ព្រះមហាក្សត្រនិងសម្តេចម៉ែយាង បិទជាផ្លូវការ ពិធីអបអរសាទរខួប​២៥ឆ្នាំ នៃការបង្កើតគណៈកម្មាធិការ អន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ

សៀមរាប៖នៅវេលាម៉ោង១០៖២៨នាទីព្រឹក ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨នេះ  ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចម៉ែ ទ្រង់យាងដល់ខេត្តសៀមរាប ដោយសុវត្ថិភាពហើយ តាមជើងយន្ដហោះពិសេស ដើម្បីយាងធ្វើជាព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់ បិទជាផ្លូវការ ពិធីអបអរសាទរខួប​២៥ឆ្នាំ នៃការបង្កើតគណៈកម្មាធិការ

Read more

ល្ខោន​ខោល​ ជា​បេតិកភណ្ឌ​ខ្មែរ​ទី​៥បានចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី​នៃ​មនុស្ស​ជាតិ

​ ,​ សម្តេច​តេជោ​ ស្នើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​អស់​ ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​ ភ្នំពេញ​៖ល្ខោន​ខោល​ គឺ​ ជា​បេតិកភណ្ឌ​ខ្មែរ​ទី​៥ហើយ​ ដែល​បាន​ទទួល​ឋានៈ​ដ៏​ខ្ពង់ខ្ពស់​ បន្ទាប់​ពី​ការ​បញ្ជូល​ ប្រាសាទ​សំបូរ​ព្រៃ​គុក​ ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ កាលពី​ថ្ងៃទី​៨​ ខែ​កក្កដា​ ឆ្នាំ​២០១៧​ កន្លងទៅ​ ។ បេតិកភណ្ឌ​ផ្សេងទៀត​ ដែល​បាន​បញ្ជូល​ក្នុង​បញ្ជី​សម្បត្តិ​វប្បធម៌​ពិភពលោក​ រួមមាន​ប្រាសាទ​អង្គរវត្ត​

Read more

ថ្ងៃ​ផ្តាច់​ព្រ័ត្រនៃព្រះរាជពិធីបុណ្យអុំទូក​ ,​ ព្រះ​មហាក្សត្រ​ យាង​ប្រទាន​រង្វាន់​ជ័យជម្នះ​​ដល់​កីឡាករ​អ៊ំទូក

 ភ្នំពេញ​៖ នៅ​ល្ងាច​ថ្ងៃ​ទី​២៣​ ខែ​វិច្ឆិកា​ ដែលជាថ្ងៃបញ្ចប់នៃព្រះរាជពិធីបុណ្យអុំទុក ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាព្រះអង្គបានយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ប្រទានរង្វាន់ដល់ដល់កីឡាករអុំទូកដែលទទួលបានជ័យជំនៈក្នុងការប្រណាំងទូកអស់រយៈពេល៣ថ្ងៃកន្លងមកនេះក្នុងបរិយាកាសសប្បាយរីករាយក្រៃលែង។ នៅរាត្រីបញ្ចប់ នៃព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី

Read more

បុណ្យអុំទូកថ្ងៃទី១ មានអ្នកចូលរួមទស្សនាចន្លោះពី ៥០ទៅ៦០ម៉ឺននាក់និង ប្រព្រឹត្តទៅល្អប្រសើរ 

ភ្នំពេញ)៖ តាមរបាយការណ៍របស់ អនុគណៈកម្មការ សន្តិសុខសណ្តាប់ធ្នាប់បានឲ្យដឹងថា នៅថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ បានប្រព្រឹត្តទៅដោយល្អប្រសើរ និងមានអ្នកចូលរួមទស្សនាចន្លោះពី ៥០ទៅ៦០ម៉ឺននាក់។​  របាយការណ៍ដដែល បានឲ្យដឹងទៀតថា នៅថ្ងៃទី១នេះ មានទូកចូលរួមប្រកួតចំនួន២៩៥ទូក រួមមាន៖ ទូកអុំចំនួន១៦៤ទូក ស្រី១ទូក, ទូកចែវចំនួន៣៣ទូក ស្រី១ទូក,

Read more

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ បានបង្ហាញបញ្ជីទូកប្រណាំងសម្រាប់ថ្ងៃទីមួយ នៃឱកាសព្រះរាជពិធីបុណ្យអុំទូក​ បណ្តែតប្រទីប និងសំពះព្រះខែដែលមានទូកចំនួន២៩៥ ស្មើនឹង១៤៨គូសម្រាប់ប្រកួត។ ជាមួយគ្នានេះលោក ប៊ូ ជុំសេរី អនុប្រធានគណៈកម្មការបច្ចេកទេស និងជាប្រធានគណៈមេប្រយោគការប្រកួតទូក បានឱ្យដឹងដែរថា ទូកចំនួន២៩៥នេះ មានចំណុះទូក ១៩,០១៧នាក់ ចូលរួមប្រកួតប្រជែងនៅតាមដងទន្លេ មុខព្រះបរមរាជវាំង។ ក្នុងនោះទូកអុំនារី១,

