• បុរសជនជាតិ​រុ​ស្ស៊ី​ម្នាក់តឺនុយយោធាកម្ពុជា នគរបាលឃាត់ខ្លួនឃើញមានកញ្ឆាមួយដុំ
    ដោយ គ្រួ ធំ ថ្ងៃទី 14 December, 2017 ម៉ោង 10:32 AM

    ខេត្តកែប៖​ បុរសជនជាតិ​រុ​ស្ស៊ី​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាលខេត្តកែប​ឃាត់ខ្លួន​ ពាក់ព័ន្ធ​ ​ប្រើប្រាស់​ឯកសណ្ឋាន​យោធាកម្ពុជា ថែមទាំង ប្រើ​ប្រាស់​ខ្នោះ​ ដៃ​និង​វិទ្យុ​ទាក់ទងដូច​សមត្ថកិច្ច​​​ខុសច្បាប់​នឹង​សង្ស័យ​ប្រើ​កញ្ឆា​ខុសច្បាប់ទៀតផង។

    ការឃាត់ខ្លួនបុរសជនជាតិ​រុ​ស្ស៊ី​ម្នាក់បានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃពុធ ១០រោច ខែ មិគសិរ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧នៅក្រុងកែប គ្រាដែលបុរសនេះតឺនុយឯ កសណ្ឋានយោធាកម្ពុជា ដើរពេញ ក្រុងកែប ។

    ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា​ជនសង្ស័យ​ខាងលើ​ ​ ឈ្មោះ​ Vlasovilya​ ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ​ កាន់​លិខិតឆ្លង ដែន​លេខ​ 714309033​ ជា​អ្នក​ទេសចរណ៍​ជនជាតិ​រុ​ស្ស៊ី ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​កែប​ សង្កាត់-​ក្រុងកែប​។​

    ​សមត្ថកិចក្រុងកែបបានឲ្យដឹងថា វត្ថុ​តាង​ដកហូត​បានពីបុរសជនជាតិ​រុ​ស្ស៊ី​ម្នាក់នេះ​រួម​មានៈ​ ខ្នោះដៃ​មួយគូ,​ វិទ្យុ​ទាក់ទង​ ២​ គ្រឿង​,​ ស្រោមកាំបិតស្នៀត​មួយ​,​ អាវ​ក្រោះ​មួយ,​ ខោ​ប៉ា​រ៉ា​មួយ​,​ សាំង​តេ​រ៉ុ​ង​មួយ​,​ ទ្រនាប់​ក្បាលជង្គង់​មួយគូ​ នឹង​ទ្រនាប់​កែងដៃ​មួយគូដែលសុទ្ធសឹងជាសម្លៀកបំពាក់និងឧបករណ៍ប្រើប្រាស់របស់យោធា​។​

    បន្ទាប់មកសមត្ថកិច្ចបានចុះទៅ​ឆែកឆេរ​ក្រៅ​ផ្ទះ​(​ចំងាយ​៣-៤​ម៉ែត្រ​)​ រក​ឃើញ​កាំភ្លើងខ្លី​ជ័រ​មួយ​ដើម​នឹង​ កញ្ឆា​ក្រៀម​មួយ​កញ្ចប់​ទម្ងន់​ជាង​មួយ​ខាំ​ទៀតផង។​

    ​បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​បន្ត​និ​តិ​វិធី​ទៅ​តុលាការ​ខេត្តកំពត​ដើម្បី​ចាត់ការ​បន្ត​តាម​ច្បាប់​៕​ សំបូរ