• ក្រុមហ៊ុនឆ្នោតនាគនាំសំណាង ផ្តល់សំណាងដល់លោក លោក គឹមស្រាន ឈ្នះ១៧ម៉ឺនដុល្លារ
    ដោយ គ្រួ ធំ ថ្ងៃទី 22 September, 2018 ម៉ោង 02:37 PM

    លោក គឹមស្រាន ជាអតិថិជនទី៥ ដែលបានឈ្នះរង្វាន់ធំ ពីក្រុមហ៊ុនឆ្នោតនាគនាំសំណាង ដោយលោកបានចំណាយដើមទុន ត្រឹមតែ២ពាន់រៀលប៉ុណ្ណោះ ទឹកប្រាក់ប្រមាណ១៧ម៉ឺនដុល្លារ ត្រូវបានប្រគល់ជូនលោក ស៊ីរម គឹមស្រាន រួចរាល់ហើយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨។

    លោកត្រូវឆ្នោតឡូតូលេខចំនួន៦ខ្ទង់ ជាមួយទឹកប្រាក់ជិត ១៧ម៉ឺនដុល្លារនេះហើយលោកបានបានចាត់ទុកថា ឆ្នោតឡូតូនេះមិនមែនជាល្បែងស៊ីសងខុសច្បាប់នោះឡើយ  ប៉ុន្ដែឡូតូជាហ្គេមផ្សងសំណាង របស់អតិថជិន សាមញ្ញងាយស្រួលលេង ដោយគ្រាន់តែអ្នកជ្រើសរើសលេខចំនួន៦ខ្ទង់ពីលេខ១ដល់៣៩ ទៅតាមលេខដែលអ្នកចង់លេង ហើយបើលេខទាំងនោះត្រូវបានចាប់ លោកអ្នកនឹងឈ្នះរង្វាន់ធំ តែម្តង ៕ ប្រសើរ