ស្ថានភាពជំងឺ តារាកំប្លែងជើងចាស់ នាយក្តឹប នៅតែបារម្ភ

ភ្នំពេញ៖តារាកំប្លែងប្រចាំក្រុមនាយក្រឹម គឺលោក ឃុន ក្ដឹប ហៅនាយក្ដឹបត្រូវបានក្រុមគ្រួសារដឹកទៅសង្គ្រោះបន្ទាន់ភ្លាមៗនៅមន្ទីរពេទ្យកាល់ម៉ែត្រភ្លាមៗក្រោយពីតារាកំប្លែងរូបនេះដួលសន្លប់ស្តូកស្តឹងលែងដឹងខ្លួន។ សន្លប់ព្រោះតែស្ថានភាពជំងឺស្ពោតសរសៃឈាមនៅខួរក្បាលធ្វើទុក្ខខ្លាំង ខណៈពេលនេះកំពុងស្ថិតក្នុងស្ថានភាពមួយដែលក្រុមគ្រួសារកំពុងព្រួយបារម្ភខ្លាំង។ ​ស្ថិតក្នុងវ័យ៥៨ឆ្នាំជំងឺរ៉ាំរ៉ៃកើតមានលើតារាកំប្លែងនាយក្តឹប អស់ជាយូរមកហើយ ប៉ុន្តែតារារូបនេះនៅតែបន្តប្រឹងប្រែងលើការងារព្រោះតែត្រូវរ៉ាប់រងលើជីវភាពក្រុមគ្រួសារ សុខចិត្តចេញទៅសម្តែងលើឆាកទាំងឈឺទាំងជា។ ព្រឹកថ្ងៃទី១៩ខែវិច្ឆិកាតារាកំប្លែងរូបនេះបានដួលសន្លប់រហូតក្រុមគ្រួសារដឹកទៅសង្គ្រោះបន្ទាប់នៅមន្ទីរពេទ្យកាល់ម៉ែត្រភ្លាមៗ ។បើតាមការឲ្យដឹងពីអ្នកស្រី ហួន ផាត ដែលត្រូវជាភរិយានាយក្ដឹបនៅម៉ោងប្រហែល៦ព្រឹកម្សិលមិញនេះ នាយស្រាប់តែមានអាការៈទន់ដៃទន់ជើងហើយក៏សន្លប់ ភ្លាមៗ។ ភរិយាតារាកំប្លែងជើងចាស់រូបនេះបានបន្តឲ្យដឹងថា ក្រោយក្រុមគ្រូពេទ្យពិនិត្យឃើញថានាយក្ដឹបមានជំងឺស្ពោតសរសៃឈាមនៅខួរក្បាល

Read more

កញ្ញា ជា ម៉ារី ក្នុងឈុតប៊ីគីនីបញ្ចេញសាច់សខ្ចីសិចស៊ីកប់ពពក

 ភ្នំពេញៈអតីតតារាសម្តែងស្រីនិយមភាពសិចស៊ី ជា ម៉ា​រី នៅតែ​ទទួលបាន​ការចាប់អារម្មណ៍​ពី​សំណាក់​មហាជនទៅលើជីវិតឯកជនរបស់នាងតាមរយៈភាពសិចស៊ីក្នុងការបង្ហាញ​រាង​ក្នុង​ឈុត​ប៊ី​គី​នី​ជាញឹកញាប់ ធ្វើឲ្យប្រុសៗជញ្ជក់មាត់លង់នឹងសម្រស់ដ៏ស្រស់សោភា ពីធម្មជាតិ ។ ​រូប​សម្រស់​ស្រស់ស្អាតគួបផ្សំ ​សាច់​សខ្ចី​ ដូចបណ្ូលចេកនិង ​រូបរាង​តូច​ស្រ​ឡូ​ន​នោះកញ្ញា ជា ម៉ា​រី មិន​ខ្លាច​នឹង​បង្ហាញ​រាង​នៅក្នុង​ឈុត​ប៊ី​គី​នី​នោះទេ ទោះមានការរិះគន់មួយចំនួនតូចក៏ដោយ ។ យ៉ងណាស្រីស្អាតប្រាប់ថា នាងកំពុង​ងាក​ទៅ​ពង្រឹង​មុខ​ជំនួញ​ដែល​កំពុង​ដំណើរការ​យ៉ាង​រលូន ខណៈសាងស្នហ៍ផ្អែមល្ហែមជាមួយគូស្នេហ៍ស្រស់សង្ហាម្នាក់ ៕

