សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១០

អមដំណើរសម្តេចតេជោ ហ៊ុន សែន មានលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ព្រមទាំងឥស្សរៈជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជាផងដែរ។

កិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី១០នេះ នឹងពិភាក្សានិងអនុម័តយុទ្ធសាស្រ្តទីក្រុងតូក្យូថ្មី សំដៅធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ លើកកម្ពស់សុខមាលភាពប្រជាជន និងការពារបរិស្ថាន។ យុទ្ធសាស្ត្រនេះផ្តោតសារៈសំខាន់ លើការអភិវឌ្ឍប្រកបដោយចីរភាព និងការកាត់បន្ថយគម្លាតអភិវឌ្ឍន៍រវាងប្រទេសមេគង្គ និងប្រទេសសមាជិកអាស៊ានផ្សេងទៀត។

សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងថ្លែងសុន្ទរកថាមួយ ដោយផ្តោតជាសំខាន់​ទៅលើទិសដៅនាពេលអនាគត នៃកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន៕ប្រសើរ

 

 

រកឃើញភេសជ្ជៈច្រើនមុខខូចគុណភាពនិងហួសកាល​បរិច្ឆេទ​ប្រើ​ប្រាស់​​លក់នៅផ្សារជីពាំង និងផ្សារដារ

ខេត្តត្បូងឃ្មុំ៖ មន្ត្រីសាខាកាំកុងត្រូលខេត្តត្បូងឃ្មុំ និងមន្ទីរពាណិជ្ជកម្មខេត្តបាន រកឃើញ​ភេសជ្ជៈ​​ចម្រុះ​មានទឹកក្រូច olatte ចំនួន៣២កំប៉ុង និងទឹកផ្លែឈើមួយ MIDORI ចំនួន៨៤ដប ព្រមទាំង​ភេសជ្ជៈមួយចំនួនទៀត សរុប១២៤ដប/កំប៉ុង ដែលខូចគុណភាព ហួសកាល​បរិច្ឆេទ​ប្រើ​ប្រាស់​​នៅ ផ្សារជីពាំងនិងផ្សារដារ ក្នុងស្រុកមេមត់ក៏ដកហូតយកទៅកម្ទេចចោល។

លោក មាស មោរ៉ា ប្រធានសាខាកាំកុងត្រូលខេត្តត្បូងឃ្មុំបានឲ្យដឹងថា ប្រតិបត្តិការខាង​លើ​នេះ បានធ្វើឡើងនៅព្រឹកថ្ងៃ ព្រហស្បតិ៍ ១០ រោច ខែ ភទ្របទ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ ដោយបានត្រួតពិនិត្យស្លាកសញ្ញា កាល​បរិច្ឆេទប្រើប្រាស់ និងការដាក់តាំងលក់ទំនិញរបស់អាជីវករឲ្យត្រឹមត្រូវតាមបច្ចេកទេស​តាមការណែនាំពីអគ្គនាយកដ្ឋានកាំកុងត្រូល ដែលបានឲ្យសាខាកាំកុងត្រូលទាំង​អស់ទូ​ទាំងប្រទេស អនុវត្តន៍តាមផែនការសកម្មភាពរបស់ខ្លួន ដើម្បីធានាសុវត្ថិភាពចំណីអាហារ និងធានាសុខភាពជូនប្រជាពលរដ្ឋជាអ្នកទទួលទាន ជាពិសេសក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ។

ជាមួយគ្នានេះដែរកម្លាំងរបស់លោក បានធ្វើការអប់រំក៏ដូចជាណែនាំដល់អាជីវករ មុននឹងយកទំនិញមកលក់ ត្រូវត្រួតពិនិត្យ និងដឹងពីប្រភពឲ្យច្បាស់លាស់ ព្រមទាំងដាក់តាំងលក់ទំនិញ ដែលមានគុណភាពល្អ មានស្លាកសញ្ញាត្រឹមត្រូវនិងបាន ហាមដាច់ខាត ការយករាល់ទំនិញដែលគ្មាន កាលបរិច្ឆេទច្បាស់លាស់ ជាពិសេសហួស​កាលបរិច្ឆេទប្រើប្រាស់ ដែលខុសពីបទបញ្ញតិ នៃច្បាប់ទៅដាក់តាំងលក់ឲ្យអតិថិជនយកទៅ បរិភោគនាំឲ្យប៉ះពាល់ដល់សុខភាព ៕សំបូរ

 

កម្មករសំណង់ម្នាក់ ត្រូវខ្សែភ្លើងឆក់ស្លាប់ពេលធ្វើការលើរន្ទា

ភ្នំពេញ៖   កម្មករសំណង់ម្នាក់បានស្លាប់កាលពីព្រឹក​ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅ​ការដ្ឋាន​សំណង់​មួយកន្លែង ក្នុងភូមិ​វិមាន​ទ្រង់ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បន្ទាប់ពី អូសទាញ​ខ្សែភ្លើង មាន​ស្នាម​ដាច់​រលា​ត់ទៅ​ប៉ះ​នឹង​ដែក​រន្ទា ទើប​ឆ្លង​ឆក់​ធ្លាក់​ជនរងគ្រោះ មកក្រោម កម្ពស់២ម៉ែត្រ រងរបួស​ធ្ងន់​សន្លប់​ស្តូក  ក្រោយមកស្លាប់។

មន្រ្តីនគរបាលខណ្ឌសែនសុខបានឲ្យដឹងថា សព​ឈ្មោះ សាយ តុល ភេទ​ប្រុស អាយុ២៣ឆ្នាំ មុខរបរ ជាង​ពិ​ដាន ស្នាក់នៅ​ផ្ទះជួល ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ មាន​ប្រពន្ធ ជាក​ម្មការ​នី​រោងចក្រ មានកូន២នាក់​ក្នុង​បន្ទុកគ្រួសារ និង​មាន​ស្រុកកំណើត ភូមិ​ស្នោ ឃុំ​សេនា​រាជ​ឧ​ត្ត​ម ស្រុក​ព្រះស្តេច ខេត្តព្រៃវែង។

មុន​កើតហេតុ ជនរងគ្រោះ​បានធ្វើ​ការចាប់​ពិ​ដាន ដោយ​ឈរលើ​ជ​ន្ទា​រ ដោយ​ដាក់​ឡើង​ជាន់ បាញ់​វី​ស ចាប់​ពិ​ដាន តែម្នាក់ឯង កម្មករ​ផ្សេងទៀត រវល់​ការងារផ្សេងៗគ្នា ស្រាប់តែ​នៅវេលា​ម៉ោង​ខាងលើ ជនរងគ្រោះ​ឆក់​ធ្លាក់​ពីលើ​រន្ទា​ដែក ភ្លាមៗនោះ​ក៏​ដឹក​តាម​ម៉ូតូ យក​ជនរងគ្រោះ​មក​មន្ទីរពេទ្យបង្អែក​ពោធិ៍ចិនតុង ដល់​ពាក់កណ្ដាល​ឲ្យ​ផ្លូវ​ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់៕ អូន ធួក

 

រថយន្តសំាយ៉ុងចំណុះ១២កៅអីឆ្លងចរន្តឆេះម៉ត់

ខេត្តកំពងស្ពឺះ រថយន្តសំាយ៉ុងចំណុះ១២កៅអីមួយគ្រឿង ខណកំពុងបើក សុខៗ ស្រាប់តែឆេះយ៉ាងសន្ធោសន្ធៅ អស់ទាំងស្រុងដោយសង្ស័យថា ឆ្លងចរន្ត។

ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង១០និង៤៥នាទីយប់ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ នៅចំណុចផ្លូវកោង (អន្ទង់អាំង )ភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចនគរបាលចរាចរ ស្រុកភ្នំស្រួចបានឲ្យដឹងថា បានឲ្យដឹងថា រថយន្តដែលឆេះនេះម៉ាក ស៊ាំយ៉ុង ពណ៌ស ស្លាកលេខ កណ្ដាល 2B-9925 បានឆ្លងចរន្តខ្សែភ្លើង បណ្តាលឲ្យឆេះទាំងស្រុងដោយគ្មានរថយន្តអគ្គិភ័យទៅជួយពន្លត់ទាន់ទេ ហើយមិនបណ្ដាលឲ្យមានរងរបួសមនុស្សដែរ ៕ អូន ធួក

