សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវព្រះមហាក្សត្រត្រាស់បង្គាប់ចាត់តាំងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ៖ថ្ងៃ១៧ សីហា នេះ ព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា  បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ចាត់តាំង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាថ្មី ក្នុងអាណត្តិទី៦ នេះ។ ខាងក្រោមនេះជាព្រះរាជក្រឹត្យនេះជាព្រះរាជក្រឹត្យ

Read more

លោក គឹម សុខ ត្រូវតុលាការដោះលែង ?

 ភ្នំពេញ​៖​ប្រភពព័ត៌មាន​ បង្ហើប​ពីមន្រី្តតុលាការឲ្យដឹងថា​ បន្ទាប់​ពី​អនុវត្ត​ទោស​បញ្ចប់​ជា​ស្ថាពរ​រយៈពេល​១ឆ្នាំ​៦ខែ​រួចមក​ លោក​ ​គឹម​ សុខ​ ដែល​អះអាង​ថា​ជា​អ្នក​វិភាគ​សង្គម​ នឹង​ត្រូវ​ដោះលែង​ចេញ​ពី​ពន្ធនាគារ​ព្រៃស​ នៅ​ថ្ងៃទី​១៧​ ខែ​សីហា ឆ្នាំ ២០១៨​ នេះ​ ។ ប្រភព​ព័ត៌មាន​នោះ​បាន​ បង្ហើប​ឱ្យ​ដឹង​ថា​ ខាង​ព្រះរាជ​អាជ្ញារង​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ទទួល​បន្ទុក​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ គឺ​ បាន​ចេញ​ដីកា​ដោះលែង​លោក​គឹម​

Read more

អង្គការស៊ីកុក ប្រកាសគាំទ្រទាំងស្រុងនូវលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦

(ភ្នំពេញ)៖ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨នេះ គណៈកម្មាធិការសម្របសម្រួលកម្ពុជា ហៅកាត់ថា CCOC (ស៊ីកុក)ដែលជាសម្ព័ន្ធអង្គការ-សមាគមខ្មែរមិនមែនរដ្ឋាភិបាបានប្រកាសគាំទ្រទាំងស្រុងនូវលទ្ធផលផ្លូវការ នៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ ដែលប្រកាសដោយគ.ជ.បថា គណបក្សប្រជាជនកម្ពុជា ឈ្នះឆ្នោតគ្រប់គ្រងទាំង១២៥អាសនៈនៅក្នុងរដ្ឋសភា យ៉ងសម្បើម ។ ខាងក្រោមនេះជាសារលិខិតអបអរសាទររបស់ អង្គការ CCOC

Read more

ចំណងដៃសម្តេចតេជោក្រោយឈ្នះឆ្នោត មិនយកលុយឈ្នួួលជិះនាវា និងរថភ្លើង ដល់ដំណាច់ឆ្នាំ២០១៨

(ភ្នំពេញ)៖នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាស សម្តេចអញ្ជើញជាអធិបតី សម្ពោធដាក់ឲ្យប្រើប្រាស់ចំណតនាវាដឹកអ្នកដំណើរ នៅក្នុងខណ្ឌឬស្សីកែវ សម្តេច បានប្រកាសផ្តល់កាដូពិសេសចំនួន២ដល់ប្រជាពលរដ្ឋ ដោយអនុញ្ញាតឲ្យជិះនាវាដោយឥតគិតថ្លៃពីខណ្ឌប្ញស្សីកែវ ទៅកាន់ក្រុងតាខ្មៅ និងជិះរថភ្លើងពីខេត្តបន្ទាយមានជ័យ មកកាន់រាជធានីភ្នំពេញ ចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ២០១៨ ។ ក្រសួងសាធារណការបានរៀបចំឲ្យមានការដឹកជញ្ជូនតាមផ្លូវទឹក ដើម្បីបង្កើតជាប្រព័ន្ធដឹកជញ្ជូនមួយដែលមានលក្ខណៈប្រទាក់ក្រឡាគ្នា

