាលើកដាក់លើម៉ូតូកង់បីបញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យលោកសង្សភ្លាមៗ ដោយសភាពធ្ងន់ធ្ងរពេកត្រូវបានបញ្ជូនបន្តរទៅមន្ទីពេទ្យកាលម៉ែត។ចំណែកបុរសពីរនាក់ជិះម៉ូតូបង្ករងរបួសធ្ងន់ទាំងពីរនាក់ដូចគ្នាត្រូវបានរថយន្តសង្គ្រោះ បន្ទាន់ដឹកយកទៅសង្គ្តោះនៅតាមក្រោយផងដែរ។ ក្រោយសមត្ថកិច្ចមូលដ្ឋានបានទនាក់ទំទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងរួវយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
គង់ មីញ

ពីរនាក់ប្តីប្រពន្ធរកស៊ីជួញដូរគ្រឿងញៀន មានកាំភ្លើងខ្លីកែច្នៃ១ដើម ជ័រ១ដើម

ខេត្តកណ្តាលៈ ជនសង្ស័យ ២នាក់ ប្ដីប្រពន្ធ ត្រូវបានសមត្ថកិច្ចស្រុកកៀនស្វាយដេញចាប់​ក្របួចបាន​​ ហើយឆែកឆេររកឃើញមានថ្នាំញៀន ២១កញ្ចប់ រួមនឹងកាំភ្លើងខ្លីកែច្នៃ១ដើម និងកាំភ្លើងជ័រ១ដើមថែមទៀតផង។

នគរបាលប៉ុស្តិ៍រដ្ឋបាលបន្ទាយដែកបានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះបាន ធ្វើឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃ ចន្ទ ៦ កើត ខែ អស្សុជ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ​ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ ចំណុចវាលស្រែ ស្ថិតក្នុង ភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ  ខេត្តកណ្តាល។

ប្រភពដដែលបានឲ្យ​ដឹងទៀតថា ជនសង្ស័យជាប្ដីឈ្មោះ ស៊ន ពិសិទ្ធ ហៅក្រៅ (សាំ) អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ ប្រពន្ធឈ្មោះ ជា ស្រីណុច អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិទួលតាចាន់ ឃុំព្រែកឯង ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ។មុនពេលកើតហេតុ ខណៈដែលសមត្ថកិច្ចបានទទួលព័ត៌មានមានករណី​ជួញដូរថ្នាំញៀននៅចំណុចកើតហេតុខាងលើ ទើបកម្លាំងសមត្ថកិច្ចផ្នែកជំនាញប្រឆាំង​បទល្មើសគ្រឿងញៀន ស្រុកកៀនស្វាយ សហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាល​បន្ទាយដែក ចេញទៅបង្រ្កាបហើយបានប្រទះឃើញជនសង្ស័យទាំងពីរនាក់ប្តីប្រពន្ធនេះ​កំពុងដើរនៅវាលស្រែ ដែលជាកន្លែងពួកគេធ្លាប់ធ្វើសកម្មភាពជួញដូរកន្លងមក (មុខសញ្ញាចាស់)។ គ្រាន់តែឃើញ កម្លាំងសមត្ថកិចភ្លាម ជនសង្ស័យទាំងពីរបាននាំគ្នារត់តាមភ្លឺស្រែសំដៅទៅផ្លូវលំ តែត្រូវកម្លាំងជំនាញ និងប៉ុស្តិ៍ដេញទាន់ឃាត់ខ្លួនបាន និងបានឆែកឆេររកឃើញថ្នាំញៀនចំនួន២១កញ្ចប់ (២០តូច ០១ធំ) នៅក្នុងកាបូកយួរពណ៌ខ្មៅ និងកាំភ្លើងខ្លីប្រភេទកែច្នៃបាញ់ខ្យល់១ដើម កាំភ្លើងខ្លីជ័រមួយដើម រួមនឹងវត្ថុតាងមួយចំនួនទៀត។

ប្រភពដដែលបានឲ្យដឹងទៀតថាក្រោយពីនគរបាលសាកសួរជនសង្ស័យបានសារភាពថា ថ្នាំញៀន២១កញ្ចប់ និងវត្ថុតាងខាងលើពិតជារបស់ខ្លួនមែន ទើបកម្លាំងជំនាញ បញ្ជូនជនសង្ស័យព្រមទាំងវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីកសាងសំណុំរឿងបញ្ជូនបន្តទៅកាន់តុលាការចាត់ការតាមច្បាប់ ៕

ផឹកទឹកប្តូរនិស្ស័យ ក្លាយជាទំនាស់ កាប់សម្លាប់ ៣នាក់​ឪពុក​កូន ត្រូវ​ឃាត​កកាប់​ស្លាប់​ផ្តាច់​ពូជ

កំពង់ចាម៖  អំពើឃាតកម្មយ៉ាងសាហាវមួយបានកើតឡើង ថ្ងៃទី14ខែ10ឆ្នាំ2០18 វេលា​ម៉ោង17និង30នាទី នៅ​ចំណុច​ភូមិ​ថ្មកែវ​ឃុំ​ត្រប់​ស្រុក​បាធាយ បណ្តាលឲ្យ បុរស៣នាក់ ឪពុកនិងកូនត្រូវឃាតក កាប់សម្លាប់ទាំង៣នាក់ផ្តាច់ពូជ រួមមាន

១– ឈ្មោះ នី ណុន ភេទប្រុស អាយុ ៥៣ ឆ្នាំជាឪពុក
២-ឈ្មោះ ណុន ឆ​វ័ន   ភេទប្រុស ងាយ ១៩ឆ្នាំ ជាកូន
៣-ឈ្មោះ ណុន វី  ភេទប្រុស អាយុ ២២ ឆ្នាំ ជាកូន
មាន​ទីលំនៅ​ភូមិ​ថ្មកែវ​ឃុំ​ត្រប់​ស្រុក​បាធាយ។ រីឯ
ជនសង្ស័យ មួយ​នាក់ ឈ្មោះ ឯម ភៀន ប/៤១ មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយគ្នា។
វត្ថុតាង​ចាប់យក កាំបិត​ខ្វែវ​មួយ​របស់​ជនសង្ស័យ។

