សុខភាព ៈ អ្នកត្រូវដឹងពេលអ្នកដឹងថា បន្តិចទៀតខ្យល់គរ ឬសន្លប់ !

ការ​ដែល​មាន​អារម្មណ៍​ថា​អ្នក​ចង់​ខ្យល់គរ ឬ​សន្លប់ អាច​ជា​រឿង​មួយ​គួរ​ឲ្យ​ខ្លាច​ណាស់​ដោយ​មិន​ខ្វល់​ថា​អ្នក​នៅ​ទី​សាធារណៈ ឬ​នៅផ្ទះ​តែឯង​។ ដូច្នេះ​អត្ថបទ​នេះ​នឹង​ផ្តល់​នូវ​រឿង ល្អ​ៗ​ដែល​អ្នក​អាច​ធ្វើ​បាន​ដើម្បី​សង្គ្រោះ​ជីវិត​ខ្លួនឯង​អំពី​អារម្មណ៍​ចង់​សន្លប់ ។ ១-គេង ៖ បើសិនជា​អាច​គេង​បាន យក​ល្អ​គួរតែ​គេង​ទៅ ។ មូលហេតុ​ដ៏​ចំបង​បំផុត​ដែល​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ថា​ចង់​ខ្យល់គរ គឺ​ការ​ចុះ​សម្ពាធ​ឈាម​ខ្លាំង ។ កាលណា​អ្នក​គេង វា​នឹង​ធ្វើ​ឲ្យ​ឈាមរ​ត់ទៅ​ខួរក្បាល​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ដើម្បី​ជួយ​ឲ្យ​កោសិកា​ខួរក្បាល​ទទួល​បាន​អុក​ស៊ី​សែន​គ្រប់គ្រាន់ ។ កាលណា​អ្នកមាន​អារម្មណ៍​ថា​បាត់​ខ្យល់គរ

Read more

បុរសជនជាតិ​រុ​ស្ស៊ី​ម្នាក់តឺនុយយោធាកម្ពុជា នគរបាលឃាត់ខ្លួនឃើញមានកញ្ឆាមួយដុំ

ខេត្តកែប៖​ បុរសជនជាតិ​រុ​ស្ស៊ី​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាលខេត្តកែប​ឃាត់ខ្លួន​ ពាក់ព័ន្ធ​ ​ប្រើប្រាស់​ឯកសណ្ឋាន​យោធាកម្ពុជា ថែមទាំង ប្រើ​ប្រាស់​ខ្នោះ​ ដៃ​និង​វិទ្យុ​ទាក់ទងដូច​សមត្ថកិច្ច​​​ខុសច្បាប់​នឹង​សង្ស័យ​ប្រើ​កញ្ឆា​ខុសច្បាប់ទៀតផង។ ការឃាត់ខ្លួនបុរសជនជាតិ​រុ​ស្ស៊ី​ម្នាក់បានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃពុធ ១០រោច ខែ មិគសិរ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧នៅក្រុងកែប គ្រាដែលបុរសនេះតឺនុយឯ កសណ្ឋានយោធាកម្ពុជា ដើរពេញ ក្រុងកែប

