• សម្តេចតេជោ សម្តេចតេជោ ហ៊ុន សែន បន្តអញ្ជើញចុះជួបកម្មករ កម្មការិនីជិត ២ម៉ឺននាក់នៅក្នុងខេត្តកណ្តាល
    ដោយ គ្រួ ធំ ថ្ងៃទី 23 August, 2018 ម៉ោង 08:53 AM

    លោករដ្ឋមន្រ្តីមានប្រសាសន៍ថា ជំនួបនៅថ្ងៃនេះ គឺជាការអបអរសាទរខួបមួយឆ្នាំនៃការអញ្ជើញចុះជួបកម្មករ កម្មការិនីរបស់សម្តេចតេជោ ហ៊ុន សែន។ រយៈពេលមួយឆ្នាំនេះសម្តេចតេជោ ហ៊ុន សែន ជួបកម្មករ កម្មការិនី ៥៤លើក ហើយមានកម្មករ កម្មការិនីសរុបជាង៧៥ម៉ឺននាក់ បានជួបសំណេះសំណាលដោយផ្ទាល់ជាមួយសម្តេចតេជោ។

    រោងចក្រ សហគ្រាសទាំង១២នេះ មានទីតំាងស្ថិតនៅស្រុកគៀនស្វាយចំនួន១០ នៅស្រុកលើកដែកចំនួន១ និងស្រុកស្អាងចំនួន១។ រោងចក្រ សហគ្រាសទាំងនេះ វិនិយោគដោយជនជាតិចិនចំនួន១០, វិនិយោគដោយកូរ៉េចំនួន១ និងវិនិយោគដោយជនជាតិវៀតណាមចំនួន១។ រោងចក្រ សហគ្រាសទាំង១២នេះ មានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន៦, ផលិតស្រោមដៃស្គីទឹកកកចំនួន១, តម្បាញ១, ផុងសម្លៀកបំពាក់ចំនួន១, ផលិតបរិក្ខាពេទ្យធ្មេញចំនួន១, ផលិតជីកសិកម្មចំនួន១ និងបោកគក់ចំនួន១ ផងដែរ ៕  ប្រសើរ