រថយន្តលុចសុីស៣០០ពន្លះម៉ូតូឌ្រីមសង់ត្រង់ចំណុចផ្លូវជាបួនរងរបួសធ្ងន់ស្រាពីនាក់

ភ្នំពេញ៖ បុរសជនជាតិចិនបីនាក់បើករថយន្តមួយគ្រឿងលឿនពេកដល់ចំណុចផ្លូវបែកជាបួនចាប់ហ្វ្រាំងមិនទាន់ជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងជិះដោយបុរសពីនាក់ពេញទំហឹងខ្ទាតម៉ូតូទៅលើចិញ្ចើមផ្លូវបណ្តាលបុរសពីនាក់រងបួសធ្ងន់ម្នាក់ស្រាលម្នាក់។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨-១០នាទីយប់ថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០១៨ ស្ថិតនៅចំណុច មុខភោជនីយដ្ឋាន រស្មីបឹងកក់ តាមបណ្តោយផ្លូវ១៩៦៦កែងនិងផ្លូវ១០១១ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសជនជាតិបីនាក់បើករថយន្តលុចសុីសRX៣០០ពណ៏សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AV-3551ធ្វើដំណើរតាមបណ្តោយផ្លូវ១៩៦៦ទិសដៅពីលិចទៅកើតលុះដល់ផ្លូវបែកជាបួនកែងនិងផ្លូវ១០១១ចំណុចកើតហេតុុខាងលើជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី០១៦ពណ៏ខ្មៅពាក់ស្លាកលេខភ្នំពេញ1FM-2192ជិះដោយបុរសពីនាក់តាមបណ្តោយផ្លូវ១០១១ទិសដៅពីត្បូងទៅជើងពេញទំហឹងបណ្តាលឲ្យខ្ទាតម៉ូតូទៅលើចិញ្ចើមផ្លូវជាប់ទាំងស្លាក លេខរថយន្តនៅជាប់ជាមួយម៉ូតូចំណែកជនរងគ្រោះដួលបោកនិងថ្នល់រងរបួសធ្ងន់ម្នាក់និងស្រាលម្នាក់។ត្រូវបានរឺម៉កម៉ូតូបីនៅក្បែរកន្លែងដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យសែនសុខភ្លាមៗ ។រីឯជនជាតិចិនពីនាក់បានទៅមើលជនរងគ្រោះនៅមន្ទីពេទ្រផងដែរ។ចំណែកម្នាក់ទៀតនៅនិងកន្លែងកើតហេតុ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់រងចាំភាគីទាំងសងខាងសម្របសម្រួសគ្នាដោយភាគីបង្កចេញថ្លៃព្យាបាលនិងជួលសជុលម៉ូតូទាំងអស់ដើម្បីចញ្ចប់រឿងនៅនិងកន្លែងកើតហេតុ៕កុសល​

Read more

លោក ហែម ដារិទ្ធ ធ្វើមិនដឹង ឬ ត្រូវថ្នាំសណ្ដុំបានជាបណ្ដោយឲ្យគេសង់ផ្ទះអត់ច្បាប់ ហើយរំលោភយកព្រំដីអ្នកជិតខាងទៀត

ភ្នំពេញ៖ អជ្ញាធរខណ្ឌពោធិ៍សែនជ័យធ្វើមិនដឹង ឬត្រូវថ្នាំសណ្  ដំបានជាបណ្ដោយឲ្យជន​ខិលខូចធ្វើផ្ទះអត់សុំច្បាប់អនុញ្ញាត ហើយរំលោភព្រំដីដោយសង់លយលើសំយាបផ្ទះអ្នក​រស់នៅជិតខាងជិតកន្លះម៉ែត្រ? ករណីនេះធ្វើឲ្យមានបង្កជាទំនាស់​ដោយភាគីរងគ្រោះបានប្ដឹងទៅសុំការធ្វើ​អន្ដរាគមន៍ពីអាជ្ញារធសង្កាត់ ខណ្ឌ ប៉ុន្ដែគ្មានដំណោះស្រាយ។ ជាក់ស្ដែងកាលពីព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នេះ ខាងប្រធានភូមិបាលខណ្ឌ​ពោធិសែនជ័យ  និងមន្រ្តីសាលាសង្កាត់ចោមចៅ២ បានចុះទៅដល់ទីតាំងសំណង់​ដែលកំពុងសាងសង់មួយកន្លែង ដែលអត់ច្បាប់សាងសង់ ដោយបានដើរមើលនិងពិនិត្យ ព្រំដី ប៉ុន្ដែព្រំដីដូចជា គ្មានសញ្ញាសម្គាល់ទើបខាងភូមិបាលយកម៉ាស៊ីន​ដើម្បីវាស់រក​ព្រំដីដើមឲ្យបានត្រឹមត្រូវ ។

