ភ្នំពេញៈគម្រោងដីឡូតិ៍មហាព្រហ្ម៤ស្ថិតនៅ​ តាមបណ្តោយផ្លូវលេខ៥១ ក្នុង ភូមិពោធិ៍​ ឃុំដំណាក់រាំង​ ស្រុកឧដុង្គ​ ខេត្តកំពង់ស្ពឺ បានចាប់ដំណើរការបម្រើអតិថិជន ចាប់ពីពេលនេះ​ទៅហើយ ។

គម្រោងដីឡូតិ៍មហាព្រហ្ម៤សាងសង់លើផ្ទៃដីដី៦៥ហិកតាស្ថិតនៅខាងជើងជាប់រោងចក្រ ជប៉ុន​ ខាងកើតជាប់សាលានាយទាហានសកម្មត្មាតពង​ ខាងត្បូងក្បែរតំបន់សេដ្ឋកិច្ចរោង​ចក្រ​ចម្រុះនិងទីប្រជុំជនរបស់​ ភូមិប្រជាជន។

លោកអ្នកអាចបង់មុន៤០ភាគរយនៅសល់​៦០ភាគរយទៀតលោកអ្នកអាចបង់រំលស់មួយខែ១០០ដុល្លារដោយមិនមានការប្រាក់​។

ក្រុមហ៊ុននេះ សហការដៃគូលក់ជាមួយក្រុមហ៊ុនកប់ស្រូវលេនអេនហូម។សូម​បងប្អូន​កុំឲ្យ ឱកាសនេះផុតទៅឲ្យសោះ។

-ជាប្រភេទដីសម្រាប់ធ្វើអាជីវកម្ម ឬលំនៅឋាន

– ដីមានគម្រោងផ្សារ

-ជាតំបន់ទីប្រជុំជន មានប្រជាជនរស់នៅព័ទ្ធជុំវិញ

-ផ្តល់ប្លង់រឹង
-មានរថយន្តជូនទៅមើលដីដោយមិនគិតថ្លៃ
សូមទំនាក់ទំនង តាមទូរសព័្ទលេខ 077 990999  / 078 990999

 

 

 

 

ដោយ គ្រួ ធំ ថ្ងៃទី 15 September, 2018 ម៉ោង 09:36 AM

chinese-sex-11គេហទំព័រMCN សូមដកស្រង់ព័ត៌មាន ពីគេហទំព័រ One News ដែលចុះផ្សាយពីសកម្មភាព ទេសចរណ៍ផ្លូវភេទ នៅទីក្រុង ដុងគ័ន ប្រទេសចិន ហើយត្រូវសមត្ថកិច្ចបង្ក្រាប នាពេលថ្មីៗនេះ ដោយចុះទាំងស្រុងដូចខាងក្រោម

(ចិន)៖ ជាច្រើនឆ្នាំមកហើយ សម្រាប់ទីក្រុង ដុងគ័ន (Dongguan) ក្នុងខេត្ត (Guangdong) នៅភាគខាងត្បូងប្រទេសចិន ត្រូវបានគេចាត់ទុកថា វាជារដ្ឋធានីសិច (Sex City) សម្រាប់បម្រើផ្លូវភេេទ ដ៏ធំបំផុតប្រចាំប្រទេសចិន ដោយហេតុថា មានប្រជាជនច្រើនជាង ១០ភាគរយ ក្នុងចំណោមចំនួនសរុប ដែលរស់នៅតំបន់ទីនោះ បានប្រកបមុខរបររកស៊ីលក់ខ្លួន។

តាមស្ថិតិ ត្រូវបានគេប៉ាន់ប្រមាណ ឱ្យដឹងថា មានមនុស្សជាង ៧លាននាក់ ដែលរស់នៅក្នុងទីក្រុង ដុងគ័ន (Dongguan) នៃខេត្ត (Guangdong) ដោយក្នុងនោះមានអ្នករកស៊ីលក់ខ្លួន បម្រើសេវាកម្មផ្លូវភេទ ជាង ៣សែននាក់។ ដោយហេតុថា នៅភាគខាងកើតនៃខេត្តមួយនេះ វាជាតំបន់មួយ ដែលគ្រប់ដណ្តប់ទៅដោយ ក្លឹបរាត្រី បារ៍ ខារ៉ាអូខេ ភ្លើងពណ៌ចម្រុះ និងមានស្ត្រីរកស៊ីផ្លូវភេទ ចំនួនជាង ៣សែននាក់ ដែលបាននិងកំពុងបំពេញតួនាទីរបស់ពួកគេ យ៉ាងមមាញឹក ខណៈមានមនុស្សជាច្រើន បានសង្កេតឃើញថា សេវាកម្មប្រភេទនេះ បានលេចធ្លោ និងកាក់កបជាងគេបង្អស់ នៅក្នុងទីក្រុងនេះ។

