ភ្នំពេញ៖ នារីបំរើការនៅការនៅខារ៉ាអូខេនគរសំរិទ្ធិម្នាក់ ខណៈកំពុងដើរឆ្លងផ្លូវត្រូវបាន​បុរសពីរនាក់ជិះម៉ូតូមួយគ្រឿងបុកពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់សងខាង បីនាក់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី១៦ខែតុលាឆ្នាំ២០១៨ស្ថិតនៅចំណុចមុខខារ៉ាអូខេនគតសំរិទ្ធិអាគារA តាមបណ្តោយផ្លូវ១៨២ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។
តាមប្រភព័ត៏មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតនារីរងគ្រោះបានដើរចេញ  ពីខារ៉ាអូខេអាគារB ឆ្លងទៅអាគារA ទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងលើស្រាដើរឆ្លងផ្លូវជិតផុត ហើយត្រូវបានបុរសពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាក់ឌ្រីមសង់ស៊េរី០១៦ពណ៏ក្រហមពាក់ ស្លាកលេខភ្នំពេញ1FN-0128តាមបណ្តោយផ្លូវ១៨២ទិសដៅពីលិចទៅកើតពេញទំហឹងបណ្តាល ឲ្យជនរងគ្រោះដួលបោកនិងថ្នល់រងរបួសធ្ងន់ត្រវបានបុក្គលិករួមការងារជា មួយគ្នាលើកដាក់លើម៉ូតូកង់បីបញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យលោកសង្សភ្លាមៗ ដោយសភាពធ្ងន់ធ្ងរពេកត្រូវបានបញ្ជូនបន្តរទៅមន្ទីពេទ្យកាលម៉ែត។ចំណែកបុរសពីរនាក់ជិះម៉ូតូបង្ករងរបួសធ្ងន់ទាំងពីរនាក់ដូចគ្នាត្រូវបានរថយន្តសង្គ្រោះ បន្ទាន់ដឹកយកទៅសង្គ្តោះនៅតាមក្រោយផងដែរ។ ក្រោយសមត្ថកិច្ចមូលដ្ឋានបានទនាក់ទំទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងរួវយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕
គង់ មីញ
ដោយ គ្រួ ធំ ថ្ងៃទី 16 October, 2018 ម៉ោង 02:52 PM

ខេត្តកណ្តាលៈ ជនសង្ស័យ ២នាក់ ប្ដីប្រពន្ធ ត្រូវបានសមត្ថកិច្ចស្រុកកៀនស្វាយដេញចាប់​ក្របួចបាន​​ ហើយឆែកឆេររកឃើញមានថ្នាំញៀន ២១កញ្ចប់ រួមនឹងកាំភ្លើងខ្លីកែច្នៃ១ដើម និងកាំភ្លើងជ័រ១ដើមថែមទៀតផង។

នគរបាលប៉ុស្តិ៍រដ្ឋបាលបន្ទាយដែកបានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះបាន ធ្វើឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃ ចន្ទ ៦ កើត ខែ អស្សុជ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ​ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ ចំណុចវាលស្រែ ស្ថិតក្នុង ភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ  ខេត្តកណ្តាល។

ប្រភពដដែលបានឲ្យ​ដឹងទៀតថា ជនសង្ស័យជាប្ដីឈ្មោះ ស៊ន ពិសិទ្ធ ហៅក្រៅ (សាំ) អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ ប្រពន្ធឈ្មោះ ជា ស្រីណុច អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិទួលតាចាន់ ឃុំព្រែកឯង ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ។មុនពេលកើតហេតុ ខណៈដែលសមត្ថកិច្ចបានទទួលព័ត៌មានមានករណី​ជួញដូរថ្នាំញៀននៅចំណុចកើតហេតុខាងលើ ទើបកម្លាំងសមត្ថកិច្ចផ្នែកជំនាញប្រឆាំង​បទល្មើសគ្រឿងញៀន ស្រុកកៀនស្វាយ សហការជាមួយកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាល​បន្ទាយដែក ចេញទៅបង្រ្កាបហើយបានប្រទះឃើញជនសង្ស័យទាំងពីរនាក់ប្តីប្រពន្ធនេះ​កំពុងដើរនៅវាលស្រែ ដែលជាកន្លែងពួកគេធ្លាប់ធ្វើសកម្មភាពជួញដូរកន្លងមក (មុខសញ្ញាចាស់)។ គ្រាន់តែឃើញ កម្លាំងសមត្ថកិចភ្លាម ជនសង្ស័យទាំងពីរបាននាំគ្នារត់តាមភ្លឺស្រែសំដៅទៅផ្លូវលំ តែត្រូវកម្លាំងជំនាញ និងប៉ុស្តិ៍ដេញទាន់ឃាត់ខ្លួនបាន និងបានឆែកឆេររកឃើញថ្នាំញៀនចំនួន២១កញ្ចប់ (២០តូច ០១ធំ) នៅក្នុងកាបូកយួរពណ៌ខ្មៅ និងកាំភ្លើងខ្លីប្រភេទកែច្នៃបាញ់ខ្យល់១ដើម កាំភ្លើងខ្លីជ័រមួយដើម រួមនឹងវត្ថុតាងមួយចំនួនទៀត។

ប្រភពដដែលបានឲ្យដឹងទៀតថាក្រោយពីនគរបាលសាកសួរជនសង្ស័យបានសារភាពថា ថ្នាំញៀន២១កញ្ចប់ និងវត្ថុតាងខាងលើពិតជារបស់ខ្លួនមែន ទើបកម្លាំងជំនាញ បញ្ជូនជនសង្ស័យព្រមទាំងវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីកសាងសំណុំរឿងបញ្ជូនបន្តទៅកាន់តុលាការចាត់ការតាមច្បាប់ ៕

ដោយ គ្រួ ធំ ថ្ងៃទី 16 October, 2018 ម៉ោង 09:12 AM

កំពង់ចាម៖  អំពើឃាតកម្មយ៉ាងសាហាវមួយបានកើតឡើង ថ្ងៃទី14ខែ10ឆ្នាំ2០18 វេលា​ម៉ោង17និង30នាទី នៅ​ចំណុច​ភូមិ​ថ្មកែវ​ឃុំ​ត្រប់​ស្រុក​បាធាយ បណ្តាលឲ្យ បុរស៣នាក់ ឪពុកនិងកូនត្រូវឃាតក កាប់សម្លាប់ទាំង៣នាក់ផ្តាច់ពូជ រួមមាន

១– ឈ្មោះ នី ណុន ភេទប្រុស អាយុ ៥៣ ឆ្នាំជាឪពុក
២-ឈ្មោះ ណុន ឆ​វ័ន   ភេទប្រុស ងាយ ១៩ឆ្នាំ ជាកូន
៣-ឈ្មោះ ណុន វី  ភេទប្រុស អាយុ ២២ ឆ្នាំ ជាកូន
មាន​ទីលំនៅ​ភូមិ​ថ្មកែវ​ឃុំ​ត្រប់​ស្រុក​បាធាយ។ រីឯ
ជនសង្ស័យ មួយ​នាក់ ឈ្មោះ ឯម ភៀន ប/៤១ មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយគ្នា។
វត្ថុតាង​ចាប់យក កាំបិត​ខ្វែវ​មួយ​របស់​ជនសង្ស័យ។