​រថយន្ត​បែនដឹក​ដី​បើកទាក់​ខ្សែភ្លើងទុ​ស្សេ​ខ្សែ​ឆេះ​ ផ្អើល​ប្រជាពលរដ្ឋ​ពេញ​ភូមិ

ភ្នំពេញ: ​រថយន្ត​បែនដឹក​ដី​មួយគ្រឿង​​បានបើកទៅ​ទាក់​ខ្សែភ្លើង បណ្តាល​ឲ្យ​ទុ​ស្សេ​ខ្សែភ្លើង​ឆេះ​ ផ្អើល​ប្រជាពលរដ្ឋ​ពេញ​ភូមិ ដោយភ្លេច​ទម្លាក់​បែន​ចុះ​ក្រោម។

ហេតុការណ៍ កើតទ្បើងនៅវេ​ល​ម៉ោង​៧ និង១០នាទី​យប់​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០១៨ តាម​បណ្ដោយ​ផ្លូវ​បេតុង ​ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ។

អាជ្ញាថរដែនដីបានឲ្យដឹងថា រថយន្ត​ខាងលើ​ជា​   ប្រភេទ​រថយន្ត​បែនដឹក​ដី ពណ៌​ខៀវ​លាយ​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ 3D -4361 បើក​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​។ នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ដឹក​ដី​ខាងលើ ​បើកបរ​ដោយ​យុវជន​ម្នាក់ និងមាន​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត ​បាន​ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង ​ក្នុង​ល្បឿន​លឿន ដោយ​មិន​បាន​ទម្លាក់​បែន​ចុះ​ក្រោម​​នោះ​ទេ ទើបធ្វើឲ្យ​រថយន្ត​បើក​ទាក់​ខ្សែភ្លើង​ដែល​កាត់​ទទឹង​ផ្លូវ បណ្តាល​​ឲ្យ​ដាច់​ធ្លាក់​ខ្សែភ្លើង​ចុះ​រាយ​ប៉ាយ​ពេញ​ផ្លូវ និងទុ​សេ្ស​ខ្សែភ្លើង​លាន់ឮ​ដូច​កាំជ្រួច​​   តែម្តង ។

ប្រភព​ដដែល​បាន​បន្ថែម​ថា ភ្លាមៗផងដែរ ​ប្រជាពលរដ្ឋនៅទីតាំងកើតហេតុ ​បាន​យកបំពង់​ពន្លត់​អគ្គិភ័យ​ទៅ​បាញ់​ពន្លត់​ផង​ដែរ​ ហើយបាន​ទាក់ទង​ទៅសមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​មកភ្លាមៗ ដោយ​កម្លាំង​នគរបាល​ប៉ុស្តិ៍ បាន​ទាក់ទង​ទៅ​អគ្គិសនី​កម្ពុជា ដើម្បី​បិទ​ភ្លើង​ ចំណែកឯ​រថយន្ត​ដឹក​ដី​មិន​បាន​បើក​គេច​ឡើយ ដោយ​ត្រូវ​បាន​ជំនាញ​ចរាចរណ៍​ការិយាល័យ​ផ្លូវគោក​រាជធានី​ភ្នំពេញ​ យក​ទៅ​រក្សា​ទុកនៅប៉ុស្ដិ៍ ដើម្បីរង់ចាំ​ការ​ដោះស្រាយ​ពេលក្រោយ ៕ អូន  ធួក

 

ហុងដា បុកគោយន្តកន្ត្រៃដឹកសសរក្រាក់ស្លាប់នៅនឹងកន្លែងម្នាក់

ខេត្តសៀមរាប ៖ បុរសម្នាក់បានបើកម៉ូតូ​មួយគ្រឿង​ទៅបុក​​គោយន្ត​កន្ត្រៃ​ដឹក​បង្គោល​សសរ​ក្រាក់ ពីក្រោយ​បណ្តាល​ឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រួចហើយ​អ្នកបើកគោយន្ត​កន្ត្រៃ​នោះបាន​ទម្លាក់​បង្គោលក្រាក់​ចោលទាំងប្រញាប់ប្រញាល់​ហើយ​បើក​រត់​គេចខ្លួនបាត់​ស្រមោល​ពីកន្លែងកើតហេតុដោយសុវត្ថិភាព។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បានកើត​ឡើង​កាលពីយប់ ថ្ងៃ ពុធ ៩ រោច ខែ ភទ្របទ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ៣ ខែ តុលា ឆ្នាំ២០១៨ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ៦៤ ត្រង់ចំណុច​ភូមិ​ដំរី​កូន​  ឃុំ​ពពេល  ​ស្រុក​សូទ្រនិគម​  ខេត្តសៀមរាប ។

មន្ត្រីនគរបាលចរាចរស្រុក សូទ្រនិគម បានឲ្យដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​បង្ក​ឡើង​ដោយ​ម៉ូតូហុងដា ​ធុន​C១២៥ពណ៌​ខ្មៅ​ស៊េរីឆ្នាំ២០១៣ពាក់​ស្លាក​លេខ​សៀមរាប​១K.៩២៩២ទៅបុក​គោយន្ត​កន្ត្រៃ​ដឹក​សសរ​ក្រាក់​ពីក្រោយ​យ៉ាង​ពេញទំហឹង​​បណ្ដាល​ឲ្យស្លាប់​នៅនឹងកន្លែង​កើតហេតុព្រោះតែនៅកន្លែងកើតហេតុ ងងឹត ហើយគោយន្តកន្រ្តៃគ្មានភ្លើង សញ្ញាសម្គាល់ ធ្វើឲ្យជនរងគ្រោះដែលជិះម៉ូតូលឿនផងនោះមើលទៅមុខមិនឃើញក៏ជិះ​បុកទាំងកំរោលតែម្តង ។ ក្រោយ​កើតហេតុម្ចាស់​គោយន្ត​កន្ត្រៃ​នោះបាន​ទម្លាក់​សសរ​ក្រាក់​ចោល​នៅកន្លែងទាំងប្រញាប់ប្រញាល់ហើយ​បើក​រត់​គេចខ្លួនបាត់ទៅ ។

ប្រភពដដែលបានឲ្យដឹងទៀតថា ជនរងគ្រោះ​ដែល​ស្លាប់​នោះមាន​ឈ្មោះ ទុំ តន ភេទ​ប្រុស អាយុ៣២ឆ្នាំ មុខរបរ កសិករ មាន​ទីលំនៅ​ភូមិ​សក្ដា ឃុំ​បឹងមាលា ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ។ សពជនរងរូបនេះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី និងកំពុងស្រាវជ្រាវរកគោយន្តដែលបង្កគ្រោះថ្នាក់បណ្តាលឲ្យមនុស្សស្លាប់ដើម្បីមកទទួល ខុសត្រូវចំពោះមុខច្បាប់ផងដែរ ៕​សំបូរ

CBR ជិះលឿន បុកម៉ូតូToday របួសធ្ងន់២នាក់

ខេត្តស្ទឹងត្រែង: យុវជន៣នាក់ ជិះម៉ូតូ១គ្រឿងម៉ាក CBR (ម៉ូតូធំ) ក្នុងស្ថានភាពស្រវឹង មកបុកពីក្រោយម៉ូតូ១គ្រឿងទៀតម៉ាក TODAY យ៉ាងពេញទំហឹង បណ្តាលឲ្យដួលរដូក រណែលពេញផ្លូវរងបួសធ្ងន់៤នាក់ កាលពីម៉ោង៩និង១៥នាទីយប់ ថ្ងៃ ពុធ ៩ រោច ខែ ភទ្របទ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ នៅចំណុចទល់មុខស្នង​ការដ្ឋាននគរបាលខេត្តស្ទឹងត្រែង។

