កីឡាករខ្មែរ សុខ ចាន់​មាន ឈ្នះ​មេដាយមាស​ ប្រកួត​កីឡា​ប៉េតង់​ពិភពលោក​ នៅ​ប្រទេស​ម៉ា​ដា​ហ្គា​ស្គា​

0
278

ភ្នំពេញ ៖  កីឡាករសុខ ចាន់មាន បានឈ្នះមេដាយមាស ពីព្រិត្តិការណ៍នៃការប្រកួតកីឡាប៉េតង់ពិភពលោក នៅប្រទេសម៉ាដាហ្គាស្គាកាលពីថ្ងៃទី៤ ធ្នូ កន្លងមកហើយមកដល់ពេលនេះ រាជរដ្ឋាភិបាលនឹងត្រៀមម៉ូតូកិត្តិយសចំនួន១២គ្រឿង សម្រាប់ធ្វើការដង្ហែកីឡាករសុខ ចាន់មានពេលត្រឡប់មកដល់មាតុប្រទេសវិញ ។

កីឡាករសុខ ចាន់មាន បានក្លាយជាម្ចាស់ជើងឯកពិភពលោក លើវិញ្ញាសាវាយកពិន្ទុក្នុងព្រិត្តិការណ៍ប្រកួតដណ្ដើមជើងឯកពិភពលោក Champoinnat du Monde dePetanque លើកទី៤៧ដែលរៀបចំធ្វើឡើងនៅលើទីលាន Palais des Sports Mahamasinaនៃក្រុង Antananarivo ប្រទេសម៉ាដាហ្គាស្គា ដែលមានបណ្ដាប្រទេសនៅលើពិភពលោក ចំនួន៤៧ចូលរួម។នេះបើតាមការឲ្យដឹងពីលោកវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។

លោកវ៉ាត់ ចំរើន បានឲ្យដឹងថា កីឡាករសុខ ចាន់មាន នឹងធ្វើដំណើរមកដល់មាតុភូមិកម្ពុជា នៅវេលាម៉ោង០៦ ៣០នាទីយប់ថ្ងៃទី០៧ ធ្នូ ដោយមានការទទួលរង់ចាំស្វាគមន៍ពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជា គឺលោកបណ្ឌិតថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍ថែមទៀតនោះគឺ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការណែនាំឱ្យមានរៀបចំការទទួលយ៉ាងត្រឹមត្រូវ អមដោយម៉ូតូ.សកិត្តយសចំនួន១២គ្រឿង ពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ មកកាន់ទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ហើយសម្ដេចនឹងអនុញ្ញាតឱ្យចូលជួបធ្វើការសំណេះសំណាលដោយផ្ទាល់ នៅវិមានសន្តិភាពវេលាម៉ោង៤រសៀលថ្ងៃទី៩ ធ្នូ ២០១៦ ទៀតផង ៕ កុសល

%e1%9e%94%e1%9f%89%e1%9f%81%e1%9e%8f%e1%9e%84%e1%9f%8b

 

LEAVE A REPLY

Please enter your comment!
Please enter your name here