Read more

គណៈកម្មាធិការស្រមបស្រមួលកម្ពុជា (សុីកុក)ចេញសេចក្តីថ្លែងការណ៍វាយតម្លៃការបោះឆ្នោតតំណាងរាស្ត្រ អាណត្តិទី៦

ភ្នំពេញៈនៅថ្ងៃចន្ទម្សិលមិញនេះគណៈកម្មាធិការស្រមបស្រមួលកម្ពុជា ហៅកាត់ (សុីកុក)បានចេញសេចក្តីថ្លែងការណ៍មួយ វាយតម្លៃនៃការបោះឆ្នោតតំណាងរាស្រ្ត អាណត្តិទី៦ ដែលប្រព្រឹត្តទៅកាលពី ថ្ងៃទី២៩ ខែកក្កដា​ឆ្នាំ២០១៨ កន្លងមកនេះ មានខ្លឹមសារដូចខាងក្រោម  

Read more

គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីថ្លែងការណ៍ សម្តែងសេចក្តីសោមនស្សរីករាយ ក្រោយអត្រាប្រជាពលរដ្ឋទៅបោះឆ្នោតខ្ពស់មានរហូតដល់៨២.១៧ភាគរយ

ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយ នៅយប់ថ្ងៃ អាទិត្យ ២ រោច ខែ បឋមាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព-ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នា២០១៨នេះ ដោយសម្តែងសេចក្តីសោមនស្សរីករាយ ចំពោះសេចក្តីប្រកាសបណ្តោះ អាសន្នរបស់

Read more

ទស្សនៈនាយចូច ៖ យុទ្ធសាស្រ្ត ពី«ដេកផ្ទះ ឈ្នះឯង» មកជា «ដេកផ្ទះឈ្នះខ្លួនឯង»ត្រូវបរាជ័យ

ពិតជាគួរឲ្យចង់អស់សំណើចណាស់ ដែលមុននេះមេបក្ស ខ្មោចសង្រ្គោះជាតិ (ទណ្ឌិត សម រង្ស៊ី) ប្តូរយុទ្ធសាស្រ្ត ពី«ដេកផ្ទះ ឈ្នះឯង» មកជា «ដេកផ្ទះឈ្នះខ្លួនឯង» បន្ទាប់ពីមាន​ល្បិច​​កលទុច្ចរិត​បើកយុទ្ធ​នាការ ម្រាមដៃស្អាត ឬដេកផ្ទះឈ្នះឯង ដើម្បីបំផ្លាញការបោះឆ្នោត​ត្រូវ​បរាជ័យ ។ ការពិតមាន ឯណា ប្រជាពលរដ្ឋដែលស្រលាញ់សន្តិភាព ស្រឡាញ់ការអភិវឌ្ឍ

Read more

អ្នកប្រឌិតព័ត៌មានបោកប្រាស់ ដើម្បីបំផ្លាញការបោះឆ្នោត ប្រឈមនឹងទោសព្រហ្មទណ្ឌ

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ  ឆ្នាំ២០១៨នេះ បានលើកឡើងថា អ្នកប្រឌិតព័ត៌មានទាំងឡាយ ក្នុងចេតនាធ្វើឱ្យប៉ះពាល់ដល់ការបោះឆ្នោត នឹងត្រូវប្រឈមនឹងទោសព្រហ្មទណ្ឌ ដោយ លោកបានពន្យល់ថា ការប្រឌិតព័ត៌មានក្លែងក្លាយទាំងឡាយ ដើម្បីភូតកុហកប្រជាពលរដ្ឋ រារាំងដល់ការបោះឆ្នោតខាងមុខនេះ ក្នុងនោះមានទាំងករណីទឹកខ្មៅជាដើម ត្រូវមានទោសព្រហ្មទណ្ឌ ដែលទោសនេះ អាចប្រឈមនឹងការជាប់ពន្ធនាគារផងដែរ។

Read more

ព្រឹកនេះសម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣២ នៅសិង្ហបុរី

  ភ្នំពេញៈ នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចាកចេញពីកម្ពុជាហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣២ ដែលនឹង​ប្រព្រឹត្តទៅនៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨នេះ ។

Read more

ប្រសាសន៍សំខាន់ៗ សម្តេចតេជោ ក្នុងពិធីអញ្ជើញប្រគល់សញ្ញាបត្រដល់ និស្សិតសកលវិទ្យាល័យអាស៊ីអឺរ៉ុប

ភ្នំពេញ៖ ដូចការគ្រោងទុកនៅព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញប្រគល់សញ្ញាបត្រដល់ និស្សិតសកលវិទ្យាល័យអាស៊ីអឺរ៉ុបសរុប ២,១២៥នាក់ ក្នុងនោះនារី៧៥៩នាក់ នាវិទ្យាស្ថានជាតិអប់រំ។ នាឧិកាសនោះ សម្តេចតេជោមានប្រសាសន៍សំខាន់ៗ ៖ សម្តេចបានអញ្ជើញចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័អាស៊ីអឺរ៉ុបចំនួន ១១ដងហើយ ចាប់តាំពីឆ្នាំ២០០៣ ដែលស្ថិតក្នុងក្របខណ្ឌអង្គការអាស៊ីអឺរ៉ុបនៅឡើយនោះ។ សម្តេចតេជោ ហ៊ុន

Read more

សម្តេចតេជោ ហ៊ុន សែនអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិតជាង១ពាន់នាក់

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិតជាង១ពាន់នាក់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨នេះ ។ ​សម្តេចតេជោ ហ៊ុន សែន​ មានប្រសាសន៍សំខាន់ៗនាឱកាសនោះថា  គ្មានប្រទេសណាលើពិភពលោកដែលរងការបំផ្លិចបំផ្លាញលើវិស័យអប់រំដល់ឫស្សគល់ដូចនៅកម្ពុជាឡើយ។

Read more

សមត្ថកិច្ចដោះលែង សង្ឃក្លែងក្លាយ ម៉ារី វិញហើយ

កំពតៈក្រោយ​កម្លាំង​នគរបាល​បាន​ឃាត់ខ្លួន​សង្ឃ​ក្លែងក្លាយ​ឈ្មោះ «​ម៉ា​រី​» បាន​នៅ​ភូមិ​ព្រែក​គ្រឹះ ឃុំ​ព្រែក​គ្រឹះ ស្រុក​កំពង់ត្រាច ខេត្តកំពត បានប៉ុន្មានម៉ោង សង្ឃអង្គនេះត្រូវបានសមត្ថកិច្ចដោះលែងឲ្យមានសេរីភាពវិញហើយ ។ ការឃាត់ខ្លួនសង្ឃអង្គ​នេះធ្វើឡើង បន្ទាប់ពី​សម្តេច ហ៊ុន សែន បានដាក់​បទបញ្ជា​ឲ្យ​អាជ្ញាធរ​តាមរក​បុគ្គល​រូបនេះ កាលពី​ព្រឹក​មិញ ខណដែល​សម្តេច​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​កម្មការិនី​នៅ​រាជធានី​ភ្នំពេញរាប់ពាន់នាក់។ តាមរបាយការណ៍សមត្ថកិច្ចថា លោក ម៉ា រី

Read more

ទស្សនៈល្ងីល្ងើ៖ ពួកក្នុងបក្ស ជំទាស់ក្នុងប្រឆាំង !

ថាមិនចង់យកត្រចៀកស្តាប់ ឬយកភ្នែកមើលទេ អារឿងគេជជែកគ្នាពីរឿងនយោបាយនៅ​ស្រុក​ខ្មែរនាពេលនេះ ព្រោះនាយជាលគិតថា ចាប់តាំងពីគណបក្សសង្គ្រោះជាតិរលាយទៅ ពេលណាសភាពវឹកវរក្នុងប្រទេសហាក់ដូចជាស្ងប់ស្ងាត់ លែងមានអ្នកបំប៉ោងសភាពការណ៍​អីចេះអីចោះ ពោល គឺបាត់ឈឹងអារឿងនាំគ្នាធ្វើបាតុកម្មបំពុលស្ថិរភាពសន្តិសុខស្រុកទេស​ដូចកាលមានលោកមេបក្សប្រឆាំង​នៅ​ក្នុង​ស្រុក ។ ទាំងនេះបានន័យថា ទឹករងថ្លាហើយ មិនត្រូវ​នាំគ្នាកូរទឹកឲ្យល្អក់វិញទេ ។ គិតទៅម្យ៉ាងដែរ ស៊ីភីភី លេងមួយក្បាច់នឹង ទើបដឹង ថា​គណ​បក្សប្រឆាំងពិតជាខ្សោយ រត់រកដីជ្រកសឹងមិនបាន