ឧស្សាហកម្មសេវាផ្លូវភេទ ក្នុងប្រទេសចិន ពិសេសក្នុងទីក្រុង ដុងគ័ន (Dongguan) ត្រូវគេចាត់ទុកថា ជាមុខរបរគួរឱ្យចាប់អារម្មណ៍ និងកាក់កបបំផុត ក្នុងចំណោមមុខរបរផ្សេងៗទៀត។ បច្ចុប្បន្ន មានមនុស្សរស់នៅក្នុងតំបន់នេះ មិនតិចនាក់ទេ ដែលបានចាប់យកនូវមុខរបរនេះ មកធ្វើអាជីពផ្ទាល់ខ្លួន ដោយពួកគេគិតថា ការរស់នៅក្នុងទីក្រុងនេះ ត្រូវតែប្រកបមុខរបរបែបនេះ ទើបមានចំណូលសក្តិសម អាចនឹងផ្គត់ផ្គង់ជីវភាពគ្រួសាររបស់ពួកគេបាន។

ដោយសារតែឧស្សាហកម្មសេវាផ្លូវភេទ នៅក្នុងទីក្រុង ដុងគ័ន (Dongguan) កំពុងតែមានការវិវឌ្ឍទៅមុខ ស្របពេលមានភាពលេចធ្លោជាងគេបង្អស់ នៅក្នុងប្រទេសផងនោះ ទើបបានជាញឹកញាប់ ទីក្រុងមួយនេះ តែងតែរងនូវការបង្ក្រាបពីសំណាក់រដ្ឋាភិបាលចិន ជានិច្ច ដូចជា ការវាយឆ្មក់លបចូលទៅក្នុងផ្ទះបនពេស្យា ជាដើម។ បើទោះបីជា អាជ្ញាធរក្នុងតំបន់ព្យាយាមទប់ស្កាត់យ៉ាងណាក្តី ក៏ការលក់ដូរផ្លូវភេទក្នុងទីក្រុងនេះ នៅតែបន្តកើនឡើងឥតឈប់ឈរ ព្រោះវាជាមុខរបរជួយឱ្យពួកគេទាំងនោះ កើនប្រាក់ចំណូលនៅក្នុងគ្រួសារ បានប្រសើរជាងការធ្វើការក្នុងមុខរបរផ្សេងៗ។

សូមបញ្ចាក់ថា ពេលកន្លងទៅ ប៉ូលិស នៅក្នុងតំបន់ បានចុះបង្ក្រាបភោជនីយដ្ឋាន ចំនួន៦ ដោយចាប់បាន និងឃាត់ខ្លួនស្ត្រីរកស៊ីផ្លូវភេទ ចំនួន ២០៩នាក់ ដែលសកម្មភាពនេះ វាជាប្រតិបត្តិការចាស់ប៉ុណ្ណោះ ប៉ុន្តែបើតាមរបាយការណ៍ពីអ្នកស្រុកថា បញ្ហាចោទខ្លាំងបំផុត សម្រាប់ទីក្រុង ដុងគ័ន (Dongguan) ក្នុងពេលបច្ចុប្បន្ននេះ គឺការកើតនូវជំងឺអេដស៏ ជាមួយនឹងកង្វះខាតផ្នែកសុខភាព ខណៈដែល ស្ត្រីរកស៊ីផ្លូវភេទនៅក្នុងតំបន់នោះ បានរួមរ័ក្សជាមួយនិងភ្ញៀវបុរសៗច្រើននា

ដោយ គ្រួ ធំ ថ្ងៃទី 03 November, 2016 ម៉ោង 03:46 PM

ភ្នំពេញ៖ រថយន្ត Mazda ថ្នាក់ជាតិមួយ នៅក្នុងប្រទេសកម្ពុជា បានប្រកាសចេញលក់ ជាផ្លូវការដោយក្រុមហ៊ុន HGB Auto Co., Ltd ដែលជាតំណាងចែកចាយ ផ្ដាច់មុខដោយនូវរថយន្តថ្មី ម៉ាក Mazda CX-3 កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦។

រថយន្ត MAZDA CX-3 ស៊េរីថ្មីនេះ ត្រូវបានរួមបញ្ចូលទាំងអស់ ជាមួយបចេ្ចកវិទ្យាដ៏ពេញលេញនៃ SKY ACTIVE និងការរចនា KODO  ។

