• សពបុរសម្នាក់អណ្តែតទឹកទន្លបាសាក់ទើរនៅឃុំកោះអន្លង់ចិន
    ដោយ គ្រួ ធំ ថ្ងៃទី 02 October, 2018 ម៉ោង 02:31 PM

    ខេត្តកណ្តាល: កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃ ចន្ទ ៧ រោច ខែ ភទ្របទ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ ​ប្រជាពលរដ្ឋបានប្រទះឃើញ​សពបុរស ម្នាក់អណ្តែតទឹកទន្លេបាសាក់ ស្ថិតនៅភូមិក្បាលកោះ ឃុំកោះអន្លង់ចិន ស្រុកស្អាង ខេត្តកណ្តាល។

    សពបុរសនេះគេមិនស្គាល់អត្តសញ្ញាណ និងមូលហេតុនៃការស្លាប់នៅឡើយទេ។ សពបុរស​នេះ មានអាយុ ជាង​៣០ឆ្នាំ ហើយអណ្តែតជាមួយកំប្លោកមកទើរនៅមាត់កំពង់ ត្រង់ចំណុច​ខាងលើ ធ្វើឲ្យមានការភ្ញាក់ផ្អើលតែម្តង ។

    ប្រភពព័ត៌មានពីមន្រ្តីនគរបាលស្រុកស្អាងបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចជំនាញបានចុះទៅដល់កន្លែងកើតហេតុធ្វើកោសល្យវិច័យយ៉ាងយូរ ហើយបាន​សន្និដ្ឋាន​ថា ជនរងគ្រោះស្លាប់ដោយលង់ទឹកទើបយកទៅកប់ទុករង់ចាំស្រាវជ្រាវបងប្អូនសាច់ ញាតិសពមកទទួឡយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សំបូរ