Read more

អភិបាលខណ្ឌដង្កោ ដឹកនាំមន្ត្រីរាជការសម្អាត និងរើសសំរាមនៅតាមផ្លូវ អបអរសាទរទិវាសម្អាតពិភពលោក

ភ្នំពេញ​៖ព្រឹកថ្ងៃសុក្រ ៥កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ រដ្ឋបាលខណ្ឌដង្កោ បានរៀបចំទិវាសម្អាតពិភពលោក ក្រោមអធិបតីភាព លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ ដោយមានការចូលរួមពីមន្ត្រីជុំវិញខណ្ឌ កម្លាំងអធិការការដ្ឋាននគរបាលខណ្ឌ កម្លាំងកងរាជអាវុធហត្ថខណ្ឌ សណ្តាប់ធ្នាប់ខណ្ឌ

Read more

ឆក់​ទូរស័ព្ទ​បាន​ហើយ​ព្រះ​មិន​ជួយ​ដួល​ម៉ូតូ​ត្រូវ​កម្លាំង​នគរបាល​ចាប់​ឃាត់​ខ្លួន​

ភ្នំពេញៈ នៅថ្ងៃទី ១៤-០៩-២០១៨ វេលាម៉ោង ០១ និង៣០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០២នាក់ ករណីលួចមានស្ថានទម្ងន់ទោសដោយប្រព្រឹត្តអំពើហឹង្សា ( ឆក់យកទូរសព្ទ័ដៃ) នៅចំណុចតាមបណ្តោយផ្លូវ១០១៩ ក្រុម៤ ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ បង្កឡើងដោយជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូ០១គ្រឿង ស្លៀកពាក់ស៊ីវិល

Read more

ប្រទះឃើញសាកសពបុរសម្នាក់មានស្នាមអារកនិងចាក់សម្លាប់

ភ្នំពេញ៖ សាកសពបុរសម្នាក់ត្រូវបានកម្មកររោងចក្រកាត់ដេរ១ក្រុមប្រទះឃើញក្នុងខណៈពេលធ្វើដំណើរទៅធ្វើការ ឆ្លងកាត់កន្លែងកើតហេតុ ហើយក៏បានរាយការណ៍ជូនអាជ្ញាធរនិងនគរបាលឲ្យចុះទៅពិនិត្យមើលភ្លាមៗដែរ។ប៉ុន្តែមិនទាន់ដឹងថាជាករណីប្លន់សម្លាប់ឬក៏ជារឿងគំនុំនោះឡើយ គ្រាន់តែដឹងថាជាករណីឃាតកម្មព្រោះសពមានស្នាមអារកនិងចាក់ច្រើនកន្លែង មិនតែប៉ុណ្ណោះជនសង្ស័យបានអូសសពចេញពីកន្លែងកើតហេតុទៅចោលលើដីវាលស្មៅចម្ងាយប្រមាណ២០០ម៉ែត្រទៀតផង។ ហេតុការណ៍នោះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៤០នាទីព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ នៅតាមផ្លូវបេតុងភូមិកប់គង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះខាងលើមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ មានអាយុប្រហែលជាង៣០ឆ្នាំ ស្លៀកខោខ្លីពណ៌ខៀវនិងពាក់អាវផ្កាដៃវែងពណ៌ប្រផេះហើយមានស្នាមអារកនិងចាក់សម្លាប់ ។ចំណែកនៅលើផ្លូវត្រង់កន្លែងដែលកើតហេតុដំបូងនានមួកសុវត្ថិភាពរបស់មនុស្សប្រុស១និងស្រី១ព្រមទាំងមានឈាមផងដែរ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលមានការភ្ញាក់ផ្អើលមានកម្មករ១ក្រុមបាននាំគ្នាដើរចេញពីផ្ទះជួលនៅក្នុងភូមិកប់គងដើម្បីទៅធ្វើការរោងចក្រ ។លុះពេលទៅដល់ត្រង់ចំណុចកើតហេតុបានប្រទះឃើញមានឈាមនិងមួកសុវត្ថិភាព២ដ្ថិតនៅរប៉ាត់រប៉ាយនៅលើផ្លូវ។ដោយមានការសង្ស័យបាននាំគ្នា

