សង្ឃឹមបវរកញ្ញាចក្រវាល ប៊ី សុធារី សម្ភាសន៍ជាប់នៅទូតអាមរិក ដើម្បីឈានទៅប្រកួតបវរកញ្ញាពិភពលោក

ភ្នំពេញ៖ « ប៊ី សុធា​រី បវរកញ្ញា​ចក្រវាល​ក​ម្ពុ​ជា​នឹង​ចូលទៅ​កាន់​ស្ថានទូត​អាមេរិក​នៅ​ទីក្រុង​ភ្នំពេញ ដើម្បី​សំភាសន៍​សុំ​ទិដ្ឋាការ វិ​សារ ដើម្បី ចូលរួម​ប្រកួត​បវរកញ្ញា​ចក្រវាល Miss Universe ដែល​ប្រារព្ធ​ឡើង នៅ​ខែវិច្ឆិកា ខាងមុខនៅសហរដ្ឋអាមេរិកដែលការធ្វើសម្ភាសន៍ប្រព្រឹត្ត​នាថ្ងៃ១៨តុលាម្សិលមិញនេះ។

ជាការ​ពិតណាស់​កញ្ញា ប៊ី សុធា​រី មិន​ត្រឹម​តែមាន​សម្រស់​ស្អាត​នោះទេ កញ្ញា សមត្ថភាព​របស់​កញ្ញា​វិញ ពិតជា​មិនធម្មតា អាច​បត់បែន​គ្រប់​កាលៈទេស លើសពីនេះ​កញ្ញា​គឺជា​អ្នកលេង​បាល់ទះ ដ៏​ល្អ​ម្នាក់ តែបើ​និយាយ​ពី​ចំណេះដឹង​វិញ កញ្ញា​អាច​និយាយ​ភាសា​ភាសា​អង់គ្លេស បាន​យ៉ាង​ស្ទាត់ជំនាញ និងមានទេពកោសល្យផ្សេងៗទៀតជាច្រើន ទៀតផង។

សូមប្រិយមិត្តចូលរួម​ផ្តល់​កម្លាំងចិត្ត​ដល់ក​ញ្ញា ប៊ី សុធារី  ផង ៕ ប្រសើរ

 

Leave a Reply

Your email address will not be published. Required fields are marked *