មន្រ្តីនគរបាលស្រុកបាធាយបានឲ្យដឹងថា មុនពេល​កើតហេតុ​ឈ្មោះ ឯម ភៀន និង​ឈ្មោះ ណុន វី បាន​ផឹកស៊ី​ជាមួយគ្នា​នៅ​នឹង​ផ្ទះ​របស់​ឈ្មោះ​ឯម ភៀន ហើយក៏​ទំនាស់​ពាក្យសំដី​ហើយ​ឈ្មោះ​ឯម ភៀន ក៏​យក​កា​បិត​ខ្វែវ​របស់ខ្លួន​មក​កាប់​ឈ្មោះ​ណុន វី បណ្តាលអោយ​រងរបួស​បន្តិច​ហើយ​ឈ្មោះ​ណុន វី ក៏​និយាយថា​មិន​អី​ទេ​ប៉ុណ្ណឹង​ហើយក៏​ចេញ​ដើរទៅ​ផ្ទះ​របស់ខ្លួន​មួយសន្ទុះ​ក៏​នាំ​ឈ្មោះ នី ណុន និង​ឈ្មោះ​ណុន ឆ​វ័ន​ត្រូវជា​ឪពុក និង​ប្អូន​របស់ខ្លួន​មករក​រឿង​ឈ្មោះ ឯម ភៀន ដល់ផ្ទះ​ម្តងទៀត​ដោយមាន​ពូថៅ​និង​ដំបង​ជាប់​នឹង​ដៃ ពេលនោះ​ឈ្មោះ​ឯម ភៀន ក៏​យក​កាំបិត​ខ្វែវ​កាប់​ទៅលើ​អ្នក​ទាំង​បីនាក់ បណ្តាលអោយ​ស្លាប់​នៅនឹងកន្លែង​កើតហេតុ ២នាក់ ឈ្មោះ នី ណុន និង​ឈ្មោះ​ណុន ឆ​វ័ន ចំណែក​ឈ្មោះ​ណុន វី ស្លាប់​ពេល​ដឹក​ដល់​មន្ទីរពេទ្យ​បាធាយ។

ជនសង្ស័យត្រូវបាន​សមត្ថកិច្ចឃាត់ខ្លួន​នាំមក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​បាធាយ ដើម្បី​បំពេញ​សំណុំរឿង​តាម​ច្បាប់៕ សំបូរ

ដោយ គ្រួ ធំ ថ្ងៃទី 15 October, 2018 ម៉ោង 09:48 AM
 ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចនគរបាលស្ទឹងមានជ័យ២ បាន​ឃាត់ខ្លួន​ក្រោយពេលឆែករកឃើញថ្នាំញៀនចំនួន៥កញ្ចប់តូចធំ   នៅជាប់ក្នុងខ្លួនកាល  ពីវេលាម៉ោង២២និង ៣០ នាទីយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ នៅចំណុចផ្លូវលំ     ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យទី១ឈ្មោះ ធឿន អូន ភេទប្រុស អាយុ២៣ ឆ្នាំ មុខរបរមេកាខារ៉ាអូខេ ស្នាក់នៅផ្ទះជួលភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌ    មានជ័យ ។
សមត្ថកិច្ចបានបន្ដទៀតថានៅវេលាម៉ោង ២ ២និង ៣០នាទីយប់ថ្ងៃ១២ ខែតុលា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលស្ទឹងមានជ័យ២ បានចុះល្បាតនៅក្នុងមូលដ្ឋានដើម្បីទប់ស្កាត់​បទល្មើសផ្សេងៗ និង ការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន លុះពេលល្បាតដល់ចំណុចខាងលើសមត្ថកិច្ចស្ទឹងមានជ័យ២ ក៏ឃើញជនសង្ស័យម្នាក់កំពុងឈរចញ្ចើមផ្លូវពេលឃើញសមត្ថកិច្ចជិះដល់កន្លែងនោះជនសង្ស័យមានការភ័យគួរឲ្យសង្ស័យក៏ហៅមកឆែកឆេនៅក្នុងខ្លួនប្រទះឃើញថ្នាំញៀនចំនួន៥កញ្ចប់ តូចធំ ទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួនតែម្ដង ។
បច្ចប្បន្នជនសង្ស័យទាំង២នាក់សមត្ថកិច្ចនគរបាលស្ទឹងមានជ័យ២ កំពុងធ្វើការសាកសួរ និង កសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការនគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការបន្ដតាមនីតិវិធី ៕ បញ្ញា
 
Type a message
ដោយ គ្រួ ធំ ថ្ងៃទី 13 October, 2018 ម៉ោង 02:00 PM

ខេត្តពោធិ៍សាត់: សមត្ថកិច្ចនគរបាលស្រុកក្រគរបានឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធករណី ប្រទូស្ត​កេ​រ្តិ៍​ខ្មាស​លើ​ក្មេងស្រីជាអនីតិជន​នៅ​ក្នុង​ព្រៃកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃ សុក្រ ៣ កើត ខែ អស្សុជ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ នៅ​​ខាងជើង​ចម្ការ​ឃាង​យូ ភូមិ​ឃ្លាំងមឿង​ ឃុំ​អន្លង់​ត្នោត​ ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់។​​

​​មន្រ្តីនគរបាលព្រហ្មទណ្ឌស្រុកក្រគរ បានឲ្យដឹងថា ជន​រង​គ្រោះ​ឈ្មោះ​ន​.​ស​.​ន​ អាយុ​១៦​ឆ្នាំ​ រស់នៅ​​ខេត្តពោធិ៍សាត់។ រីឯជនសង្ស័យមានឈ្មោះ​ សូ​ សុខ​ហេង​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ ជា​អ្នក​រត់​ម៉ូតូឌុប​ រស់នៅ​ភូមិ​ក្រាំង​វែង​ ឃុំ​ស្នា​អ​ន្សា​ ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់​។ បុរសនេះបាន លូកលាន់ប្រដាប់ភេទ និងច្របាច់សុដន់ ក្មេងស្រីរងគ្រោះនៅពេលឌុបនាងរងគ្រោះទៅយកលុយ ពីគេ ដែលឪពុកនាង ខ្ចីពីថៅកែត្រីទើប​នារីរង​គ្រោះទ្រាំមិនបាន ក៏ប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនបុរសនេះចាត់ការ​តាមច្បាប់តែម្តង  ។

បច្ចុប្បន្ន​ ជនសង្ស័យត្រូវបាន​បញ្ជូន​មក​កាន់​អធិការដ្ឋាននគរបាលស្រុកក្រគរ ​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​៕ សំបូរ

ដោយ គ្រួ ធំ ថ្ងៃទី 13 October, 2018 ម៉ោង 02:53 PM

ខេត្តកោះកុង៖ បុរសម្នាក់ដែលត្រូវបានភ្ញៀវធ្វើដំណើរឆ្លងកាត់ឃើញផ្ទាល់នឹងភ្នែកហើយថត​ជាវីដេអូខ្លីយកទៅបង្ហោះតាម Facebook រឿងបោះសំរាមចោល ពីលើស្ពានដែក ចូលក្នុងព្រែក​កោះយ៉ ខេត្តកោះកុង នា ថ្ងៃ សុក្រ ៣ កើត ខែ អស្សុជ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ កន្លងទៅធ្វើឲ្យមានការរិះគន់ពី​មហាជននោះ ត្រូវបានអាជ្ញាធរមូលដ្ឋាន និងមន្រី្តបរិស្ថានខេត្តឃាត់ខ្លួនយកទៅអប់រំ​បានហើយ ។

មន្រ្តីសាលាស្រុកមណ្ឌលសីមាបានឲ្យដឹងថា បុរសនេះត្រូវបានស្គាល់ឈ្មោះ សាយ សារុត ជាអ្នកប្រមូលសំរាម នៅផ្សារប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

នៅចំពោះមុខសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន បុរសរូបនេះបានសារភាព នៅថ្ងៃកើតហេតុ ដោយសារតែម៉ូតូដឹកសំរាមរបស់ខ្លួនខូច និងមិនអាចអូសសំរាមទៅមុខរួច ហេតុដូច្នេះក៏សម្រេច​ចិត្តបោះសំរាមចោលខ្លះក្នុងព្រែកកោះយ៉នេះទៅ។

