មន្រ្តីនគរបាលខេត្តកែបម្នាក់បាញ់សម្លាប់ខ្លួនឯង សង្ស័យតូចចិត្តមានជំងឺព្យាបាលមិនជា

ខេត្ត​កែប: ដោយទំនងជាមានវិបត្តិផ្ទាល់ខ្លួន ធ្វើឲ្យមន្ត្រីនគរបាលខេត្តកែបម្នាក់គិត​ខ្លីបាន​បញ្ចប់ជីវិតដោយ​ធ្វើ​អត្តឃាត​យក​កាំភ្លើងអាកាបាញ់​សម្លាប់​ខ្លួនឯងស្លាប់ចោលប្រពន្ធកូនគ្មាន​ស្តាយស្រណោះ ។ ហេតុការណ៍នេះបង្កការភ្ញាក់កាលពី​វេលា​ម៉ោង ​៧​និង​ ៣០​នាទី​យប់​ថ្ងៃពុធ ១០រោច ខែបុស្ស ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ ២០១៩ នៅ​ចំណុច​ព្រះរាជ​តំណាក់​ស្តេច ស្ថិត​ក្នុងភូមិ​ថ្មី សង្កាត់​ព្រៃធំ

Read more

រថយន្តធុនត្រាបុកម៉ូតូគុបជ្រុងធ្លាក់ប្រឡាយ ស្លាប់​បុរស​ម្នាក់

ខេត្តកំពង់ស្ពឺ ៖   ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​កាលពី​ម៉ោង៥ល្ងាច ថ្ងៃពុធ ១០រោច ខែបុស្ស ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ នៅលើ​ផ្លូវជាតិ​លេខ៤១ ភូមិ​ព្រះ​ម្លប់ ឃុំ​ភា​រី​មានជ័យ ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ បណ្តាលឲ្យបុរសម្នាក់​ស្លាប់​លើគំនរសំរាមយ៉ាងអាណោចអាធ័ម

Read more

អនុវត្តសាលដីកាតុលាការកំពូលនៅស្រុកព្រៃនប់ឈានដល់ផ្ទុះអាវុធនិងហិង្សា

ខេត្តព្រសីហនុ :ករណីទំនាស់ដីធ្លីចំនួន៧១ហិកតានៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះ​សីហនុដែលបានអូសបន្លាយច្រើនឆ្នាំមកហើយនោះ បានឈានដល់ការប្រើអំពើហិង្សា​ដាក់​គ្នា រវាងសមត្ថកិច្ចចម្រុះដែលចុះទៅអនុវត្ត សាលដីកាតុលាការកំពូល និងប្រជាពលរដ្ឋ​ដែល​ពួកគាត់អះអាងថាជាអ្នកចាញ់ក្តីនិងជាជាជនរងគ្រោះ ដោយសារ ឧកញ៉ា ស៊ីវ គង់ទ្រីវ និង​ប្រពន្ធឈ្មោះ ហុង ស៊ួន បានយកប័ណ្ណស្លាបមាន់​ដែលគេនិរាករណ៍ចោល យកទៅ​ប្តឹង​ប្រជាពលរដ្ឋដោយអំណាចទឹកប្រាក់ គឺឧកញ៉ា ស៊ីវ

Read more

បុរសដឹកសាំងតាមម៉ូតូស្លាប់ក្នុងភ្នក់ភ្លើង ពេលជិះម៉ូតូបុកគូទរថយន្តគេ

ភ្នំពេញៈ គួរឲ្យរន្ធត់ណាស់ដែលបុរសម្នាក់ស្លាប់ក្នុងភ្នក់ភ្លើង បន្ទាប់ពីជិម៉ូតូដឹកប៊ីដុងសាំង បុកគូទរថយន្តគេចតស្ងៀមដួលបង្កជាអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ង១០ព្រឹក នៅផ្លូវ៣៣៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ បន្ទាប់ពីកើតហេតុ គេឃើញមាន​រថយន្តពន្លត់អគ្គិភ័យពីរគ្រឿងរបស់សមត្ថកិច្ច ចេញទៅធ្វើអន្តរាគមន៍ផងដែរ តែជ្រុលពេលទៅហើយព្រោះជនរងគ្រោះ ស្លាប់ក្នុងភ្នក់ភ្លើងបាត់ទៅហើយ ៕ អូន ធួក  