មន្រ្តីនគរបាលស្រុកបាធាយបានឲ្យដឹងថា មុនពេល​កើតហេតុ​ឈ្មោះ ឯម ភៀន និង​ឈ្មោះ ណុន វី បាន​ផឹកស៊ី​ជាមួយគ្នា​នៅ​នឹង​ផ្ទះ​របស់​ឈ្មោះ​ឯម ភៀន ហើយក៏​ទំនាស់​ពាក្យសំដី​ហើយ​ឈ្មោះ​ឯម ភៀន ក៏​យក​កា​បិត​ខ្វែវ​របស់ខ្លួន​មក​កាប់​ឈ្មោះ​ណុន វី បណ្តាលអោយ​រងរបួស​បន្តិច​ហើយ​ឈ្មោះ​ណុន វី ក៏​និយាយថា​មិន​អី​ទេ​ប៉ុណ្ណឹង​ហើយក៏​ចេញ​ដើរទៅ​ផ្ទះ​របស់ខ្លួន​មួយសន្ទុះ​ក៏​នាំ​ឈ្មោះ នី ណុន និង​ឈ្មោះ​ណុន ឆ​វ័ន​ត្រូវជា​ឪពុក និង​ប្អូន​របស់ខ្លួន​មករក​រឿង​ឈ្មោះ ឯម ភៀន ដល់ផ្ទះ​ម្តងទៀត​ដោយមាន​ពូថៅ​និង​ដំបង​ជាប់​នឹង​ដៃ ពេលនោះ​ឈ្មោះ​ឯម ភៀន ក៏​យក​កាំបិត​ខ្វែវ​កាប់​ទៅលើ​អ្នក​ទាំង​បីនាក់ បណ្តាលអោយ​ស្លាប់​នៅនឹងកន្លែង​កើតហេតុ ២នាក់ ឈ្មោះ នី ណុន និង​ឈ្មោះ​ណុន ឆ​វ័ន ចំណែក​ឈ្មោះ​ណុន វី ស្លាប់​ពេល​ដឹក​ដល់​មន្ទីរពេទ្យ​បាធាយ។

ជនសង្ស័យត្រូវបាន​សមត្ថកិច្ចឃាត់ខ្លួន​នាំមក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​បាធាយ ដើម្បី​បំពេញ​សំណុំរឿង​តាម​ច្បាប់៕ សំបូរ

នគរបាលស្ទឹងមានជ័យ២ ឃាត់ខ្លួនជនសង្ស័យម្នាក់រួមជាមួយថ្នាំញៀន៥កញ្ចប់តូចធំ

 ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចនគរបាលស្ទឹងមានជ័យ២ បាន​ឃាត់ខ្លួន​ក្រោយពេលឆែករកឃើញថ្នាំញៀនចំនួន៥កញ្ចប់តូចធំ   នៅជាប់ក្នុងខ្លួនកាល  ពីវេលាម៉ោង២២និង ៣០ នាទីយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ នៅចំណុចផ្លូវលំ     ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យទី១ឈ្មោះ ធឿន អូន ភេទប្រុស អាយុ២៣ ឆ្នាំ មុខរបរមេកាខារ៉ាអូខេ ស្នាក់នៅផ្ទះជួលភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌ    មានជ័យ ។
សមត្ថកិច្ចបានបន្ដទៀតថានៅវេលាម៉ោង ២ ២និង ៣០នាទីយប់ថ្ងៃ១២ ខែតុលា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលស្ទឹងមានជ័យ២ បានចុះល្បាតនៅក្នុងមូលដ្ឋានដើម្បីទប់ស្កាត់​បទល្មើសផ្សេងៗ និង ការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន លុះពេលល្បាតដល់ចំណុចខាងលើសមត្ថកិច្ចស្ទឹងមានជ័យ២ ក៏ឃើញជនសង្ស័យម្នាក់កំពុងឈរចញ្ចើមផ្លូវពេលឃើញសមត្ថកិច្ចជិះដល់កន្លែងនោះជនសង្ស័យមានការភ័យគួរឲ្យសង្ស័យក៏ហៅមកឆែកឆេនៅក្នុងខ្លួនប្រទះឃើញថ្នាំញៀនចំនួន៥កញ្ចប់ តូចធំ ទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួនតែម្ដង ។
បច្ចប្បន្នជនសង្ស័យទាំង២នាក់សមត្ថកិច្ចនគរបាលស្ទឹងមានជ័យ២ កំពុងធ្វើការសាកសួរ និង កសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការនគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការបន្ដតាមនីតិវិធី ៕ បញ្ញា
 
Type a message

ឃាត់ខ្លួនបុរសម្នាក់ពីបទប្រទូស្ត​កេ​រ្តិ៍​ខ្មាស​លើក្មេងស្រីជា​អនីតិជន​

ខេត្តពោធិ៍សាត់: សមត្ថកិច្ចនគរបាលស្រុកក្រគរបានឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធករណី ប្រទូស្ត​កេ​រ្តិ៍​ខ្មាស​លើ​ក្មេងស្រីជាអនីតិជន​នៅ​ក្នុង​ព្រៃកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃ សុក្រ ៣ កើត ខែ អស្សុជ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ នៅ​​ខាងជើង​ចម្ការ​ឃាង​យូ ភូមិ​ឃ្លាំងមឿង​ ឃុំ​អន្លង់​ត្នោត​ ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់។​​

​​មន្រ្តីនគរបាលព្រហ្មទណ្ឌស្រុកក្រគរ បានឲ្យដឹងថា ជន​រង​គ្រោះ​ឈ្មោះ​ន​.​ស​.​ន​ អាយុ​១៦​ឆ្នាំ​ រស់នៅ​​ខេត្តពោធិ៍សាត់។ រីឯជនសង្ស័យមានឈ្មោះ​ សូ​ សុខ​ហេង​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ ជា​អ្នក​រត់​ម៉ូតូឌុប​ រស់នៅ​ភូមិ​ក្រាំង​វែង​ ឃុំ​ស្នា​អ​ន្សា​ ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់​។ បុរសនេះបាន លូកលាន់ប្រដាប់ភេទ និងច្របាច់សុដន់ ក្មេងស្រីរងគ្រោះនៅពេលឌុបនាងរងគ្រោះទៅយកលុយ ពីគេ ដែលឪពុកនាង ខ្ចីពីថៅកែត្រីទើប​នារីរង​គ្រោះទ្រាំមិនបាន ក៏ប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនបុរសនេះចាត់ការ​តាមច្បាប់តែម្តង  ។

បច្ចុប្បន្ន​ ជនសង្ស័យត្រូវបាន​បញ្ជូន​មក​កាន់​អធិការដ្ឋាននគរបាលស្រុកក្រគរ ​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​៕ សំបូរ

ចាប់ព្រមានអ្នកប្រមូលសំរាមផ្សារប៉ាក់ខ្លងម្នាក់ ចាក់សំរាមចូលព្រែកប៉ះពាល់បរិស្ថាន

ខេត្តកោះកុង៖ បុរសម្នាក់ដែលត្រូវបានភ្ញៀវធ្វើដំណើរឆ្លងកាត់ឃើញផ្ទាល់នឹងភ្នែកហើយថត​ជាវីដេអូខ្លីយកទៅបង្ហោះតាម Facebook រឿងបោះសំរាមចោល ពីលើស្ពានដែក ចូលក្នុងព្រែក​កោះយ៉ ខេត្តកោះកុង នា ថ្ងៃ សុក្រ ៣ កើត ខែ អស្សុជ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ កន្លងទៅធ្វើឲ្យមានការរិះគន់ពី​មហាជននោះ ត្រូវបានអាជ្ញាធរមូលដ្ឋាន និងមន្រី្តបរិស្ថានខេត្តឃាត់ខ្លួនយកទៅអប់រំ​បានហើយ ។

មន្រ្តីសាលាស្រុកមណ្ឌលសីមាបានឲ្យដឹងថា បុរសនេះត្រូវបានស្គាល់ឈ្មោះ សាយ សារុត ជាអ្នកប្រមូលសំរាម នៅផ្សារប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

នៅចំពោះមុខសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន បុរសរូបនេះបានសារភាព នៅថ្ងៃកើតហេតុ ដោយសារតែម៉ូតូដឹកសំរាមរបស់ខ្លួនខូច និងមិនអាចអូសសំរាមទៅមុខរួច ហេតុដូច្នេះក៏សម្រេច​ចិត្តបោះសំរាមចោលខ្លះក្នុងព្រែកកោះយ៉នេះទៅ។

សាយ សារុត បានទទួលស្គាល់ទៀតថាខ្លួនបានប្រព្រឹត្តទង្វើពុំគប្បីបែបនេះពិតជានាំឲ្យប៉ះ​ពាល់ដល់បរិស្ថានយ៉ាងធ្ងន់ធ្ងរណាស់និងបានសន្យាថាមិនធ្វើដូច្នេះទៀតឡើយ ។

ក្រោយពីបានធ្វើការអប់រំណែនាំ ធ្វើកិច្ចសន្យានៅអធិការដ្ឋាននគរបាលស្រុកមណ្ឌលសីម៉ា នៅព្រឹកថ្ងៃទី១៣ ខែតុលាឆ្នាំ២០១៨  នៅចំពោះមុខមន្ត្រីមន្ទីរបរិស្ថាន ខេត្តកោះកុង និងអាជ្ញាធរស្រុករួច បុរសនេះត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ៕ សំបូរ

 

តខ្សែភ្លើងឆក់ត្រី ភ្លាត់ស្នៀត ឆក់ខ្លួនឯងស្លាប់

ខេត្តព្រៃវែង ៖  ​បុរស​ម្នាក់​ត្រូវ​ខ្សែភ្លើង​ឆក់បណ្តាល​ឲ្យ​ស្លាប់ ខណ:ដែល​ត​ខ្សែភ្លើង​ឆក់​ត្រី​នៅ​វាលស្រែ​ខាងក្រោយ​ផ្ទះ បង្កការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃ ព្រហស្បតិ៍ ២ កើត ខែ អស្សុជ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១១ ខែ តុលា ឆ្នាំ២០១៨ នៅភូមិ​- ឃុំ​គោខ្ចក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ។
មន្រ្តីនគរបាលព្រហ្មទណ្ឌស្រុកកំពង់ត្របែកបានឲ្យដឹងថា ជនរងគ្រោះ​មានឈ្មោះ យិន វ​ន្នី ភេទ​ប្រុស អាយុ៣១ឆ្នាំ មុខរបរបុគ្គលិក​បណ្តាញ​អគ្គិសនី សាខា​ឃុំ​គោខ្ចក មាន​ទីលំនៅ​ភូមិ​គោខ្ចក ឃុំ​គោខ្ចក ស្រុក​កំពង់ត្របែក។

សាក្សីបានប្រាប់សមត្ថកិច្ចជំនាញឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានយកខ្សែភ្លើង តបណ្តាញអគ្គិសនីចេញពីផ្ទះរបស់ខ្លួនទៅក្រោយផ្ទះចម្ងាយប្រមាណជិត៥០ម៉ែត្រដើម្បីឆក់ ត្រីយកមកធ្វើម្ហូប។ លុះមិនបានប៉ុន្មាននាទីផង ស្រាប់តែជនរងគ្រោះកាន់ប៉ះចំតំណខ្សែភ្លើង បណ្តាលឲ្យចរន្តអគ្គិសនីឆក់ដួលក្នុងទឹកស្រែបណ្តាលឲ្យបាត់បង់ជីវិតតែម្តង ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញទៅដល់ធ្វើកោសល្យវិច័យ ហើយសន្និដ្ឋានថា ជនរងគ្រោះ ពិតជារងគ្រោះ ដោយខ្សែភ្លើងឆក់ស្លាប់ប្រាកដមែនទើបប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យ តាមប្រពៃណី ៕ សំបូរ

ស្រាយគំនុំចាប់អារ ក រួចយកសពទៅបោះចោលមុខផ្ទះជនរងគ្រោះ

ខេត្តកណ្ដាល៖ បុរសម្នាក់បានស្លាប់ យ៉ាងអាណោចអាធ័ម ដោយឃាតក សម្លាប់អារក ហើយសពជនរងគ្រោះ​ត្រូវបាន​ជនសង្ស័យ​យកទៅ​ផ្លុ​ង​ចោល​នៅផ្ទះ​របស់​ជនរងគ្រោះ​វិញ បង្កការភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង ៨នឹង៤០នាទី​យប់ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅត្រង់​ចំណុច​លើ​ស្ពាន​ព្រែ​កតា​មាក់ ឋិត​ក្នុងស្រុក​មុខកំពូល ខេត្តកណ្ដាល ។

ជនរងគ្រោះ(សព)មានឈ្មោះ លី​ត ភេ​ទ្រ​ប្រុស​អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជា​កម្មករ​ឡ​  ឥដ្ឋ ស្នាក់នៅ​កន្លែងធ្វើការក្បែរចំណុចកើតហេតខាងលើ ។

តាម​ប្រភពព័ត៌មាន​ពី​កន្លែង​កើត​បានអោយដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​យុវជន៤នាក់​ជិះ​ម៉ូតូ​ពីរ​គ្រឿង​មិន​ចាំ​ម៉ាក​ដោយ​ម៉ូតូ១គ្រឿង​ជិះ​គ្នា​ពីរ​នាក់ សំដៅ​ឡើងទៅ​ចំណុច​លើ​ស្ពាន​ព្រែក​តា​មាក់ លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​ការចាប់​ប្រតាយប្រតប់​គ្នា​ដោយ​យុវជន៣នាក់​  បាន​ចាប់​ជនរងគ្រោះ​ម្នាក់​ដែរលជា​ម្ចាស់​ម៉ូតូ​អារ ក​សម្លាប់​ដោយ​ប្រើ​កូនកាំបិត​ខ្លី​បណ្ដាលអោយ​ជនរងគ្រោះ​ស្លាប់ភ្លាមៗនៅនឹង      កន្លែង​កើតហេតុតែម្តង ហើយជនដៃដល់​ទាំង៣នាក់​បាន​រត់គេចខ្លួន​បាត់​ស្រ​ម៉ោ​ល។​

ករណីនេះ​ត្រូវបាន​សមត្ថ​កិ​ច្ខា​ង​កោសល្យ​វិ​ច័​យ​សន្និដ្ឋានថា ជា​រឿង​គំនុំ​គុំ​គួ​ន​រវាង​គ្នា​និង​គ្នា​ជា​យូរណាស់​មកហើយ ហើយបាន​ប្រគល់សព​ជូនទៅ​ក្រុមគ្រួសារ​យក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ៕ សំបូរ

កីឡាការិនីប៉េតង់កម្ពុជាម្ណាក់ទៀតដណ្តើមមេដាយមាសក្នុងព្រឹត្តិការណ៍ Trophee L’Equipe នៅបារាំង