សាយ សារុត បានទទួលស្គាល់ទៀតថាខ្លួនបានប្រព្រឹត្តទង្វើពុំគប្បីបែបនេះពិតជានាំឲ្យប៉ះ​ពាល់ដល់បរិស្ថានយ៉ាងធ្ងន់ធ្ងរណាស់និងបានសន្យាថាមិនធ្វើដូច្នេះទៀតឡើយ ។

ក្រោយពីបានធ្វើការអប់រំណែនាំ ធ្វើកិច្ចសន្យានៅអធិការដ្ឋាននគរបាលស្រុកមណ្ឌលសីម៉ា នៅព្រឹកថ្ងៃទី១៣ ខែតុលាឆ្នាំ២០១៨  នៅចំពោះមុខមន្ត្រីមន្ទីរបរិស្ថាន ខេត្តកោះកុង និងអាជ្ញាធរស្រុករួច បុរសនេះត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ៕ សំបូរ

 

ដោយ គ្រួ ធំ ថ្ងៃទី 13 October, 2018 ម៉ោង 02:26 PM

ខេត្តព្រៃវែង ៖  ​បុរស​ម្នាក់​ត្រូវ​ខ្សែភ្លើង​ឆក់បណ្តាល​ឲ្យ​ស្លាប់ ខណ:ដែល​ត​ខ្សែភ្លើង​ឆក់​ត្រី​នៅ​វាលស្រែ​ខាងក្រោយ​ផ្ទះ បង្កការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃ ព្រហស្បតិ៍ ២ កើត ខែ អស្សុជ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១១ ខែ តុលា ឆ្នាំ២០១៨ នៅភូមិ​- ឃុំ​គោខ្ចក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ។
មន្រ្តីនគរបាលព្រហ្មទណ្ឌស្រុកកំពង់ត្របែកបានឲ្យដឹងថា ជនរងគ្រោះ​មានឈ្មោះ យិន វ​ន្នី ភេទ​ប្រុស អាយុ៣១ឆ្នាំ មុខរបរបុគ្គលិក​បណ្តាញ​អគ្គិសនី សាខា​ឃុំ​គោខ្ចក មាន​ទីលំនៅ​ភូមិ​គោខ្ចក ឃុំ​គោខ្ចក ស្រុក​កំពង់ត្របែក។

សាក្សីបានប្រាប់សមត្ថកិច្ចជំនាញឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានយកខ្សែភ្លើង តបណ្តាញអគ្គិសនីចេញពីផ្ទះរបស់ខ្លួនទៅក្រោយផ្ទះចម្ងាយប្រមាណជិត៥០ម៉ែត្រដើម្បីឆក់ ត្រីយកមកធ្វើម្ហូប។ លុះមិនបានប៉ុន្មាននាទីផង ស្រាប់តែជនរងគ្រោះកាន់ប៉ះចំតំណខ្សែភ្លើង បណ្តាលឲ្យចរន្តអគ្គិសនីឆក់ដួលក្នុងទឹកស្រែបណ្តាលឲ្យបាត់បង់ជីវិតតែម្តង ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញទៅដល់ធ្វើកោសល្យវិច័យ ហើយសន្និដ្ឋានថា ជនរងគ្រោះ ពិតជារងគ្រោះ ដោយខ្សែភ្លើងឆក់ស្លាប់ប្រាកដមែនទើបប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យ តាមប្រពៃណី ៕ សំបូរ

ដោយ គ្រួ ធំ ថ្ងៃទី 13 October, 2018 ម៉ោង 09:02 AM

ខេត្តកណ្ដាល៖ បុរសម្នាក់បានស្លាប់ យ៉ាងអាណោចអាធ័ម ដោយឃាតក សម្លាប់អារក ហើយសពជនរងគ្រោះ​ត្រូវបាន​ជនសង្ស័យ​យកទៅ​ផ្លុ​ង​ចោល​នៅផ្ទះ​របស់​ជនរងគ្រោះ​វិញ បង្កការភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង ៨នឹង៤០នាទី​យប់ ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅត្រង់​ចំណុច​លើ​ស្ពាន​ព្រែ​កតា​មាក់ ឋិត​ក្នុងស្រុក​មុខកំពូល ខេត្តកណ្ដាល ។

ជនរងគ្រោះ(សព)មានឈ្មោះ លី​ត ភេ​ទ្រ​ប្រុស​អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជា​កម្មករ​ឡ​  ឥដ្ឋ ស្នាក់នៅ​កន្លែងធ្វើការក្បែរចំណុចកើតហេតខាងលើ ។

តាម​ប្រភពព័ត៌មាន​ពី​កន្លែង​កើត​បានអោយដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​យុវជន៤នាក់​ជិះ​ម៉ូតូ​ពីរ​គ្រឿង​មិន​ចាំ​ម៉ាក​ដោយ​ម៉ូតូ១គ្រឿង​ជិះ​គ្នា​ពីរ​នាក់ សំដៅ​ឡើងទៅ​ចំណុច​លើ​ស្ពាន​ព្រែក​តា​មាក់ លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​ការចាប់​ប្រតាយប្រតប់​គ្នា​ដោយ​យុវជន៣នាក់​  បាន​ចាប់​ជនរងគ្រោះ​ម្នាក់​ដែរលជា​ម្ចាស់​ម៉ូតូ​អារ ក​សម្លាប់​ដោយ​ប្រើ​កូនកាំបិត​ខ្លី​បណ្ដាលអោយ​ជនរងគ្រោះ​ស្លាប់ភ្លាមៗនៅនឹង      កន្លែង​កើតហេតុតែម្តង ហើយជនដៃដល់​ទាំង៣នាក់​បាន​រត់គេចខ្លួន​បាត់​ស្រ​ម៉ោ​ល។​

ករណីនេះ​ត្រូវបាន​សមត្ថ​កិ​ច្ខា​ង​កោសល្យ​វិ​ច័​យ​សន្និដ្ឋានថា ជា​រឿង​គំនុំ​គុំ​គួ​ន​រវាង​គ្នា​និង​គ្នា​ជា​យូរណាស់​មកហើយ ហើយបាន​ប្រគល់សព​ជូនទៅ​ក្រុមគ្រួសារ​យក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ៕ សំបូរ

ដោយ គ្រួ ធំ ថ្ងៃទី 13 October, 2018 ម៉ោង 09:26 AM

ខេត្តបាត់ដំបង ​៖ ​នារី​ម្នាក់​​បាន​រង​របួស​ជាំភ្នែក​ម្ខាង និងជាំដៃជើង ដោយសារសង្សារដែលទើប ស្គាល់គ្នាបានថ្ងៃ រួមនឹងមិត្តភក្តិសង្សារម្នាក់ទៀត វាយដំដោយចោទថា បានលួចខ្សែកប្លាទីន ទម្ងន់២ជី  ​។ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឱ្យជន​ទាំង​២​នាក់មានទម្ងន់ទោសកាន់តែ​ធ្ងន់ធ្ងរ​ទៀតនោះ គឺ​ក្រោយ​ពី​ឃាត់ខ្លួន សមត្ថកិច្ច​បាន​ឆែក​រក​ឃើញ​ក្នុងខ្លួនបុរសពីរនាក់ឃើញមានគ្រឿងញៀន​(​ម៉ា​ទឹកកក​)​មួយ​ចំនួន​ទៀត ​ ។

លោក​ឈឿ​ង គឹ​ម​សុង អនុប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​​ស្រាល និង​ជា​ប្រធាន​ក្រុម​អន្តរា​គម​ន៍​បង្ការ​បង្ក្រាបបាន​ឲ្យ​ដឹង​ថា ហេតុ​ការ​ណ៍​នេះ​​បាន​កើតឡើង កាលពី​ល្ងាច​ ថ្ងៃ ពុធ ១កើត ខែ អស្សុជ  ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃ​ទី​១០ ​តុលា នៅ​ក្នុង​ស្ថានីយ​រថភ្លើង ស្ថិត​ក្នុងភូមិ​ទូល​តា​ឯក សង្កាត់​ទូល​តា​ឯក ក្រុង​បាត់ដំបង​ ។