Read more

តារាសម្តែងកាចឆ្នាស់ជើងចាស់លោកស្រី សាក់ ស៊ីស្បោងមកគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ

ភ្នំពេញ៖តារាសម្ដែងបែបអន្តរជាតិ និយមសម្តែងតួកាច ឆ្នាស់ឆ្នើម ស៊ីវិល័យដោយរស់រវើក និងជាតារាសម្ដែង ជើងចាស់ដ៏ល្បី នៅក្នុងប្រទេសកម្ពុជា កាលពីសម័យ សង្គមរាស្រ្តនិយម គឺលោកស្រី សាក់ ស៊ីស្បោង បានបង្ហាញវត្តមាន ក្នុងពេលគោរពវិញ្ញាណកន្ធ ព្រះបរមរតនកោដ្ឋ ព្រះបាទនរោត្តម សីហនុ កាលពីថ្ងៃទី ១៥ ខែ

Read more

កីឡាការិនីប៉េតង់កម្ពុជាម្ណាក់ទៀតដណ្តើមមេដាយមាសក្នុងព្រឹត្តិការណ៍ Trophee L’Equipe នៅបារាំង

ភ្នំពេញ៖​ ជាព្រឹត្តការណ៍ថ្មីមួយទៀតរបស់កីឡាការិនីប៉េតង់ជម្រើសជាតិកម្ពុជា អ៊ុន ស្រីយ៉ា បានដណ្ដើមមេដាយមាសទី២ បន្ទាប់ពីកីឡាការិនី កែ ឡេង និង អ៊ុក ស្រីមុំ ទើបដណ្ដើមបានមេដាយមាសលើវិញ្ញាសាវាយគូនារីក្នុងព្រឹត្តិការណ៍ប្រកួតកីឡាប៉េតង់ពាន​រង្វាន់អន្ដរជាតិ Trophee L’Equipe លើកទី២ នៅប្រទេសបារាំង ដែលបានផ្ដួលកីឡាការិនី Marie-Christine Virebayre របស់ម្ចាស់ផ្ទះបារាំងដែលបានបញ្ចប់ការប្រកួតនាវេលា​ម៉ោងប្រមាណ

Read more

កីឡាបាល់ទាត់ជម្រើសជាតិកម្ពុជាត្រូវបានជ្រើសរើសរួចហើយ សម្រាប់ត្រៀមប្រកួតមិត្តភាព ជាមួយ ទីម័រខាងកើត និងសិង្ហបុរី

ភ្នំពេញ៖​ ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា លើកទី២ ត្រូវបានសហព័ន្ធកីឡាបាល់​ទាត់កម្ពុជា​ (FFC) បានបង្ហាញបញ្ជីឈ្មោះកីឡាករ ជាផ្លូវការហើយ នៅព្រឹកថ្ងៃអង្គារនេះ ដោយមានសមាជិកសរុប ២៤នាក់ ក្នុងនោះក៏មានវត្តមានកីឡាករឆ្នើម ចាន់ វឌ្ឍនាកា ផងដែរ តែគ្មានវត្តមានអ្នកចាំទីដៃទី១ ស៊ូ យ៉ាទី ដោយសារកីឡាកររូបនេះ រងរបួសឆ្អឹង ។

