ភ្ញៀវលាយថ្នាំជាមួយភេសជ្ជៈឲ្យនារីខារ៉ាអូខេម៉ីម៉ីផឹក ស្លាប់ម្នាក់ និងមានអាការៈធ្ងន់ធ្ងរ៣នាក់

ខេត្តកណ្ដាលៈ នារីបម្រើការងារនៅហាងខារ៉ាអូខេ យីហោ ម៉ីម៉ី ម្នាក់បានស្លាប់ ៣នាក់ទៀតរងរបួសធ្ងន់ស្រាល បន្ទាប់ពីត្រូវបានភ្ញៀវមួយក្រុមមានគ្នា៥នាក់ លាយថ្នាំឲ្យផឹកជាមួយភេសជ្ជះ បានរយៈពេលប្រមាណ៥នាទី ។ ករណីនេះ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងបន្ទប់លេខ៧៧៧៧ នៃហាងខារ៉ាអូខេយីហោ ម៉ីម៉ី ស្ថិតក្នុងភូមិក្អមសំណរ ឃុំក្អមសំណរ

Read more

កាច់សោ កម៉ូតូនៅកំពង់ចាមយកទៅលក់នៅភ្នំពេញ៥លើក ចុងក្រោយជាប់អន្ទាក់​កាមេរ៉ា​សុវត្ថិភាព

  ខេត្តកំពង់ចាម​ ៖​ កម្លាំង​ជំនាញ​នៃអធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម​ បាន​ចុះ​ល្បាត​ត្រួតពិនិត្យ​ក្នុងភូមិ​សាស្ត្រ​ស្មុគស្មាញ​និង​ងាយ​រង​គ្រោះថ្នាក់​ ក្នុង​ក្រុង​កំពង់ចាម​ ពេល​ល្បាត​មក​ដល់​ចំណុច​សាលា​កសិកម្ម​ ស្ថិត​នៅ​ភូមិ​ទី​៦​ សង្កាត់​វាលវង់​ ក្រុង​កំពង់ចាម​ ខេត្តកំពង់ចាម​ ក៏​ប្រទះ​ឃើញ​មុខសញ្ញា​សង្ស័យ​២​នាក់​ និង​មធ្យោបាយ​ដែល​មាន​ភិនភាគ​ធ្លាប់​ធ្វើ​សកម្មភាព​លួច​កាច់​សោម៉ូតូ​កន្លង​មក​ ហើយ​ថតជាប់​រូបភាព​ក្នុង​កា​មេរ៉ា​សុវត្ថិភាព​ បម្រុធ្វើ​សកម្មភាព​លួច​កាច់​សោម៉ូតូ​បន្ត​ទៀត​ក៏​ហៅ​ធ្វើការ​ត្រួតពិនិត្យនិងបានឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១៥​ ខែមិថុនា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១២​និង​៣០​នាទី រសៀល​ ។​

Read more

អ-ហ ខណ្ឌដូនពេញបំបែកសំណុំរឿងឃាតកម្មកាត់សពជាកង់ៗបោះចោលក្នុងទឹកទន្លេ

ភ្នំពេញ: កម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញ សហការជាមួយកម្លាំងជំនាញ នៃការិយាល័យបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានស្រាវជ្រាវ និងបំបែកសំណុំរឿង ឃាតកម្មសម្លាប់កាប់សពជាកង់បោះចោលទឹកទន្លេបានហើយ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩នេះ ។ សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ មានការភ្ញាក់ផ្អើលមួយកើតឡើង ដោយសារគេបានឃើញក្មេងស្រីម្នាក់ ដើររកម្តាយទាំងយប់ពេញក្រុងភ្នំពេញ ព្រោះម្តាយបានបាត់ខ្លួនមិនដឹងទៅណា?

Read more

ខ្សឹបដាក់មេក្រូៈ បាត់ដីសាលាពលទាហានទី៣ ជិត១៦ហិតាក្នុងខេត្តកំពង់ស្ពឺទៅណា?