Read more

សម្តេចតេជោ ផ្ញើសារចូលរួមរំលែកមរណទុក្ខ ជូន ភរិយាសពព្រឹទ្ធាចារ្យភិរម្យវោហារ ប្រាជ្ញ ឈួន

ភ្នំពេញ៖នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារចួលរួមរំលែកមរណទុក្ខផ្ញើជូន ឧបាសិកា អ៊ុក ព្រីង ភរិយាសពព្រឹទ្ធាចារ្យភិរម្យវោហារ ប្រាជ្ញ ឈួន ដែលទទួលមរណភាព នៅម៉ោងប្រមាណ ១និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងជន្មាយុក្នុងជន្មាយុ ៨២ឆ្នាំ

Read more

សម្តេចតេជោ  អញ្ជើញត្រឡប់មកកម្ពុជាវិញហើយ ព្រឹកនេះ ក្រោយបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅសិង្ហបុរី

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដឹកនាំគណៈប្រតិភូអញ្ជើញត្រឡប់មកកម្ពុជាវិញហើយ បន្ទាប់ពីបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំពាក់ព័ន្ធជាច្រើនពោរពេញដោយភាពមមាញឹករយៈពេល៣ថ្ងៃកន្លងទៅនោះ។  សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូដែលជាមន្ត្រី ជាន់ខ្ពស់រាជរដ្ឋាភិបាលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំពាក់ព័ន្ធនៅក្នុងប្រទេសសិង្ហបុរីកាលពីថ្ងៃទី១៣ ខែវិច្ឆិកា កន្លងទៅនេះ។ រយៈពេល៣កន្លងទៅ (១៣-១៥ វិច្ឆិកា)

Read more

បញ្ចប់មុខតំណែងលោក ឡុង វិសាលោ ពីឯកអគ្គរាជទូតប្រចាំថៃជំនួសដោយលោក អ៊ូក សោភ័ណ

(ភ្នំពេញ)៖លោក ឡុង វិសាលោ ពីឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ ត្រូវបាន ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែង ដោយដាក់ជំនួសលោក អ៊ូក សោភ័ណ អនុរដ្ឋលេខាធិការក្រសួងការបរទេស

Read more

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ១៣៥៨គ្រួសារ

ខេត្តមណ្ឌលគិរីៈ ព្រឹកថ្ងៃពុធ ៧កើត ខែកត្តិក ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅទីលានបាល់ទាត់ ក្រោយវិហារឥស្លាម ស្ថិតនៅភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានដឹកនាំសមាជិក

Read more

បាក់ស្ពានទៀតហើយ!ដោយសារឡានដឹកឈើលើសចំណុះ

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋបានរាយកាណ៍ ប្រាប់ MCN ឲ្យ​ដឹង​ថា នៅវេលាម៉ោងប្រហែល៩ ​យប់​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ ២០១៨ នេះ​ស្ពាន​ដែកមួយកន្លែង​ឋិត​នៅ​តាម​បណ្តោយ​ផ្លូវ ពី​ក្រាំង​ស្រម៉ ទៅ​រលាំង​នាគ ដែល​មាន​ទីតាំង​ឋិត​នៅ​ក្នុងស្រុក​សាមគ្គី​មាន​ជ័យ ខេត្តកំពង់ឆ្នាំង ត្រូវ​បាន​បាក់​ខ្ទេចខ្ទីទៀតហើយ​ដោយសារ​រថយន្ត​ដឹកឈើ​ធុន​ធ្ងន់​ហួសចំណុះឆ្លងកាត់ ។ រថយន្ត​បង្ក​នៅ​មិន​ទាន់​ស្ទូច​ចេញពី​ទីតាំង​កើតហេតុ​នៅឡើយ​​ទេរហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា

Read more

ទូកវែងជាងគេ ជាប់ឯតទគ្គកម្មពិភពលោក World Guinness Record ជាផ្លូវការហើយ

ព្រៃវែង៖ ពិតជាជាមោទនភាពថ្មីមួយទៀតហើយ សម្រាប់ប្រជាជនរបស់កម្ពុជា​ដែលទូក «ង» វែងជាងគេផលិតដោយកូនខ្មែរ មានប្រវែង៨៧.៣ម៉ែត្រ ទទឹង១.៩៤​ម៉ែត្រ និងជម្រៅ០.៨ម៉ែត្រ និងមានចំណុះទូកជិត២០០នាក់នោះ ត្រូវបានជាប់ឯតទគ្គកម្មពិភពលោក World Guinness Record ជាផ្លូវការហើយ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស

Read more

លោកតា ​​ ប្រាជ្ញ​ ឈួន​ ស្ថិត​ក្នុងបន្ទប់សង្រ្គោះបន្ទាន់នៃ​មន្ទីរពេទ្យ​កាល់ម៉ែត​​

 ភ្នំពេញ​៖អធិរាជចាប៉ីដងវែង លោក​តា​ព្រឹទ្ធ​ភិរម្យ​ ប្រាជ្ញ​ ឈួន​ ​​ ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ពី​ខេត្ត​តាកែវ​មក​កាន់​មន្ទីរពេទ្យ​កាល់ម៉ែត​ រាជធានី​ភ្នំពេញនាថ្ងៃ​ទី​៩​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​ នេះ​ ​ បន្ទាប់​ពី​មាន​បញ្ហា​សុខភាពកានតែខ្សោយទៅៗ ​លោកតាកំពុងត្រូវបាន​​ក្រុម​គ្រូពេទ្យ​កំពុង​ធ្វើការ​តាមដានយ៉ាងយកចិត្តទុកដាក់បំផុត​ ។ លោក​តា ប្រាជ្ញ ឈួន មានវ័យ៨៣ឆ្នាំហើយ គឺ​ជា​ចាស់​ព្រឹទ្ធាចារ្យ​ម្នាក់​នៅ​ក្នុង​សិល្បៈ​វប្បធម៌​បុរាណ​ខ្មែរ ផ្នែក​ចាប៉ី​ដង​វែង

Read more

ដុតកម្ទេចសត្វ​ក្រួច​ក្លា​ស្សេប្រមាណ​ជាង​២​តោន​កន្លះ នាំចូលពីវៀតណាម

​ភ្នំពេញ ៖  កាលពី​វេលា​ម៉ោង​៥​ និង​២០​នាទី​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​៦ វិច្ឆិកា កន្លងទៅនេះកម្លាំង​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​កាំកុងត្រូល ក្រោម​ការ​សម្របសម្រួល​ពី​សំណាក់​លោក ខាំ សុ​ផា​រី ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​ប​ង្រា្ក​ប​ករណី​សាច់សត្វ​ក្រួច​គ្មាន​ច្បាប់​អនុញ្ញាតនាំ​ចូល​ពី​ប្រទេស​វៀតណាម រួចយកទៅដុតកម្ទេចចោល   បនញទាប់ពី​ចាប់​ឃាត់​រថយន្ត១​គ្រឿង​ម៉ាក HYUNDIA ពាក់​ស្លាក​លេខ ភ្នំពេញ ៣E៥៨៦៨ នៅ​ចំណុច​ផ្លូវ

Read more

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល និងប្រគល់រង្វាន់ដល់សិស្សនិទ្ទេស A

ភ្នំពេញ៖នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងប្រគល់រង្វាន់ដល់សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និទ្ទេស A ចំនួន ៤០៨នាក់ នៅវិមានសន្តិភាព សម្រាប់សម័យប្រឡង ២០ សីហា ឆ្នាំ២០១៨ កន្លងទៅនេះ។

Read more

រូបភាព សម្តេចតេជោ ជួបសំណេះសំណាលជាមួយកម្មករ នៅខេត្តតាកែវ

តាកែវៈ តាមការគ្រោងទុកជារៀងរាល់ថ្ងៃពុធ ក្នុងសប្តាហ៍នីមួយ សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា តែងចំណាយពេលចុះជួបកម្មករ កម្មការិនីរោងចក្រ និង និយោជក ដើម្បីសំណេះសំណាល សាកសួរសុខទុក្ខ និងស្វែងយល់ ពីជីវភាពរស់នៅរបស់កម្មករ ។ ជាក់ស្តែង នៅថ្ងៃពុធ ទី ៧ វិច្ឆិកា

