ការឃោសនារកសំឡេងឆ្នោត របស់គណបក្សចូលរួមបោះឆ្នោតសកលក្នុងអាណត្តិទី៦ ទាំង២០គណបក្សនៅកម្ពុជា តាំងពីដំបូងដល់ថ្ងៃបញ្ចប់នេះ តាមការពិនិត្យឃើញរបស់នាយ​ជាល ដែលជាអ្នកសង្កេតការណ៍ក្រៅឆាកនយោបាយ សម្លឹងឃើញថា ពិតជាមាន ភាពសុ​ក្រឹត តម្លាភាព និងមានក្រមសិលធម៌ល្អមែន ។

បានជាអ្នកសង្កេតការណ៍ក្រៅឆាកនយោបាយម្នាក់នេះ ហ៊ានថា ដូច្នេះ ព្រោះបាន​តាម​ដាន​យ៉ាងច្បាស់ណាស់ក្នុងរយៈពេលដែលគណបក្សនយោបាយនីមួយៗបានចេញឃោសនា រកសំឡេងឆ្នោតឲ្យគណបក្សរបស់ខ្លួននាពេលកន្លងមកនេះ គឺបានគោរពតាមការណែនាំ​របស់គណៈកម្មាធិការ​ជាតិ​រៀប​ចំការបោះឆ្នោត(គជប)បានល្អ គោរពក្រមសិលធម៌ខ្ជាប់ខ្ជួន គ្មានការប្រទូស្ត​រ៉ាយ ជេរបញ្ចោរគ្នា ជាពិ​សេ​ស គ្មានប្រើអំពើហិង្សាដាក់គ្នានោះទេ ។ ទាំងនេះចាត់ទុក​ថា គណបក្សនីមួយៗ ហាក់ដូចជា ចាស់ទុំផ្នែក នយោបាយ ដែលជំរុញឲ្យលទ្ធិប្រជាធិបតេយ្យ​នៅកម្ពុជារីកចម្រើនឆ្ពោះទៅមុខកាន់តែរលូន គួរឲ្យស្ងើចសរសើរ ។

អាចចាត់ទុកថា អាណត្តិទី៦ នេះ ការបោះឆ្នោតសកល ប្រព្រឹត្តទៅយ៉ាងរលូន និង មានតម្លាភាពហួសពីការស្មាន ខុសពីអាណត្តិមុនៗ ដែលកាលណោះមានខ្មោចគណបក្ស​ប្រឆាំងមួយនោះ ពេលចេញឃោសនារកសំឡេងឆ្នោតម្តងៗ ពោរពេញដោយមនុស្សពាល ស្រែកឡូឡាគ្មានសុជីវធម៌ បង្កភាពអនាធិបតេយ្យតាមផ្លូវសាធារណៈធ្វើឲ្យប៉ះពាល់​ដល់ការ​រស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសប្រើអំពើហិង្សាដាក់គណបក្សដទៃដូចជាសត្រូវស៊ីសាច់ ហុតឈាមរបស់ខ្លួន ។

ពេលឃើញការឃោសនានៅអាណត្តិទី៦នេះ មានតម្លាភាព មានសុជីវធម៌ គោរពក្រម​សិលធម៌បានល្អ និងគ្មានហិង្សា ដូចអាណត្តិមុនៗនោះ នាយជាល ទ្រាំមិនសរសើរមិនបាន ចំពោះគណបក្សទាំង២០នេះហើយសូមឲ្យគណបក្សទាំងអស់រួមសាមគ្គីគ្នា ដោយសម្លឹងមើល​និងតម្កល់ផលប្រយោជន៍ ជាតិ ប្រជាពលរដ្ឋជាធំ ។ បើគណបក្សណាចាញ់ ត្រូវទទួលស្គាល់​ថាចាញ់ កុំរក្សាវប្បធម៌ ចាញ់ស្រែកឡាំប៉ា នាំគ្នាធ្វើបាតុកម្មប្រឆាំងនេះ ប្រឆាំងនោះ ឬមិនទទួល​​ស្គាល់លទ្ធផលបោះឆ្នោត បង្កភាពអនាធិបតេយ្យដូចខ្មោចគណបក្ស​ប្រឆាំងមួយ​នោះបានធ្វើនាពេលកន្លងមកឲ្យសោះ ។