សាក្សីឃើញហេតុការណ៍នេះប្រាប់ថា មុនពេលកើតហេតុគេបានឃើញម៉ូតូធុនធំ​ម៉ាកCBR​មួយគ្រឿងជិះឌុបគ្នា៣នាក់ បោះពួយ យ៉ាងលឿនពីរង្វង់មូលថ្មីឆ្ពោះទៅ​រង្វង់មូលកងចក្រ។ លុះមកដល់ចំណុចកើតហេតុ ម៉ូតូនេះ បានបុកពីក្រោយម៉ូតូ១គ្រឿងទៀតម៉ាកTODAY ពណ៌​ឈាមជ្រូក គ្មានស្លាកលេខ បើកបរដោយយុវជនម្នាក់​ពេញទំហឹងបណ្តាល​ឲ្យដួលពេញ​ផ្លូវ​តែម្តង។

ក្រោយមកសមត្ថកិច្ចនគរបាលចរាចរក្រុងស្ទឹងត្រែងទៅដល់វាស់វែង ទើបដឹងថា ភាគីជន​រង​គ្រោះជិះម៉ូតូធូដេ ឈ្មោះ សេង ហ៊ុនចំរ៉ុង អាយុ៣២ឆ្នាំ រស់នៅភូមិរាជានុកូល ក្រុង ខេត្តស្ទឹង​ត្រែង មុខរបរ ជាងបាញ់ថ្នាំ តុ គ្រែ។ ចំណែកភាគីបង្កមានគ្នា៣នាក់៖ ទី១ឈ្មោះ លី ធាង អាយុ១៧ឆ្នាំ។ ទី២ ឈ្មោះ យ៉ា អាយុ២៥ឆ្នាំ ជាអ្នកបើកម៉ូតូ។ទី៣ឈ្មោះ ស្នា អាយុ១៥ឆ្នាំ។ ពួកគេជិះម៉ូតូ ម៉ាក CBR ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GB-9638។ អ្នកទាំង៣ជាកម្មករ​នៅក្រុមហ៊ុន(ដុងណាយ ដុងហ្វូ)។ ក្រោយហេតុការណ៍ភាគីរបួស​ទាំងសងខាងត្រូវបាន​សមត្ថកិច្ច​​ហៅរថយន្តសង្គ្រោះដឹកយកមកព្យាបាលនៅមន្ទីពេទ្យ បង្អែកខេត្តភ្លាមៗផងដែរ។​រីឯម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថ​កិច្ចយក​មក​រក្សាទុកក្នុងស្នងការដ្ឋាននគបាល​ខេត្តស្ទឹង​ត្រែង រង់ចាំភាគីទាំង២ចូលខ្លួនមកដោះ​ស្រាយតាម​ច្បាប់ពេលក្រោយ៕សំបូរ

ជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តត្រង់ចំណុចស្តុបបែកជាបួនរងរបួសធ្ងន់

ភ្នំពេញ៖ យុវជនពីរនាក់ជិះម៉ូតូមួយគ្រឿង ឌុបគ្នាក្នុងល្បឿងលឿន   ខ្វះកាប្រុងប្រយ័ត្នជ្រុល​ចង្កូតទៅបុរថយន្តតាកូម៉ាមូុយគ្រឿងចំពាក់កណ្តាលពេញទំហឹង   បណ្តាលឲ្យ រងរបួស​ធ្ងន់ទាំងពីរនាក់ចំណែករថយន្តបើកបន្តដំណើរទៅមុខបាត់ស្រមោល។

ហេតុការណ៍នេះកើតហេតុឡើងកាលពីវេលា  ម៉ោង១-៣០នាទីយប់រំលង   អធ្រាត្រ  ឈានចូលថ្ងៃទី៤ខែតុលាឆ្នាំ២០១៨   ស្ថិតនៅចំណុចស្តុបសំណង់(12).តាម​បណ្តោយផ្លូវ១៨២កែងនិងផ្លូវ២៦៥ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។

តាមប្រភពព័ត៏មានពីកន្លែងកើតហេតុបានឲ្យដឹងថា  មុនកើតហេតុគេញើញយុវជនពីរនាក់​ជិះម៉ូតូមួុយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី០១៥ពណ៏ខ្មៅពាក់  ស្លាកលេខភ្នំពេញ1CW-4409ជិះឌុបគ្នាតាមបណ្យោយផ្លូវ២៦៥ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុខាងលើស្តុបបែកជាបួនកែងនិងផ្លូវ១៨២បានជ្រុលចង្កូតទៅបុក រថយន្តតាកូម៉ាមួយគ្រឿងពណ៏  មិនចាំស្លាកលេខបើកបរតាមបណ្តោយផ្លូវ១៨២ ទិសដៅពីលិចទៅកើតចំពាក់កណ្តាលរថយន្តពេញទំហឹង  បណ្តាលឲ្យជនរងគ្រោះទាំងពីនាក់បោកផ្ទប់និងរថយន្តរងរបួសធ្ងន់ត្តូវបាន  រថយន្តសង្គ្រោះក្លីនីកហុង ហាក់ដឹងយកទៅសង្គ្រោះភ្លាមៗ។

ចំណែករថយន្តមិនបានឈប់នៅកន្លែងកើតហេតុនោះទេបានបន្តដំណើរទៅមុខទៀតបាត់ស្រមោលបន្សល់ទុកជនរងគ្រោះសន្លប់ស្តូកស្តឹងនៅនិងកន្លែងកើតហេតុ។រីឯម៉ូតូខូចខាតស្ទើទាំងស្រុង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ខានបានចុះដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញខណ្ឌចុះមកយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករងចាំសាច់ញាត្តិយកឯកសារមកផ្ទៀងផ្ទាត់ដើម្បីយកត្រឡប់ទៅផ្ទះវិញ។ចំណែករថយន្ត្រូវតសមត្ថកិច្ចធ្វើការ​ស្រាវជ្រាវដើម្បីយកមកដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ គង់ មីង

 

បុរសម្នាក់ត្រូវរថយន្តហាយឡែនឌ័របុកស្លាប់ក្បែរផ្សារអូរឬស្សី

ភ្នំពេញ ៖ ពិតជាអកុសលខ្លាំងណាស់   ដោយបុរសម្នាក់ត្រូវបានរថយន្តហាយឡែនឌ័រ មិនចាំស្លាកលេខបើកបុកពីចំហៀងម៉ូតូពេញទំហឹង បណ្ដាលឲ្យស្លាប់ពេលបញ្ចូនជិតដល់​មន្ទីរពេទ្យ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២ និង២០នាទីរំលងអធ្រាត ឈានចូលថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ នៅត្រង់ចំណុចក្បែរផ្សារអូឬស្សី តាមបណ្ដោយផ្លូវលេខ១៨២ កែងនិងផ្លូវ១០៧ ស្ថិតក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ជនរងគ្រោះ(ស្លាប់)មានឈ្មោះ ទូច ច័ន្ទថន អាយុ៣៥ឆ្នាំ ស្នាក់នៅសង្កាត់ច្រាំងចំរេះ ខណ្ឌជ្រោយចង្វារ ដោយជនរងគ្រោះជិះម៉ូតូម៉ាក click ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FA-3904 ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុ គេឃើញរងគ្រោះជិះម៉ូតូម្នាក់ឯង បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១០៧ ទិសដៅពីជើងទៅត្បូង ខណះមកដល់ចំណុចកើតហេតុខាងលើ ក៏បានឆ្លងផ្លូវលេខ១៨២ ស្របពេលនោះស្រាប់តែមានរថយន្តហាយឡែនឌ័រ ពណ៌ស មិនចាំស្លាកលេខ បានបើកបរតាមបណ្ដោយផ្លូវ១៨២ ទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន ហើយក៏ជ្រុលបុកម៉ូតូជនរងគ្រោះចំពីចហៀងពេញទំហឹង បណ្ដាលឲ្យម៉ូតូអូសជាង២០ម៉ែត្ររងការខូចខាតយ៉ាងដំណំ រីឯជនរងគ្រោះបានខ្ទាតពីម៉ូតូរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ តែអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់នៅពាក់កណ្ដាលផ្លូវ ក៏ត្រូវរថយន្តដឹកត្រឡប់មកកន្លែងកើតហេតុវិញ។ ដើម្បីឲ្យសមត្ថកិច្ចធ្វើកំណត់ហេតុ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយទាក់ទងទៅផ្នែកជំនាញចរាចរណ៍ឲ្យមកធ្វើការវាស់វែងយកម៉ូតូរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា រង់ចាំប្រគល់ជូនសាច់ញាតិពេលក្រោយ ។ចំណែកសពជនរងគ្រោះ សមត្ថកិច្ចធ្វើកំណត់ហេតុរួច ក៏ប្រគល់ឲ្យសាច់​បងប្អូនយកទៅស្រុកកំណើត ដើម្បីធ្វើបុណ្យតាមប្រពៃណី៕ គង់ មីង
 