ដីសាលាពលទាហានទី៣ ទំហំប្រមាណជា១៦ហិកតា ស្ថិតនៅភូមិទី១(ដីអំបិល) ឃុំត្រែង​ត្រយឹង ស្រុកភ្នំស្រួច ត្រូវបានគេលួចខ្សឹបប្រាប់ថា ត្រូវបានលោកមេបញ្ជាការយោធភូមិ ភាគ៣ គឺលោកឧត្តមសេនីយ៍ឯក យឿង សុខុន និងមន្ត្រីកងទ័ពមួយចំនួនទៀត ធ្វើឯកសារ​បន្លំកាត់ចេញពីបញ្ជីសារពើភ័ណ្ឌដីក្រសួងការពារជាតិ យកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន ដោយគ្មាន​រអែងច្បាប់អ្វីឡើយ។ ករណីបែបនេះក្រសួងការពារជាតិមិនគួរសម្ងំស្ងៀមទេ គួរតែចុះធ្វើ​អធិការកិច្ចដើម្បីបកស្បែកមុខលើបុគ្គលខិលខូចមានអំណាចណាខ្លះដែលថ្លើមធំហ៊ាន​យកដីអង្គភាពអង្កន់ចែកគ្នា ។ បើតាមឯកសារដែលគេ ទទួលបាន

Read more

ប្តីប្រពន្ធ២នាក់បាត់ខ្លួនជិត១០ថ្ងៃមិនដឹងទៅណា ក្រោយទៅបើកលុយពីធនាគារ ABA ថ្លៃលក់ដី

ភ្នំពេញ ៖ យោងតាមប្រភពព័ត៍មានពីវេបសាយអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងនៅព្រឹកថ្ងៃអង្គារ ​​៩កើត ​ខែ​ពិសាខ​ ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦៣ ​ត្រូវ​នឹងថ្ងៃទី ១១ មិថុនា ឆ្នាំ២០១៩នេះថា មានប្តីប្រពន្ធ២នាក់ បានបាត់ខ្លួនអស់រយះពេលជិត១០ថ្ងៃមកហើយមិនដឹងថាស្លាប់ឬរស់នោះទេ ខណៈដែលជនរងគ្រោះទាំង២នាក់ បានប្រាប់ក្រុមគ្រួសារថា ទៅដកលុយថ្លៃលក់ដីពីគណនីនៅធនាគារ ABA រួចមកក៏បាត់ដំណឹងសូន្យឈឹង

Read more

ឡានដឹកស៊ីម៉ងត៍បុកឡានដឹកកម្មកររបួសធ្ងន់ស្រាល ២២នាក់ នៅស្រុកបសេដ្ឋ

ខេត្តកំពង់ស្ពឺ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងវេលាម៉ោង៦និង១០ព្រឹក ថ្ងៃអង្គារ​៩កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០១៩នេះ នៅ​លើ​កំណាត់ផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រលេខ៤០-៤១ ស្ថិតនៅភូមិតាដែងចាស់ ឃុំពោធិ៍​ម្រាល ស្រុកបសេដ្ឋ ខេត្តកំពុងស្ពឺ រវាងរថយន្ដដឹកស៊ីម៉ង់តិ៍ បុកជាមួយរថយន្ដតូរីសដឹក​កម្មករ​រោងចក្រចំនួន៣៥នាក់

Read more

បំបែកសំណុំរឿងឃាតកម្មសម្លាប់មិត្តភ័ក្តិប្លន់យក​ទ្រព្យសម្បត្តិ

ខេត្តបាត់ដំបង ៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្ត​បាត់ដំបង និងដោយបានការសម្រប​សម្រួលលើនីតិវិធីពីលោក នួន សាន ព្រះរាជអាជ្ញាអម សាលា​ដំ​បូងខេត្ត បានបំបែក​សំណុំ​រឿងឃាតកម្មសម្លាប់មិត្តភ័ក្តិរបស់ខ្លួនឯងក្នុងវង់ផឹកស៊ី ដើម្បីប្លន់យក​ទ្រព្យសម្បត្តិដោយឃាត់​ខ្លួនជនសង្ស័យ២នាក់  ។ ប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃចន្ទ ៨ កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ត្រូវ​នឹង​ថ្ងៃទី ១០ ខែ