ជនសង្ស័យ​ទាំង​២​នាក់មានឈ្មោះ​ប៊ុ​ន រ័​ត្ន ហៅ​ប៊ុ​ន អាយុ​៣៩​ឆ្នាំ ជា​អ្នក​ដៃដល់ និង​ឈ្មោះ​ឈឿ​ន ឆៃ​ដែន អាយុ​១៨​ឆ្នាំ ជា​អ្នក​រួមគំនិតដែលជន​ទាំង​២​នាក់​រស់​នៅ​ភូមិ​អូរ​តា​គាំ​២ សង្កាត់​ទូល​តា​ឯក ក្រុង​បាត់ដំបង​ ។ រីឯនារីរងគ្រោះឈ្មោះ​ឈាន សេរី​រ័​ត្ន អាយុ​១៨​ឆ្នាំ មានទលំនៅ ក្បែរកន្លែងកើតហេតុខាងលើ ។

លោក​ គឹ​ម​សុង បាន​ប្រាប់​ថា ជនសង្ស័យ​បាន​យក​កំណាត់​ដែក​វាយដំ​ទៅ​លើ​នារី​រងគ្រោះ បណ្ដាល​ឲ្យ​រង​របួស​ជាំភ្នែក​ម្ខាង​និង​ហើយ​ជាំ​ដៃជើង ដោយ​ចោទ​នារី​នោះ​ថា បាន​លួចយក​ខ្សែ​.ក​ប្លា​ទី​នរបស់​​ខ្លួន តែ​នារី​រង​គ្រោះវិញ​បាន​បដិសេធ​​ថា មិនពិតទែ គឺ ឈ្មោះ​ប៊ុ​ន ជា​អ្នក​ឱ្យ​​ខ្សែ​.ក​នោះ​មក​ខ្លួនទេ ​។ ប៉ន្តែដោយសារ​តែ​ជន​នេះ​ ជា​មុខសញ្ញា​ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀន ទើប​លោកស្នងការ​ខេត្ត ​បញ្ជាឱ្យ​​ឆែកឆេរបាន​រក​ឃើញ​គ្រឿងញៀន​មួយ​ចំនួន​ទៀត ដែល​ជន​នេះ​លាក់​ទុក​​ជាប់​ខ្លួនក៏ឃាត់ខ្លួនតែម្តងទៅ ​។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ​ឈ្មោះ​ប៊ុ​ន រ័​ត្ន ហៅ​ប៊ុ​ន បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​វាយដំ​នារី​ឈ្មោះ​សេរី​រ័​ត្ន នោះ​មែន ដោយសារ​តែ​នារី​នោះ​បាន​យក​ខ្សែ​.ក​ប្លា​​ទី​ន​ទម្ងន់​២​ជី​របស់​ខ្លួន ​។ ជន​នេះ​បាន​និយាយ​ទៀត​​ថា ខ្លួន​ទើប​ស្គាល់​ទំនាក់ទំនង​ក្នុង​ចេតនា​ស្នេហាជាមួយ​នារី​នោះ​បាន​ប្រហែល​៣​ថ្ងៃ​ប៉ុណ្ណោះ​ ។

ឯនាង​ឈាន សេរី​រ័​ត្ន បាន​និយាយ​ប្រាប់​សមត្ថកិច្ច​ថា នាង​មិន​បាន​យក​ខ្សែ.ក​នោះ​ទេ​ គឺ​ឈ្មោះ​ប៊ុ​ន នោះឲ្យនាងទុក​ទេ ​ ។

យ៉ាងណាសមត្ថកិច្ចបានឲ្យដឹងទៀត​​ថា ជនសង្ស័យ​ឈ្មោះ​​ប៊ុ​ន ជា​ជន​ដៃដល់ រីឯ​ឈ្មោះ​ឆៃ​ដែន អ្នក​រួមគំនិត​និង​ផ្ដល់​មធ្យោបាយ​ដឹក​ជញ្ជូន​ ។ ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​បាន​ឃាត់ខ្លួន​ពី​បទ​«​ហិ​ង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​» ប៉ុន្តែ​ក្រោយ​ឃាត់ខ្លួន សមត្ថកិច្ច​បាន​ឆែក​រក​ឃើញ​ថ្នាំ​ញៀន​មួយ​ចំនួន​ដែល​ជន​នេះ​រក្សា​ទុក​ជាប់​ខ្លួន​ ដែល​មាន ម្សៅ​ក្រាម ពណ៌.​ស​ ​ជា​ប្រភេទមេ​តំ​ហ្វេ​តា​មីន​ICE (​ម៉ា​ទឹកកក​)​ចំនួន​​៣​កូន​ថង់, កាំបិត​កែ​ច្នៃ​​១​ដើម និង​សម្ភា​រ ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ផង ក៏ត្រូវចោទមួយបទល្មើសទៀតដើម្បីចាត់ការតាមច្បាប់៕សំបូរ

ដោយ គ្រួ ធំ ថ្ងៃទី 12 October, 2018 ម៉ោង 02:12 PM

ភ្នំពេញ៖  ប៉ុន្មានថ្ងៃមកនេះនេះ មានគណនី Facebook ជាច្រើន បាន បង្ហោះ ផ្សព្វផ្សាយ ចែកចាយបន្ដគ្នាពីមួយទៅមួយ អំពីភាពមិនប្រក្រតីរបស់មន្ត្រី នគរបាល ចរាចរ ផ្លូវគោក ក្រុងព្រះសីហនុម្នាក់ បានឃាត់រថយន្តមួយគ្រឿង បើកបរ ដោយ ជនជាតិ ចិន ជំរឹតទារលុយ ចំនួន ១០០ដុល្លារ ក្រោយ មក តថ្លៃ សល់ ៥០ដុល្លារ ជាថ្នូរនឹងការមិនអនុវត្តច្បាប់ចរាចរណ៍​ត្រឹមត្រូវនៅព្រះរាជាណាណាចក្រកម្ពុជា។ ទង្វើនេះត្រូវបានម្ចាស់រថយន្តលួចថតសកម្មភាព​ក្នុងការទារ លុយរបស់មន្រ្តីនគរបាលចរាចរ ​ម្នាក់​នេះដែលនិយាយជាភាសាចិនយ៉ាង​ស្ទាត់ជំនាញ​ជាមួយចិនដែលប្រព្រឹត្តល្មើសច្បាប់ចរាចរណ៍នោះ ។

ក្រោយទទួលបានព័ត៌មាននេះ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាឲ្យស្រាវជ្រាវ និងហៅមន្ដ្រីនគរបាលរូបនោះ មកសួរនាំផងដែរ រួចអនុវត្តទៅ​តាមច្បាប់របស់កងកម្លាំងនគរបាលជាតិ។ បន្ទាប់ពី​សាកសួរ​រួច​លោក​ឧត្ដមសេនីយ៍ទោ ស្នងការ នឹង​ស្នើសុំ​ថ្នាក់ដឹកនាំ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ដើម្បី​ដាក់វិន័យ​ឲ្យបាន​ធ្ងន់ធ្ងរ​បំផុត ព្រោះ​ធ្វើ​បាត់បង់​កិត្តិយស​មន្ត្រីនគរបាល​ជាតិ​ទូទាំងប្រទេស ។

លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បាន ឲ្យដឹងនៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨នេះថា មន្ដ្រីនគរបាលចរាចរណ៍ម្នាក់ ដែលទារលុយពីជនជាតិចិន ចំនួន១០០ដុល្លារ ហើយតថ្លៃចុះត្រឹម៥០ដុល្លារ ជាថ្នូរនឹងការបើកបរខុសច្បាប់ចរាចរណ៍ នៅខេត្តព្រះសីហនុ ប្រឈមនឹងការទទួល ពិន័យរដ្ឋបាល និងច្បាប់របស់កងកម្លាំងនគរបាលជាតិ។

