លោក នួន ប៉ុក ប្រធានមន្ទីររៀបចំ ដែនដីខេត្តព្រះសីហនុ ក្រៅពីបក្ខពួកនិយមនៅមានអំពើពុករលួយជាច្រើនទៀត

ព្រះសីហនុៈលោក នួន ប៉ុក ប្រធានមន្ទីររៀបចំ ដែនដី នគររូបនីយកម្ម សំណង់ និង​សុរិយោ​ដីខេត្តព្រះសីហនុដែលល្បីរៀបចំសេណារីយោជាបក្ខពួក ពុករលួយ រត់ការផ្ទេរកម្មសិទ្ធិ​ដីធ្លី​លឿន​​មិនដល់មួយអាទិត្យ គ្រាដែលពលរដ្ឋរត់ការរាប់ខែឆ្នាំទើបបាននោះ ត្រូវបានអង្គភាព ប្រឆាំងអំពើពុករលួយ កោះហៅឲ្យបំភ្លឺតាមពាក្យបណ្តឹងលោក កែម មង្គល និងអ្នកស្រី មាស សាឯមដានី បន្ទាប់ពីរកឃើញថា លោក នួន ប៉ុក ប្រព្រឹត្តអំពើ ពុករលួយ ជាមួយជនជាតិចិន​ដឹក​នាំ​កម្លាំងឈូស​ឆាយដី និងបំផ្លាញដំណាំរបស់លោក លោកស្រីទាំងពីរនាក់ខាងលើ ។

នៅក្នុងលិខិតមួយច្បាប់​របស់អង្គភាពប្រឆាំងអំពើពុករលួយផ្ញើជូនទៅលោក នួន ប៉ុក ឲ្យបំភ្លឺក្នុងទង្វើពុលរលួយខាងលើនេះ ទើបដឹងថា ក្រៅពីប្រព្រឹត្តអំពើពុករលួយបក្ខពួកនិយមកប់ពពក លោក នួន ប៉ុក នៅឆ្លៀតកាងខុសច្បាប់ក្នុងរឿងដីធ្លីជាច្រើនទៀត ដូចមានក្នុងលិខិតរបស់អង្គភាពប្រឆាំងអំពើពុករលួយខាងក្រោមនេះ ៕

Leave a Reply

Your email address will not be published. Required fields are marked *