Read more

ស្រវឹង៣យប់៣ថ្ងៃមិនគិតបាយទឹកតាមប្រពន្ធទៅមើលគោលង់ទឹកស្រះស្លាប់

ខេត្តត្បូងឃ្មុំ:  បុរសម្នាក់បានលង់ទឹកស្លាប់នារសៀលថ្ងៃទី១០ខែមិថុនា ឆ្នាំ២០១៩   នៅចំណុច ស្រះទឹក ស្ថិត នៅខាងលិចភូមិវាលម្លូរ ចម្ងាយ១៧០មែត្រ ស្ថិត ក្នុងភូមិវាលម្លូ ឃុំវាលម្លូ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ  ។ ជនរងគ្រោះឈ្មោះ គុល ឈឿន ភេទប្រុស អាយុ៤៩ឆ្នាំ

Read more

ឆក់កាបូបជនបរទេសមានទូរស័ព្ទប្រព័ន្ធGPS សមត្ថកិច្ចតាមឃាត់ខ្លួនដល់ផ្ទះ

ខេត្តកំពង់ស្ពឺ៖​ បុរសជនជាតិចិន​ម្នាក់ បានមក ដាក់ពាក្យបណ្តឹង​នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមន​ ដោយប្តឹងពីចោរ​ឆក់កាបូប​យួរដៃ នៅមុខ​ ភោជនីយដ្ឋាន​កំពង់ស្ពឺ​ ស្ថិតនៅភូមិបុរីកម្មករ សង្កាត់​ច្បារ​មន​ ក្រុងច្បារមន​ ខេត្តកំពង់ស្ពឺ​ កាលពីថ្ងៃសៅរ៍ ៦ កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ត្រូវនឹងថ្ងៃទី​៨​ ខែមិថុនា​ ឆ្នាំ​២០១៩

Read more

ស្រី្តម្នាក់ឈឺពោះសម្រាលតាមផ្លូវ ពេលប្តីដឹកតាមម៉ូតូទៅមណ្ឌលសុខភាព

ខេត្តរតនគិរី:   ស្ត្រីម្នាក់បានឈឺពោះសម្រាល កូនតាមផ្លូវ ខណៈប្តីនិងក្រុមគ្រួសារ​កំពុងដឹក​តាមម៉ូតូសំដៅទៅ មណ្ឌលសុខភាព ដើម្បីសម្រាលកូនតាមសម្រួល ។ ហេតុការណ៍នេះកើតឡើងកាលពីព្រឹក ថ្ងៃ អង្គារ ៣រោច ខែពិសាខ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០១៩