Read more

កាត់ទោសមនុស្ស៦នាក់ករណីបង្កហិង្សាវាយប្រហារទៅលើប៉ូលិស​

ទីភ្នាក់ងារសារព័ត៌មាន AP បានផ្សាយថា កាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែកក្កដា តុលាការមួយនៅភាគខាងត្បូងនៃប្រទេសវៀតណាមបានកាត់ទោសមនុស្ស ៦នាក់ ដែលម្នាក់ៗមានទោស ២ឆ្នាំ ៦ខែ ករណីបង្កហិង្សាវាយប្រហារទៅលើ ប៉ូលិស​អំឡុងការផ្ទុះការតវ៉ាមួយ ប្រឆាំងការផ្ដល់សម្បទានដី ៩៩ឆ្នាំទៅអោយក្រុមហ៊ុនចិន។ ប្រភពបន្តថា មនុស្ស៦នាក់នេះ ត្រូវបានចាប់ខ្លួន ក្នុងចំណោមជាច្រើនសិបនាក់ក្នុងការផ្ទុះហិង្សានៅតំបន់សេដ្ឋកិច្ចពិសេស មួយនៅខេត្ត

Read more

អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Najib Razak ត្រូវចោទប្រកាន់ពីបទពុករលួយ

អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Najib Razak ត្រូវចោទប្រកាន់ពីបទពុករលួយនៅតុលាការទីក្រុង គូឡាឡាំពួ ។ លោក Najib Razak ត្រូវចាប់ខ្លួនដោយអាជ្ញាធរប្រឆាំងអំពើពុករលួយ កាលពីថ្ងៃអង្គារ​ ទី៣ ខែកក្កដា ឆ្នាំ២០១៨ ហើយបានចំណាយពេលអស់មួយយប់នៅក្នុងការឃុំឃាំងរបស់សមត្ថកិច្ច ។ លោក Najib Razak

Read more

បើកឆាក ម្ចាស់ផ្ទះរុស្ស៊ី លត់ អារ៉ាប៊ីសាអូឌីត ៥-០​

រុស្ស៊ី៖ បើកឆាកភ្លាម ក្រុមបាល់ទាត់ជម្រើសជាតិរបស់ម្ចាស់ផ្ទះរុស្ស៊ី រកបាន៣ពិន្ទុដំបូង​ ក្នុងព្រឹត្តិការណ៍​ FIFA World Cup 2018 ក្រោយយកឈ្នះអារ៉ាប៊ីសាអូឌីត ៥-០​ ​ ដោយមានអ្នកទស្សនាផ្ទាល់​ ៧៨០១១នាក់ នៅពហុកីឡដ្ឋានក្រុងមូស្គូ ។ នេះជាការប្រកួតដំបូងនៅ FIFA World Cup

Read more

ស្ពានអាកាសនៅ Varanasi ប្រទេសឥណ្ឌាបាក់សង្កត់មនុស្សស្លាប់យ៉ាងតិច១៨នាក់

ក្រុមមន្ត្រីជួយសង្គ្រោះបាននិយាយថា មនុស្សយ៉ាងតិច១៨នាក់បានស្លាប់កាលពីថ្ងៃទី១៥ ខែឧសភា បន្ទាប់ពីហេតុការណ៍បាក់រលំស្ពានអាកាស​សង្កត់លើរថយន្តដឹកអ្នកដំណើរ ក៏ដូចការធ្វើដំណើរតាមមធ្យោបាយដទៃទៀតនៅតំបន់ភាគខាងជើង​ប្រទេសឥណ្ឌា ។ ក្រុមជួយសង្គ្រោះបានសម្រុកទៅកាន់ទីក្រុង Varanasi ដែលមានហេតុការណ៍បាក់ស្ពានអាកាសនេះ ហើយមិនដឹងថា តើមានជនរងគ្រោះប៉ុន្មាននៅសង្កត់ពីក្រោមគំនរបាក់បែកនៃថ្មបេតុងនោះទេ ។ នេះជាហេតុការណ៍ថ្នាក់ថ្មីបំផុតបណ្តាលឲ្យស្លាប់មនុស្សនៅប្រទេសនេះ ។ មន្ត្រីគ្រប់គ្រងមហន្តរាយឥណ្ឌាបានប្រាប់AFPថា រហូតមកដល់ពេលនេះ​ក្រុមជួយសង្គ្រោះបានរកឃើញសាកសពជនរងគ្រោះ១៨នាក់ ។ សកម្មភាពជួយសង្គ្រោះនៅបន្តធ្វើឡើង ។ សាក្សីនិយាយថា