Type a message

ឆក់ទូរសព្ទ័បានសម្រេចជនរងគ្រោះជិះម៉ូតូដេញបុកដួលទាំងពីរនាក់យកបានទូរសព្ទ័មកវិញជនសង្ស័យរត់ចោលម៉ូតូបាត់

 ភ្នំពេញ៖ ជនសង្ស័យម្នាក់  ជិះម៉ូតូមួយគ្រឿងបានធ្វើសកម្មភាពឆក់​ទូរសព្ទ័ដៃពីបុរស​ជនជាតិចិន​ម្នាក់  ខណះជិះម៉ូតូដូចគ្នាបានសម្រេចរួចជិះគេចខ្លួន  តែត្រូវ​បានជនរងគ្រោះជិះម៉ូតូដេញបុកបណ្តាលដួលទាំងពីរនាក់ រួចយកបាន​ទូរសព្ទ័បានមកវិញទាំងខ្លួនរងរបូសចំណែកជនសង្ស័យរត់        ​​       ចោលម៉ូតូបាត់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨-១០នាទីយប់ថ្ងៃទី៣ខែតុលាឆ្មាំ២០១៨​ ស្ថិតនៅចំណុចមុខ ខារ៉ាអូខេ ដឺ មួន តាមបណ្តោយផ្លូវ២៦៥ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។

តាមប្រភពព័ត៏មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតគេឃើញជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី០១៤ពណ៏ខ្មៅពាក់ស្លាកលេខកំពង់ឆ្មាំង1G-4900ទិសដៅពីជើងទៅខណះនោះក៍មានបុរសជនជាតិចិនម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស្តេប ពណ៏សលាយខ្មៅពាក់ស្លាលេខ1Z-7621មកពីក្រោយហើយបានស្រែកចោរៗហើយបានជិះម៉ូតូដេញពីក្រោយយ៉ាងលឿនលុះមកដល់ចំណុចកើតហេតុជនរងគ្រោះបានជិះម៉ូតូបុកបណ្តាលឲ្យដួលទាំពីរនាក់ហើយជនរងគ្រោះបានស្រវ៉ែស្រវ៉ាយកទូរសព្ទ័មួយគ្រឿងម៉ាកអាយហ្វូនអិុចពីជនសង្ស័យទាំងខ្លួនរងរបូសបានមកវិញធ្វើឲ្យផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរកន្លែងហេតុចុះមកមើល ទើបដឹកថាជាករណីឆក់ទូរសព្ទ័ ។

ចំណែកសង្ស័យបានរត់ឡើងជិះម៉ូតូមួយគ្រឿងទៀតដែលជាបក្ខពួកនិងជាអ្នកបិតគូទពីក្រោយបាត់ស្រមោលបន្សល់ម៉ូតូមួយគ្រឿងនៅនិងកន្លែងកើតហេតុ។ចំណែកជនរងគ្រោះត្រូវបានប្រជាពលរដ្ឋបញ្ជូនមកសង្គ្រោះនៅមន្ទីពេទ្យឯកជនមួយកន្លែងនៅក្បែរកន្លែងកើតហេតុនោះដែរ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកនិងបានយកម៉ូតូទាំពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលដើម្បីទុកស្រាវជ្រាវបន្ត៕ គង់  មីង

 

 

មួយភ្លែតសោះ!!គ្រោះថ្នាក់ចរាចរណ៍ពីរករណីកន្លែងតែមួយរថយន្តនិងម៉ូតូបើកបុក្បាលនាគពុះចែកទ្រូងផ្លូវស្លាប់ម្នាក់របួសធ្ងន់ស្រាលប្រុសស្រីនាក់

 ភ្នំពេញ៖ នៅវេលាម៉ោង១២ជាងរំលងអធ្រាត្រ   ឈានចូលថ្ងៃទី៣ខែតុលា ឆ្នាំ២០១៨ស្ថិតនៅចំណុចស្តុបក្តាន់ពី តាមបណ្តោយផ្លូវសហពន្ធ័រុស្សី ក្នុងសង្កាត់            ស្រះចក ខណ្ឌដូនពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្ទួនគ្នាបង្កឡើងដោយម៉ូតូ  និងរថយន្ត។

ករណីទី១ មានបុរសម្នាក់ ឈ្មោះរស់ សុធាជិះម៉ូតូមួយគ្រឿងម៉ាកBeRTពណ៏ ដពាក់ស្លាកលេខភ្នំពេញ1GS-1821បើកបរទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងបានជ្រុលបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលឲ្យដួលបោកក្បាលរងរបួសធ្ងន់ត្រូវរថយន្តសង្គ្រោះបន្ទាន់ដឹកយកសង្គ្រោះភ្លាមៗតែដោយជនរងគ្រោះរងរបួសធ្ងន់ពេកត្រូវបានស្លាប់នៅពាក់កណ្តាលផ្លូវត្រូវបានរថយន្តសង្គ្រោះដឹកយកមកកន្លែងកើតហេតុវិញ។ ខណះក៍មានកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុ។

ស្រាប់តែករណីទី២ បង្កឡើងដោយរថយន្តសាំងយ៉ុងពណ៏សមួុយគ្រឿងដឹក គ្រឿងសង្ហារឹមពាក់ស្លាកលេខភ្នំពេញ2P-9490បើកបរដោយបុរសម្នាក់រួម​ដំណើរនិងស្ត្រីម្នាក់ទៀតទិសដៅពីកើតទៅលិចបានជ្រុលលចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវកន្លែងដ៍ដែលពេញទំហឹងបណ្តាលឲ្យ អ្មកបើកបររងរបួសធ្ងន់ចំណែកស្រ្តីរួមដំណើរជាមួយរងរបួសស្រាលត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗចំណែកក្បាលនាគបាក់អស់១កង់។

រីឯរថយន្តខ្ទេចផ្នែកខាងមុខនិងហូប្រេងម៉ាសុីនពេញផ្លូវទៅមុខលេចរួច។ ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានធ្វើការវាស់វែងយករថុន្តនិងម៉ូតូទៅរក្សា  ទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នានៅ        ពេក្រោយ។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យរួចដឹកយកទៅ  តម្កល់ទៅនៅវត្តទឹកថ្លាតងចាំសាច់ញាត្តិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ គង់ មីង

កម្លាំងចម្រុះខណ្ឌដង្កោចុះរដ្ឋបាល ដោយបន្តរឹតបណ្តឹងសន្តិសុខនៅលើដងផ្លូវបានឃាត់ខ្លួនមនុស្ស៧នាក់ពាក់ព័ន្ធគ្រឿងញៀន៧កញ្ចប់

 ភ្នំពេញ៖ ជនសង្ស័យ៧នាក់ ត្រូវបានកម្លាំង  គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ ធ្វើការឃាត់ខ្លួនភ្លាមៗ ក្រោយពីត្រួតពិនិត្យរកឃើញរក្សាទុកគ្រឿងញៀន ចំនួន៧កញ្ចប់នៅជាប់នឹងខ្លួន ដែលពួកគេបានឆ្លងកាត់នៅយប់ថ្ងៃចន្ទ័ ទី០១ ខែតុលា ឆ្នាំ២០១៨ នៅត្រង់ចំណុចមុខវត្តស្លែង តាមបណ្ដោយជាតិលេខ៣ ស្ថិតនៅភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្នុងកិច្ចប្រតិបត្តិការណ៍ខាងលើនេះ គឺមានការចូលរួមសហការពីគណៈបញ្ចាការឯកភាពខណ្ឌដង្កោ ដឹកនាំដោយអភិបាលរង ជ គឹមស៊ និងលោកអធិការរង សូរ វិសាល ព្រមទាំងមន្ត្រីកងអាវុធហត្ថជាច្រើនផងដែរ ។