Read more

តាមស៊ីហ៊្សីននារីចម្រៀងមិនបានថៅកែដំឡើងឆាកតាមព្យាបាទគ្មានទីបញ្ចប់

 ភ្នំពេញ៖ជីវិតជានារីអ្នកចម្រៀងអាជីពពិតជាត្រូវឆ្លងកាត់ឆាកជីវិតជូរចត់ពោរពេញដោយរឿងអាស្រូវនិងការឈ្នានីសពីបុរសស្រេកឃ្លានតណ្ហាមួយចំនួន។ ការបណ្តែតខ្លួនលើក្បូន​សិល្បៈ​តាមរយៈទឹកដមសំឡេងនិងរូបសម្ផស្សផងនោះធ្វើឲ្យបុរសខ្លះនាំគ្នាលេងសើចតាមលែបខាយប្រលោមស្នេហា​ពីតារាចម្រៀងរូបស្រស់មិនសូវដាច់ និងខ្លះទៀតសុំស្នេហ៍មិនបានបែរជា តាមយាយីមិនឲ្យនាងប្រកបអាជីព​ជាអ្នកចម្រៀង​បានសុខ​ស្រួលឡើយ។ ជាក់ស្ដែងដូចជារឿងពិតមួយនេះនារីម្នាក់នេះព្រោះតែភាពក្រីក្រនាងបានជាចាប់យកអាជីពជាអ្នកចម្រៀងសម្តែងក្នុងកម្មវិធីប្រគំតន្រ្តី(ខនសឺត)តាមខេត្តក្រុងនានាគ្រាន់បានប្រាក់បន្តិចបន្តួចយកមកចិញ្ចឹមឪពុកម្ដាយចាស់ជរានិងចិញ្ចឹមប្អូនបង្កើត២នាក់រស់នៅក្នុងបន្ទុកបានរៀនសូត្រខ្ពង់ខ្ពស់នឹងគេ។ប៉ុន្តែមិននឹកស្មានថាការលះបង់កម្លាំងកាយចិត្តតស៊ូដើម្បីគ្រួសារនេះត្រូវបានថៅកែដំឡើងឆាកតន្ត្រីខនសឺតម្នាក់មកតាមយាយីជីវិតរបស់នាងគ្មានទីបញ្ចប់ឡើយ។ការយាយីជីវិតនាងនេះគឺលោកថៅកែរូបនេះបានតាមលួងលោមប្រលោមសុំស្នេហ៍ពីនាងជាង១ឆ្នាំមកហើយ តែនាងមិនព្រមដាច់ខាតព្រោះដឹងថា គាត់មានប្រពន្ធនិងកូន២នាក់រួចទៅ​ហើយ​មិន​បង្កើតឲ្យមានស្នេហាត្រីកោណស្អីនោះទេ។អ្វីដែលគួរឲ្យហួសចិត្តទៀតនោះការបដិសេធ​ស្នេហ៍របស់នាងបានធ្វើឲ្យលោកថៅកែចិត្ត​ឃោឃៅម្នាក់នេះស្តាប់មិនចូលត្រចៀករួចថែម​ទាំង​មានគំនិតតាមឈ្នានីស​យាយីមិនឲ្យនាងបានសុខស្រួលឡើយ​ ។​ផ្ទុយទៅវិញថែមទាំង​បានប្រើអំពើហិង្សាដាក់នាង ពេលនាងចេញទៅប្រគំតន្រ្តីតាមបណ្តាខេត្ត ក្រុងរហូតមានរបួស​ស្នាម​ចំនួន៤លើកមកហើយនិងដោយចុងក្រោយនេះនាងទ្រាំលែងបានក៏សម្រេចចិត្ត​ដាក់​ពាក្យបណ្ដឹងទៅសមត្ថកិច្ចកងរាជអាវុធហត្ថខណ្ឌដង្កោ រាជធានីភ្នំពេញឲ្យជួយរកយុត្តិធម៌។ ថ្លែងដោយទឹកមុខក្រៀមក្រំលាយជាមួយការបង្ហូរទឹកភ្នែកជោកថ្ពាល់ផងនោះ កញ្ញា ប្រាក់​ផាន់នី ហៅអមរា អាយុ១៩ឆ្នាំ ជាអ្នកចម្រៀងក្នុងកម្មវិធីខនសឺតនានានិង ជាអ្នក​ច្រៀងក្នុង​កម្ម​វិធីកីឡារបស់ស្ថានីយទូរស្សន៍CNC បានរៀបរាប់ថា នាងពិតជាទទួលយកមិនបានឡើយ​ចំពោះ​លោក

Read more

ស្ថានទូតចិន សហការជាមួយកម្ពុជា តាមវែកមុខក្រុម​ប្រកាស​បង្កអសន្តិសុខ នៅក្រុងព្រះសីហនុ ចាប់បានមេខ្លោងម្នាក់គ្រោងបញ្ជូនមកកម្ពុជា

ភ្នំពេញ៖ ស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានប្រកាសនៅលើ Facebook នាយប់ថ្ងៃ អាទិត្យ ៩កើត ខែពិសាខ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦២ត្រូវនឹង ថ្ងៃ​ទី១២ ខែឧសភា ឆ្នាំ២០១៩​នេះថា «ស្ថានទូតចិនប្រចាំកម្ពុជាមានការ​យកចិត្តទុកដាក់ខ្ពស់​ តាមវែកមុខក្រុមប្រកាសបង្ក​អសន្តិសុខ នៅក្រុងព្រះសីហនុ និងបានជួយ​​សម្របសម្រួល​ដល់​សមត្ថកិច្ចនៃប្រទេសចិន និងកម្ពុជា

Read more

លិខិតមិត្តអ្នកអាន ៖ «ខ្ញុំពិតជាខ្មាសអៀនណាស់ ដែលធ្លាប់បម្រើការឲ្យវិទ្យុអាស៊ីសេរី!» ទោះបីជា