សំរាប់ម៉ូដដែលថ្មីស្រទ្បាងនេះ ត្រូវបានរចនាឡើងយ៉ាងស្រស់ស្អាត ដោយរួមបញ្ចូលជាមួយនិង បច្ចេកវិទ្យា Sky-Active ដែលទំនើប និងចុងក្រោយរបស់ Mazda។

លើសពីនេះទៅទៀត  Mazda CX-3 បានបំពាក់ប្រព័ន្ធសុវត្ថិភាពពិសេស ដូចជា (Anti-Lock Brake System), EBD (Electronic Brake Force Distribution), DSC (Dynamic Stability Control) and ESP (Electronic Stability Program), i-Stop ដែលជាលក្ខណៈពិសេស ក្នុងការការពារសុវត្ថិភាព សំរាប់អ្នកដំណើរ។

បច្ចេកវិទ្យារបស់ SKYACTIVE ត្រូវបានទទួលការកោតសរសើរយ៉ាងខ្លាំង ក្នុងការវាយចូលទីផ្សារ នៃវិស័យរថយន្ត ដែលត្រូវបានទទួល ការកោតសរសើរ ចំពោះភាពរហ័សទាន់ចិត្តជាមួយ នឹងការបើកបររថយន្ត ចំណាយសាំងតិច លក្ខណៈពិសេសនៃសិល្បៈរចនាដែលមាន តំលៃសមរម្យ និងមានការទាក់ទាញជាខ្លាំងសំរាប់អ្នកបើកបរ និង អ្នកដំណើរ។

Mazda CX-3 ទទួលបានចំណាត់ថ្នាក់មួយ នៃការផ្ដល់ពានរង្វាន់ពីបណ្ដា ប្រទេសផ្សេងៗខុសពីគ្នារួមបញ្ចូលទាំងការ ជាប់ចំណាត់ថ្នាក់ ជារថយន្ដប្រចាំឆ្នាំ២០១៦ ៕ ប្រសើរ

%e1%9e%98%e1%9f%89%e1%9e%b6%e1%9e%9f%e1%9f%92%e1%9e%8f%e1%9e%b6%e1%9e%9a

ដោយ គ្រួ ធំ ថ្ងៃទី 31 October, 2016 ម៉ោង 10:30 AM

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់តម្លៃលក់ផ្ទះល្វែងខ្ពស់បំផុតត្រឹម ៣ម៉ឺនដុល្លារអាម៉េរិក ទៅឲ្យប្រជាពលរដ្ឋ និងមន្ត្រីរាជការដែលមានកំរិតចំណូលទាប និងមធ្យម។

សេចក្តីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាល បានឲ្យដឹងថា ចុងឆ្នាំ២០១៦ ឬដើមឆ្នាំ២០១៧ រាជរដ្ឋាភិបាល តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយក្រុមហ៊ុនដ៏ធំមួយ បានរៀបចំបង្កើតគម្រោងសាង់សងផ្ទះដែលមានតម្លៃសមរម្យ ចាប់ពី ២៥,០០០ដុល្លារ ទៅ៣០,០០០ដុល្លារ ដែលផ្ទះនេះមានចំងាយ១៧គីឡូម៉ែត្រពីវត្តភ្នំ ។

សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា «មុខសញ្ញាដែលមានឱកាសទិញផ្ទះ គឺជាមន្រ្តីរាជការឬប្រជាពលរដ្ឋដែលមានចំណូលមធ្យម និងទាប ដែលពុំមានគេហដ្ឋានពិតប្រាកដ ហើយគាត់ត្រូវបំពេញកាតព្វកិច្ចស្នាក់នៅជាអចិន្រៃ្តយ៍រយៈពេល៥ឆ្នាំ ដោយក្នុងមួយគ្រួសារមិនអាចទិញបានលើសពីមួយឡើយ។ លក្ខខណ្ឌដំបូង ត្រូវមានប្រាក់កក់១០ភាគរយ ឬប្រហែល២,៥០០ដុល្លារ ហើយពួកគាត់អាចបង់រំលោះចាប់ពី ១០០ដុល្លារឡើងទៅតាមលទ្ធភាព»។

សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា គម្រោងសាង់សងផ្ទះល្វែងនេះ នឹងចំណាយថវិកាជាង ១០០លានដុល្លារអាម៉េរិក។ គោលនយោបាយជាតិស្តីពីលំនៅឋាន ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា អនុម័តក្នុងឆ្នាំ២០១៤ ដើម្បីឲ្យប្រជាជនគ្រប់រូបមានសិទ្ធិមានលំនៅឋានសមរម្យ ដែលជាផ្នែកមួយនៃសិទ្ធិមានជីវភាពគ្រប់គ្រាន់ ធានាបាននូវការរស់នៅក្នុងភាពជាឯកជននៃគ្រួសារ និងសុវត្ថិភាពក្នុងការកាន់កាប់លំនៅឋានស្របច្បាប់ រស់នៅបានប្រកបដោយសុខុមាលភាព សុវត្ថិភាពនិងសេចក្តីថ្លៃថ្នូរ ពិសេសប្រជាពលរដ្ឋដែលមានប្រាក់ចំណូលមធ្យម ប្រាក់ចំណូលទាប និងក្រុមជនងាយរងគ្រោះ។

ក្រសួងផែនការ បានព្យាករណ៍ថា កំណើនប្រជាជនកម្ពុជា នឹងកើនឡើងដល់ជាង១៨លាននាក់ នៅក្នុងឆ្នាំ២០៣០ខាងមុខ ។ ការកើនឡើងនេះ នឹងធ្វើឲ្យមានតម្រូវការលំនៅឋានថ្មីប្រមាណជាង១លានបន្ថែមទៀត ដោយមិនទាន់គិតពីតម្រូវការលំនៅឋាននាពេលបច្ចុប្បន្ន៕

ប្រសើរ

13348828_1045074118901781_1855355355_n

ដោយ Admin ថ្ងៃទី 30 October, 2016 ម៉ោង 04:50 AM

នាពេលបច្ចុប្បន្ន កម្ពុជា មានសហគ្រាសសរុបចំនួនជាង ៥៣ម៉ឺនសហគ្រាស ខណៈសហគ្រាសនៅក្នុងអាស៊ានមានប្រមាណជាង ៥២លានសហគ្រាស បើប្រៀបធៀបកម្ពុជាជាមួយអាស៊ាន គឺមានប្រមាណតែ ១ភាគរយប៉ុណ្ណោះ។ នេះបើយោងតាមការលើកឡើងនៅក្នុងសិក្ខាសិលារបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលធ្វើឡើងកាលពីម្សិលមិញនេះ។

ក្នុងចំណោមសហគ្រាសជាង ៥៣ម៉ឺននេះ គឺមានប្រមាណតែ ៥ ទៅ ៨ភាគរយប៉ុណ្ណោះ ដែលបានចុះបញ្ជីជាផ្លូវការ និងក្លាយជាបញ្ហាប្រឈមមួយ សម្រាប់កម្ពុជាចូលក្នុងសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន ហើយសហគ្រាសខ្នាតតូច និងមធ្យមមានរហូតដល់ ៩៩.៨ភាគរយទៅហើយ ក្នុងចំណោម ៥៣ម៉ឺនសហគ្រាសនេះ។

លោក ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានឲ្យដឹងថា ដើម្បីចូលរួមប្រកួតប្រជែងលើវិស័យសហគ្រាសខ្នាតតូច និងមធ្យម ជាមួយប្រទេសជិតខាងនិងក្នុងតំបន់ កម្ពុជាត្រូវតែធ្វើកំណែទម្រង់លិខិតបទដ្ឋានគតិយុត្តិ ពង្រឹងគុណភាព និងឲ្យមានបទដ្ឋានស្តង់ដាត្រឹមត្រូវ។

លើសពីនេះទៅទៀត លិខិតបទដ្ឋានគតិយុត្តិ និងជួយធ្វើឲ្យវិស័យសហគ្រាសខ្នាតតូច និងមធ្យមនៅកម្ពុជា កាន់តែមានភាពបៃតង មិនប៉ះពាល់ដល់បរិស្ថាន ចាប់ពីការផលិតរហូតដល់តុអាហារតែម្តង ដើម្បីប្រកួតប្រជែងជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក។

គួរជម្រាបផងដែរថា នៅក្នុងរាជធានីភ្នំពេញ មានរោងចក្រប្រមាណជាង ៨០០ និងសហគ្រាសដែលបានមកចុះបញ្ជីនៅមន្ទីរឧស្សាហកម្ម និងសិប្បកម្ម មានប្រមាណជិត ៣០០០៕

14291896_672910526208461_4082124057235352590_n

ដោយ Admin ថ្ងៃទី 29 October, 2016 ម៉ោង 04:59 AM