សង្ឃឹមថា គំរូអាក្រក់របស់ខ្មោចគណបក្សប្រឆាំងមួយនោះ នឹងមិនមកលងបន្លាចការ បោះឆ្នោតអាណត្តិទី៦ នេះឡើយ ៕នាយចូច

ដោយ គ្រួ ធំ ថ្ងៃទី 28 July, 2018 ម៉ោង 10:45 AM

ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី០៩ វិច្ឆិកានេះ នៅសណ្ឋាគារសុខា ខេត្តសៀមរាប ក្រុមហ៊ុនស្រាបៀរ Gangberg ជាមួយនឹងបវកញ្ញាពិភពលោក Miss Global 2017 ទាំង៦០រូប ព្រមជាមួយនិងគណៈប្រតិភូប្រចាំ ខេត្តសៀមរាប បានចូលរួមធ្វើពិធីប្រកាស ដាក់រង្វាន់អាពាហ៍ពិពាហ៍ ១,៥០០,០០០ដុល្លារ សម្រាប់គូស្វាមីភរិយាថ្មី ដែលជាវស្រាបៀរ Ganzberg ។

ពិតជាឱកាសដ៏វិសេស ពីក្រុមហ៊ុនស្រាបៀរ Ganzberg សម្រាប់គូស្វាមីភរិយាថ្មី ដែលជាវស្រាបៀរ Ganzberg ចាប់ពីមួយឈុតអាពាហ៍ពិពាហ៍ទៅ នឹងទទួលបានសន្លឹកឆ្នោត សម្រាប់ផ្សងសំណាងដែលមានរង្វាន់សរុបជាទឹកប្រាក់រហូតដល់ទៅ $1,500,000 ដែលក្នុងនោះមានរង្វាន់ដូចជា៖

*រថយន្ត Ford Ranger ស៊េរីឆ្នាំ ២០១៨ ចំនួន ៥ រង្វាន់

*ទឹកប្រាក់ ១ ម៉ឺនដុល្លារ ចំនួន ១៥ រង្វាន់

*ទឹកប្រាក់ ១ ពាន់ដុល្លារ ចំនួន ៥០០ រង្វាន់

*ដំណើរកំសាន្តទៅអឺរ៉ុបសម្រាប់គូស្វាមីភរិយាថ្មី ចំនួន៥រង្វាន់ហើយសម្រាប់គូស្វាមីភរិយាថ្មី ១ពាន់គូដំបូង ធ្វើការជាវស្រាបៀរ Ganzberg ចាប់ពី ១០០កេសឡើងទៅ នឹងទទួលបានទូរទូស្សន៍ Samsung 32inch ១គ្រឿងភ្លាមៗតែម្តង។

គួរបញ្ជាក់ថា ថ្ងៃទី៨ វិច្ឆិកា ២០១៧ ខាងមុននេះ ក្រុមហ៊ុនស្រាបៀរ Gangberg ជាមួយនឹងបវកញ្ញាពិភពលោក Miss Global 2017 នឹងរៀបចំប្រកាសម្តងទៀត សំរាប់ការដាក់រង្វាន់អាពាហ៍ពិពាហ៍ $1,500,000 សម្រាប់គូស្វាមីភរិយាថ្មី សម្រាប់ទូទាំងប្រទេស នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។

ព័ត៌មានលំអិតសម្រាប់កម្មវិធីដ៏អស្ចារ្យនេះសូមទំនាក់ទំនងមកកាន់លេខ៖ 087 5555 98 នោះលោកអ្នកនឹងបានដឹងរឿងរ៉ាវច្រើនពីក្រុមហ៊ុនមួយនេះ ៕ ប្រសើរ

ដោយ គ្រួ ធំ ថ្ងៃទី 10 November, 2017 ម៉ោង 01:11 PM

ប្រធានបទ « ការចាប់ខ្លួនលោក កឹម សុខា » បានក្លាយជាប្រធានបទសំខាន់មួយនៅតុ កាហ្វេ ដែលពោរពេញដោយអ្នកប្រាជ្ញមកពីគ្រប់មជ្ឈដ្ឋាន ដូចជា អ្នករត់ស៊ីក្លូ ម៉ូតូឌុប រត់រ៉ឺម៉ក ម៉ូតូ ។ល។និង។ល។ ហើយត្រូវអ្នកប្រាជ្ញនយោបាយតុកាហ្វេទាំងនេះលើកមកជជែក បែកព​ពុះស្គុល គ្រាន់តែចំណាយប្រាក់១០០០រៀលផឹកកាហ្វេមួយកែវប៉ុណ្ណោះ ។