Read more

បើក​រថយន្ត​លឿន​មិន​ប្រយ័ត្ន​បុក​ឃឿន​ពុះ​ចែក​ទ្រូង​ផ្លូវ​ខូច​អស់​មួយ​ផ្ទាំង

​ ភ្នំពេញ​ :​យុវជន​ម្នាក់​បើក​រថយន្ត​ខ្វះ​ការ​ប្រុងប្រយ័ត្ន​បុក​ឃឿន​ពុះ​ចែក​ទ្រូង​ផ្លូវ​បណ្តាល​ឲ្យ​ខូចខាត​​អស់​ចំនួន​មួយ​ផ្ទាំង​រថយន្ត​បែក​កង់​ដាច់​កាឡេបើក​ទៅ​មិន​រួច​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​បាន​ភ្លាម​ៗ​ បង្កអោយ​មាន​ការ​ភ្ញាក់ផ្អើល​កាលវេលម៉ោង​៩នឹង​៤០នាទី​យប់​ថ្ងៃ​ទី​១៣ខែ​កញ្ញាឆ្នាំ​២០១៨​នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ភូមិ​ក្បាល​ដំរី​២សង្កាត់​កាកាប​២​ ខណ្ឌពោធិ៍សែនជ័យ​រាជធានីភ្នំពេញ​។ រថយន្ត​បង្ក​ម៉ាក​ PAJERO ពណ៌​ទឹកមាស​ ពាក់ស្លាកលេខ​ក្រុង​ព្រះសីហនុ​2A-0257បើក​បរ​ដោយ​បុរស​ម្នាក់​ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​ ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយថានៅមុនពេលកើតហេតុគេឃើញរថយន្តបង្កម៉ាក pajero បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿនលុះមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តខាងលើបានរ៉េចង្កូតបានបើកបុកខឿនពុះចែក​ទ្រូង​ផ្លូវ​បណ្តាល​ឲ្យ​ខូចខាតអស់ចំនួនមួយផ្ទាំងបន្ទាប់មករថយន្តបង្កខាងលើបានបើកទាំងបែកកង់និងដាច់កាឡេបើកបានចម្ងាយប្រមាណជាង ៥០ម៉ែត្រដោយរថយន្តបើកទៅមុខ​មិន​រួច​ ត្រូវបានកំម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍កាកាប២ឃាត់​បានបានភ្លាម។ បើតាម​សំដី​ប្រជាពលរដ្ឋ​បាន​និយាយ​ប្រាប់​ថា​ ឃឿន​ពុះ​ចែក​ទ្រូង​ផ្លូវ​ខាង​លើ​ ដោយ​ពុំមាន​ ស្លាក​សញ្ញា​បំភ្លឺ​ឡើយ​ហើយ​