ភ្នំពេញ៖​ ជាព្រឹត្តការណ៍ថ្មីមួយទៀតរបស់កីឡាការិនីប៉េតង់ជម្រើសជាតិកម្ពុជា អ៊ុន ស្រីយ៉ា បានដណ្ដើមមេដាយមាសទី២ បន្ទាប់ពីកីឡាការិនី កែ ឡេង និង អ៊ុក ស្រីមុំ ទើបដណ្ដើមបានមេដាយមាសលើវិញ្ញាសាវាយគូនារីក្នុងព្រឹត្តិការណ៍ប្រកួតកីឡាប៉េតង់ពាន​រង្វាន់អន្ដរជាតិ Trophee L’Equipe លើកទី២ នៅប្រទេសបារាំង ដែលបានផ្ដួលកីឡាការិនី Marie-Christine Virebayre របស់ម្ចាស់ផ្ទះបារាំងដែលបានបញ្ចប់ការប្រកួតនាវេលា​ម៉ោងប្រមាណ ១០យប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ (ម៉ោងនៅកម្ពុជា)។

ប្រភពពីប្រទេសបារាំង បានឲ្យដឹងថា មុនឈានដល់ដណ្តើមមេដាយមាសនេះ កីឡាការិនី អ៊ុន ស្រីយ៉ា បានឆ្លងកាត់ការប្រកួត ៥ប្រកួតដោយក្នុងនោះប្រកួតជម្រុះក្នុងពូលB ៣ប្រកួតឈ្នះ២ និងចាញ់ ១ ពោលគឺប្រកួតបើកឆាកចាញ់កីឡាការិនីដាណឺម៉ាក១៣-១, បន្ទាប់មកបានលត់កីឡាការិនីអ៉ីតាលី១៣-១ និងឈ្នះកីឡាការិនីទុយនេស៊ី១៣-៦ ដើម្បីឡើង​ទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយបានយកឈ្នះកីឡាការិនីថៃ ដោយពិន្ទុ ១៣-៧ ដើម្បីឡើងវគ្គផ្ដាច់ព្រ័ត្រ ដោយបានផ្ដួលកីឡាការិនីម្ចាស់ផ្ទះបារាំង គ្រងមេដាយ​មាសតែម្ដង។

នេះជាការប្រកួតក្នុងព្រឹត្តិការណ៍ Trophee L’Equipe លើកទី២នេះ នៃការប្រកួតកីឡាប៉េតង់​កម្រិតខ្ពស់មួយ ដែលអ្នកចូលរួមចាត់ទុកជាព្រឹត្តិការណ៍កម្រិតពិភពលោក ដោយសារកីឡាករ-កីឡាការិនីចូលរួមសុទ្ធតែត្រូវបានជ្រើសរើសពីប្រទេសខ្លាំងៗ ដែលធ្លាប់មានប្រវត្តិឈ្នះមេដាយមាសពិភពលោក។ ជាក់ស្ដែងប្រទេសប្រចាំតំបន់អាស៊ី ត្រូវបានម្ចាស់ផ្ទះបារាំង អញ្ជើញចូលរួម គឺមានតែកម្ពុជា និងថៃប៉ុណ្ណោះ។ នេះជាមេដាយមាសទី២ ដែលក្រុមកីឡាប៉េតង់កម្ពុជាដណ្ដើមបាន បន្ទាប់ពីវីរកីឡាការិនី កែ ឡេង និង អ៊ុក ស្រីមុំ ទើបដណ្ដើមបានមេដាយមាសលើវិញ្ញាសាវាយគូនារីកាលពី​មួយថ្ងៃមុននៃ​ការប្រកួតជាឯកតកតបុគ្គលនេះ ៕ ព្រះពាយ

 

វាយសង្សារខៀវភ្នែក សមត្ថកិច្ចចាប់បានឆែកឃើញមានថ្នាំញៀន៣កញ្ចប់

ខេត្តបាត់ដំបង ​៖ ​នារី​ម្នាក់​​បាន​រង​របួស​ជាំភ្នែក​ម្ខាង និងជាំដៃជើង ដោយសារសង្សារដែលទើប ស្គាល់គ្នាបានថ្ងៃ រួមនឹងមិត្តភក្តិសង្សារម្នាក់ទៀត វាយដំដោយចោទថា បានលួចខ្សែកប្លាទីន ទម្ងន់២ជី  ​។ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឱ្យជន​ទាំង​២​នាក់មានទម្ងន់ទោសកាន់តែ​ធ្ងន់ធ្ងរ​ទៀតនោះ គឺ​ក្រោយ​ពី​ឃាត់ខ្លួន សមត្ថកិច្ច​បាន​ឆែក​រក​ឃើញ​ក្នុងខ្លួនបុរសពីរនាក់ឃើញមានគ្រឿងញៀន​(​ម៉ា​ទឹកកក​)​មួយ​ចំនួន​ទៀត ​ ។

លោក​ឈឿ​ង គឹ​ម​សុង អនុប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​​ស្រាល និង​ជា​ប្រធាន​ក្រុម​អន្តរា​គម​ន៍​បង្ការ​បង្ក្រាបបាន​ឲ្យ​ដឹង​ថា ហេតុ​ការ​ណ៍​នេះ​​បាន​កើតឡើង កាលពី​ល្ងាច​ ថ្ងៃ ពុធ ១កើត ខែ អស្សុជ  ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃ​ទី​១០ ​តុលា នៅ​ក្នុង​ស្ថានីយ​រថភ្លើង ស្ថិត​ក្នុងភូមិ​ទូល​តា​ឯក សង្កាត់​ទូល​តា​ឯក ក្រុង​បាត់ដំបង​ ។

ជនសង្ស័យ​ទាំង​២​នាក់មានឈ្មោះ​ប៊ុ​ន រ័​ត្ន ហៅ​ប៊ុ​ន អាយុ​៣៩​ឆ្នាំ ជា​អ្នក​ដៃដល់ និង​ឈ្មោះ​ឈឿ​ន ឆៃ​ដែន អាយុ​១៨​ឆ្នាំ ជា​អ្នក​រួមគំនិតដែលជន​ទាំង​២​នាក់​រស់​នៅ​ភូមិ​អូរ​តា​គាំ​២ សង្កាត់​ទូល​តា​ឯក ក្រុង​បាត់ដំបង​ ។ រីឯនារីរងគ្រោះឈ្មោះ​ឈាន សេរី​រ័​ត្ន អាយុ​១៨​ឆ្នាំ មានទលំនៅ ក្បែរកន្លែងកើតហេតុខាងលើ ។