ជិតមួយអាទិត្យហើយដែលនាយជាលទៅផឹកកាហ្វេនៅហាងក្រោមដើមក្រខុបកៀនចិ ញ្ចើមផ្លូវមួយនេះហើយបានជួបក្រុមអ្នកនយោបាយកាហ្វេខ្មៅទាំងនោះ លើកបញ្ហា ចាប់ខ្លួន លោកកឹម សុខា ទៅឃុំខ្លួននៅគុកព្រៃស ពាក់ព័ន្ធ អំពើក្បត់ជាតិ ។ នាយជាលបានស្តាប់ឮ ការ​បកស្រាយអ្នកនយោបាយតុកាហ្វេខ្លះនិយាយថា ការចាប់ខ្លួនលោកកឹម សុខា ជាការគំរាម កំហែងផ្នែកនយោបាយ ជាការរំលោភសិទ្ធិមនុស្ស ធ្វើឲ្យការបោះឆ្នោតឆ្នាំ២០១៨ មិនអាច​ប្រព្រឹត្ត​ទៅបាន ។​ ឯអ្នកខ្លះទៀតថា រាជរដ្ឋាភិបាលធ្វើបែបនេះក្នុងន័យកាច់បំបាក់គណបក្ស ប្រឆាំង រំលាយគណបក្សប្រឆាំងចោល ចង់ឲ្យគណបក្សប្រជាជនដឹកនាំប្រទេសអស់មួយជីវិត ជាហេតុធ្វើឲ្យបរទេសផ្តាច់ជំនួយ ឬ ដាក់ទណ្ឌកម្មសេដ្ឋកិច្ចដល់ប្រទេសកម្ពុជា ។

ជាមួយនេះដែរថ្មីៗនេះក៏មានប្រតិកម្មពីស្ថានទូត(អាគាំង)អាមរិកប្រចាំនៅកម្ពុជាជុំវិញថា អាមេរិក​នៅពីក្រោយខ្នងគណបក្សប្រឆាំងសង្រ្គោះជាតិ ធ្វើឲ្យស្ថានទូតអាមរិកចេញសេចក្តី ថ្លែងការណ៍បន្ទាន់មួយបដិសេធថាអាមេរិកមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា និងចាត់​ទុកការចោទប្រកាន់នោះថាគ្មានហេតុផលនិងគ្មានភស្តុតាង។

ទាក់ទិនបញ្ហានេះ នាយជាល បានស្តាប់ការបកស្រាយរបស់លោកពូអ្នករត់រ៉ឺម៉កម៉ូតូ មានវ័យជាង៦០ឆ្នាំម្នាក់ដែលគាត់អង្គុយផឹកកាហ្វេទឹកកកមួយកែវនៅជ្រុងតុម្ខាង ដោយលោក​ពូបានពន្យល់ថា រូបភាពសម្តីសម្តៅដើមនិងភស្តុតាងរបស់លោក កឹម សុខា មានគ្រប់គ្រាន់​ហើយក្នុងគម្រោងធ្វើបដិវត្តពណ៌ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់កម្ពុជា។ ​លោកកឹម សុខា និយាយថា តាំងពីឆ្នាំ១៩៩៣ មកក្នុងមួយឆ្នាំម្តង អាមេរិកបានហៅរូបលោកទៅ​បង្រៀន​​នៅប្រទេសរបស់គេដោយជួលសាស្ត្រាចារ្យសាកលវិទ្យាល័យមួយចំនួនជាអ្នកបង្រៀន ដើម្បី មានមូលដ្ឋានផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ឲ្យដូចនៅប្រទេស​យូហ្គោ​ស្លាវី និង ស៊ែរប៊ី រួមជាមួយ​ការ​ផ្តល់លុយជួលវិទ្យុក្នុងស្រុក និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនផងដែរ ។ ទាំងនេះ នៅមិនទាន់គិតពីលោកកឹម សុខា បញ្ជូនយុវជនសង្រ្គោះជាតិទៅបណ្តុះបណ្តាលនៅតៃវ៉ាន់ ដើម្បីយកម៉ូដែល​ផ្តួលរំលំរដ្ឋាភិបាលដូចនៅឥណ្ឌូណេស៊ីនៅឡើយផង ។

