អ៊ិនធឺណេត​បង្កប់​ល្បែង​ស៊ី​សង​ជ្រកក្រោមស្លាកemoney បើកដំណើរការជាយូរឆ្នាំមកហើយតែអាជ្ញាធរមិនបង្ក្រាប

0
60

(ភ្នំពេញ)៖ ប្រជាពលរ​ដ្ឋបានប្រាប់អោយដឹងថា​ ទីតាំងអ៊ិនធឺណេតបង្កប់ល្បែងស៊ីសង​ភ្នាល់បាល់ចាក់​លុយ​​មួយកន្លែងបើកលេងទាំងយប់ទាំងថ្ងៃយ៉ាងអាណាធិបតេយ្យ ពុំដែលឃើញមានអាជ្ញាធរមូលដ្ឋាន ឬមន្ត្រីជំនាញណាចុះបង្ក្រាបនោះទេ​។ ជាក់ស្ដែង​ទីតាំងខាងលេី​ស្ថិតនៅតាមបណ្ដោ​យ​ផ្លូវលេខ៤៣២ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

គួរបញ្ជាក់ថា ល្បែងស៊ីសងខុសច្បាប់ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់ជាចំណុច​ដែលត្រូវប្រយុទ្ធប្រឆាំង និងបង្ក្រាបឲ្យខានតែបាននៅក្នុងគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ដើម្បីឲ្យអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ អនុវត្តឲ្យមានប្រសិទ្ធភាព។

មហាជនទូទៅ និងប្រជាពលរដ្ឋនៅក្បែរទី​តាំងខាងលើកំពុងរងចាំមើល ចំណាត់ការរបស់លោក ថេង សុថុល អភិបាលខណ្ឌចំការមនទើបតែឡើងមកកាន់តំណែងថ្មី និងលោកវរសេនីយ៍ឯក យិន សាន អធិការនគរបាលខណ្ឌចំការមន តេីនឹងមានវិធានការច្បាប់ចំពោះបនល្បែងស៊ីសងដុះស្លែមួយនេះបែបណា?

ពលរដ្ឋសង្ឃឹមថា អាជ្ញាធរមូលដ្ឋាននឹងមិនបណ្តែតបណ្តោយឲ្យទីតាំងល្បែងស៊ីសងនេះ បង្កភាពអសន្តិសុខដល់ប្រជាជនក្នុងរាជធានីភ្នំពេញបន្តទៀតនោះទេ ពីព្រោះកាលណាកើតល្បែងស៊ីសងនេះហើយគឺជាមូលហេតុនៃអំពើចោរកម្ម​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here