Read more

សុខភាពៈជំងឺលើស​ជាតិ​អាស៊ីត​អ៊ុយ​រីក​ប្រកបដោយគ្រោះថ្នាក់

សហការី/ ជំងឺ​លើស​ជាតិ​អាស៊ីត​អ៊ុយ​រីក​ជា​ប្រភេទ​ជំងឺ​ដែល​ប៉ះពាល់​ដល់​សន្លាក់ ។ ពី​ដើម​គេ​ចាត់​ទុក​ជំងឺ​នេះ​ថា​ជា​ជំងឺ​អ្នកមាន ព្រោះ​ជំងឺ​នេះ​គេ​សង្កេត​ឃើញ​ទាក់ទង​ទៅ​នឹង​របប​អាហារ។ មក​ទល់​ពេល​នេះ​អ្នកឯកទេស​នៅ​មិន​ទាន់​ដឹង​ច្បាស់​ថា​ជំងឺ​នេះ​បណ្តាល​មក​ពី​មូលហេតុ​អ្វី​ឱ្យ​ប្រាកដ​នោះ​ទេ ។ ប៉ុន្តែ​បើ​តាម​ការ​អង្កេត​ឃើញ​ថា ជំងឺ​នេះ​គឺ​មិន​ទាក់ទង​ទៅ​នឹង​របប​អាហារ ពិសេស​អ្នក​ដែល​ចូល​ចិត្ត​ទទួលទាន​គ្រឿង​ស្រវឹង និង​អាហារ​សមុទ្រ​ជាដើម ។ ជួប​ជាមួយ​លោក​សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ស៊ិ​ក ធី​រៈ ឯកទេស​ជំងឺ​សន្លាក់​និង​វះកាត់​ឆ្អឹង​បាក់បែក​នៃ​គ្លីនិក​ឯកទេស​ឆ្អឹង​សំណង់​១២​បាន​ប្រាប់​ឲ្យ​ដឹង​ថា ជំងឺ​នេះ​បើសិនជា​មិន​បាន​ព្យាបាល​ឲ្យ​បាន​ត្រឹម​ត្រូវ​ឬ​ទាន់​ពេលវេលា​ទេ​នោះ អាច​បណ្តាល​ឲ្យ​ខូច​ទ្រ​ង​ទ្រាយ​នៅ​តាម​សន្លាក់​ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ធ្វើ​ចលនា និង​សោភ័ណ​ភាព​ផង​ដែរ

Read more

ទឹកខ្ញីមាន​អត្ថប្រយោជន៍​ដ៏​សំខាន់​ជួយ​ការពារការដាច់សរសៃឈាមខួរក្បាល ជំងឺបេះដូង​ ជំងឺមហារីក កាត់បន្ថយអាការការចាញ់កូន ការកកឈាម ជំងឺទឹកនោមផ្អែម ផ្តាសាយរ៉ាំរៃ

* វិធីធ្វើទឹកខ្ញីដើម្បីសុខភាព៖ – យកខ្ញីស្រស់ចាស់ល្មមប្រមាណជិត១ខាំ ចិតជាចំណិតតូចៗ – ដាក់ដាំទឹកប្រមាណ០,៧លីត្រឲ្យពុះ រួចដាក់ខ្ញីចូលរំងាស់រយៈពេល១៥នាទី រួចទុកវាឲ្យត្រជាក់ – អាចពិសាម្តងប្រមាណ១០០មីលីលីត្រ ដោយច្របាច់ក្រូចបន្តិច បន្ថែមទឹកឃ្មុំ១ស្លព្រាកាហ្វេកាន់តែប្រសើរ ហើយអាចដាក់ទឹកកកតាមចំណូលចិត្ត ពិសាជាប្រចាំ១ថ្ងៃម្តង។ * អត្ថប្រយោជន៍នៃទឹកខ្ញីចំពោះសុខភាព៖ – ជួយឲ្យរាង្គកាយរបស់យើងស្រូបយកសារធាតុចិញ្ចឹម ពីអាហារបានល្អ។

Read more

ក្អកមិនព្រមបាត់ ទឹកម្នាស់អាចជួយបាន

បរទេសៈ ម្នាស់សម្បូរទៅដោយវីតាមីន C, សារធាតុចិញ្ចឹម, អង់ស៊ីម… ដែលមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក ព្រមទាំងសម្លាប់ពពួកបាក់តេរីផ្សេងៗ។ ការសិក្សាមួយបានរកឃើញថា សារធាតុរាវដែលមាននៅក្នុងផ្លែម្នាស់ អាចកាត់បន្ថយស្លេស និងជំងឺក្អកយ៉ាងឆាប់រហ័ស។ មិនត្រឹមតែប៉ុណ្ណោះ សូម្បីតែជំងឺផ្កាសាយក៏ឱសថធម្មជាតិមួយនេះអាចព្យាបាលបានដែរ។ បើយោងតាមអ្នកជំនាញបានមានប្រសាសន៍ថា ទឹកម្នាស់ពិតល្អជាងការប្រើថ្នាំពេទ្យមួយចំនួនដែលទិញនៅតាមឱសថស្ថានទៅទៀត។ ជាពិសេសវាអាចព្យាបាលជំងឺក្អកគ្រប់ប្រភេទ បើទោះបីជាករណីក្អកយូរក៏ដោយ។ ធាតុផ្សំ៖ – ទឹកម្នាស់ស្រស់

Read more