លោកពូ លើកកែវកាហ្វេទឹកកកផឹកមួយក្អឹកទើបពោលបន្តថា រឿងនេះវាមិនមានផល ប៉ះពាល់​ដល់​ទំនាក់ទំនងល្អរវាងកម្ពុជា-អាមេរិក ទេ ដោយគ្រាន់តែអាមេរិកបញ្ជាក់ថាតើអាមេរិក​បាន​ធ្វើដូច​លោកកឹម សុខា និយាយដែរឬអត់?​ កម្ពុជា​ចង់រស់ដោយសុខសន្តិភាព ហើយអ្នកណាក៏​ដឹងដែរថាកម្ពុជាជាប្រទេសតូចតាច មិនមានចេតនាណាមួយឈ្លោះជាមួយមហាប្រទេស​យក្សនោះទេ គឺចង់បានការគោរពអធិបតេយ្យភាព បូរណភាពទឹកដី ទៅវិញទៅមក កម្ពុជា​មិន លូកដៃកិច្ចការផ្ទៃក្នុងរបស់អាមេរិក ឯអាមេរិកក៏មិនត្រូវលូកដៃកិច្ចការផ្ទៃក្នុងកម្ពុជាដែរ បានន័យថា កម្ពុជាមិនអាចពាក់មួកអាមេរិកតម្រូវក្បាលកម្ពុជា អាមរិកហូបនំប៉័ង កម្ពុជាហូប បាយ ត្រូវបែងចែកឲ្យច្បាស់ពីរឿងនេះ ។

ចុងក្រោយលោកពូនិយាយយ៉ាងខ្លីថា ក្នុងទសវត្សឆ្នាំ៧០ អាមេរិកទម្លាក់គ្រាប់បែក B52សម្លាប់ប្រជាជនកម្ពុជាជាង៥សែននាក់ដោះស្រាយគ្នាមិនទាន់ចប់ផង រឿងអីពេលនេះ អា មេរិកចង់ជ្រៀតជ្រែកកម្ពុជាទៀត? ចំពោះរឿងលោក កឹម សុខា វិញ មិនពិបាកទេ សំខាន់ អាមេរិកប្រាប់មកថា តើបានធ្វើដូចលោកកឹម សុខា និយាយដែរឬអត់?

នាយឡឺកឺ

ដោយ គ្រួ ធំ ថ្ងៃទី 13 September, 2017 ម៉ោង 02:18 PM

បុរសជនជាតិថៃម្នាក់បានរៀបការជាមួយពស់វែក និងបានរួមរស់ជាមួយគ្នាយ៉ាងមានសេចក្តីសុខបំផុត ។

ពេលដំបូងមានមនុស្សជាច្រើនសើចចំអក ប៉ុន្តែនៅពេលដែលគេបានដឹងការពិតពីបុរសខាងលើ ទើបធ្វើឲ្យមនុស្សជាច្រើនតក់ស្លុតយ៉ាងខ្លាំង និងសរសើរដល់ភាពស្មោះស្ម័គ្រស្នេហ៍ ។

មនុស្សគ្រប់រូបចាត់ទុកថា ពស់វែក ជាសត្វអាសិរពិស កាចសាហាវ បង្កការភ័យខ្លាច ប៉ុន្តែសម្រាប់បុរស នៅទីក្រុងបាំងកករូបនេះគឺជាអ្នកដែលខ្លួនស្រឡាញ់ខ្លាំងបំផុតទៅវិញ។ ទោះបីទៅទីណា កន្លែងណា ធ្វើអ្វី គាត់ និងប្រពន្ធពស់វែកមានប្រវែងជាង៣ម៉ែត្រ គឺទៅជាមួយគ្នាជានិច្ច ស្និទ្ធស្នាលដូចជាប្តីប្រពន្ធមិនអាចឃ្លាតគ្នាបាន។
ហេតុអ្វីបានជាបុរសខាងលើរៀបការជាមួយពស់វែក?