ចំណែក លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាន ចរាចរណ៍ និងសណ្តាប់ធ្នាប់ បានថ្លែង យ៉ាងដូច្នេះថា «ចំពោះមន្ដ្រីនគរបាលចរាចរនោះ អាច ប្រឈមនឹងការដាក់ពិន័យរដ្ឋបាល ឬដកអាចស័ក្ដិ ឬអាចឈានដល់ការដកចេញពីក្របខ័ណ្ឌ ទៅតាមច្បាប់របស់កងកម្លាំងនគរបាលជាតិ លេខ០០៦»

លោកឧត្តមសេនីយ៍ បានបញ្ជាក់ថា មន្ដ្រីនគរបាលដែលទារលុយពីជនជាតិចិន នៅខេត្ត​ព្រះសីហនុនោះ ឈ្មោះ សំ ពិសិដ្ឋ ឋានន្តរសក្ដិ ថ្នាក់ អនុសេនីយ៍ ត្រី ជា មន្ត្រី នៅ ផ្នែក អន្តរាគមន៍ នៃ ការិយាល័យ នគរបាល ចរាចរណ៍ ផ្លូវ គោក របស់ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះសីហនុ ៕ សំបូរ

ដោយ គ្រួ ធំ ថ្ងៃទី 11 October, 2018 ម៉ោង 02:57 PM

ខេត្តប៉ៃលិន៖ មេខ្លោង២នាក់ទៀត ដែលពាក់ព័ន្ធជួញដូរអាវុធខុសច្បាប់ ចង់ផ្តួលរំលំរាជរដ្ឋាភិបាល ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែនក្រសួងមហាផ្ទស សហការជាមួយនគរបាលខេត្តប៉ៃលិន ចាប់ខ្លួននៅខេត្តប៉ៃលិន។ ដូច្នេះពាក់ព័ទ្ធបញ្ហានេះមនុស្សចំនួន១១នាក់ហើយ

មន្រ្តីនគរបាលរូបនេះ បានបញ្ជាក់ទៀតថា ជនសង្ស័យទាំង២នាក់ ដែលជាមនុស្សសំខាន់ផងដែរនោះ ត្រូវបានចាប់ខ្លួននៅខេត្តប៉ៃលិន កាលពីថ្ងៃម្សិលមិញ រួចត្រូវបានបញ្ជូនមកកាន់ក្រសួងមហាផ្ទៃ នាយប់មិញនេះ។ នៅរសៀលថ្ងៃនេះ ជនសង្ស័យទាំង២នាក់ នឹងត្រូវបានបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមច្បាប់។ ដូច្នេះមនុស្សចំនួន១១នាក់ហើយ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធការជួញដូរអាវុធខុសច្បាប់ មានបំណងចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន។

សូមបញ្ជាក់ថា កាលពីព្រលប់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក អឹម វណ្ណៈ បានសម្រចឃុំខ្លួនបុរសជាប់សង្ស័យជាមេខ្លោងធំ ដាក់ពន្ធនាគារព្រៃសជាបណ្តោះអាសន្នហើយ។ ការសម្រេចឃុំខ្លួន ធ្វើឡើងបន្ទាប់ពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ុ សុភ័ក្រ្ត ចោទប្រកាន់ជននេះ រៀបចំចាត់តាំងក្រុមជនប្រដាប់អាវុធសន្និធិអាវុធ និងរឿងផ្ទុះដោយគ្មានការអនុញ្ញាត និងបទ៖ ចូលរួមក្នុងក្រុមជនប្រដាប់អាវុធតាមមាត្រា៤៨៥ មាត្រា ៤៨៦ និងមាត្រា៤៨៨ នៃក្រមព្រហ្មទណ្ឌ។

ជនសង្ស័យជាមេក្លោងរូបនេះ មានឈ្មោះ ប៊ុន ប្រសើរ អាយុ៤២ឆ្នាំ ឈ្មោះហៅក្រៅ ថង ឌី នៅភូមិកំប្រាក់ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជាសមាជិកចលនារណសិរ្យ​រំដោះជាតិខ្មែរ។ ក្នុងប្រតិបត្តិការនោះ កម្លាំងនគរបាលដកហូតបាន កាំភ្លើង AK ៤៧មួយដើម, អាវុធខ្លីមួយដើម, គ្រាប់បែក​៤គ្រាប់, កាមេរ៉ា​១គ្រឿង, កំព្យូទ័រ១គ្រឿង, ម្សៅក្រាមពណ៌ស​១គីឡូក្រាម, ម្សៅពណ៌លឿង១គីឡូក្រាម, កាំជ្រូចដែលអាចកែច្នៃធ្វើគ្រាប់បែក, កែវឆ្លុះ​៣គ្រឿង និងលិខិតឆ្លងដែន១​។

ជននេះត្រូវបាន​កម្លាំងសមត្ថកិច្ច បើកចាប់ខ្លួនបាន​ នៅរសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ នៅក្នុងទឹកដីខេត្តព្រះវិហារ បន្ទាប់ពីបក្ខពួករបស់គេចំនួន៨នាក់ ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ នៅរាជធានីភ្នំពេញ ខេត្តកំពត និងខេត្តពោធិ៍សាត់ ជាមួយនឹងការដកហូតអាវុធជិត៣០ដើម ចាប់ពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ រហូតមក។

ជនត្រូវចោទទាំង៨នាក់ ត្រូវបានចៅក្រមស៊ើបសួរ សម្រេចដាក់ពន្ធនាគារជាបណ្តោះអាសន្នៅ ដើម្បីរង់ចាំវិនិច្ឆ័យទោសនៅពេលក្រោយ ក្រោមការចោទប្រកាន់២បទល្មើសដូចគ្នា គឺបទ «រៀបចំចាត់តាំងក្រុមជនប្រដាប់អាវុធ សន្និធិអាវុធ និងរឿងផ្ទុះដោយគ្មានការអនុញ្ញាតិ និងបទ៖​ចូលរួមក្នុងក្រុមជនប្រដាប់អាវុធ តាមមាត្រា៤៨៥ មាត្រា ៤៨៦ និងមាត្រា៤៨៨ នៃក្រមព្រហ្មទណ្ឌ»៕ សំបូរ

ដោយ គ្រួ ធំ ថ្ងៃទី 05 October, 2018 ម៉ោង 02:43 PM

ភ្នំពេញ៖ បុរសម្នាក់  បើករថយន្តលុចសុីស៣០០មួយគ្រឿងបោះ ​ពួយទៅបុកក្បាល​នាគពុះចែកទ្រូងផ្លូវបាក់អស់៣កង់រថយន្តដាច់កង់ទៅមុខលេងរួច។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២-១០យប់រំលងអធ្រាត្រឈានចូលថ្ងៃ  ទី៥ខែតុលាឆ្នាំ២០១៨     ស្ថិតនៅចំណុចមុខផ្សារ៧មករា តាមបណ្តោយផ្លូវ២៨៩ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក។

តាមប្រភពព័ត៏មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់  បើករថយន្តមួយគ្រឿងម៉ាកលុចសុីសRX៣០០ពណ៏សពាក់ស្លាកលេខភ្នំពេញ2AH-7555ទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់៣កង់រថយន្តបង្កខូចខាតផ្នែកខាងមុខខាងឆ្វេងនិងដាច់កង់មុខទៅលេងរួចចំណែកម្ចាស់រងរបួសស្រាលរួចគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ គង់ មីង