លោក​ គឹ​ម​សុង បាន​ប្រាប់​ថា ជនសង្ស័យ​បាន​យក​កំណាត់​ដែក​វាយដំ​ទៅ​លើ​នារី​រងគ្រោះ បណ្ដាល​ឲ្យ​រង​របួស​ជាំភ្នែក​ម្ខាង​និង​ហើយ​ជាំ​ដៃជើង ដោយ​ចោទ​នារី​នោះ​ថា បាន​លួចយក​ខ្សែ​.ក​ប្លា​ទី​នរបស់​​ខ្លួន តែ​នារី​រង​គ្រោះវិញ​បាន​បដិសេធ​​ថា មិនពិតទែ គឺ ឈ្មោះ​ប៊ុ​ន ជា​អ្នក​ឱ្យ​​ខ្សែ​.ក​នោះ​មក​ខ្លួនទេ ​។ ប៉ន្តែដោយសារ​តែ​ជន​នេះ​ ជា​មុខសញ្ញា​ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀន ទើប​លោកស្នងការ​ខេត្ត ​បញ្ជាឱ្យ​​ឆែកឆេរបាន​រក​ឃើញ​គ្រឿងញៀន​មួយ​ចំនួន​ទៀត ដែល​ជន​នេះ​លាក់​ទុក​​ជាប់​ខ្លួនក៏ឃាត់ខ្លួនតែម្តងទៅ ​។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ​ឈ្មោះ​ប៊ុ​ន រ័​ត្ន ហៅ​ប៊ុ​ន បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​វាយដំ​នារី​ឈ្មោះ​សេរី​រ័​ត្ន នោះ​មែន ដោយសារ​តែ​នារី​នោះ​បាន​យក​ខ្សែ​.ក​ប្លា​​ទី​ន​ទម្ងន់​២​ជី​របស់​ខ្លួន ​។ ជន​នេះ​បាន​និយាយ​ទៀត​​ថា ខ្លួន​ទើប​ស្គាល់​ទំនាក់ទំនង​ក្នុង​ចេតនា​ស្នេហាជាមួយ​នារី​នោះ​បាន​ប្រហែល​៣​ថ្ងៃ​ប៉ុណ្ណោះ​ ។

ឯនាង​ឈាន សេរី​រ័​ត្ន បាន​និយាយ​ប្រាប់​សមត្ថកិច្ច​ថា នាង​មិន​បាន​យក​ខ្សែ.ក​នោះ​ទេ​ គឺ​ឈ្មោះ​ប៊ុ​ន នោះឲ្យនាងទុក​ទេ ​ ។

យ៉ាងណាសមត្ថកិច្ចបានឲ្យដឹងទៀត​​ថា ជនសង្ស័យ​ឈ្មោះ​​ប៊ុ​ន ជា​ជន​ដៃដល់ រីឯ​ឈ្មោះ​ឆៃ​ដែន អ្នក​រួមគំនិត​និង​ផ្ដល់​មធ្យោបាយ​ដឹក​ជញ្ជូន​ ។ ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​បាន​ឃាត់ខ្លួន​ពី​បទ​«​ហិ​ង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​» ប៉ុន្តែ​ក្រោយ​ឃាត់ខ្លួន សមត្ថកិច្ច​បាន​ឆែក​រក​ឃើញ​ថ្នាំ​ញៀន​មួយ​ចំនួន​ដែល​ជន​នេះ​រក្សា​ទុក​ជាប់​ខ្លួន​ ដែល​មាន ម្សៅ​ក្រាម ពណ៌.​ស​ ​ជា​ប្រភេទមេ​តំ​ហ្វេ​តា​មីន​ICE (​ម៉ា​ទឹកកក​)​ចំនួន​​៣​កូន​ថង់, កាំបិត​កែ​ច្នៃ​​១​ដើម និង​សម្ភា​រ ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ផង ក៏ត្រូវចោទមួយបទល្មើសទៀតដើម្បីចាត់ការតាមច្បាប់៕សំបូរ

កុមារីអាយុ៨ឆ្នាំលិចអូប័រលង់ស្លាប់២ថ្ងៃទើបរកសពឃើញ

ខេត្តកំពត៖  ក្មេងស្រីម្នាក់ដែលជិះអូប័រជាមួយគ្រួសារហើយលិច បណ្តាលឲ្យបាត់ខ្លួនរហូត​នោះ មកដល់ពេលព្រឹក​ ថ្ងៃ សុក្រ ៣ កើត ខែ អស្សុជ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១២ ខែ តុលា ឆ្នាំ២០១៨ក្រុមគ្រួសារបានរកឃើញសពនាងអណ្តែតហើយ បន្ទាប់ពីបាត់ខ្លួនអស់ពេល២ថ្ងៃរួចមក។

គួររំលឹកថា​កាលពី​យប់​ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ ហេតុការណ៍​នេះ បាន​កើតឡើង​ក្នុងភូមិ​បត់​ក្បាលដំរី ឃុំ​មាក់ប្រាង ស្រុក​ទឹកឈូ ជាទី​នៃ​បណ្តុំ​តំបន់​ទេសចរណ៍​ទឹកឈូ ហើយកុមារី​រងគ្រោះត្រូវបានគេស្គាល់​ឈ្មោះ វ៉ា​វ អេ​ន​ជី អាយុ ៨ឆ្នាំ មាន​ទីលំនៅ​សង្កាត់​ចោមចៅ​ទី១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

ប្រភព​ដដែល​បាន​រៀបរាប់ថា​នៅ​រសៀល​ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ អ្នក​ភ្នំពេញ​មួយ​គ្រួសារ​មាន​គ្នា​ប្រាំ​បីនាក់​បានមក​ដល់ក​ន្លែ​ង​កម្សាន្ត​ជិះ​ខ្សែ​រ៉​ត និង​បន្ត​ដោយ​ជិះ​អូប័រ​ក្នុង​ដំណើរ​ទៅ​ជួប​សួរសុខទុក្ខ​សាច់ញាតិ​នៅ​ភូមិ​មាត់ពាម ឃុំ​មាក់ប្រាង​ស្ថិតនៅ​ត្រើយ​ខាងជើង។ លុះដល់​ម៉ោង​ប្រហែល៧ និង៣០នាទី​យប់​ថ្ងៃ​ដដែល ភ្ញៀវ​ទាំងនោះ​ក៏​វិល​ត្រឡប់មកវិញ​ដោយ​ជិះ​អូប័រ​ដដែល។ ចៃដន្យ​គ្រាន់តែ​ដល់​ត្រឹម​ពាក់​កណ្តាលស្ទឹង អូប័រ​បាន​លិច​ធ្វើឱ្យ​អ្នកដំណើរ​ស្រែក​ទ្រហឹងអឺងកង ឮ​ដល់​អ្នកជិតខាង​ទើប​ប្រញាប់ប្រញាល់​នាំគ្នា​យក​ទូក​ម៉ាស៊ីន​មកជួយ​សង្គ្រោះភ្លាមៗ ហើយ​ស្រង់​បាន​មនុស្ស​ប្រាំ​បីនាក់​រួមទាំង​អ្នកបើក​អូប័រផងប៉ុន្តែពួកគេ​បាត់​កុមារី​វ័យ៨ឆ្នាំ​ម្នាក់។មន្ត្រីនគរបាល​ដដែល​បាន​បញ្ជាក់ថា រហូតមកដល់​ម៉ោង៣ និង៣០នាទី រសៀល​ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ ការ​តាម​ស្វែងរក​កុមារ​រងគ្រោះ​មិនទាន់​ប្រទះឃើញ​នៅឡើយ​ទេ។ លុះមកដល់ព្រឹកថ្ងៃ សុក្រ ៣ កើត ខែ អស្សុជ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១២ ខែ តុលា ឆ្នាំ២០១៨ ទើបឃើញសពអណ្តែតឡើង ក្រុមគ្រួសារបានត្រឹម ស្រែកទ្រហោរយំសោកស្តាយយ៉ាងក្តុកក្តួល និងយកសពទៅលំនៅដ្ឋានធ្វើបុណ្យតាមប្រ​ពៃណីប៉ុណ្ណោះ ៕ សំបូរ