Read more

រថយន្ត​កុងតឺន័រ​បើក​ ខ្វះ​ការ​ប្រុងប្រយ័ត្ន​របូត​គន្លឹះ​ធ្លាក់ទូរ​កណ្តាល​ផ្លូវ​

ភ្នំពេញ​:​ រថយន្ត​កុងតឺន័រ​មួយ​គ្រឿង​អ្នក​បើកបរ​ខ្វះ​ការ​ប្រុងប្រយ័ត្ន​ ​របូត​គន្លឹះ​ធ្លាក់​ទូរ​តាម​ផ្លូវ​ បង្កអោយ​មាន​ការ​ភ្ញាក់ផ្អើល​កាលវេលម៉ោង​ ៩នឹង​៣០នាទី​យប់​ថ្ងៃ​ទី​១៣ខែ​កញ្ញាឆ្នាំ​២០១៨​នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង​ភូមិ​ ចំការ​ឪឡឹក​ សង្កាត់​ កាកាប​២ខណ្ឌ​ពោធិ៍​សែនជ័យ​រាជធានីភ្នំពេញ​។ រថយន្ត​កុងតឺន័រ​ម៉ាក​ហុីយ៉ាន់ដាយ​ពណ៌​ស​ឆ្នូត​ក្រហម​ ពាក់ស្លាកលេខ​ ភ្នំពេញ​3A-9539 បើក​បរ​ដោយ​យុវជន​ម្នាក់​ចេញ​ពី​រោងចក្រ​ កាត់ដេរ​សំលៀក​បំពាក់​ ខាយ​ ខាយ​វើលដ៍​ ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយថានៅមុនពេលកើតហេតុគេឃើញរថយន្តកុងតឺន័រមួយគ្រឿងខាងលើបើកចេញពីរោងចក្រកាត់ដេរសំលៀកបំពាក់​ ខាយ​ ខាយ​វើលដ៍​ បានប្រមាណជាង

Read more

យុវជនប្រុស្រី២នាក់ជិះម៉ូតូឌុបគ្នាយ៉ាងលឿងជ្រុលទៅបុករថយន្តកាមរីបាឡែនកំពុងឆ្លងផ្លូវពេញទំហឹង បណ្ដាលឲ្យរបួសធ្ងន់ម្នាក់ស្រាលម្នាក់

ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តកាមរីបាឡែនបើកឆ្លងផ្លូវលឿនពេក ក៏ត្រូវយុវជនប្រុសស្រី២នាក់ជិះម៉ូតូឌុបគ្នាមកបុកពីចហៀងពេញទំហឹង បណ្ដាលឲ្យរបួសធ្ងន់ម្នាក់ ស្រាលម្នាក់ ។ ហេតុការណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង១២ និង១០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង កែងច្រកចូលបុរីពិភពថ្មី ស្ថិតក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធ៍សែនជ័យ រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា

Read more

ឃាត់ខ្លួនបុរសម្នាក់រក្សាទុកនៅសារធាតុញៀនដោយខុសច្បាប់

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចខណ្ឌទួលគោកដាក់គោលដៅត្រួតពិនិត្យជាវុធជាតិផ្ទុះនិងជាតិស្រវឹងបានធ្វើការឃាត់ខ្លួនបុរសម្នាក់ដកហូតបានថ្នាំញៀន២កញ្ចប់តូច​ ខណៈ​ដែល​ដច។ ជិះម៉ូតូឌុបឆ្លងកាត់ដោលដៅ​​។ កាលពីវេលាម៉ោង១០-៣០នាទីយប់ថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ចំណុចឈូកទិព្វ ក្នុងសង្កាត់ផ្សារដើម គខណ្ឌទួលគោ។ បុរសខាងលើមានឈ្មោះ រដ្ឋា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបររោងចក្រ ស្នាក់នៅម្តុំកាណាសុីឌី ខណ្ឌពោធិសែនជ័យ មានស្រុកគំណើត នៅស្រុករមាហែក ខេត្តស្វាយរៀង។ ប្រត្តិបត្តិការនេះដឹកនាំដោយលោកជិន

Read more

ប្រជាពលរដ្ឋភូមិព្រៃទា ផ្ទុះការតវ៉ា រឿងទំនាស់វិវាទដីធ្លី ជាមួយមូលដ្ឋានកងទ័ពការពរអាកាស

ភ្នំពេញៈ បងប្អូនប្រជាពលរដ្ឋ ចំនួន៣៥គ្រួសារ ផ្ទះការតវ៉ារឿងទំនាស់ដីធ្លី ទំហំ៤៣៧៥០ម៉ែត្រការ៉េ ដែលជាអតីត ដីមូលដ្ឋានកងទ័ពការពារអាកាស ហើយកន្លងមក ត្រូវបានក្រុមគ្រួសារ  កងទ័ពសរុបចំនួន១៤៥គ្រួសារ ស្នើសុំ មេបញ្ជការអង្គភាព និងស្នើសុំទៅ សម្តេច ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី ដើម្បីកាត់ដីនៅជុំវិញអង្គភាព ធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន

Read more

នារីវ័យក្មេងម្នាក់បានធ្លាក់ពីលើអូរតែល​ ដឺ លីតហ៍ ហូថែល ស្វីតហ៍ ស្លាប់យ៉ាងអាណោចអធម៌ ដោយមិនដឹងមូលហេតុ