ខ្ញុំឈប់ពីវិទ្យុអាស៊ីសេរីយូរដែរហើយក៏ដោយ ក៏ខ្ញុំនៅតែនឹកឃើញអៀនខ្មាសខ្លួនឯងជាខ្លាំង ជាពិសេសនៅពេលដែលបានឃើញអត្ថបទជាសំណេរ និងជាសំឡេង ដែលវិទ្យុនេះ បានផ្សាយនៅរយៈពេលចុងក្រោយនេះ។ ថាកាលពីពេលដែលខ្ញុំនៅបម្រើការជាមួយអាស៊ីសេរីទៅចុះវាអាក្រក់ទៅហើយ ប៉ុន្តែចាប់តាំងពីវិទ្យុនេះបិទការិយាល័យដោយខ្លួនឯងពីកម្ពុជាហើយ នៅបន្តផ្សាយតាមអនឡាញពី វ៉ាស៊ីនតោន វាហាក់ដូចជាមិនគួរឲ្យជឿថា វិទ្យុនេះក្លាយខ្លួនជាឧបករណ៍បម្រើនយោបាយដាច់ថ្លៃរបស់ក្រុមប្រឆាំងដល់ថ្នាក់ ហ្នឹងសោះ? អ្វីដែលខ្ញុំមិនអស់ចិត្តនោះ គឺហេតុអ្វីបានជាវិទ្យុបរទេសមួយទាំងមូល បែរជាបណ្តោយឲ្យខ្មែរមួយក្រុមប្រើប្រាស់ខុសវិជ្ជាជីវៈទាំងស្រុងយ៉ាងដូច្នេះ? ហេតុផលដែលខ្ញុំសម្រេចចិត្តសរសេរអត្ថបទនេះហើយ សុំឲ្យបណ្តាញផ្សាយព័ត៌មានក្នុងស្រុកជួយចុះផ្សាយ គឺបន្ទាប់ពីបានឃើញអត្ថបទមួយចុះផ្សាយក្នុងហ្វេសប៊ុករបស់អាស៊ីសេរីថ្ងៃនេះ ក្រោមចំណងជើងថា

Read more

ទទួល«គោរមងារសាស្ត្រាចារ្យកិត្តិយសផ្នែកទំនាក់ទំនងអន្តរជាតិ ជាកិត្តិយសរបស់ប្រជាជនកម្ពុជា

(ប៉េកាំង-ចិន)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា គោរមងារដែលសម្តេចទទួលបានជាសាស្រ្តាចារ្យកិត្តិយសផ្នែកទំនាក់ទំនងអន្តរជាតិ» ពីសាកលវិទ្យាល័យប៉េកាំង នៅនៅរសៀល ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ នេះ មិនមែនជាកិត្តិយសសម្រាប់តែខ្លួនសម្តេចតែម្នាក់ឯងនោះទេ ប៉ុន្តែជាកិត្តិយសរបស់ប្រជាជនកម្ពុជាទាំងមូល។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «គោរមងារសាស្ត្រាចារ្យកិត្តិយសផ្នែកទំនាក់ទំនងអន្តរជាតិ

Read more

ឱសថបុរាណនិងសម័យចិនជំនួយផ្លូវភេទបង្កើនភាពស្រើបស្រាលខុសច្បាប់ចំនួន ១៨១៦០គ្រាប់ត្រូវបានរឹបអូសត្រៀមកម្ទេចចោល

ភ្នំពេញ៖ សន្និសីទសារព័ត៌មានមួយត្រូវបានធ្វើ នៅថ្ងៃ អង្គារ ៥កើត ខែចេត្រ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ ដោយគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិត​ផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យ​ខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក)  ដើម្បីបង្ហាញអំពីការចុះប្រតិបត្តិការត្រួតពិនិត្យ ឆែកឆេរហាងលក់ឱសថ​បុរាណ​ចិនចំនួន ៣ទីតាំង។

Read more

សម្រេចចោទប្រកាន់ លោក ផែង វណ្ណៈ ចំនួន២បទល្មើស

ភ្នំពេញ ៖ ទីបំផុតតុលាការបានសម្រេចចោទប្រកាន់ លោក ផែង វណ្ណៈ ចំនួន២បទល្មើស តាម បណ្តឹងមេធាវីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលអាចប្រឈម មុខការជាប់ពន្ធនាគាររហូតដល់២ឆ្នាំ ។ លោក លី សុផាណា អ្នកនាំពាក្យអយ្យការ