គណៈប្រតិភូសភាកម្ពុជា ចូលរួមមហាសន្និបាតសហភាពអន្តរសភាលើកទី១៣៩ នៅទីក្រុងហ្សឺណែវ

ភ្នំពេញ៖ លោកស្រី ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភាកម្ពុជា ​និងជាប្រធានក្រុមសភាជាតិកម្ពុជានៃនយោបាយសភាស្ត្រី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ដើម្បីចូលរួមមហាសន្និបាតសហភាពអន្តរសភា លើកទី១៣៩ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ តបតាមការអញ្ជើញរបស់លោកស្រី ហ្គាប្រីឡា គូវ៉ាស បារ៉ុន (Gabriela Cuevas Barron) ប្រធានសហភាពអន្តរសភា (IPU),។

សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភា នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា កំឡុងពេលមហាសន្និបាតនេះ លោកស្រី ឃួន សុដារី នឹងថ្លែងសុន្ទរកថាស្តីពី «ភាពជាអ្នកដឹកនាំសភាក្នុងការលើកកម្ពស់សន្និភាព និងការអភិវឌ្ឍនាយុគ្គសម័យនវានុវត្តន៍ និងបម្លាស់ប្តូរបច្ចេកវិទ្យា» ទៅកាន់អង្គសន្និបាត។

ជាមួយគ្នានេះ គណៈប្រតិភូកម្ពុជា នឹងចូលរួមកិច្ចប្រជុំជាច្រើន នៅក្នុងនោះមានកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី២០៣ របស់សហភាពអន្តរសភា ដើម្បី៖

*​ អនុម័តសេចក្តីស្នើរបៀបវារៈបន្ទាន់ លើបញ្ហារសើបមួយចំនួនរបស់សកលលោក។
* ការបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការប្រតិបត្តិរបស់សហភាពអន្តរសភា។
* ការចូលរួមផ្តល់អនុសាសន៍អំពីសិទ្ធិមនុស្ស ការពិនិត្យរបាយការណ៍ហិរញ្ញវត្ថុរបស់សហភាពអន្តរសភា។
* ការអនុម័តប្រតិទិនការងារសម្រាប់មហាសន្និបាតសហភាពអន្តរសភា លើកទី១៤០ នៅទីក្រុង Buenos Aires នៃប្រទេសអាហ្សង់ទីន។

បើតាមសេចក្តីប្រកាសព័ត៌មានដដែល បានឱ្យដឹងថា នៅក្នុងមហាសន្និបាតនេះ គណៈប្រតិភូកម្ពុជា ក៏នឹងចូលរួមបណ្តាកិច្ចប្រជុំសំខាន់ៗ មួយចំនួនទៀត ដែលមានដូចជា៖ កិច្ចប្រជុំអាស៊ានបូក៣, កិច្ចប្រជុំសម្របសម្រួលរបស់សភាតំបន់អាស៉ី, កិច្ចប្រជុំភូមិសាស្ត្រតំបន់អាស៉ិ- ប៉ាស៉ីហ្វិច,​​​ កិច្ចប្រជុំវេទិកាសមាជិកសភាស្ត្រី​, កិច្ចប្រជុំវេទិកាសមាជិកសភាវ័យក្មេងសហភាពអន្តរសភា, និងចូលរួមកិច្ចប្រជុំគណៈកម្មា-ធិការអចិន្ត្រៃយ៍ទាំង៤ របស់សហភាពអន្តរសភា ស្តីពី សន្តិភាព-សន្តិសុខអន្តរជាតិ ការអភិវឌ្ឍប្រកបដោយចីរភាព-ហិរញ្ញវត្ថុ-ពាណិជ្ជកម្ម ប្រជាធិបតេយ្យ-សិទ្ធិមនុស្ស និងកិច្ចការអង្គការសហប្រជាជាតិ ផងដែរ ៕ ប្រសើរ

 

 

មន្រ្តីនគរបាលចរាចរជំរឹតទារលុយពីចិន៥០ដុល្លារ ប្រឈមមុខបណ្តេញចេញ

ភ្នំពេញ៖  ប៉ុន្មានថ្ងៃមកនេះនេះ មានគណនី Facebook ជាច្រើន បាន បង្ហោះ ផ្សព្វផ្សាយ ចែកចាយបន្ដគ្នាពីមួយទៅមួយ អំពីភាពមិនប្រក្រតីរបស់មន្ត្រី នគរបាល ចរាចរ ផ្លូវគោក ក្រុងព្រះសីហនុម្នាក់ បានឃាត់រថយន្តមួយគ្រឿង បើកបរ ដោយ ជនជាតិ ចិន ជំរឹតទារលុយ ចំនួន ១០០ដុល្លារ ក្រោយ មក តថ្លៃ សល់ ៥០ដុល្លារ ជាថ្នូរនឹងការមិនអនុវត្តច្បាប់ចរាចរណ៍​ត្រឹមត្រូវនៅព្រះរាជាណាណាចក្រកម្ពុជា។ ទង្វើនេះត្រូវបានម្ចាស់រថយន្តលួចថតសកម្មភាព​ក្នុងការទារ លុយរបស់មន្រ្តីនគរបាលចរាចរ ​ម្នាក់​នេះដែលនិយាយជាភាសាចិនយ៉ាង​ស្ទាត់ជំនាញ​ជាមួយចិនដែលប្រព្រឹត្តល្មើសច្បាប់ចរាចរណ៍នោះ ។

ក្រោយទទួលបានព័ត៌មាននេះ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាឲ្យស្រាវជ្រាវ និងហៅមន្ដ្រីនគរបាលរូបនោះ មកសួរនាំផងដែរ រួចអនុវត្តទៅ​តាមច្បាប់របស់កងកម្លាំងនគរបាលជាតិ។ បន្ទាប់ពី​សាកសួរ​រួច​លោក​ឧត្ដមសេនីយ៍ទោ ស្នងការ នឹង​ស្នើសុំ​ថ្នាក់ដឹកនាំ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ដើម្បី​ដាក់វិន័យ​ឲ្យបាន​ធ្ងន់ធ្ងរ​បំផុត ព្រោះ​ធ្វើ​បាត់បង់​កិត្តិយស​មន្ត្រីនគរបាល​ជាតិ​ទូទាំងប្រទេស ។

លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បាន ឲ្យដឹងនៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះថា មន្ដ្រីនគរបាលចរាចរណ៍ម្នាក់ ដែលទារលុយពីជនជាតិចិន ចំនួន១០០ដុល្លារ ហើយតថ្លៃចុះត្រឹម៥០ដុល្លារ ជាថ្នូរនឹងការបើកបរខុសច្បាប់ចរាចរណ៍ នៅខេត្តព្រះសីហនុ ប្រឈមនឹងការទទួល ពិន័យរដ្ឋបាល និងច្បាប់របស់កងកម្លាំងនគរបាលជាតិ។

ចំណែក លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាន ចរាចរណ៍ និងសណ្តាប់ធ្នាប់ បានថ្លែង យ៉ាងដូច្នេះថា «ចំពោះមន្ដ្រីនគរបាលចរាចរនោះ អាច ប្រឈមនឹងការដាក់ពិន័យរដ្ឋបាល ឬដកអាចស័ក្ដិ ឬអាចឈានដល់ការដកចេញពីក្របខ័ណ្ឌ ទៅតាមច្បាប់របស់កងកម្លាំងនគរបាលជាតិ លេខ០០៦»