កម្លាំងសមត្ថកិច្ចបានឃាត់ជនសង្ស័យចំនួន០៧នាក់ (ប្រុស) ដកហូតម៉ូតូចំនួន០៣ គ្រឿង ១ម៉ាក់ HONDA C125 ពណ៍ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1J-7509 ទី២ ម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាក់លេខ ភ្នំពេញ 1V.1997 និងទី៣.ម៉ាកសង់កូរ៉េពាក់ស្លាក ភ្នំពេញ 1CW.5015 ។ ព្រមទាំងវត្ថុតាងចាប់យក មានម្សៅក្រាមពណ៍សថ្លាចំនួន ០៧ កញ្ចប់តូច (សង្ស័យសារធាតុញៀន) សមត្ថកិច្ចបានបន្តថា ដោយមានការប្រជុំដឹកនាំពីសំណាក់លោក នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ បានជម្រុញដល់ក្រុមសមត្ថកិច្ចចម្រុះបន្តដឹកនាំចុះដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះលើតាមដងផ្លូវជាប្រចាំ និងអនុវត្តនូវច្បាប់ចរាចរណ៍ផ្លូវគោកក្នុងគោលបំណងចូលរួមកាត់បន្ថយគ្រោះថ្នាក់      ចរាចរណ៍ ធានាបានសន្តិសុខក្នុងមូលដ្ឋានសណ្តាប់ធ្នាប់សាធារណៈ និងជាពិសេសត្រូវចូលរួមកាត់បន្ថយបទល្មើសក្នុងមូលដ្ឋាន និងអនុវត្តន៍នូវគោលនយោបាយភូមិឃុំមានសុវតិ្ថភាពរបស់រាជរដ្ឋាភិបាលឲ្យមានប្រសិទ្ធភាពខ្ពស់ដល់ប្រជាពលរដ្ឋ។

សមត្ថកិច្ចជនសង្ស័យទាំង៧នាក់រួមទាំងវត្ថុតាងជាថ្នាំញៀន ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់​អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីបន្តនីតិវិធីនៃច្បាប់៕ បញ្ញា

ចាប់បានមេខ្លោងម្នាក់ទៀត ​ចង់​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់កម្ពុជា

ព្រះវិហារ៖ មេខ្លោង​របស់​ក្រុម​ជួញដូរ​អាវុធ​ខុសច្បាប់​ ដែល​ប៉ុនប៉ង​ប្រព្រឹត្ត​បទល្មើសផ្សេងៗ បង្ក​អសន្ដិសុខ និង​ឈាន​ចង់​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ របស់​កម្ពុជា​នោះ​ត្រូវបាន​ចាប់ខ្លួន​ហើយ នៅ​រសៀល​ថ្ងៃទី២ ខែតុលា​នេះ​នៅក្នុង​ទឹកដី​ខេត្តព្រះវិហារ។

បុរស​ជនសង្ស័យ​ជា​មេខ្លោង​ដែល​ត្រូវបាន​ចាប់ខ្លួន​នេះ​មានឈ្មោះ ប្តិ​ន្តិ៍ ថង​ឌី ហៅ ដួង ហៅ ក្រូច ភេទ​ប្រុស អាយុ៤៤ឆ្នាំ នៅក្នុង​ភូមិសាស្ត្រ ខេត្តព្រះវិហារ ក្នុងនោះ​សមត្ថកិច្ច​ក៏បាន​ដកហូត​វត្ថុតាង​មួយចំនួន ក្នុងពេល​បើក​ប្រតិបត្តិ​ការចាប់ខ្លួន ជនសង្ស័យ​ខាងលើនេះ​ដែល​រួមមាន​អាវុធ២ដើម (ខ្លី០១ដើម វែង០១ដើម) គ្រឿងផ្ទុះ និង​សារធាតុ​ផ្សំ​គ្រឿងផ្ទុះ​មួយចំនួន។ បើតាម​នាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ ជនសង្ស័យ និង​វត្ថុតាង​កំពុង​ត្រូវបាន​បញ្ជូន​ពី​ខេត្តព្រះវិហារ មកកាន់​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី។

ពាក់ព័ន្ធ​នឹង​ប្រសិទ្ធភាព នៃ​ការបង្ក្រាប​បទល្មើស​បាន​ទាន់ពេលវេលា​នេះ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង ជា​ប្រធាន​គណៈបញ្ជាការ​សន្តិសុខ​អចិន្ត្រៃយ៍​សម្រាប់​ការបោះឆ្នោត បានផ្តល់​ថវិកា៥ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​ដ​ល់​កងកម្លាំង​នគរបាល ដើម្បី​លើកទឹកចិត្ត​ចំពោះ​ការបង្ក្រាប​ក្រុម​ប្រដាប់អាវុធ​អនាធិបតេយ្យ នាពេលថ្មីៗនេះ ។

ជនប្រដាប់អាវុធ​ដែល​ពាក់ព័ន្ធ​ការជួញដូរ​អាវុធ​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ នៅក្នុង​ប្រទេស​កម្ពុជា មានបំណង​ប្រព្រឹត្ត​បទល្មើសផ្សេងៗ បង្ក​អសន្ដិសុខ និង​ឈាន​ចង់​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់នេះ ត្រូវបាន​កម្លាំង​នគរបាល​រួមសហការ​គ្នា បើក​ប្រតិបត្តិ​ស្រាវជ្រាវ ហើយ​ឈានទៅដល់​ការចាប់ខ្លួន​ជា​បន្ដបន្ទាប់​នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ហើយ​ត្រូវបាន​តុលា​ការចេញ​ដីកាឃុំខ្លួន​ដាក់ពន្ធនាគារ កាលពី​ម្សិលមិញ​ផងដែរ ជាមួយ​អាវុធ​ជិត៣០ដើម និងគ្រឿងផ្ទុះផ្សេងៗជាច្រើនទៀត ៕ ប្រសើរ

ស្ទាវអុកឡុកក្នុងវត្តពេលកាន់បិណ្ឌទី៧ ព្រោះរាំជាន់ជើងគ្នា

ខេត្តពោធិ៍សាត់: ក្មេងទំនើងចំនួន២ក្រុមបានផ្ទុះទំនាស់គ្នាក្នុងពេលរាំធុងបាស់ បង្កការអុក​ឡុកដេញកាប់គ្នា​និងវាយគ្នាពេញបរិវេណវត្តអន្លង់រាប ស្ថិត ក្នុងភូមិចំការជ្រៃខាងជើង​ ឃុំអន្លង់រាប​ ស្រុកវាលវែង ខេត្តពោធិ៍សាត់ តែ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបាន​ចំនួន៣នាក់ កាលពីវេលាម៉ោង៩ និង១៥នាទីយប់ ថ្ងៃ ចន្ទ ៧ រោច ខែ ភទ្របទ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ ។

សមត្ថកិច្ចនគរបាលស្រុក វាលវែង បានឲ្យដឹងថា ក្មេងទំនើងទាំង៣នាក់ខាងលើត្រូវបានឃាត់ខ្លួននោះ ទី១.ឈ្មោះ​ សួន វិចិត្រ ភេទ​ប្រុស​ អាយុ​១៨ឆ្នាំ , ទី២ឈ្មោះ​ ផន សុភ័ក្រ ភេទ​ប្រុស​ អាយុ​២៣ឆ្នាំ និងទី៣ឈ្មោះ​ សូត្រ ណុប ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ​ ។ ទាំង៣នាក់​ រស់នៅភូមិក្រាំងរងៀង ឃុំអន្លង់រាប​ ។ ក្រៅពីឃាត់ខ្លួនពួកគេ សមត្ថកិច្ចរឹបអូសបានកាំបិត១ដើម ទុកជាភស្តុតាងផងដែរ ។