Read more

ប្រជៀតដណ្តើមអាហារគ្នានៅបង់ក្លាដែសស្លាប់ និងរបួសជិត៥០នាក់

យ៉ាងតិច៩នាក់បានស្លាប់ និង៤០នាក់ផ្សេងទៀតភាគច្រើន ស្រ្តីនិងកុមារបានរងរបួសនៅក្នុងពេលរត់ជាន់គ្នាដណ្តើមអាហារនៅបង់ក្លាដែស។ ស៊ីនហួបានផ្សាយថា មនុស្ស៩នាក់បានស្លាប់ កាលពីថ្ងៃចន្ទ ដោយសារការរត់ជាន់គ្នា ស្ថិតនៅក្នុងស្រុក Chattagram ប្រទេសបង់ក្លាដេស ចម្ងាយ២៤២គីឡូម៉ែត្រភាគអាគ្នេយ៍ រដ្ឋធានី ដាកា ។ ប៉ូលិសថា ហេតុការណ៍កើតឡើង ខណៈមនុស្សច្រើននាក់ផ្ដុំគ្នាខាងក្រៅផ្ទះអ្នកបរិច្ចាគទាន នាពេលព្រឹកថ្ងៃចន្ទ ទទួលអាហារប្រពៃណី សម្រាប់ពិធីអាហារស្រាយបួស

Read more

រថយន្ត FORD RANGER បើកបុក ម៉ូតូស្មាស់វី របួសធ្ងន់២នាក់

    ភ្នំពេញ ៖ បុរស២នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីត្រូវរថយន្ត មួយគ្រឿងម៉ាក FORD RANGER វ៉ារថយន្តកុងតឺន័រ មិនប្រយ័ត្នជ្រុលទៅបុកម៉ូតូស្មាស់វីពេញទំហឹង។ហេតុការណ៍​នេះ​បង្កអោយមា​នការ​នៅវេលាម៉ោង ៩និង០០នាទីយប់ថ្ងៃទី ២៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ស្ថិត​នៅ​តាមបណ្តោលផ្លូវជាតិ៤ នៅចំណុចមុខបុរី លឹម ឈាងហាក់ អូរដឹម

Read more

គ្រឿងអលង្ការសម្រាប់លម្អ​រូបចម្លាក់សម័យអង្គរ ដែលទាមទារពីអង់គ្លេសនឹងមកដល់កម្ពុជាវិញ

ភ្នំពេញ៖ តាមសេចក្តីជូនដំណឹងមួយបស់ សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧បានឲ្យដឹងថា  ក្រសួងវប្បធម៌ និង ស.ស.យ.ក នឹងចេញ​ទៅដង្ហែឈុតគ្រឿងអលង្ការសម្រាប់លម្អរូបចម្លាក់សម័យអង្គរ ដែលទាមទារបានពីប្រទេស​អង់គ្លេសត្រឡប់មកកម្ពុជាវិញ ក្នុងពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា​បានប្រឹងប្រែងទាមទារចម្លាក់និងគ្រឿងអលង្ការទាំងនោះបានមកវិញ។ សហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់ថា ថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងថ្នាក់ដឹកនាំរបស់ សហភាពសហព័ន្ធយុវជនកម្ពុជា និងដឹកនាំគណៈប្រតិភូឆ្ពោះទៅ