Read more

ចាប់ ចោរប្លន់ទូមាស ក្នុងផ្សាររោងក្លឿរម្នាក់ មកធ្វើតម្រាប់តាម

ថៃៈ ចោរប្លន់ទូមាស ក្នុងផ្សាររោងក្លឿរម្នាក់ ត្រូវសមត្ថកិច្ចថៃ​ចាប់ខ្លួនបានហើយ កាលពីម៉ោង១២និង៣០នាទីរសៀល​ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ និងបាននាំខ្លួនជនយក​មកធ្វើត្រាប់ អំពីករណីប្លន់ទូមាស ដែលជនសង្ស័យបានធ្វើសកម្មភាពប្លន់គ្រឿងអល័ង្កា ផលិតធ្វើ​អំពីមាសសុទ្ធ ប្រមាណជាង១៥តម្លឹង ដែលបានដាក់តាំងលក់នៅក្នុងហាងលក់មាសមួយកន្លែង ក្នុងបរិវេណផ្សាររោងក្លឿដោយបានប្រើប្រាស់កាំភ្លើងក្លែងក្លាយ ជាមធ្យោបាយក្នុងការធ្វើសកម្មភាពប្លន់នេះ។ តាមរបាយការណ៍ពីសមត្ថកិច្ចថៃ ឲ្យដឹងថា ករណីប្លន់នេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទី រសៀលថ្ងៃទី១ ខែវិច្ឆិកា

Read more

គង់ គាំ៖ មិនបន្តដំណើរជាមួយជម្រើសបែបប្រទេសទុយនេស៊ី និងស៊ែរប៊ី ដែលមេដឹកនាំអតីតគណបក្សសង្រ្គោះជាតិ ប្រកាន់យកនោះទេ

លោក គង់ គាំ ប្រកាសមិនបន្តដំណើរជាមួយជម្រើសបែបប្រទេសទុយនេស៊ី និងស៊ែរប៊ី ដែលមេដឹកនាំ CNRP ប្រកាន់យកនោះទេ (ភ្នំពេញ)៖ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះអតីតប្រធានគណបក្សសមរង្ស៊ី លោក គង់ គាំ  ដែលជាមនុស្សជំនិតរបស់ លោក សម រង្ស៉ី  បានប្រកាសជំហរជាថ្មីទៅកាន់ក្រុមប្រឆាំងថា លោកមិនបន្តដំណើរជាមួយជម្រើសបែបប្រទេសទុយនេស៊ី

Read more

សម្តេចពិជ័យសេនា ទៀ បាញ់ បើកសិក្ខាសាលាស្តីពី ចក្ខុវិស័យក្នុងការសាងសង់វិមានឈ្នះ-ឈ្នះ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីភាព បើកសិក្ខាសាលាក្រោមប្រធានបទ ស្តីពី ចក្ខុវិស័យក្នុងការសាងសង់វិមានឈ្នះ-ឈ្នះ «ព្រឹត្តិការណ៍បង្កើតព្រឹត្តិការណ៍» ដើម្បីរៀបចំពិធីសម្ពោធវិមានអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ និងអបអរសាទរខួបលើកទី២០ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ

Read more

កងទ័ពមួកខៀវកម្ពុជា ចេញទៅបំពេញបេសកកម្មរក្សាសន្តិភាព នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល២១៦នាក់

ភ្នំពេញ កម្ពុជាបានសម្រេចចិត្តបញ្ជូនកងវិស្វកម្មលេខ៥៩៤ ចំនួន២១៦នាក់ទៀតដើម្បី ទៅចូលរួមបេសកកម្មរក្សាសន្តិភាព ក្រោមស្លាកអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋ​អាហ្វ្រិកកណ្តាលក្នុងនោះមាននារី១០នាក់ផងដែរ។ ពិធីជូនដំណើរកងវិស្វកម្មលេខ៥៩៤ ទាំង២១៦នាក់ ប្រព្រឹត្តនៅព្រឹក ថ្ងៃ សុក្រ ៩  រោច ខែ អស្សុជ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២

Read more

សម្តេចតេជោ ផ្ញើសារ ក្នុងថ្ងៃបើកបវេនកាល ឆ្នាំសិក្សា ២០១៨-២០១៩

ភ្នំពេញៈ នៅថ្ងៃទី១​ ខែវិច្ឆិកា ឆ្នាំ២០១៨ ជាថ្ងៃបើកបវេសនកាល ឆ្នាំសិក្សា ២០១៨-២០១៩ សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​​កម្ពុជា​ បានផ្ញើសារ យ៉ាងជ្រាលជ្រៅបំផុតដល់ក្មួយៗ ចៅៗជាសិស្សានុសិស្សចំណេះទូទៅទាំងអស់ ដែលជាកុលបុត្រ កុលធីតាជាទីស្រលាញ់គ្រប់ៗគ្នា មានឱកាសទទួលបាននូវការអប់រំ ឱកាសក្នុងការបន្តការសិក្សារៀនសូត្រ និងជាថ្ងៃចាប់ផ្តើមជីវិតសិក្សាដំបូងរបស់កុមារតូចៗ ដែលទើបនឹងដល់អាយុចូលសាលារៀនផងដែរ

Read more