ប្រភពដដែលបានឲ្យដឹងទៀតថា កើតឡើងបណ្តាលមកពី រាំធុងបាស់ ដែលគេជួលមកចាក់​កម្សាន្តពេលកាន់បិណ្ឌក្នុងវត្តអន្លង់រាប ហើយពួកគេទាំងពីរក្រុមបានឈ្លោះគ្នាដោយសារ​ភាគីម្ខាង រាំជាន់ជើងភាគីម្ខាងក៏ដេញវ៉ៃកាប់ចាក់គ្នាផ្អើលពេញវត្តតែម្តង។ តែសំណាងមិនមានអ្នកណារងរបួសទេ។

បន្ទាប់មក សមត្ថកិច្ចនគរបាលមូលដ្ឋានទៅដល់ធ្វើអន្តរាគមន៍ចាប់ឃាត់ខ្លួនបាន៣នាក់និងដកហូតបានវត្ថុតាង​កាំបិត​១​ដើមផង។ក្មេងស្ទាវទាំង៣នាក់នេះត្រូវឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរ​បាលស្រុកដើម្បី​ចាត់ការតាមច្បាប់ ខណៈកំពុងបន្តចាប់ជនសង្ស័យជាជ្រើននាក់ទៀត៕ សំបូរ

ព្រះសង្ឃក្នុងវត្តសុវណ្ណគីរីហៅវត្តកំប៉ូតចងមុងឆាន់ចង្ហាន់ដោយសាររុយច្រើន

ខេត្តកំពង់ស្ពឺៈ ពិតជារឿងគួរឲ្យចាប់អារម្មណ៍ដែលសត្វរុយរាប់រយរាប់​ពាន់ក្បាលបានយាយីព្រះ​សង្ឃ​នៅវត្តមួយមិនឲ្យឆាន់ចង្ហាន់បានស្រួល រហូតទាល់តែដាក់មុងទើបឆាន់បាន ដែលករណី មិនត្រូវបានគេបន្ទោសអាជ្ញាធរដែនដី មន្ទីរបរិស្ថានខេត្ត ឬ ក្រសួងសុខាភិបាលមិនបានគិត​គូរយ៉ាងណាទេ បន្ទាប់ពីគេដឹងសត្វរុយចម្លងរោគទាំងនេះកើតចេញពីគំនរសំរាមមួយ​នៅក្បែរ​វត្តនេះ។

វត្តដែលកំពុងយាយីដោយសត្វរុយនេះត្រូវបានស្គាល់ថាវត្តសុវណ្ណគីរីហៅកំប៉ូត នៅតាម បណ្តោយផ្លូវជាតិលេខ៤៤ ស្ថិតក្នុងភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមនខេត្ត កំពង់ស្ពឺ។

ប្រភពពីខេត្ត កំពង់ស្ពឺបានឲ្យដឹងថា ព្រះសង្ឃឆាន់នៅក្នុងមុងនេះ មិនមែនជាលើកទី១នោះទេ​សម្រាប់ខេត្តកំពង់ស្ពឺដែលព្រះសង្ឃត្រូវបង្ខំចិត្តឆាន់ចង្ហាន់នៅក្នុងមុងព្រោះតែកត្តានានាជាច្រើនដូចជាវត្តខ្លះទប់ទល់ជាមួយនឹងសត្វរុយដែលហើរចេញពីទ្រុងមាន់ដែលនៅក្បែរ ជាដើម។ ដោយឡែក សុវណ្ណគីរីហៅកំប៉ូត នេះវិញគឺសត្វរុយដូចហ្វូងឃ្មុំ​ដែលហើរចេញពីគំនរ​សំរាម​មួយ​នៅក្បែរអារាមនេះប្រហែល១០០ម៉ែត្រប៉ុណ្ណោះ ហើយបើទោះបីគណកម្មការ អាចារ្យវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្តបានរាយការណ៍ប្រាប់អាជ្ញាធរដែនដីយ៉ាងណាក៏ដោយក៏មិនមានលទ្ធផលដែរ ។ អ្វីដែលគួរឲ្យអស្ចារ្យទៀតនោះ រដូវនេះជារដូវភ្ជុំបិណ្ឌ ដោយសារតែសម្បូរសត្វ​រុយយ៉ាងនេះ ធ្វើឲ្យវត្ត សុវណ្ណគីរីហៅកំប៉ូត អត្តខាត់មិនសំបូរចង្ហាន់ និងគ្មាន ពុទ្ធបរិស័ទ ណាទៅកាន់បិណ្ឌឡើយ ។

បើតាមប្រជាពុទ្ឋបរិស័ទចំណុះជើងវត្ត ដែលនាំយកចង្ហាន់ទៅវេរប្រគេនដល់ព្រះសង្ឃ​ដែល​គង់ចាំព្រះវស្សា​នៅវត្តនេះបានឲ្យដឹងថា”ខែរដូវនេះជារដូវបុណ្យភ្ជុំដូច្នេះ​ហើយទើបមិនថាអ្នក​នៅជិតឬក៏ឆ្ងាយនោះទេតែងតែនាំកូនចៅមានទាំងចង្ហាន់មកកាន់វត្តដើម្បីឧទ្ទិសកុសលដល់ញាតិការទាំង៧សន្តានទៅកាន់លោកខាងមុខ”។ តែអ្វីដែលជាការរំខាននោះគឺសត្វរុយ​ដែលហើរចេញ​ពីគំនរសំរាមនៅក្បែរវត្តមកទំលើចានចង្ហាន់យ៉ាងច្រើនស្អេកស្កះ​មើលទៅ​គួរឲ្យ​ព្រឺក្បាលខ្លាំងណាស់។  ដូច្នេះហើយទើបគណកម្មការវត្ត​ព្រមទាំងពុទ្ឋបរិស័ចំណុះ​ជើងវត្តសម្រេចគ្នាថាមានតែដេរមុងឲ្យធំហើយយកមកចងគ្របពីលើនោះទេទើបព្រះសង្ឃអាចឆាន់ចង្ហាន់បានដោយគ្មានការរំខានពីសត្វរុយ។ម្យ៉ាងការធ្វើដូច្នេះដោយសារតែគិតគូរពីព្រះសុខភាពព្រះសង្ឃផង ម៉្យាងខែនេះនៅមានភ្លៀងខ្លាចមូសខាំ នាំឲ្យកើតជំងឺគ្រុនឈាម​ជាដើម។

លោកតាអាចារ្យឈ្មោះគង់ សេង អាយុ៨៥ឆ្នាំ បានមានប្រសាសន៍ ឲ្យដឹងថាវត្តកំប៉ូតនេះមាន​ព្រះសង្ឃគង់ជាង១១អង្គហើយបច្ចុប្បន្នអំឡុងពេលតាំងពីចូលវស្សាគឺមានតិចតួចនោះទេ ហើយទើបតែដល់ពេលដាក់បិណ្ឌ (បុណ្យភ្ជុំ) រហូតមកដល់នេះណាមួយភ្លៀង​ផងទើបសត្វ​រុយហើរមកកាន់តែច្រើនបែបនេះ ដែលសត្វរុយទាំងនេះត្រូវបានដឹងថា​ហើរចេញមកពីគំនរ​សំរាមដែលនៅក្បែរនោះ។