Read more

ប្រទេសប្រេស៊ីល ជាអ្នកគ្រងមកុដកញ្ញាឯកលំដាប់ពិភពលោក «Miss Global Internatoinal 2017»

ភ្នំពេញ៖ ប្រទេសប្រេស៊ីល ជាអ្នកគ្រងមកុដកញ្ញាឯកលំដាប់ពិភពលោក «Miss Global Internatoinal 2017» ដែលបានប្រព្រឹត្តទៅ នាយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅសាលមហោស្រពកោះពេជ្រ ដែលកម្ពុជាបានទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធីនេះ បានរកឃើញអ្នកទទួលបានជយលាភីហើយ គឺបានទៅលើកញ្ញាឯកមកពីបន្ទាប់ពីគណៈកម្មការ បានដាក់ពិន្ទុទៅលើបេក្ខនារីនីមួយៗយ៉ាងយកចិត្តទុកដាក់បំផុតរួចមក។ ក្នុងឱកាសនៃពីធីបើកការប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះ គេបានឃើញវត្តមានជាអធិបតីពីសំណាក់លោកស្រី ឧបនាយករដ្ឋមន្ត្រី ម៉ែន

Read more

បវរកញ្ញាខ្មែរស្លៀកសម្លៀកបំពាក់ និងគ្រឿងអលង្កការសុទ្ធតែគ្រឿងពិត

ភ្នំពេញ៖ ខណៈកម្មវិធីលំដាប់ថ្នាក់ពិភពលោក Miss Global 2017 ឧបត្ថម្ភផ្តាច់មុខដោយក្រុមហ៊ុនស្រាបៀរ Ganzberg នៅថ្ងៃនេះបានមកដល់ទឹកដីខេត្តសៀមរាប ហើយតម្រូវឲ្យបវរកញ្ញាទាំងអស់ត្រូវបានតុបតែងស្លៀកសំលៀកបំពាក់ប្រពៃណីខ្មែរ នោះ សម្រាប់តែបវរកញ្ញាខ្មែរយើងម្នាក់តែប៉ុណ្ណោះ ដែលបានតុបតែងគ្រឿងអលង្ការពិតៗតែម្តង ដោយមានទាំងកងដៃ ក្រវិល ខ្សែក និង ម្កុដជាដើមដែលគ្រឿងអលង្ការទាំងនេះ ជាប្លាទីនសុទ្ធ ត្បូងម្កុដជាពិត ក្រវិល

Read more

ប៉េតង់កម្ពុជា ឈានដល់វគ្គ កណ្តាលផ្តាច់ព្រ័ត

ភ្នំពេញ៖លោក សូម៉ៃ សុខគា អគ្គលេខាធិការរងសហព័ន្ធកីឡាប៉េតង់កម្ពុជា បានឲ្យដឹងពីប្រទេសចិនថា បន្ទាប់ពីវីរកីឡាការិនី កែ ឡេង ដណ្ដើមបានមេដាយមាសពិភពលោកលើកទី៣ កាលពីយប់មិញ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកានេះ ក្រុមកីឡាការិនីប៉េតង់ជម្រើសជាតិកម្ពុជា នឹងឈានទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពោលគឺបានកក់មេដាយសំរឹទ្ធក្នុងដៃទៀតហើយ ក្រោយយកឈ្នះក្រុមកីឡាការិនីជប៉ុន លើវិញ្ញាសាវាយជាក្រុម ៣នាក់ ទល់នឹង ៣នាក់