ដោយ គ្រួ ធំ ថ្ងៃទី 05 October, 2018 ម៉ោង 10:48 AM

ភ្នំពេញ៖   កម្មករសំណង់ម្នាក់បានស្លាប់កាលពីព្រឹក​ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅ​ការដ្ឋាន​សំណង់​មួយកន្លែង ក្នុងភូមិ​វិមាន​ទ្រង់ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បន្ទាប់ពី អូសទាញ​ខ្សែភ្លើង មាន​ស្នាម​ដាច់​រលា​ត់ទៅ​ប៉ះ​នឹង​ដែក​រន្ទា ទើប​ឆ្លង​ឆក់​ធ្លាក់​ជនរងគ្រោះ មកក្រោម កម្ពស់២ម៉ែត្រ រងរបួស​ធ្ងន់​សន្លប់​ស្តូក  ក្រោយមកស្លាប់។

មន្រ្តីនគរបាលខណ្ឌសែនសុខបានឲ្យដឹងថា សព​ឈ្មោះ សាយ តុល ភេទ​ប្រុស អាយុ២៣ឆ្នាំ មុខរបរ ជាង​ពិ​ដាន ស្នាក់នៅ​ផ្ទះជួល ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ មាន​ប្រពន្ធ ជាក​ម្មការ​នី​រោងចក្រ មានកូន២នាក់​ក្នុង​បន្ទុកគ្រួសារ និង​មាន​ស្រុកកំណើត ភូមិ​ស្នោ ឃុំ​សេនា​រាជ​ឧ​ត្ត​ម ស្រុក​ព្រះស្តេច ខេត្តព្រៃវែង។

មុន​កើតហេតុ ជនរងគ្រោះ​បានធ្វើ​ការចាប់​ពិ​ដាន ដោយ​ឈរលើ​ជ​ន្ទា​រ ដោយ​ដាក់​ឡើង​ជាន់ បាញ់​វី​ស ចាប់​ពិ​ដាន តែម្នាក់ឯង កម្មករ​ផ្សេងទៀត រវល់​ការងារផ្សេងៗគ្នា ស្រាប់តែ​នៅវេលា​ម៉ោង​ខាងលើ ជនរងគ្រោះ​ឆក់​ធ្លាក់​ពីលើ​រន្ទា​ដែក ភ្លាមៗនោះ​ក៏​ដឹក​តាម​ម៉ូតូ យក​ជនរងគ្រោះ​មក​មន្ទីរពេទ្យបង្អែក​ពោធិ៍ចិនតុង ដល់​ពាក់កណ្ដាល​ឲ្យ​ផ្លូវ​ជនរងគ្រោះ​បាន​ដាច់ខ្យល់​ស្លាប់៕ អូន ធួក

 

ដោយ គ្រួ ធំ ថ្ងៃទី 04 October, 2018 ម៉ោង 01:08 PM

ខេត្តកំពងស្ពឺះ រថយន្តសំាយ៉ុងចំណុះ១២កៅអីមួយគ្រឿង ខណកំពុងបើក សុខៗ ស្រាប់តែឆេះយ៉ាងសន្ធោសន្ធៅ អស់ទាំងស្រុងដោយសង្ស័យថា ឆ្លងចរន្ត។

ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង១០និង៤៥នាទីយប់ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ នៅចំណុចផ្លូវកោង (អន្ទង់អាំង )ភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចនគរបាលចរាចរ ស្រុកភ្នំស្រួចបានឲ្យដឹងថា បានឲ្យដឹងថា រថយន្តដែលឆេះនេះម៉ាក ស៊ាំយ៉ុង ពណ៌ស ស្លាកលេខ កណ្ដាល 2B-9925 បានឆ្លងចរន្តខ្សែភ្លើង បណ្តាលឲ្យឆេះទាំងស្រុងដោយគ្មានរថយន្តអគ្គិភ័យទៅជួយពន្លត់ទាន់ទេ ហើយមិនបណ្ដាលឲ្យមានរងរបួសមនុស្សដែរ ៕ អូន ធួក

ដោយ គ្រួ ធំ ថ្ងៃទី 04 October, 2018 ម៉ោង 10:12 AM

ភ្នំពេញ: ​រថយន្ត​បែនដឹក​ដី​មួយគ្រឿង​​បានបើកទៅ​ទាក់​ខ្សែភ្លើង បណ្តាល​ឲ្យ​ទុ​ស្សេ​ខ្សែភ្លើង​ឆេះ​ ផ្អើល​ប្រជាពលរដ្ឋ​ពេញ​ភូមិ ដោយភ្លេច​ទម្លាក់​បែន​ចុះ​ក្រោម។

ហេតុការណ៍ កើតទ្បើងនៅវេ​ល​ម៉ោង​៧ និង១០នាទី​យប់​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០១៨ តាម​បណ្ដោយ​ផ្លូវ​បេតុង ​ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ។

អាជ្ញាថរដែនដីបានឲ្យដឹងថា រថយន្ត​ខាងលើ​ជា​   ប្រភេទ​រថយន្ត​បែនដឹក​ដី ពណ៌​ខៀវ​លាយ​លឿង ពាក់​ស្លាក​លេខ ភ្នំពេញ 3D -4361 បើក​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​។ នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ដឹក​ដី​ខាងលើ ​បើកបរ​ដោយ​យុវជន​ម្នាក់ និងមាន​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត ​បាន​ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង ​ក្នុង​ល្បឿន​លឿន ដោយ​មិន​បាន​ទម្លាក់​បែន​ចុះ​ក្រោម​​នោះ​ទេ ទើបធ្វើឲ្យ​រថយន្ត​បើក​ទាក់​ខ្សែភ្លើង​ដែល​កាត់​ទទឹង​ផ្លូវ បណ្តាល​​ឲ្យ​ដាច់​ធ្លាក់​ខ្សែភ្លើង​ចុះ​រាយ​ប៉ាយ​ពេញ​ផ្លូវ និងទុ​សេ្ស​ខ្សែភ្លើង​លាន់ឮ​ដូច​កាំជ្រួច​​   តែម្តង ។

ប្រភព​ដដែល​បាន​បន្ថែម​ថា ភ្លាមៗផងដែរ ​ប្រជាពលរដ្ឋនៅទីតាំងកើតហេតុ ​បាន​យកបំពង់​ពន្លត់​អគ្គិភ័យ​ទៅ​បាញ់​ពន្លត់​ផង​ដែរ​ ហើយបាន​ទាក់ទង​ទៅសមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​មកភ្លាមៗ ដោយ​កម្លាំង​នគរបាល​ប៉ុស្តិ៍ បាន​ទាក់ទង​ទៅ​អគ្គិសនី​កម្ពុជា ដើម្បី​បិទ​ភ្លើង​ ចំណែកឯ​រថយន្ត​ដឹក​ដី​មិន​បាន​បើក​គេច​ឡើយ ដោយ​ត្រូវ​បាន​ជំនាញ​ចរាចរណ៍​ការិយាល័យ​ផ្លូវគោក​រាជធានី​ភ្នំពេញ​ យក​ទៅ​រក្សា​ទុកនៅប៉ុស្ដិ៍ ដើម្បីរង់ចាំ​ការ​ដោះស្រាយ​ពេលក្រោយ ៕ អូន  ធួក

 

ដោយ គ្រួ ធំ ថ្ងៃទី 04 October, 2018 ម៉ោង 10:35 AM

ខេត្តសៀមរាប ៖ បុរសម្នាក់បានបើកម៉ូតូ​មួយគ្រឿង​ទៅបុក​​គោយន្ត​កន្ត្រៃ​ដឹក​បង្គោល​សសរ​ក្រាក់ ពីក្រោយ​បណ្តាល​ឱ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រួចហើយ​អ្នកបើកគោយន្ត​កន្ត្រៃ​នោះបាន​ទម្លាក់​បង្គោលក្រាក់​ចោលទាំងប្រញាប់ប្រញាល់​ហើយ​បើក​រត់​គេចខ្លួនបាត់​ស្រមោល​ពីកន្លែងកើតហេតុដោយសុវត្ថិភាព។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បានកើត​ឡើង​កាលពីយប់ ថ្ងៃ ពុធ ៩ រោច ខែ ភទ្របទ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ៣ ខែ តុលា ឆ្នាំ២០១៨ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ៦៤ ត្រង់ចំណុច​ភូមិ​ដំរី​កូន​  ឃុំ​ពពេល  ​ស្រុក​សូទ្រនិគម​  ខេត្តសៀមរាប ។