Read more

សមត្ថកិច្ចបង្រ្កាបសិបកម្មផលិតស្ករត្នោតក្លែងក្លាយនៅខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ: លោកឧត្ដមសេនី យ៍ត្រី ប៊ុត ចាន់តារា ស្នងការរងប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ដ​កំពង់ស្ពឺ បានដឹកនាំកម្លាំងនគរបាលសហការ ជាមួយកម្លាំងនគរបាលនាយកដ្ឋានប្រឆាំង​បទល្មើសសេដ្ឋកិច្ចជំនាញសាខាកាំកុងត្រូល ជំនាញ មន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្ដ ដឹកនាំសម្របសម្រួល ដោយលោក ខៃ សម្ជស្ស ព្រះរាជ អាជ្ញារងអយ្យការអម​សាលាដំបូង​ខេត្ត លោក សរ សុពុត្រា

Read more

ក្មេងប្រុសអាយុ៧ឆ្នាំម្នាក់រើសបានក្បាលគ្រាប់យកមកដំលេងផ្ទុះរបួសធ្ងន់

ខេត្តកោះកុង: ក្មេងប្រុសម្នាក់បានរងរបួសធ្ងន់​ត្រូវបានឪពុកម្តាយដឹកយកទៅសង្គ្រោះជាបន្ទាន់ បន្ទាប់ពីរើសបានក្បាលគ្រាប់កាំភ្លើងបន្សល់ទុកពីសម័យសង្គ្រាម(មិនស្គាល់គ្រាប់អ្វី)យកមកដំលេងបណ្តាលឲ្យផ្ទុះត្រូវអំបែងពេញដងខ្លួន។ ឧបទ្ទវហេតុនេះកើតឡើងកាលពីវេលាម៉ោង៦និង៥នាទីល្ងាច ថ្ងៃអង្គារ ៦រោច ខែ ផល្គុន ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ ​២០១៩ នៅចំណុចខាង​ក្រោយមណ្ឌល​សុខភាព ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង។

Read more

ទស្សនល្ងីល្ងើៈ ប្រធានបទ ដាច់ទឹក ដាច់ភ្លើង !

មិនថានៅតាមខេត្ត ឬ ទីក្រុង រឿងដាច់ទឹក ដាច់ភ្លើង ដែលកើតមាននាពេលកន្លមកនេះ គឺជាប្រធានបទក្តៅគគុកមួយដែលមនុស្សមួយចំនួនលើកមកពិភាក្សា មិនថានៅតៀមកាហ្វេ ឬ ហាងធំៗនោះឡើយ ។ មានលុយ៣០០០រៀល នាយជាលទាញកង់កញ្ចាស់ជិះទៅផឹកកាហ្វេទឹកកកមួយកែវនៅតៀម កាហ្វេក្រោមដើមក្រខុបមួយដើម ដែលសម្បូរដោយចាស់ៗ ចាយលុយចូលនិវត្ត ហើយបាន​ស្តាប់​ការព្រោកប្រាជ្ញរបស់ពួកគាត់ ក្រោមប្រធានបទ ដាច់ទឹក ដាច់ភ្លើង

Read more

ប្រចណ្ឌ! ប្រចណ្ឌ ! មួយករណីប្តីសម្លាប់ប្រពន្ធ មួយករណីទៀតប្រពន្ធសម្លាប់ប្តី

ខេត្តកំពង់ចាម ៖ កំសួលនៃភ្លើងប្រចណ្ឌមានកម្តៅរាប់ពាន់អង្សា ធ្វើឲ្យមនុស្សខ្វះការពិចារណា លើកដៃសម្លាប់គ្នាមិនញញើតដៃដើម្បីស្រាយកំហឹងនិងយកឈ្នះចិត្តដែលម្នាក់ៗគិតថា ភ្នំ​មួយ​មិនអាចមានខ្លាពីរ ពោលគឺចង់សម្តែងសមានចិត្តស្នហាក្នុងនាមប្តីនិងប្រពន្ធត្រូវ​ស្មោះមួយនឹងមួយ ។ ជាក់ស្តែងដូចពីរករណីនេះដែលកើតឡើងដោយការប្រចណ្ឌ ម្ខាងប្រពន្ធលើកដៃកាប់​សម្លាប់​ប្រពន្ធ និងមួយករណីទៀត ប្តីយកដំបងវាយប្រពន្ធទាល់តែស្លាប់។ ប្រភាពព័ត៌មានពីខេត្តបាត់ដំបងបានឲ្យដឹងថា កាលពី ថ្ងៃសុក្រ ២រោច ខែ ផល្គុន ឆ្នាំ ច

Read more