• រថយន្ត Mazda ប្រកាសចេញលក់នៅក្នុងប្រទេសកម្ពុជា
    ដោយ គ្រួ ធំ ថ្ងៃទី 31 October, 2016 ម៉ោង 10:30 AM

    ភ្នំពេញ៖ រថយន្ត Mazda ថ្នាក់ជាតិមួយ នៅក្នុងប្រទេសកម្ពុជា បានប្រកាសចេញលក់ ជាផ្លូវការដោយក្រុមហ៊ុន HGB Auto Co., Ltd ដែលជាតំណាងចែកចាយ ផ្ដាច់មុខដោយនូវរថយន្តថ្មី ម៉ាក Mazda CX-3 កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦។

    រថយន្ត MAZDA CX-3 ស៊េរីថ្មីនេះ ត្រូវបានរួមបញ្ចូលទាំងអស់ ជាមួយបចេ្ចកវិទ្យាដ៏ពេញលេញនៃ SKY ACTIVE និងការរចនា KODO  ។

    សំរាប់ម៉ូដដែលថ្មីស្រទ្បាងនេះ ត្រូវបានរចនាឡើងយ៉ាងស្រស់ស្អាត ដោយរួមបញ្ចូលជាមួយនិង បច្ចេកវិទ្យា Sky-Active ដែលទំនើប និងចុងក្រោយរបស់ Mazda។

    លើសពីនេះទៅទៀត  Mazda CX-3 បានបំពាក់ប្រព័ន្ធសុវត្ថិភាពពិសេស ដូចជា (Anti-Lock Brake System), EBD (Electronic Brake Force Distribution), DSC (Dynamic Stability Control) and ESP (Electronic Stability Program), i-Stop ដែលជាលក្ខណៈពិសេស ក្នុងការការពារសុវត្ថិភាព សំរាប់អ្នកដំណើរ។

    បច្ចេកវិទ្យារបស់ SKYACTIVE ត្រូវបានទទួលការកោតសរសើរយ៉ាងខ្លាំង ក្នុងការវាយចូលទីផ្សារ នៃវិស័យរថយន្ត ដែលត្រូវបានទទួល ការកោតសរសើរ ចំពោះភាពរហ័សទាន់ចិត្តជាមួយ នឹងការបើកបររថយន្ត ចំណាយសាំងតិច លក្ខណៈពិសេសនៃសិល្បៈរចនាដែលមាន តំលៃសមរម្យ និងមានការទាក់ទាញជាខ្លាំងសំរាប់អ្នកបើកបរ និង អ្នកដំណើរ។

    Mazda CX-3 ទទួលបានចំណាត់ថ្នាក់មួយ នៃការផ្ដល់ពានរង្វាន់ពីបណ្ដា ប្រទេសផ្សេងៗខុសពីគ្នារួមបញ្ចូលទាំងការ ជាប់ចំណាត់ថ្នាក់ ជារថយន្ដប្រចាំឆ្នាំ២០១៦ ៕ ប្រសើរ

    %e1%9e%98%e1%9f%89%e1%9e%b6%e1%9e%9f%e1%9f%92%e1%9e%8f%e1%9e%b6%e1%9e%9a