លោកឧត្តមសេនីយ៍ បានបញ្ជាក់ថា មន្ដ្រីនគរបាលដែលទារលុយពីជនជាតិចិន នៅខេត្ត​ព្រះសីហនុនោះ ឈ្មោះ សំ ពិសិដ្ឋ ឋានន្តរសក្ដិ ថ្នាក់ អនុសេនីយ៍ ត្រី ជា មន្ត្រី នៅ ផ្នែក អន្តរាគមន៍ នៃ ការិយាល័យ នគរបាល ចរាចរណ៍ ផ្លូវ គោក របស់ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះសីហនុ ៕ សំបូរ

ក្រសួងការបរទេសកម្ពុជាចេញសេចក្តីថ្លែងការណ៍ពិសេស នឹងសហភាពអឺរ៉ុប ស្តីពីការអនុគ្រោះពន្ធគ្រប់មុខទំនិញរបស់កម្ពុជា

ភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះ បានចេញសេចក្តីថ្លែងការណ៍ដ៏ពិសេស មួយឆ្លើយតបទៅនឹងសហភាពអឺរ៉ុប ស្តីពីការអនុគ្រោះពន្ធគ្រប់មុខទំនិញលើកលែងតែសព្វាវុធ (EBA) សម្រាប់ទំនិញ   របស់កម្ពុជា។

រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកការសម្រេចចិត្តនេះ ថាជាភាពអយុត្តិធម៌បំផុត ព្រោះនេះបង្ហាញឲ្យឃើញថា សហភាពអ៊ឺរ៉ុបបានបដិសេធដោយចំហរ អំពីវឌ្ឍនភាពគួរឲ្យកត់សម្គាល់ដែលប្រទេស កម្ពុជាសម្រេចបាន ទោះបីរងគ្រោះដោយសោកនាដកម្មកន្លងមកថ្មីៗនេះ យ៉ាងណាក៏ដោយ  ៕ ប្រសើរ

 

 

កំប្លោក និងត្រកៀត រលក បោកបក់រសាត់ពីវៀតណាមមកដល់ឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុទៀតហើយ

ព្រះសីហនុ៖ នៅយប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៨នេះ កំប្លោក និងត្រកៀត ត្រូវបានរលក បោកបក់រសាត់ពីវៀតណាមមកដល់ឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុទៀតហើយ។

មន្ត្រីសាលាខេត្តព្រះសីហនុ បានអះអាងថា កំប្លោក និងត្រកៀតនេះ នឹងរសាត់មកទើនៅលើឆ្នេរសមុទ្ររាម ឆ្នេរអូរត្រេះ ឆ្នេរអូរឈើទាល និងឆ្នេរឯករាជ្យដោយ រសាត់មកពីប្រទេសវៀតណាម នឹងបន្តរសាត់មកកាន់ឆ្នេរខេត្តព្រះសីហនុ ជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត នៅមុនពេលវាស្វិតរលួយដោយអំណាច​ទឹកប្រៃធ្លាក់ទៅបាតសមុទ្រនោះ៕ សំបូរ

 

ព្រឹទ្ធសភា បោះឆ្នោតជ្រើសរើសអនុប្រធានទី១ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី

 

ភ្នំពេញ៖ តាមការគ្រោងទុក  នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះ ព្រឹទ្ធសភា កម្ពុជា បាន បើកកិច្ចប្រជុំវិសាមញ្ញរបស់ខ្លួន ដើម្បីពិភាក្សា និងអនុម័តលើរបៀបវារៈចំនួន២​ក្រោមអធិបតីភាព សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា កម្ពុជា។

យោងតាម របៀបវារៈដែលត្រូវកំណត់ក្នុងបើកកិច្ចប្រជុំវិសាមញ្ញនេះ មានដូចខាងក្រោម៖
១៖ ប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី នីតិកាលទី៤
២៖ បោះឆ្នោតជ្រើសរើសអនុប្រធានទី១ព្រឹទ្ធសភា នីតិកាលទី៤

ការប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី នីតិកាលទី៤ និងការបោះឆ្នោតជ្រើសរើសអនុប្រធានទី១ ព្រឹទ្ធសភា នីតិកាលទី៤នេះ ធ្វើឡើងដើម្បីបំពេញតំណែងក្នុងព្រឹទ្ធសភាបន្ទាប់ពី លោក​ នៃ ប៉េណា អនុប្រធានទី១ នៃព្រឹទ្ធសភា ទទួលមរណភាព ដោយរោគាពាធ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ហើយលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញនេះ យើងនឹងជូនជ្រាបនៅពេលក្រោយ ៕ ប្រសើរ

ក្នុងឱកាសបុណ្យ ភ្ជុំបិណ្ឌនេះ គេហទំព័រ កម្ពុុជាខ្ញុំ mcn.news សុំផ្អាកការផ្សាយ ៥ថ្ងៃ

ភ្នំពេញៈ ក្នុងឱកាសបុណ្យ ភ្ជុំបិណ្ឌនេះ គេហទំព័រ កម្ពុុជាខ្ញុំ MY CAMBODIA NEWS (mcn.news) សុំផ្អាកការផ្សាយ ៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃ៦- ៧-៨-៩-១០ តុលា ឆ្នាំ២០១៨     តទៅ ។

លោកអ្នកនឹងបានតាមដានព័ត៌មានឡើងវិញ នៅថ្ងៃ ១១ តុលា ២០១៨ តទៅ។

ក្នុងឱកាសបុណ្យ ភ្ជុំបិណ្ឌប្រពៃណីជាតិនេះ ការិយល័យនិពន្ធ និងសហការីទាំងអស់ សូមជូនពរ អស់លោក លោកស្រី អ្នកនាងកញ្ញា ទាំងអស់ ជួបនូវសេចក្តីសុខ សេចក្តីចម្រើន និងជួបនូវពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីខានឡើយ ៕ សូមអរគុណ

មេខ្លោង២នាក់ទៀត ដែលពាក់ព័ន្ធជួញដូរអាវុធខុសច្បាប់ ចង់ផ្តួលរំលំរាជរដ្ឋាភិបាល ត្រូវបានចាប់ខ្លួននៅប៉ៃលិន

ខេត្តប៉ៃលិន៖ មេខ្លោង២នាក់ទៀត ដែលពាក់ព័ន្ធជួញដូរអាវុធខុសច្បាប់ ចង់ផ្តួលរំលំរាជរដ្ឋាភិបាល ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែនក្រសួងមហាផ្ទស សហការជាមួយនគរបាលខេត្តប៉ៃលិន ចាប់ខ្លួននៅខេត្តប៉ៃលិន។ ដូច្នេះពាក់ព័ទ្ធបញ្ហានេះមនុស្សចំនួន១១នាក់ហើយ