ភ្នំពេញ៖ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយកើតឡើងធ្វើឲ្យបងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុខណៈ​ដែល​នារីវ័យក្មេងម្នាក់ជាជនជាតិចិនបានធ្លាក់ពីលើអូរតែល​ ដឺ លីតហ៍ ហូថែល ស្វីតហ៍ ស្លាប់យ៉ាងអាណោចអធម៌ កាលពីវេលាម៉ោង១០ និង១០នាទីយប់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១០៥ ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ សពនារីរងគ្រោះខាងលើនៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ដោយរូបនាងជាជនជាតិចិន មានវ័យជាង២០ឆ្នាំ

Read more

អាសូរ​ណាស់​! កម្មករជីកអណ្តូងម្នាក់ត្រូវរឺម៉កសណ្តោងដឹកម៉ាសុីនជីកអណ្តូងក្រឡាប់សង្កត់បែកក្បាលស្លាប់លើស្ពានព្រែកក្តាម

ខេត្ត​កណ្ដាល​៖ បុរសជាកម្មករជីកអណ្តូងម្នាក់ក្នុងចំណោច៤នាក់បានបែកក្បាលធ្លាយខួលស្លាប់យ៉ាងអាណោចអាធម៌នៅនិងកន្លែង ខណៈ​ដែល​អង្គុយលើកន្ទុយរឺម៉ក សណ្តោយដឹកម៉ាសុីនជីកអណ្តូងមួយគ្រឿងក្រឡាប់សង្កត់កិនក្បាលបែកលើស្ពានព្រែកក្តាម។ ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពីវេលាម៉ោង២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០១៨ស្ថិតនៅចំណុចលើស្ពានព្រែកក្តាម តាមបណ្តោយផ្លូវជាតិលេខ៥ ស្រុកពញាឮ ខេត្តកណ្តាល។ ជនរងគ្រោះមានឈ្មោះ​ អឹង​ ផាត​ ភេទប្រុសអាយុ៤៩ឆ្នាំមុខរបកម្មករមានស្រុកកំណើតភូមិចំបក់ជ្រុំឃុំជ្រេសស្រុកមេសាងខេត្តព្រៃវែង។ តាមសម្តីពីបុរសម្នាក់បានឲ្យដឹងថាមុនកើតហេតុមានរថយន្តកូរ៉េធុនធំមួយគ្រឿងបើកបរដោយបុរសម្នាក់រួមដំណើរនិងបុរស៣នាក់ទៀតដែលអង្គុយនៅលើរឺម៉កសណ្តោងដឹកម៉ាសុីនជីកអណ្តូងចេញពីខេត្តកំពង់ចាមចូលមកភ្នំ​ពេញក្នុងទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុជួននិងផ្លូវកោងខ្លាំងផងនោះបានក្រឡាប់កន្ទុយរឺម៉កដឹកម៉ាសុីនសំរាប់ជីកអណ្តូងសង្កត់បុរសម្នាក់បែកក្បាលធ្លាយខួរស្លាប់យ៉ាងអាណោចអាធម៌នៅនិងកន្លែង​ ចំណែកឯពីរ​នាក់ទៀតលោតទាន់បានរងរបួសស្រាលរីឯអ្នកបរមិនមានរងរបួសនោះទេ។ ក្រោយកើតហេតុ​កម្លាំង​នគរបាល​មូលដ្ឋានចុះមកដល់បានទំនាក់ទំនងទៅខាង​នគរបាល​ជំនាញស្រុកចុះមកពិនិត្យនៅនិងកន្លែងកើតហេតុរួចបានហៅរថយន្តស្ទួចយកទៅរក្សាទុកនៅអធិការដ្ឋានស្រុកពញាឮរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។ដោយ​ឡែកយសពជនរងគ្រោះត្រូវបានប្រគល់ជូនសាច់ញាត្តិដឹកយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី៕កុសល​