Read more

សម្តេចតេជោ ហ៊ុន សែន បានចោទសួរឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ នៅរាជធានីភ្នំពេញថា តើអាមេរិកប្រកាសកាត់ជំនួយ ផ្នែកពន្ធដាដើម្បីបំណងអ្វីទៅ?

ភ្នំពេញ៖ យោងតាមគេហទំព័រ  Fresh News បានឲ្យដឹងថា ថ្លែងចេញពីទីក្រុងមាត់សមុទ្រ ខេត្តព្រះសីហនុ ខណៈបណ្តាញព័ត៌មាន Fresh News កំពុងផ្សាយផ្ទាល់, សម្តេចតេជោ ហ៊ុន សែន បានចោទសួរឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ នៅរាជធានីភ្នំពេញថា តើអាមេរិកប្រកាសកាត់ជំនួយ ផ្នែកពន្ធដាដើម្បីបំណងអ្វីទៅ? សម្តេចបានបញ្ជាក់ថា ជំនួយលើវិស័យពន្ធដានេះបានបញ្ចប់តាំងពីឆ្នាំ២០១៦មកម្ល៉េះ

Read more

រាជរដ្ឋាភិបាល​កម្ពុជា​​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា គ្រាដែល​ក្រុម​អ​តីត​បក្ស​ប្រឆាំង​បាន​បំផ្លាញ

បន្ទាយ​មាន​ជ័យ​ ៖​ ​ថ្លែង​នៅ​ក្នុង​ពិធី​បិទ​អង្គសន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៧​ របស់​រដ្ឋបាល​ខេត្តបន្ទាយមានជ័យ​និង​លើក​ទិស​ដៅ​ការងារ​នៅ​ឆ្នាំ​២០១៨​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៣​ ខែមករា​ ឆ្នាំ​២០១៨​ នៅ​សាលា​ខេត្តបន្ទាយមានជ័យ​ ដែល​មានការ​ចូលរួម​ពី​មន្ត្រីរាជការ​ កងកម្លាំងប្រដាប់អាវុធ​ ជុំវិញ​ ខេត្ត​សរុប​ជាង​៦០០​នាក់នោះ សម្តេច​ក្រឡាហោម​ឧបនាយករដ្ឋមន្ត្រី​ ស​ ខេ​ង​ បាន​ថ្លែង​ថា​ រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​តែ​ពង្រឹង​ លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជាយ៉ាងរឹងមាំ។ សម្តេចក្រឡាហោមបន្តថា ​​មាន​តែ​ក្រុម​អ​តីត​បក្ស​ប្រឆាំង​នោះ​ទេ​ដែល​បាន​បំផ្លាញ​លទ្ធិ​ប្រជា​ធិ​ប​តេ​យ្យ​ដោយ​បាន​រៀបចំ​ផែនការ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​ស្របច្បាប់​ដើម្បី​ដណ្តើម​អំណាច​មក​គ្រប់គ្រង​តាម​រយៈ​ការ​ធ្វើ​បដិវត្តន៍​ពណ៌​ប្រមូល​ប្រជាជន​ធ្វើការ​តវ៉ា​ ដោយមានការ​ឃុបឃិត​ពី​បរទេស​នៅ​ពីក្រោយ​ខ្នង​នោះ​ទៀតផង​។​

Read more

វះស៊ីទែនរថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ ផ្អើលឈុលឃើញសុទ្ធតែឈើគ្រញូងពេញស៊ីទែន