មន្ត្រីនគរបាលចរាចរស្រុក សូទ្រនិគម បានឲ្យដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​បង្ក​ឡើង​ដោយ​ម៉ូតូហុងដា ​ធុន​C១២៥ពណ៌​ខ្មៅ​ស៊េរីឆ្នាំ២០១៣ពាក់​ស្លាក​លេខ​សៀមរាប​១K.៩២៩២ទៅបុក​គោយន្ត​កន្ត្រៃ​ដឹក​សសរ​ក្រាក់​ពីក្រោយ​យ៉ាង​ពេញទំហឹង​​បណ្ដាល​ឲ្យស្លាប់​នៅនឹងកន្លែង​កើតហេតុព្រោះតែនៅកន្លែងកើតហេតុ ងងឹត ហើយគោយន្តកន្រ្តៃគ្មានភ្លើង សញ្ញាសម្គាល់ ធ្វើឲ្យជនរងគ្រោះដែលជិះម៉ូតូលឿនផងនោះមើលទៅមុខមិនឃើញក៏ជិះ​បុកទាំងកំរោលតែម្តង ។ ក្រោយ​កើតហេតុម្ចាស់​គោយន្ត​កន្ត្រៃ​នោះបាន​ទម្លាក់​សសរ​ក្រាក់​ចោល​នៅកន្លែងទាំងប្រញាប់ប្រញាល់ហើយ​បើក​រត់​គេចខ្លួនបាត់ទៅ ។

ប្រភពដដែលបានឲ្យដឹងទៀតថា ជនរងគ្រោះ​ដែល​ស្លាប់​នោះមាន​ឈ្មោះ ទុំ តន ភេទ​ប្រុស អាយុ៣២ឆ្នាំ មុខរបរ កសិករ មាន​ទីលំនៅ​ភូមិ​សក្ដា ឃុំ​បឹងមាលា ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ។ សពជនរងរូបនេះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី និងកំពុងស្រាវជ្រាវរកគោយន្តដែលបង្កគ្រោះថ្នាក់បណ្តាលឲ្យមនុស្សស្លាប់ដើម្បីមកទទួល ខុសត្រូវចំពោះមុខច្បាប់ផងដែរ ៕​សំបូរ

ដោយ គ្រួ ធំ ថ្ងៃទី 04 October, 2018 ម៉ោង 10:24 AM

ខេត្តស្ទឹងត្រែង: យុវជន៣នាក់ ជិះម៉ូតូ១គ្រឿងម៉ាក CBR (ម៉ូតូធំ) ក្នុងស្ថានភាពស្រវឹង មកបុកពីក្រោយម៉ូតូ១គ្រឿងទៀតម៉ាក TODAY យ៉ាងពេញទំហឹង បណ្តាលឲ្យដួលរដូក រណែលពេញផ្លូវរងបួសធ្ងន់៤នាក់ កាលពីម៉ោង៩និង១៥នាទីយប់ ថ្ងៃ ពុធ ៩ រោច ខែ ភទ្របទ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ នៅចំណុចទល់មុខស្នង​ការដ្ឋាននគរបាលខេត្តស្ទឹងត្រែង។

សាក្សីឃើញហេតុការណ៍នេះប្រាប់ថា មុនពេលកើតហេតុគេបានឃើញម៉ូតូធុនធំ​ម៉ាកCBR​មួយគ្រឿងជិះឌុបគ្នា៣នាក់ បោះពួយ យ៉ាងលឿនពីរង្វង់មូលថ្មីឆ្ពោះទៅ​រង្វង់មូលកងចក្រ។ លុះមកដល់ចំណុចកើតហេតុ ម៉ូតូនេះ បានបុកពីក្រោយម៉ូតូ១គ្រឿងទៀតម៉ាកTODAY ពណ៌​ឈាមជ្រូក គ្មានស្លាកលេខ បើកបរដោយយុវជនម្នាក់​ពេញទំហឹងបណ្តាល​ឲ្យដួលពេញ​ផ្លូវ​តែម្តង។

ក្រោយមកសមត្ថកិច្ចនគរបាលចរាចរក្រុងស្ទឹងត្រែងទៅដល់វាស់វែង ទើបដឹងថា ភាគីជន​រង​គ្រោះជិះម៉ូតូធូដេ ឈ្មោះ សេង ហ៊ុនចំរ៉ុង អាយុ៣២ឆ្នាំ រស់នៅភូមិរាជានុកូល ក្រុង ខេត្តស្ទឹង​ត្រែង មុខរបរ ជាងបាញ់ថ្នាំ តុ គ្រែ។ ចំណែកភាគីបង្កមានគ្នា៣នាក់៖ ទី១ឈ្មោះ លី ធាង អាយុ១៧ឆ្នាំ។ ទី២ ឈ្មោះ យ៉ា អាយុ២៥ឆ្នាំ ជាអ្នកបើកម៉ូតូ។ទី៣ឈ្មោះ ស្នា អាយុ១៥ឆ្នាំ។ ពួកគេជិះម៉ូតូ ម៉ាក CBR ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GB-9638។ អ្នកទាំង៣ជាកម្មករ​នៅក្រុមហ៊ុន(ដុងណាយ ដុងហ្វូ)។ ក្រោយហេតុការណ៍ភាគីរបួស​ទាំងសងខាងត្រូវបាន​សមត្ថកិច្ច​​ហៅរថយន្តសង្គ្រោះដឹកយកមកព្យាបាលនៅមន្ទីពេទ្យ បង្អែកខេត្តភ្លាមៗផងដែរ។​រីឯម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថ​កិច្ចយក​មក​រក្សាទុកក្នុងស្នងការដ្ឋាននគបាល​ខេត្តស្ទឹង​ត្រែង រង់ចាំភាគីទាំង២ចូលខ្លួនមកដោះ​ស្រាយតាម​ច្បាប់ពេលក្រោយ៕សំបូរ

ដោយ គ្រួ ធំ ថ្ងៃទី 04 October, 2018 ម៉ោង 10:52 AM

ភ្នំពេញ៖ យុវជនពីរនាក់ជិះម៉ូតូមួយគ្រឿង ឌុបគ្នាក្នុងល្បឿងលឿន   ខ្វះកាប្រុងប្រយ័ត្នជ្រុល​ចង្កូតទៅបុរថយន្តតាកូម៉ាមូុយគ្រឿងចំពាក់កណ្តាលពេញទំហឹង   បណ្តាលឲ្យ រងរបួស​ធ្ងន់ទាំងពីរនាក់ចំណែករថយន្តបើកបន្តដំណើរទៅមុខបាត់ស្រមោល។

ហេតុការណ៍នេះកើតហេតុឡើងកាលពីវេលា  ម៉ោង១-៣០នាទីយប់រំលង   អធ្រាត្រ  ឈានចូលថ្ងៃទី៤ខែតុលាឆ្នាំ២០១៨   ស្ថិតនៅចំណុចស្តុបសំណង់(12).តាម​បណ្តោយផ្លូវ១៨២កែងនិងផ្លូវ២៦៥ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។