Read more

រថយន្តកុងតឺន័របើកបុកម៉ូតូកិនបុរសម្នាក់បែកក្បាលស្លាប់យ៉ាងអាណោចអាធម៌

ភ្នំពេញ៖ បុរសម្នាក់បែកក្បាលនិងបត់ខ្លួនជាពីរ​ស្លាប់នៅនិងកន្លែងយ៉ាងអាណោចអាធម៌​ ខណៈ​ដែល​ជិះម៉ូតូមួយគ្រឿងនៅតាមដងផ្លូវត្រូវរថយន្តកុងតឺន័រមួយគ្រឿងបើករេចង្កូតមកបុកម៉ូតូនិងកិនពេញទំហឹងរួចបើករត់គេចខ្លួនបាត់ស្រមោល។ ហេតុការណ៍ដ៍រន្ធត់នេះកើតឡើងកាលពីវេលាម៉ោង៧-៤០នាទីយប់ថ្ងៃទី១២ខែកញ្ញាឆ្នាំ២០១៨ ស្ថិតចំណុចបន្ទាយ ង៧០ តាមបណ្តោយផ្លូវជាតិលេខ៣ សង្កាត់ចោមចៅ៣ ខណ្ឋពោធិសែនជ័យ។ ជនរងគ្រោះមានឈ្មោះ ប្រាក់ បូរី ភេទប្រុស កើតឆ្នាំ១៩៨១មានស្រុកកំណើតភូមិព្រែកតាអុង១ ឃុំពាមឧកញ្ញាអុង ស្រុកល្វាឯម ខេត្តកណ្តាល។ តាមប្រភព​ព័ត៌មាន​ពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកស្មាក់រ៉េវ៉ូពណ៌​ខ្មៅពាក់ស្លាកលេខភ្នំពេញ1AI-9502​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៣ក្នុង​ទិសដៅពីត្បូងទៅជើង។ លុះមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តកុងតឺន័រមួយគ្រឿងមិនចាំស្លាកលេខបើកបញ្ច្រាស់ទិសដៅគ្នាពីជើងទៅត្បូងបានរេចង្កូតចូលទៅខាងម៉ូតូបុកពេញទំហឹងបណ្តាលជនរងគ្រោះបែកក្បាលបត់ខ្លួនជាពីរស្លាប់យ៉ាងអាណោចអាធម៌នៅនិងកន្លែងចំណែករថយន្តមិនបានឈប់ទទួលខុសត្រូវនោះទេបានព្យាយាមបើករត់គេចខ្លួនបាត់ស្រមោល។ ក្រោយកើតហេតុ​កម្លាំង​នគរបាល​មូលដ្ឋានចុះមកដល់បានទំនាក់ទំនងទៅ​នគរបាល​ជំនាញចុះមកវាស់វែងយកម៉ូតូទៅរក្សាទុករងចាំសាច់ញាត្តិយកឯកសារមកផ្ទៀតផ្ទាត់ដើម្បីយកត្រឡប់ទៅវិញ។ដោយឡែកសពជនរងគ្រោះបានប្រគល់ជូនសាច់ញាត្តិយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី៕កុសល​

Read more

រថយន្តដឹកជ្រូកបើកទាក់ខ្សែភ្លើង តៃកុងចុះមកសម្តីទ្រាប់មេឃ រករឿងអាជ្ញាធរ

ភ្នំពេញ ៖ រថយន្តហុីយ៉ាន់ដាយដឹកជ្រូកមួយគ្រឿង ដោយសារការដឹកជញ្ជូនពុំត្រឹមត្រូវទៅតាមច្បាប់បានកំណត់ ដឹកខុសបច្ចេកទេស បើកបរតាមផ្លូវបេតុងក្នុងភូមិ ទៅទាក់ខ្សែភ្លើង ទាញរលំទាំងដើមឈើ បង្កឲ្យប្រជាពលរដ្ឋផ្អើលមួយភូមិចេញមកចាប់ឃាត់រថយន្ត បែជាអ្នកបើកបរចុះមករករឿងអាជ្ញារមូលដ្ឋានទៅវិញ កាលពីវេលាម៉ោង៤និង៥០នាទីល្ងាច ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវបេតុងក្នុងភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ រថយន្តបង្ក ម៉ាកហុីយ៉ាន់ដាយ

Read more

គេចពីរថយន្តក្រុង ចូលទៅចិញ្ចើមផ្លូវ រអិលភក់ដួលរងរបួសម្នាក់ឯង

ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូប្រញ៉ាប់ចូលធ្វើការងារ ល្បឿនលឿន គេចពីរថយននតក្រុងខាងមុខ ចូលទៅផ្នែកខាងចិញ្ចើម ដក់ទឹកនិងភក់ បែជារអិលដួលបោកម្នាក់ឯង បណ្តាលឲ្យរងរបួស កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវ៣០ម៉ែត្រ ភូមិត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ ។ ជនរងគ្រោះឈ្មោះ លី