លោកតាគណៈកម្មា អាចារ្យវត្តព្រះសង្ឃ ព្រមទាំងពុទ្ឋបរិស័ទចំណុះជើងវត្ត​បានសំណូមពរ​ដល់លោក ឯម សុគន្ធ ប្រធានមន្ទីរបរិស្ថានខេត្ត និងលោកប្រធានមន្ទីរសុខាភិបាលខេត្ត សូមមេត្តាចាត់មន្ត្រីជំនាញចុះពិនិត្យនិងទប់​ស្កាត់ផងដើម្បីអ្នកទៅធ្វើបុណ្យបាន​ស្ងប់អារម្មណ៍​​រឿងសត្វរុយនេះ ដោយការដាក់មុង​ព្រះសង្ឃ​ឆាន់ចង្ហាន់នេះ ក៏ព្រោះតែកាត់បន្ថយមានអ្នក​នៅចាំបក់ថែមទៀតផង។ រយៈពេលជាច្រើនឆ្នាំមកហើយវត្តនេះរងគ្រោះដោយ​សារតែសត្វ​រុយវាយលុក មកទំលើម្ហូបអារហារជាការរំខានដល់ប្រជាពលរដ្ឋ និងព្រះសង្ឃខ្លាំងណាស់៕ សំបូរ

 

សពបុរសម្នាក់អណ្តែតទឹកទន្លបាសាក់ទើរនៅឃុំកោះអន្លង់ចិន

ខេត្តកណ្តាល: កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃ ចន្ទ ៧ រោច ខែ ភទ្របទ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ ​ប្រជាពលរដ្ឋបានប្រទះឃើញ​សពបុរស ម្នាក់អណ្តែតទឹកទន្លេបាសាក់ ស្ថិតនៅភូមិក្បាលកោះ ឃុំកោះអន្លង់ចិន ស្រុកស្អាង ខេត្តកណ្តាល។

សពបុរសនេះគេមិនស្គាល់អត្តសញ្ញាណ និងមូលហេតុនៃការស្លាប់នៅឡើយទេ។ សពបុរស​នេះ មានអាយុ ជាង​៣០ឆ្នាំ ហើយអណ្តែតជាមួយកំប្លោកមកទើរនៅមាត់កំពង់ ត្រង់ចំណុច​ខាងលើ ធ្វើឲ្យមានការភ្ញាក់ផ្អើលតែម្តង ។

ប្រភពព័ត៌មានពីមន្រ្តីនគរបាលស្រុកស្អាងបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចជំនាញបានចុះទៅដល់កន្លែងកើតហេតុធ្វើកោសល្យវិច័យយ៉ាងយូរ ហើយបាន​សន្និដ្ឋាន​ថា ជនរងគ្រោះស្លាប់ដោយលង់ទឹកទើបយកទៅកប់ទុករង់ចាំស្រាវជ្រាវបងប្អូនសាច់ ញាតិសពមកទទួឡយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សំបូរ

កីឡាបាល់ទាត់ជម្រើសជាតិកម្ពុជាត្រូវបានជ្រើសរើសរួចហើយ សម្រាប់ត្រៀមប្រកួតមិត្តភាព ជាមួយ ទីម័រខាងកើត និងសិង្ហបុរី

ភ្នំពេញ៖​ ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា លើកទី២ ត្រូវបានសហព័ន្ធកីឡាបាល់​ទាត់កម្ពុជា​ (FFC) បានបង្ហាញបញ្ជីឈ្មោះកីឡាករ ជាផ្លូវការហើយ នៅព្រឹកថ្ងៃអង្គារនេះ ដោយមានសមាជិកសរុប ២៤នាក់ ក្នុងនោះក៏មានវត្តមានកីឡាករឆ្នើម ចាន់ វឌ្ឍនាកា ផងដែរ តែគ្មានវត្តមានអ្នកចាំទីដៃទី១ ស៊ូ យ៉ាទី ដោយសារកីឡាកររូបនេះ រងរបួសឆ្អឹង ។

យោងតាទំព័រហ្វេសប៊ុករបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា​   FFC បានបង្ហោះឲ្យដឹងថា កីឡា​បាល់ទាត់ជម្រើសជាតិកម្ពុជា លើកទី២ នេះ រួមមានសមាជិកក្លឹបណាហ្គាវើល ៤នាក់, ភ្នំពេញ​ក្រោន ៤នាក់, វិសាខា ៤នាក់, ព្រះខ័នរាជស្វាយរៀង ៤នាក់, ក្រសួងការពារជាតិ ៤នាក់, បឹងកេត ៣នាក់ ខណៈម្នាក់ទៀត គឺកីឡាករ ធារី ចន្ថាប៊ីន មកពីក្លឹបលីគកំពូល​ម៉ាឡេស៊ី Terengganu FC ដែរនោះ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះគឺកីឡាករ ចាន់ វឌ្ឍនាកា ដែលមិនបានជាប់ក្នុងបញ្ជី​ឈ្មោះជម្រើស​ជាតិ កាលពីប្រមូលផ្ដុំប្រកួតមិត្តភាពអន្ដរជាតិជាមួយម៉ាឡេស៊ីកាលពីពេលថ្មីៗ ក្រោមការដឹកនាំផ្ទាល់របស់អ្នកចាត់ការទូទៅថ្មីលោក Keisuke Honda ត្រូវបានកោះហៅ​ប្រមូលផ្ដុំវិញហើយ ។ ចំណែកអ្នកចាំទី ស៊ូ យ៉ាទី មិនអាចជួយក្រុមជម្រើសជាតិបានទេ ដោយសារបញ្ហារបួសប្រេះឆ្អឹងដៃ ។

តាមការគ្រោងទុករបស់ សហព័ន្ធកីឡាបាល់​ទាត់កម្ពុជា​ (FFC) គឺ ក្រោយការប្រមូលផ្ដុំហ្វឹក​ហាត់ក្រុមកីឡាករជម្រើសជាតិកម្ពុជា នឹងត្រូវធ្វើការប្រកួតមិត្តភាព​អន្ដរជាតិក្នុងដីចំនួន ២ប្រកួត ក្រោយពិធីបុណ្យភ្ជំបិណ្ឌ នាពេលខាងមុខ។ ការប្រកួតនេះ កម្ពុជា ជួបក្រុមជម្រើសជាតិទីម័រខាងកើត នាថ្ងៃទី១២ ខែតុលា និងជួបក្រុមជម្រើសជាតិសិង្ហបុរី នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ខាងមុខ នៅលើទីលានពហុកីឡដ្ឋានជាតិអូឡាំពិក ៕ សម្បត្តិ

បុរសម្នាក់បើករថយន្តព្រូសមួយគ្រឿងបោះពួយយ៉ាងលឿនជ្រុលចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលឲ្យបាក់ កស្លាប់នៅនិងកន្លែង

 ភ្នំពេញ៖ បុរសម្នាក់បានបោកក្បាលនិងបា ក់ កស្លាប់យ៉ាងអាណោចអាធ័ម  នៅនឹងកន្លែង បន្ទាប់ពីបានបើករថយន្តព្រូសមួយគ្រឿងបោះពួយយ៉ាងលឿន  ជ្រុលទៅបុកក្បាល​នាគពុះចែក​ទ្រូងផ្លូវពេញទំហឹង   បណ្តាលរថយន្តឆាបឆេះយ៉ាងខ្លាំងត្រូវ​បានរថយន្តពន្លត់អគ្គីភ័យអធិការដ្ឋាន  នគរបាលខណ្ឌទួលគោកពីរគ្រឿង ចេញមកធ្វើ អន្តរាគមន៍បាញ់ពន្លត់ទាន់ពេលវេលា។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣-៤០នាទី ទៀបភ្លឺ ថ្ងៃទី២ខែតុលាឆ្មាំ២០១៨ស្ថិតនៅចំណុចមុខផ្សារ ៧មករា តាមបណ្តោយផ្លូវ២៨៩ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក។ សពជនរងគ្រោះ(ស្លាប់)មានឈ្មោះអេន សៅ ភេទប្រុស អាយុ២៥ឆ្នាំ មានស្រុកកំណើត នៅភូមិ៥ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម។