រឿងរ៉ាវគឺដូច្នេះ៖ កាលពី៥ឆ្នាំមុន ស្រីដែលបុរសរូបនោះស្រឡាញ់បំផុត ក៏ស្រាប់តែស្លាប់ ធ្វើឲ្យគាត់អស់សង្ឃឹមនៅក្នុងឆាកជីវិត រស់នៅដូចជាមនុស្សគ្មានវិញ្ញាណ ដោយក្តីឈឺចាប់បាត់មនុស្សជាទីស្រឡាញ់បំផុត។ រហូតដល់បានជួបនាងពស់វែក តាំងពីលើកដំបូង ការសម្លឹងមើលគ្នា ពេលមើលចំភ្នែកពស់ គាត់មានអារម្មណ៍ថា ជាមិត្តស្រីរបស់ខ្លួនដែលបានស្លាប់ មកចាប់កំណើតជាពស់ ។ តាំងពីពេលនោះមក បុរសរូបនេះ បានចាប់ផ្តើមស្រឡាញ់ នាងពស់វែកតាំងពីនៅតូច មិនត្រឹមតែប៉ុណ្ណោះក៏ បានរៀបចំពិធីរៀបការជាមួយនាងពស់វែក ដែលជាសង្សារកាលពីជាតិមុននោះទៀតផង ។

ជីវិតអាពាហ៍ពិពាហ៍របស់មនុស្ស និងពស់វែក បានរួមរស់ជាមួយគ្នាយ៉ាងសុខសាន្តបំផុត ធ្វើឲ្យមនុស្សគ្រប់គ្នា ច្រណែន ។ ទោះបីទៅទីណា កន្លែងណា ធ្វើអ្វី បុរសខាងលើ និងប្រពន្ធ(ពស់វែក) តែងតែទៅជាមួយគ្នា មិនឃ្លាតពីគ្នាឡើយ ។ ពេលញំាបាយ បុរសជាប្តីបាននិទានរឿងសប្បាយឲ្យប្រពន្ធពស់ស្តាប់ ។ ការធ្វើដំណើរទៅកម្សាន្តនៅទីកន្លែងណា ប្តីប្រពន្ធខាងលើតែងតែទៅជាមួយគ្នា។

លោក Worranan Sarasalin បានចែករំលែករូបភាពរបស់ខ្លួន និងប្រពន្ធពស់នៅលើបណ្តាញសង្គម ហើយសរសេរថា នេះជាស្នេហាពិតប្រាកដ ។ ភ្លាមៗ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមិត្តអ្នកអាន និងវាយតម្លៃ។

មនុស្សជាច្រើនបានយល់ព្រមជាមួយនឹងសកម្មភាពរបស់គាត់ដោយបញ្ជាក់ថា គាត់ពិតជាមានសុភមង្គលយ៉ាងខ្លាំងជាមួយប្រពន្ធពស់ មិនចេះឈ្លោះប្រកែកគ្នា ។

ជាការពិតនោះ ពេលសម្លឹងមើលពស់ បុរសខាងលើបានមើលឃើញរូបសង្សាររបស់ខ្លួននៅក្នុងនោះ ទើបដាក់ចិត្តស្រឡញ់ខ្លាំងបែបនេះ ។

ប៉ុន្តែរូបភាពខាងលើបានធ្វើឲ្យមនុស្សជាច្រើនភ័យខ្លាច ដោយនិយាយថា បើទោះបីបែបណា សត្វគឺនៅតែជាសត្វ ខ្លាចថ្ងៃណាមួយ នាងពស់នោះអាចធ្វើបាបគាត់។

បើទោះបីមានមនុស្សជាច្រើន វាយតម្លៃបែបណាក្តី តែបុរសជាប្តី និងនាងពស់វែកជាប្រពន្ធបានរស់នៅជាមួយក្នាយ៉ាងសុខសាន្តបំផុត។

បុរសខាងលើបានបញ្ជាក់ឲ្យមនុស្សគ្រប់គ្នាបានដឹងថា ស្នេហាពិតប្រាកដ គឺអាចឆ្លងផុតនៅគ្រប់ឧបសគ្គ មិនប្រកាន់ អាយុ ពណ៌សម្បុរ មាន ក្រ ។

នៅពេលនេះបុរសខាងលើបំផ្លាញរនាំងរវាងមនុស្ស នឹងសត្វ បានរៀបការនឹងគ្នា។ មួយវិញទៀត នេះក៏ជាសារដ៏សំខាន់មួយនៅលើពិភពលោក ក្នុងការការពារសត្វព្រៃ ដែលកំពុងប្រឈមនឹងការដាច់ពូជនូវប្រភេទសត្វជាច្រើន ។សត្វ និងមនុស្សមានជីវិតតែមួយដូចគ្នា យើងមិនបំពានទៅលើគេ គេក៏មិនបំពានមកលើខ្លួនវិញដែរ៕

ដោយ គ្រួ ធំ ថ្ងៃទី 24 February, 2017 ម៉ោង 01:49 PM