Read more

កម្លាំង​នគរបាល​ស្ទាក់ចាប់ជនសង្ស័យឆក់កាបូនបាន៣នាក់ ២ករណីផ្សេងគ្នា

ភ្នំពេញ ៖ ជនសង្ស័យចំនួន៣នាក់ ជាមុខសញ្ញាឆក់យ៉ាងសកម្មតាមផ្លូវសាធារណៈ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍កាកាប២ រួមជាមួយកម្លាំងប៉ុស្តិ៍ផ្សេងទៀត តាមស្ទាក់ចាប់ខ្លួនបាន ក្រោយពីធ្វើសកម្មភាពឆក់ កាបូប២ករណីផ្សេងគ្នា កាលពីវេលាម៉ោង៨យប់ និងនៅវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅលើផ្លូវសហព័ន្ធរុស្សី ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ ។ ជនសង្ស័យ ចាប់ខ្លួនបានលើកទី១

Read more

ភ្ញាក់ពីដំណេក ចោរលួចរថយន្តបាឡែនទៅបាត់

ភ្នំពេញ ៖ ស្រ្តីម្នាក់រត់ទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ៣ ទាំងព្រឹកព្រលឹម នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ បន្ទាប់ភ្ញាក់ពីដំណេក ជនសង្ស័យលួចរថយន្តកាមរីបាឡែនទៅបាត់ដោយសុវត្តិភាព ពីមុខផ្ទះ ត្រង់ចំណុចបុរី តុល លន ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។ រថយន្តដែលជនសង្ស័យលួចយកទៅបាត់ ម៉ាក កាមរីបាឡែន

Read more

ចោរ​ឆក់​កាបូប​មិន​បាន​សំរេច​ជនរងគ្រោះ​នឹង​ប្រជាពលរដ្ឋ​ឃាត់​បានម្នាក់

ភ្នំពេញ​៖ ជន​សង្ស័យ​ម្នាក់​ ក្នុង​ចំណោម​២នាក់​បាន​ធ្វើ​ សកម្មភាព​ឆក់​កាបូប​ពី​​បុរស​ប្តី​ប្រពន្ធ​២នាក់​មិន​បាន​សំរេច​ ត្រូវ​ជន​រងគ្រោះ​បើក​បំបុកឃាត់​បាន​ម្នាក់​រួម​នឹង​ម៉ូតូ​មួយ​គ្រឿង​។ ចំណែក​ឯ​ជន​សង្ស័យ​ម្នាក់​ទៀត​ រត់​គេច​ខ្លួន​បាត់​ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាលវេលម៉ោង​៩នឹង​៣០នាទី​យប់​ថ្ងៃ​ទី​១១ខែ​កញ្ញា​ឆ្នាំ​២០១៨​ស្ថិត​​នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង​ភូមិ​ ចំការ​ឪឡឹក​សង្កាត់​កាកាប​២ខណ្ឌ​ពោធិ៍​សែនជ័យ​រាជធានីភ្នំពេញ​។ ជនរងគ្រោះ​ឈ្មោះ​ សេង​ ហម​ ភេទ​ប្រុស​អាយុ​ ៥០ឆ្នាំ​មុខរបរ​ជាង​ជួសជុល​រថយន្ត​ រស់នៅ​ផ្លូវ​៥១៤ភូមិ​១៣សង្កាត់​បឹង​កក់១ខណ្ឌ​ទួល​គោក​ និង​ប្រពន្ធ​ឈ្មោះ​ ហ៊ន​ ស្រី​ពេជ្រ​អាយុ​៣១ឆ្នាំ​មុខរបរ​ នៅ​ផ្ទះ​រស់​ជាមួយ​ប្តី​។រីឯ​ជនសង្ស័យ​ឈ្មោះ​ កែវ​

Read more

ជិះម៉ូតូចេញពីផ្ទះសង្សារ​ត្រូវចោរ១ក្រុមវាយប្លន់យកម៉ូតូ​HONDA ០១៨ពីយុវជនម្នាក់បានសំរេចក្នុងខណ្ឌចំការមន