តាមប្រភពព័ត៏មានពីកន្លែងកើតហេតុបានឲ្យដឹងថា  មុនកើតហេតុគេញើញយុវជនពីរនាក់​ជិះម៉ូតូមួុយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី០១៥ពណ៏ខ្មៅពាក់  ស្លាកលេខភ្នំពេញ1CW-4409ជិះឌុបគ្នាតាមបណ្យោយផ្លូវ២៦៥ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុខាងលើស្តុបបែកជាបួនកែងនិងផ្លូវ១៨២បានជ្រុលចង្កូតទៅបុក រថយន្តតាកូម៉ាមួយគ្រឿងពណ៏  មិនចាំស្លាកលេខបើកបរតាមបណ្តោយផ្លូវ១៨២ ទិសដៅពីលិចទៅកើតចំពាក់កណ្តាលរថយន្តពេញទំហឹង  បណ្តាលឲ្យជនរងគ្រោះទាំងពីនាក់បោកផ្ទប់និងរថយន្តរងរបួសធ្ងន់ត្តូវបាន  រថយន្តសង្គ្រោះក្លីនីកហុង ហាក់ដឹងយកទៅសង្គ្រោះភ្លាមៗ។

ចំណែករថយន្តមិនបានឈប់នៅកន្លែងកើតហេតុនោះទេបានបន្តដំណើរទៅមុខទៀតបាត់ស្រមោលបន្សល់ទុកជនរងគ្រោះសន្លប់ស្តូកស្តឹងនៅនិងកន្លែងកើតហេតុ។រីឯម៉ូតូខូចខាតស្ទើទាំងស្រុង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ខានបានចុះដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញខណ្ឌចុះមកយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករងចាំសាច់ញាត្តិយកឯកសារមកផ្ទៀងផ្ទាត់ដើម្បីយកត្រឡប់ទៅផ្ទះវិញ។ចំណែករថយន្ត្រូវតសមត្ថកិច្ចធ្វើការ​ស្រាវជ្រាវដើម្បីយកមកដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ គង់ មីង

 

ដោយ គ្រួ ធំ ថ្ងៃទី 04 October, 2018 ម៉ោង 10:26 AM
ភ្នំពេញ ៖ ពិតជាអកុសលខ្លាំងណាស់   ដោយបុរសម្នាក់ត្រូវបានរថយន្តហាយឡែនឌ័រ មិនចាំស្លាកលេខបើកបុកពីចំហៀងម៉ូតូពេញទំហឹង បណ្ដាលឲ្យស្លាប់ពេលបញ្ចូនជិតដល់​មន្ទីរពេទ្យ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២ និង២០នាទីរំលងអធ្រាត ឈានចូលថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ នៅត្រង់ចំណុចក្បែរផ្សារអូឬស្សី តាមបណ្ដោយផ្លូវលេខ១៨២ កែងនិងផ្លូវ១០៧ ស្ថិតក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ជនរងគ្រោះ(ស្លាប់)មានឈ្មោះ ទូច ច័ន្ទថន អាយុ៣៥ឆ្នាំ ស្នាក់នៅសង្កាត់ច្រាំងចំរេះ ខណ្ឌជ្រោយចង្វារ ដោយជនរងគ្រោះជិះម៉ូតូម៉ាក click ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FA-3904 ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅពេលកើតហេតុ គេឃើញរងគ្រោះជិះម៉ូតូម្នាក់ឯង បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១០៧ ទិសដៅពីជើងទៅត្បូង ខណះមកដល់ចំណុចកើតហេតុខាងលើ ក៏បានឆ្លងផ្លូវលេខ១៨២ ស្របពេលនោះស្រាប់តែមានរថយន្តហាយឡែនឌ័រ ពណ៌ស មិនចាំស្លាកលេខ បានបើកបរតាមបណ្ដោយផ្លូវ១៨២ ទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន ហើយក៏ជ្រុលបុកម៉ូតូជនរងគ្រោះចំពីចហៀងពេញទំហឹង បណ្ដាលឲ្យម៉ូតូអូសជាង២០ម៉ែត្ររងការខូចខាតយ៉ាងដំណំ រីឯជនរងគ្រោះបានខ្ទាតពីម៉ូតូរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ តែអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់នៅពាក់កណ្ដាលផ្លូវ ក៏ត្រូវរថយន្តដឹកត្រឡប់មកកន្លែងកើតហេតុវិញ។ ដើម្បីឲ្យសមត្ថកិច្ចធ្វើកំណត់ហេតុ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយទាក់ទងទៅផ្នែកជំនាញចរាចរណ៍ឲ្យមកធ្វើការវាស់វែងយកម៉ូតូរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា រង់ចាំប្រគល់ជូនសាច់ញាតិពេលក្រោយ ។ចំណែកសពជនរងគ្រោះ សមត្ថកិច្ចធ្វើកំណត់ហេតុរួច ក៏ប្រគល់ឲ្យសាច់​បងប្អូនយកទៅស្រុកកំណើត ដើម្បីធ្វើបុណ្យតាមប្រពៃណី៕ គង់ មីង
 
Type a message
ដោយ គ្រួ ធំ ថ្ងៃទី 04 October, 2018 ម៉ោង 10:34 AM

 ភ្នំពេញ៖ ជនសង្ស័យម្នាក់  ជិះម៉ូតូមួយគ្រឿងបានធ្វើសកម្មភាពឆក់​ទូរសព្ទ័ដៃពីបុរស​ជនជាតិចិន​ម្នាក់  ខណះជិះម៉ូតូដូចគ្នាបានសម្រេចរួចជិះគេចខ្លួន  តែត្រូវ​បានជនរងគ្រោះជិះម៉ូតូដេញបុកបណ្តាលដួលទាំងពីរនាក់ រួចយកបាន​ទូរសព្ទ័បានមកវិញទាំងខ្លួនរងរបូសចំណែកជនសង្ស័យរត់        ​​       ចោលម៉ូតូបាត់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨-១០នាទីយប់ថ្ងៃទី៣ខែតុលាឆ្មាំ២០១៨​ ស្ថិតនៅចំណុចមុខ ខារ៉ាអូខេ ដឺ មួន តាមបណ្តោយផ្លូវ២៦៥ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។

តាមប្រភពព័ត៏មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតគេឃើញជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី០១៤ពណ៏ខ្មៅពាក់ស្លាកលេខកំពង់ឆ្មាំង1G-4900ទិសដៅពីជើងទៅខណះនោះក៍មានបុរសជនជាតិចិនម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស្តេប ពណ៏សលាយខ្មៅពាក់ស្លាលេខ1Z-7621មកពីក្រោយហើយបានស្រែកចោរៗហើយបានជិះម៉ូតូដេញពីក្រោយយ៉ាងលឿនលុះមកដល់ចំណុចកើតហេតុជនរងគ្រោះបានជិះម៉ូតូបុកបណ្តាលឲ្យដួលទាំពីរនាក់ហើយជនរងគ្រោះបានស្រវ៉ែស្រវ៉ាយកទូរសព្ទ័មួយគ្រឿងម៉ាកអាយហ្វូនអិុចពីជនសង្ស័យទាំងខ្លួនរងរបូសបានមកវិញធ្វើឲ្យផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរកន្លែងហេតុចុះមកមើល ទើបដឹកថាជាករណីឆក់ទូរសព្ទ័ ។

ចំណែកសង្ស័យបានរត់ឡើងជិះម៉ូតូមួយគ្រឿងទៀតដែលជាបក្ខពួកនិងជាអ្នកបិតគូទពីក្រោយបាត់ស្រមោលបន្សល់ម៉ូតូមួយគ្រឿងនៅនិងកន្លែងកើតហេតុ។ចំណែកជនរងគ្រោះត្រូវបានប្រជាពលរដ្ឋបញ្ជូនមកសង្គ្រោះនៅមន្ទីពេទ្យឯកជនមួយកន្លែងនៅក្បែរកន្លែងកើតហេតុនោះដែរ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកនិងបានយកម៉ូតូទាំពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលដើម្បីទុកស្រាវជ្រាវបន្ត៕ គង់  មីង

 

 

ដោយ គ្រួ ធំ ថ្ងៃទី 04 October, 2018 ម៉ោង 09:20 AM