• សម្តេចតេជោ អញ្ជើញដល់សហរដ្អអាមេរិកប្រកបដោយសុវត្ថិភាពនិងទទួលការស្វាគមន៍យ៉ាងកក់ក្តៅ
    ដោយ គ្រួ ធំ ថ្ងៃទី 28 September, 2018 ម៉ោង 09:24 AM

    ក្រុងញូយ៉កៈសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់ កម្ពុជាបានអញ្ជើញដល់ទឹកដីសហរដ្ឋអាមេរិក នៅវេលាម៉ោងប្រមាណ៣ព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨នេះ (ម៉ោងនៅកម្ពុជា) ត្រូវនឹងម៉ោងប្រមាណ៤រសៀលម៉ោងនៅអាមេរិកបន្ទាប់ពីបានធ្វើដំណើរជិត២០ម៉ោងនៅលើអាកាសពីរាជធានីភ្នំពេញ ប្រកបដោយសុវត្ថិភាព និងមានការទទួលស្វាគមន៍ យ៉ាងកក់ក្តៅពីប្រេជាពលរដ្ឋរាប់ពាន់នាក់ ។

    សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទៅចូលរួមកិច្ចប្រជុំទូទៅលើកទី៧៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ៕ ប្រសើរ