ភ្នំពេញ៖​ យុវជនម្នាក់ជិះម៉ូតូ​HONDA មួយគ្រឿង​ចេញពីផ្ទះសង្សារបំណងទៅបន្ទប់ជួលខ្លួនវិញ​ត្រូវជនសង្ស័យមានគ្នា៤នាក់ជិះម៉ូតូ២គ្រឿងមកវាយប្លន់យកម៉ូតូគេចខ្លួនបាត់ស្រមោលមិនខំខានដល់សមត្ថកិច្ចចំការមន។ហេតុការណ៍​នេះ​បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២និង២០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១២​ខែកញ្ញា​ឆ្នាំ២០១៨​ នៅចំណុចមុខ​ហាង​ ម៉ាស្ទ័រ​ ស៊ុបគីស៊ុប​ ស្ថិត​តាមបណ្តោយផ្លូវលេខ៩៥​ កែងផ្លូវម៉ៅសេទុង​ ក្នុងសង្កាត់បឹកកេងកងទី៣​ ខណ្ឌចំការមន​រាជធានីភ្នំពេញ​។ ​ ជនរងគ្រោះឈ្មោះ​ រុន​ រត្ននី​ ភេទប្រុសអាយុ២០​ ឆ្នាំ​ មុខរបរបុគ្គលិក​ហាង​ ម៉ាស្ទ័រស៊ុបគីស៊ុប​ ស្នាក់​នៅ​ សង្កាត់​ស្ទឹងមានជ័យ​

Read more

រថយន្តមិនស្គាល់ម៉ាកបើកបុកបុរសវ័យចំណាស់ម្នាក់ដើរឆ្លងផ្លូវស្លាប់​យយ៉ា​អាណោចអាធ័ម​

ភ្នំពេញ៖ បុរសម្នាក់វ័យចំណាស់បានស្លាប់យ៉ាងអាណោចអាធ័ម​ ខណៈ​ដែល​ធ្វើ​ដំណើរ​ឆ្លងផ្លូវម្ខាងទៅផ្លូវម្ខាងទៀតត្រូវរថយន្តមិនស្គាលម៉ាកបើកបុកពេញទំហឹងរួចរត់គេ​ខ្លួន​បាត់​ស្រមោល​បន្សល់​ទុក​សាក​សព​នៅ​នឹង​​កន្លែង​។ ហេតុ​ការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២យប់រំលងអាធ្រាត្រឈាចូលថ្ងៃទី១២ខែកញ្ញាឆ្នាំ២០១៨ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុង​ភូមិគល សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។ ជនរងគ្រោះមានឈ្មោះអាត់ ផានភេទប្រុស អាុយុ៦០ឆ្នាំ​មុខរបរ​ជាងរថយន្ត មានស្រុកកំណើតភូមិបូរីកម្មករ ឃុំបែកចាន ស្រុកអង់ស្នួល ខេត្តកណ្តាល។ តាម​ប្រភព​ព័ត៌មាន​ពីកន្លែងហេតុបានឲ្យដឹងថា​ នៅ​មុនកើតគេឃើញជនរងគ្រោះ​ធ្វើ​ដំណើរ​ឆ្លងផ្លូវម្ខាងទៅម្ខាងទៀតក្នុងទិសដៅពីត្បូងទៅជើង​ ខណៈ​ដើរ​មកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តមួយគ្រឿងមិនចាំម៉ាកបានបើកទិសដៅពីកើតទៅលិចបុកពេញទំហឹងបណ្តាលជនរងគ្រោះដេកស្លាប់នៅនិងកន្លែងយ៉ាងអាណោចអាធ័ម​ ចំណែកឯរថយន្តបង្កបានបើករត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។ ក្រោយ​ពី​កើត​ហេតុ​គេ​ឃើញ​កម្លាំង​នគរបាល​មូលដ្ឋានបានទំនាក់ទំនងទៅជំនាញចុះមកធ្វើកុសល្យវិច័យរួចប្រគល់ជនរងគ្រោះឲ្យទៅដាច់ញាត្តិយកទៅធ្វើបុណ្យតាមប្រពៃណី​នៅ​ឯ​គេហដ្ឋាន​៕កុសល​

Read more