មន្រ្តីនគរបាលរូបនេះ បានបញ្ជាក់ទៀតថា ជនសង្ស័យទាំង២នាក់ ដែលជាមនុស្សសំខាន់ផងដែរនោះ ត្រូវបានចាប់ខ្លួននៅខេត្តប៉ៃលិន កាលពីថ្ងៃម្សិលមិញ រួចត្រូវបានបញ្ជូនមកកាន់ក្រសួងមហាផ្ទៃ នាយប់មិញនេះ។ នៅរសៀលថ្ងៃនេះ ជនសង្ស័យទាំង២នាក់ នឹងត្រូវបានបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមច្បាប់។ ដូច្នេះមនុស្សចំនួន១១នាក់ហើយ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធការជួញដូរអាវុធខុសច្បាប់ មានបំណងចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន។

សូមបញ្ជាក់ថា កាលពីព្រលប់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក អឹម វណ្ណៈ បានសម្រចឃុំខ្លួនបុរសជាប់សង្ស័យជាមេខ្លោងធំ ដាក់ពន្ធនាគារព្រៃសជាបណ្តោះអាសន្នហើយ។ ការសម្រេចឃុំខ្លួន ធ្វើឡើងបន្ទាប់ពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ុ សុភ័ក្រ្ត ចោទប្រកាន់ជននេះ រៀបចំចាត់តាំងក្រុមជនប្រដាប់អាវុធសន្និធិអាវុធ និងរឿងផ្ទុះដោយគ្មានការអនុញ្ញាត និងបទ៖ ចូលរួមក្នុងក្រុមជនប្រដាប់អាវុធតាមមាត្រា៤៨៥ មាត្រា ៤៨៦ និងមាត្រា៤៨៨ នៃក្រមព្រហ្មទណ្ឌ។

ជនសង្ស័យជាមេក្លោងរូបនេះ មានឈ្មោះ ប៊ុន ប្រសើរ អាយុ៤២ឆ្នាំ ឈ្មោះហៅក្រៅ ថង ឌី នៅភូមិកំប្រាក់ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជាសមាជិកចលនារណសិរ្យ​រំដោះជាតិខ្មែរ។ ក្នុងប្រតិបត្តិការនោះ កម្លាំងនគរបាលដកហូតបាន កាំភ្លើង AK ៤៧មួយដើម, អាវុធខ្លីមួយដើម, គ្រាប់បែក​៤គ្រាប់, កាមេរ៉ា​១គ្រឿង, កំព្យូទ័រ១គ្រឿង, ម្សៅក្រាមពណ៌ស​១គីឡូក្រាម, ម្សៅពណ៌លឿង១គីឡូក្រាម, កាំជ្រូចដែលអាចកែច្នៃធ្វើគ្រាប់បែក, កែវឆ្លុះ​៣គ្រឿង និងលិខិតឆ្លងដែន១​។

ជននេះត្រូវបាន​កម្លាំងសមត្ថកិច្ច បើកចាប់ខ្លួនបាន​ នៅរសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ នៅក្នុងទឹកដីខេត្តព្រះវិហារ បន្ទាប់ពីបក្ខពួករបស់គេចំនួន៨នាក់ ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ នៅរាជធានីភ្នំពេញ ខេត្តកំពត និងខេត្តពោធិ៍សាត់ ជាមួយនឹងការដកហូតអាវុធជិត៣០ដើម ចាប់ពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ រហូតមក។

ជនត្រូវចោទទាំង៨នាក់ ត្រូវបានចៅក្រមស៊ើបសួរ សម្រេចដាក់ពន្ធនាគារជាបណ្តោះអាសន្នៅ ដើម្បីរង់ចាំវិនិច្ឆ័យទោសនៅពេលក្រោយ ក្រោមការចោទប្រកាន់២បទល្មើសដូចគ្នា គឺបទ «រៀបចំចាត់តាំងក្រុមជនប្រដាប់អាវុធ សន្និធិអាវុធ និងរឿងផ្ទុះដោយគ្មានការអនុញ្ញាតិ និងបទ៖​ចូលរួមក្នុងក្រុមជនប្រដាប់អាវុធ តាមមាត្រា៤៨៥ មាត្រា ៤៨៦ និងមាត្រា៤៨៨ នៃក្រមព្រហ្មទណ្ឌ»៕ សំបូរ

ថាមិនដាក់ចំណាំងផ្លាតចុះគួរបើកបុក ដល់ពេលដាក់ហើយនៅតែបុកដដែល

ភ្នំពេញ៖ បុរសម្នាក់  បើករថយន្តលុចសុីស៣០០មួយគ្រឿងបោះ ​ពួយទៅបុកក្បាល​នាគពុះចែកទ្រូងផ្លូវបាក់អស់៣កង់រថយន្តដាច់កង់ទៅមុខលេងរួច។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២-១០យប់រំលងអធ្រាត្រឈានចូលថ្ងៃ  ទី៥ខែតុលាឆ្នាំ២០១៨     ស្ថិតនៅចំណុចមុខផ្សារ៧មករា តាមបណ្តោយផ្លូវ២៨៩ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក។

តាមប្រភពព័ត៏មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់  បើករថយន្តមួយគ្រឿងម៉ាកលុចសុីសRX៣០០ពណ៏សពាក់ស្លាកលេខភ្នំពេញ2AH-7555ទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់៣កង់រថយន្តបង្កខូចខាតផ្នែកខាងមុខខាងឆ្វេងនិងដាច់កង់មុខទៅលេងរួចចំណែកម្ចាស់រងរបួសស្រាលរួចគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ គង់ មីង

បើករថយន្តហាយឡែនឌ័របុកក្បាលនាគពុះចែកទ្រូងផ្លូវ រងរបួសធ្ងន់

 ភ្នំពេញ៖ បុរសម្នាក់បើករថយន្តហាយឡែនឌ័មួយគ្រឿង​ បានបោះពួយលឿន​   ដូចហោះ  បណ្តាលជ្រុលទៅបុកក្បាលនាគពុះចែកលាន់រន្ទះ    បណ្តាលឲ្យបោក​ក្បាលនិងកញ្ចក់​រថយន្តតងរបួសធ្ងន់  ចំណែករថយន្តខូចខាតផ្នែកខាងមុខស្ទើទាំងស្រុង។រីឯក្បាលនាគបាក់អស់មួយកង់។

ហេតុការណ៍នេញកើតឡើងកាឥពីវេលាម៉ោង១-៣០នាទីយប់តំលងអាធ្រាត្រឈានចូលថ្ងៃទី៥ខែតុលាឆកនាំ២០១៨ស្ថិតនៅចំណុចមុខប្រលានយន្តហោះពោធិចិនតុង តាមបណ្តោយផ្លូវសហពន្ធ័រុស្សី ក្នុងសង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ។

តាមប្រភពព័ត៏មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តហាយឡែនឌ័រមួយគ្រឿងពណ៏ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AH-5992ទីសដៅពីកើតទៅលិចបោះពួយលឿនហោះលុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃជ្រុលបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹងលាន់ដូចរន្ទះបណ្តាលឲ្យម្ចាស់បោកក្បាលនិងកញ្ចក់រថយន្តផ្នែកខាងមុខរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះក្លីនីករស្មីដឹកយកទៅសង្គ្រោះភ្លាមៗចំណែករថយន្តខ្ទេចផ្នែកខាងមុខស្ទើទាំងស្រុង។រីឯក្បាលនាគបាក់អស់មួយកង់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមករាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ គង់ មីង