តាមប្រភពព័ត៏មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្មាក់បើករថយន្តព្រូសមួយគ្រឿងពណ៏ទឹកប្រាក់គ្មានស្លាកលេខទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿនលុះមកចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹងលាន់ដូចរន្ទះ បណ្តាលឲ្យជនរងគ្រោះបោកក្បាលបាក់ កស្លាប់យ៉ាងអាណោចអាធម៏ ចំណែករថយន្តបង្កខ្ទេចផ្នែកខាងមុខស្ទើទាំងស្រុងនិងឆាបឆេះយ៉ាងសន្ធោសន្ធៅត្រូវបានរថយន្តពន្លត់អគ្គីភ័យអធិការដ្ឋាននគរបាលខណ្ឌទួលគោកចេញមកអន្តរាគមន៍ចំនួនពីគ្រឿងបាញ់ពន្លត់ទាន់ពេលវេលា។ចំណែកក្បាលនាគរងកាប្រះបែកតិចតូច។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញបចុះមកធ្វើកោសល្យវិចយ័រួចបានដឹកសពយកទៅតម្កល់ទុកនៅវត្តទឹកថ្លារងចាំសាច់ញាត្តិមកទទួលយកទៅធ្ងើបុណ្យតាមប្រពៃណី។ចំណែកថយន្តបង្កសមត្ថកិច្ចជំនាញធ្វើកាវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវ គោករាជធានីភ្នំពេញរងចាំដោះគ្នាទៅពេលក្រោយ៕គង់ មីង

 

រថយន្តស៊េរីទំនើបម៉ាកMERCEDESបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងរបួស

 ភ្នំពេញ៖ បុរសម្នាក់ទំនងជាស្រវឹងស្រាខ្លាំង  បានបើករថយន្តស៊េរីទំនើបមួយគ្រឿង បោះពួយយ៉ាងលឿនបានជ្រុលចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង​បណ្តាលឲ្យ រងរបួសចំណែករថយន្តបង្កខ្ទេចផ្នែកខាងមុខទៅលេងតួច។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០-៤០នាទីយប់ថ្ងៃទី ១ ខែតុលា ឆ្នាំ២០១៨ស្ថិតនៅចំណុចមុខផ្សារ៧មករា តាមបណ្តោយផ្លូវ២៨៩ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក។

តាមប្រភពព័ត៏មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើយហេតុគេឃើញបុរសម្មាក់ទំនងជាស្រវឹងស្រាបើកស៊េរីទំនើបមួយគ្រឿងម៉ាកMERCEDESពំណ៏សពាក់ស្លាកលេខភ្នំពេញ2AG-9888ទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿនលុះមកចំណុចកើតហេតុខាងលើបាមតេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យរងរបួសត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗចំណែករថយន្តបង្កខ្ទេចផ្នែកខាងមុខស្ទើទាំងស្រុងទៅមុខលេងរួច។ចំណែកក្បាលនាគរងកាប្រះបែកតិចតូច។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញប់ចុះមកវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផកលូវគោករាជធានីភ្នំពេញរងចាំដោះគ្នាទៅតាមផ្លីូវច្បាប់៕ គង់ មីង

សមត្ថកិច្ចបំបែកសំបុកក្រូម​ជួញដូរ​អាវុធ​ខុសច្បាប់ ប្រឆាំង​និង​រាជរដ្ឋាភិបាល​កម្ពុជា​ស្របច្បាប់​

ភ្នំពេញ ៖  សមត្ថកិច្ច បានបំបែក សំបុកក្រូម​ជួញដូរ​អាវុធ​ខុសច្បាប់ ប្រឆាំង​និង​រាជរដ្ឋាភិបាល​កម្ពុជា​ស្របច្បាប់​ដែល​កើតចេញពី​ការបោះឆ្នោត ដោយឃាត់ខ្លួនជនសង្ស័យ​៨នាក់ ជាបន្តបន្ទាប់ ​នៅ​ខេត្តកំពង់ស្ពឺ ខេត្តកំពត និង​ខេត្តពោធិ៍សាត់ កាលពី​ចុងខែ​កញ្ញា ឆ្នាំ២០១៨ កន្លងមកនេះ។ ហើយ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​តុលាការ​កាលពី​ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨។

មនុស្ស​ចំនួន០៨នាក់ (ស្រី​ម្នាក់) ត្រូវបាន​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ពាក់ព័ន្ធ​ករណី​ជួញដូរ​អាវុធ​ខុសច្បាប់ ប្រឆាំង​និង​រាជរដ្ឋាភិបាល​កម្ពុជា​ស្របច្បាប់​ដែល​កើតចេញពី​ការបោះឆ្នោត។ រីឯ​មេក្លោង និង​បក្ខពួក​មួយចំនួនទៀត​សមត្ថកិច្ច​កំពុងតែ​ស្វែងរក​ចាប់ខ្លួន ដើម្បី​យកមក​ផ្តន្ទាទោស​តាមច្បាប់។

អាវុធ​ដែល​ដកហូត គឺ​អាកា​ស្វាយ​បត់​ចំនួន២៨ដើម ត្រូវបាន​ដកហូត ដោយ​ជនសង្ស័យ​កប់​លាក់ទុក​នៅក្នុង​ដី ស្ថិតនៅ​សង្កា​ត់ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ចំនួន២៥ដើម (អាកា​ស្វាយ​បត់)។ នៅ​ភូមិ​តេ​ជោ​ក្បាលដំរី ឃុំ​តេ​ជោ​អភិវឌ្ឍន៍​ស្រុក​ឈូក ខេត្តកំពត រកឃើញ​កាំភ្លើង​ចំនួន​ពីរ​ដើម (អាកា​មួយ​ដើម និង​អឹម​សី​មួយ​ដើម) និង​នៅ​ភូមិ​បឹង​ស្មុគ ឃុំ​ស្វាយស ស្រុក​ក្រគរ ខេត្តពោធិសាត់ រកឃើញ​កាំភ្លើង​ចំនួន​មួយ​ដើម (សេ​កា​សេ)។ ក្រៅពី​កាំភ្លើង​មាន បង់​ចំនួន​ពីរ គ្រាប់​អាកា​ចំនួន១៧គ្រាប់ និង M16 ចំនួន២០គ្រាប់។

សមត្ថ្តកិច្ចនគរបាលប្រឆាំងភេរវកម្មក្រសួងមហាផ្ទៃបានឲ្យដឹងថា  កាលពី​ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨នេះ​ថា ពិតជា​មានការ​ឃាត់ខ្លួន​មនុស្ស​ចំនួន០៨ នាក់ និង​ដកហូត​កាំភ្លើង២៨ដើម ពិតប្រាកដ​មែន ហើយ​មានការ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​ទៀត ។ តាម​ចម្លើយ​របស់​ជនសង្ស័យ​បាន​សារភាពថា ក្រុម​ខ្លួន​ចង់​ងើប​បះបោរ​ប្រឆាំង​រាជរដ្ឋាភិបាល និង​ស្វះស្វែង​ប្រភព​ហិរញ្ញវត្ថុ។

លោក​ឧ​ត្ត​ម​សេនីយ៍ អ៊ី សុខ​ឃី ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន នៃ​ក្រសួងមហាផ្ទៃ បាន​ថ្លែង​បញ្ជាក់ថា មនុស្ស​ទាំង០៨នាក់ បាន​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ។

លោក​លី សុ​ផា​ណា អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ថ្លែងថា កាលពី​រសៀល​ថ្ងៃទី០១ ខែតុលា នេះ​ថា អយ្យការ​បានសម្រេច​ចោទប្រកាន់​មនុស្ស​ទាំង៨នាក់ ពីបទ​រៀបចំ​ចាត់តាំង​ក្រុម​ជនប្រដាប់អាវុធ សន្និធិ​អាវុធ និង​គ្រឿងផ្ទុះ​ដោយ​គ្មាន​ការអនុញ្ញាត និង​ពីបទ​ចូលរួម​ក្នុង​ក្រុម​ជនប្រដាប់អាវុធ តាម​មាត្រា៤៨៥ មាត្រា ៤៨៦ និង​មាត្រា៤៨៨ នៃ​ក្រមព្រហ្មទណ្ឌ។  សំណុំ​រឿងនេះ​បាន​បញ្ជូនទៅ​ចៅក្រម​ស៊ើបសួរ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី រួចហើយ កាលពីរសៀលថ្ងៃទី១ ខែតុលានេះ ៕ ប្រសើរ