Read more

ពេជ្រ សោភា ប្រកាសចេញចំណាយបុណ្យ៧ថ្ងៃជូន សព សានស្រីឡៃ

​ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្មហង្សមាស អ្នកនាង ពេជ្រ សោភា បានប្រកាសចេញថ្លៃចំណាយពិធីបុណ្យ៧ថ្ងៃ របស់សពតារាចម្រៀងសាន ស្រីឡៃដែលរៀបចំធ្វើនៅវត្តទួលទំពូងនាថ្ងៃទី២១ខែតុលានេះ។ ​ក្រោយពិធីបុណ្យសពរួចរាល់ចប់សប់គ្រប់តំណាងផលិតកម្មហង្សមាសបានប្រកាសពីខ្ទង់ថវិកាសរុបអស់ចំនួនជាង ៥ ០០០ ដុល្លារអាមេរិក ដែលខ្ទង់ចំណាយនេះគឺខាងផលិតកម្មរស្មីហង្សមាសជាអ្នកធានារ៉ាប់រងចេញ ទាំងស្រុង ដោយមិនមានពាក់ព័ន្ធជាមួយបច្ច័យចូលបុណ្យសពរបស់តារាចម្រៀង សាន ស្រីឡៃ ឡើយ ។ចំពោះបច្ច័យទទួលបានពីសប្បុរសជនដែលចូលរួមបុណ្យសពតារាចម្រៀង សាន

Read more

សង្ឃឹមបវរកញ្ញាចក្រវាល ប៊ី សុធារី សម្ភាសន៍ជាប់នៅទូតអាមរិក ដើម្បីឈានទៅប្រកួតបវរកញ្ញាពិភពលោក

ភ្នំពេញ៖ « ប៊ី សុធា​រី បវរកញ្ញា​ចក្រវាល​ក​ម្ពុ​ជា​នឹង​ចូលទៅ​កាន់​ស្ថានទូត​អាមេរិក​នៅ​ទីក្រុង​ភ្នំពេញ ដើម្បី​សំភាសន៍​សុំ​ទិដ្ឋាការ វិ​សារ ដើម្បី ចូលរួម​ប្រកួត​បវរកញ្ញា​ចក្រវាល Miss Universe ដែល​ប្រារព្ធ​ឡើង នៅ​ខែវិច្ឆិកា ខាងមុខនៅសហរដ្ឋអាមេរិកដែលការធ្វើសម្ភាសន៍ប្រព្រឹត្ត​នាថ្ងៃ១៨តុលាម្សិលមិញនេះ។ ជាការ​ពិតណាស់​កញ្ញា ប៊ី សុធា​រី មិន​ត្រឹម​តែមាន​សម្រស់​ស្អាត​នោះទេ កញ្ញា សមត្ថភាព​របស់​កញ្ញា​វិញ

Read more

ភ្ញៀវទេសចរ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌកើនឡើង ច្រើនជាងឆ្នាំមុន ១៥,៧០ភាគរយ

ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានចេញរបាយការណ៍របស់ខ្លួនឲ្យដឹងថា ក្នុងឱបុណ្យភ្ជុំបិណ្ឌ​សម្រាប់ឆ្នាំ២០១៧នេះ មានភ្ញៀវ ទេសចរជាតិ-អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋខ្មែរជាង ១,០៥០,០០០នាក់ទៅកម្សាន្តនៅរមណីយដ្ឋាននានាទូទាំងប្រទេស។ តាមតួលេខនេះបញ្ជាក់ថាមានការ កើនឡើងប្រមាណ ១៥.៧០% ធៀបនឹងឆ្នាំ២០១៦ ក្នុងនោះភ្ញៀវទេសចរជាតិ មានចំនួន ១,០១០,០០០នាក់ កើនឡើងប្រមាណ ១៥.៣០% និងភ្ញៀវទេសចរអន្តរជាតិប្រមាណ ៤០,០០០នាក់ កើនឡើងប្រមាណ

