• រថយន្តសំាយ៉ុងចំណុះ១២កៅអីឆ្លងចរន្តឆេះម៉ត់
    ដោយ គ្រួ ធំ ថ្ងៃទី 04 October, 2018 ម៉ោង 10:12 AM

    ខេត្តកំពងស្ពឺះ រថយន្តសំាយ៉ុងចំណុះ១២កៅអីមួយគ្រឿង ខណកំពុងបើក សុខៗ ស្រាប់តែឆេះយ៉ាងសន្ធោសន្ធៅ អស់ទាំងស្រុងដោយសង្ស័យថា ឆ្លងចរន្ត។

    ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង១០និង៤៥នាទីយប់ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ នៅចំណុចផ្លូវកោង (អន្ទង់អាំង )ភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

    សមត្ថកិច្ចនគរបាលចរាចរ ស្រុកភ្នំស្រួចបានឲ្យដឹងថា បានឲ្យដឹងថា រថយន្តដែលឆេះនេះម៉ាក ស៊ាំយ៉ុង ពណ៌ស ស្លាកលេខ កណ្ដាល 2B-9925 បានឆ្លងចរន្តខ្សែភ្លើង បណ្តាលឲ្យឆេះទាំងស្រុងដោយគ្មានរថយន្តអគ្គិភ័យទៅជួយពន្លត់ទាន់ទេ ហើយមិនបណ្ដាលឲ្យមានរងរបួសមនុស្សដែរ ៕ អូន ធួក