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋនិងសមត្ថកិច្ចបានភ្ញាក់ខ្លួនព្រើតកាលបើបានវះស៊ីទែន​នៅលើរថយន្តដឹកប្រេងឥន្ធនៈមួយគ្រឿងឃើញ​សុទ្ធតែ​ឈើ​គ្រញូង​ពេញ​ស៊ីទែន បន្ទាប់ពី​រថយន្ត​ដឹក​ស៊ីទែន​មួយគ្រឿងនេះខូច​ទុកចោលលើ​ចិញ្ចើម​ផ្លូវមិនដាក់សញ្ញាសម្គាល់ធ្វើឲ្យ​អ្នកបើកម៉ូតូបុកពីក្រោយស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់ជាង​៧​ខែ​មកហើយគ្មាន​អ្នក​ចូល​ដោះស្រាយ។ ការភ្ញាក់ផ្អើលនេះកើតឡើង ​នៅ​ល្ងាច​ថ្ងៃសុក្រ៣កើត ខែ មាឃ ឆ្នាំរកា ស័ពស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០១៨​នេះ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បន្ទាយ​មាន​ជ័យ​។ នាយការិយាល័យ​នគរបាល​ចរាចរណ៍​ជើង​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យលោក​វ​រ​សេនីយ៍​ឯក សន គឹ​ម​សួរ ​បាន​ប្រាប់​ឲ្យដឹងថា​

Read more

កិច្ចប្រជុំកំពូលលើកទី២ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានចាប់ផ្តើមហើយ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨នេះ កិច្ចប្រជុំកំពូលលើកទី២ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានចាប់ផ្តើមហើយ ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន នឹងធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលមួយនេះ។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី លោក ថងលូន ស៊ីស៊ូលីត

Read more

សម្តេចតេជោ មិនបារម្ភសហគមន៍អឺរ៉ុបផ្តាច់ជំនួយដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

ភ្នំពេញ) ៖  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ជាចម្លើយតបទៅនឹងសហគមន៍អ៊ឺរ៉ុបវិញថា កម្ពុជាមិនបានព្រួយបារម្ភអំពីបបញ្ហាសហគមន៍អឺរ៉ុបផ្តាច់ជំនួយដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប៉ុន្មានថ្ងៃមុននេះឡើយព្រោះកម្ពុជាបានត្រៀមរួចរាល់ហើយសម្រាប់ការបោះឆ្នោតនាពេលខាងមុខនេះប្រព្រឹត្តទៅយ៉ាងរលូន ។ ក្នុងជំនួបជាមួយកម្មករ និយោជិត កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ដូច្នេះថា «ឥឡូវប្រជាជនបានត្រៀមរួចរាល់ហើយសម្រាប់ការបោះឆ្នោត។

Read more

លោក យូ ហុកគ្រី ត្រូវបានសភាជាតិ ជើសរើសជាអនុប្រធានទី១ រដ្ឋសភា

ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧នេះ រដ្ឋសភា បានបោះឆ្នោតគាំទ្រឱ្យ លោក យូ ហុកគ្រី អនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ធ្វើជាអនុប្រធានទី១ នៃរដ្ឋសភាហើយ នៅក្នុងកិច្ចប្រជុំពេញអង្គ ។ សំឡេងគាំទ្រ លោក យូ ហុកគ្រី ជាអនុប្រធានទី១ នៃរដ្ឋសភាមានចំនួន១១២សំឡេង

Read more

នាយករដ្ឋមន្រ្តីបង់ក្លាដេស កំពុងជួបពិភាក្សាជាមួយសម្តេចតេជោ

ភ្នំពេញៈ បន្ទាប់ពីអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការរបស់នាយករដ្ឋមន្រ្តីបង់ក្លាដេស នៅវេលាម៉ោង៩ ព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ នៅកម្ពុជា (រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ធ្នូ ឆ្នាំ២០១៧ )ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅនឹងកំពុងជួបពិភាក្សាការងារជាមួយ នាយករដ្ឋមន្រ្តីបង់ក្លាដេស នៅវិមានសន្តិភាព។ បន្ទាប់ពីជួបសវនការ

Read more