Read more

ក្រុុមបាល់ទាត់​ជម្រើស​ជាតិកម្ពុជា ផ្លាស់ប្តូរកីឡាករជិតពាក់កណ្តាល

 ភ្នំពេញៈកាលពីរវេលាម៉ោង ១១ ព្រឹកថ្ងៃទី២៩ខែឧសភានេះ​ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​បាន​ប្រកាស​បញ្ជី​ឈ្មោះ​កីឡាករ​​ទាំង ​២៥ ​នាក់​ មានកីឡាករវ័យក្មេងច្រើន និងកីឡាករដែលបាត់មុខពីរជម្រើសជាតិយូក៏ត្រូវបានគ្រូ​បង្វឹក Leonardo បាន​កោះ​ហៅ​ចូល​ជម្រើស​ជាតិ​ឡើង​វិញ មានដូចជា៖ នួន បូរី និង កែវ សុខង៉ន ខណ:ដែលកីឡាករវ័យចំណាស់មួយចំនួនបានត្រលប់មកវិញដែរ៕ កីឡាករដែលមានក្នុងបញ្ជី​ឈ្មោះ​ទាំង​ ២៥​ នាក់មាន៖ អ្នកចាំទី៖ ស៊ូ

Read more

នាយគ្រឿនខាតបង់លុយមិនតិច៥០០០ដុល្លារ ពេលរបួសចិញ្ចើមដោយសារលេងបាល់

ភ្នំពេញៈនាយគ្រឿនតារាកំប្លែងប្រចាំស្ថានីយទូរទស្សន៍ស៊ីធីអិនត្រូវបានបណ្ដាញសារព័ត៌មានមួយចំនួនបានផ្សព្វផ្សាយត្រូវគេវាយ និងខ្លះថាត្រូវគេកាប់រយះចិញ្ចើមដេរ៨ថ្នេរ​កាលពី​កាលពីល្ងាច​ថ្ងៃទី១៦ ឧសភាឆ្នាំ២០១៧ម្សិលមិញនេះ។ប៉ុន្តែព័ត៌មាន នេះត្រូវបានលោក​ពែរមីជាបងប្រុសបង្កើតរបស់លោកបដិសេធនិងមិនអាចទទួលយក បានឡើយ ។ នាយពែរមីនិយាយថានាយគ្រឿនរបួសដោយសារតែតបាល់ហើយទង្គិចក្បាលអ្នកលេងដូចគ្នាបណ្ដាលឲ្យបែករយះដល់កម្រិតដូចគេវះត្រូវគ្រូពេទ្យដេរ៨ថ្នេរ។ ដោយក្រៅពីត្រូវខូចមុខត្រង់កន្លែងមានរបួស ក៏ត្រូវបាត់លុយមិនតិចជាង៥ពាន់ដុល្លារផងដែរ ដោយសារតែការលេងបាល់ហើយគ្រោះថ្នាក់ នោះ។ ហេតុផលដែលលោកថាប្អូនលោកបាត់លុយមិនក្រោម៥ពាន់ដុល្លារគឺដោយសារតែនាយគ្រឿនត្រូវថតកុនដាក់រឿងរោងឲ្យគេប្រមាណពេញមួយខែទៀតឯណោះ ប៉ុន្តែពេលនេះបែរជាមានរបួសដែលលោកប្រាប់ថាមិនអាចទទួលថតបាន។ លោកថាកុងត្រារបស់នាយគ្រឿនគឺថតមួយថ្ងៃ៥០០ដុល្លារ ដោយការមានរបួសដែលបានកើតឡើងគឺមិនអាចទៅថតបាននោះទេ ក្នុងពេលដែលមុខរបួសត្រូវចំលើចិញ្ចើមដែលបណ្ដាលឲ្យប្អូនលោកកោរអស់ចិញ្ចឹមមួយចំហៀង ដែលមិនខុសពីបាត់មួយថ្ងៃ៥០០ដុល្លារពីការថតកុន។ នាយគ្រឿននឹងមិនប៉ះពាល់ទេសម្រាប់ការថតពិធីករ និងកំប្លែងតែសម្រាប់ថតកុនគឺលោកមិនអាចដោយសារតែប្លង់ក្នុងកុនត្រូវប្រទាក់ក្រឡាគ្នាដែលមិនអាចកាលថតប្លង់មុនអត់មានរបួស ហើយថតប្លង់ក្រោយក៏មានរបួស

Read more