បវរកញ្ញាខ្មែរស្លៀកសម្លៀកបំពាក់ និងគ្រឿងអលង្កការសុទ្ធតែគ្រឿងពិត
ភ្នំពេញ៖ ខណៈកម្មវិធីលំដាប់ថ្នាក់ពិភពលោក Miss Global 2017 ឧបត្ថម្ភផ្តាច់មុខដោយក្រុមហ៊ុនស្រាបៀរ Ganzberg នៅថ្ងៃនេះបានមកដល់ទឹកដីខេត្តសៀមរាប ហើយតម្រូវឲ្យបវរកញ្ញាទាំងអស់ត្រូវបានតុបតែងស្លៀកសំលៀកបំពាក់ប្រពៃណីខ្មែរ នោះ សម្រាប់តែបវរកញ្ញាខ្មែរយើងម្នាក់តែប៉ុណ្ណោះ ដែលបានតុបតែងគ្រឿងអលង្ការពិតៗតែម្តង ដោយមានទាំងកងដៃ ក្រវិល ខ្សែក និង ម្កុដជាដើមដែលគ្រឿងអលង្ការទាំងនេះ ជាប្លាទីនសុទ្ធ ត្បូងម្កុដជាពិត ក្រវិល មានលាយពេជ្រពិតៗតែម្តង ។
កម្មវិធីលំដាប់ថ្នាក់ពិភពលោក Miss Global 2017 មានបវរកញ្ញាចំនួន ៦០រូប តំណាងអោយ៦០ប្រទេសផ្សេងៗគ្នា មកប្រកួតទៅតាមវិញ្ញាសារផ្សេងៗ ហើយកម្មវិធីប្រកួតផ្តាច់ព្រ័ត្រគឺប្រព្រឹត្តនៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅមជ្ឈមណ្ដលកោះពេជ្រ ៕ សោភ័ណ