Read more

យកស្រីទៅដេករួមភេទ ប៉ះចំខ្ទើយឆ្លោះគ្នាបែកផ្សែង

ភ្នំពេញ៖ មានការ​ភ្ញាក់ផ្អើល​នៅត្រង់ចំណុច​មុខ​ខុន​ដូ​ថា​ឡឹ​ន​ស្តាយ ផ្ទះ​លេខ37តាម​បណ្ដោយ​ផ្លូវ430នៅក្នុង​សង្កាត់​ទំនប់ទឹក​ខណ្ឌចំការមន នា​រំលងអធ្រាត្រ​ចូល​ថ្ងៃទី១៦ ខែមករា​ឆ្នាំ២០១៩ បន្ទាប់ពី ជនជាតិ​ចិន​ម្នា​ក់បាន​យក​នារី​ភេទ​ទី​បី​ទៅ​ដេក​នៅ​ខុន​ដូ​មួយកន្លែង។តែ​ទៅដល់​ខុន​ដូ​មិន​ពេញចិត្ត​ហើយក៏​ឱ្យ​ត្រឡប់មកវិញ​ឱ្យ​លុយ​ចំនួន៥ដុល្លារ​នារី​ភេទ​ទី៣មិន​ព្រម​មានការ​ប្រកែក​គ្នា​តឹងសរសៃក ក៏​កើតជា​ហិង្សាតែម្តង។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ខាង​ភេទ​ទី បី ទី១មានឈ្មោះ​អេ​ម ចាន់​គី​រុណ ភេទ​ស្រី អាយុ២៧ឆ្នាំ​ផ្ទះ​លេខ105 អា​អឺ២ហ្សិត ផ្លូវ​លេខ ១២២ ភូមិ១៣ សង្កាត់​ទឹកល្អក់​ទី១

Read more

ចោរប្លន់សម្លាប់ស្រ្តីម្នាក់ក្នុងផ្ទះយកទ្រព្យជាង៤ម៉ឺនដុល្លារ

ខេត្តកណ្ដាល៖  ស្ត្រី​រងគ្រោះ​ឈ្មោះ ឈុន ទូ អាយុ៥៦ឆ្នាំ មុខរបរ មេផ្ទះ មាន​ស្រុកកំណើត​ស្ថិតនៅ​ឃុំ​ស្រៃ​អំបិល ស្រុក​បុ​ទុម​សាគរ ខេត្តកោះកុង។ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​បឹង ឃុំ​រកា ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល។ ហេតុការណ៍នេះកើតឡើងកាលពី ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅ​ភូមិ​បឹង ឃុំ​រកា

Read more

ប៉ូលិសស័កិ្តតទាប ចាប់ប៉ូលិស ស័ក្តិ៤ ស័កិ្ត៥និងផ្កាយ១ ញាត់ចូលឡាន

ភ្នំពេញៈ មន្រ្តីប៉ូលិសនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ៤-៥នាក់ ក្នុងនោះមានទាំងផ្កាយ១ម្នាក់ផង  ត្រូវកម្លាំងប៉ូលិសប្រដាប់ដោយ អាវុធវែងខ្លី ដែលគេស្គាល់ថា ជាកម្លាំងប៉ូលិសតម្រួតបទបញ្ជាសកិ័តូចតាច ចាប់ក្រៀក បញ្ចូលឡានភ្លាមៗ បន្ទាប់ពីអគ្គស្នងការនគរបាលជាតិ នាយឧត្តសេនីយ៍ នេត សាវឿន បានបញ្ជាឲ្យចាប់ ។ អធិការនគរបាលខណ្ឌសែនសុខ លោក ហួរ ម៉េងវ៉ាង

Read more

ថៅកែ​ហាង​លក់​ថ្នាំ​ស្ពេ​ត្រូ ជា​ជាតិចិន​ម្នាក់ គាំងបេះដូងស្លាប់ទាំងកាយអាក្រាត

ភ្នំពេញ៖    បុរស​ម្នាក់ ឈ្មោះ YAN WEI QUAN ភេទ​ប្រុស អាយុ៥៦ឆ្នាំ ជាថៅកែថ្នាំស្បត្រូ​ជន​ជាតិចិន បានដឹកស្លាប់លើគ្រែទាំងកាយអាក្រាត បង្កការភ្ញាក់ផ្អើលទាំងរសៀល ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ នៅ​ចំណុច​ហាង​លក់​ស្តេ​ត្រូ យីហោ ភ្នំ​មាស ភ្នំ​ប្រាក់ ខន​ស្ត្រា​ក់សិន​មេធៀ​រៀល​ឯ.ក

Read more

លួងលោមផ្ញើរូបអាក្រាតតាមឆាតហ្វេសប៊ុក ពេលបានរូបភាពគំរាមទារលុយជាបន្តបន្ទាប់ ចុងក្រោយជាប់ខ្នោះសមត្ថកិច្ច

ខេត្តកណ្តាល ៖  នៅ​ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨នេះ កម្លាំង​នគរបាល​ព្រហ្ម​កំរិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្តតាកែវ ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​គំរាម​ហែកកេរ្តិ៍(តាម​ទូរស័ព្ទ) កាលពី​ខែតុលា​ឆ្នាំ ២០១៨ នៅ​ចំណុច​ផ្ទះ​ជនរងគ្រោះ ភូមិ​ព្រែក​យាយ​ហាយ ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្តាល។ ​ជនសង្ស័យ​ឈ្មោះ ចេង មិត្ត ភេទ​ប្រុស អាយុ៣២ឆ្នាំ

Read more

រថយន្តកុងតឺន័របុករះ ស្លាប់ របួស និងខូចរថយន្តច្រើនគ្រឿង

កំពង់ស្ពឺ៖ មនុស្សមិនតិចជាង៥នាក់បានស្លាប់ និងមិនតិចជាង១០នាក់រងរបួសធ្ងន់និងស្រាល ព្រមទាំងរថយន្តជិត២០គ្រឿងរងការខូចខាតយ៉ាងដំណំ កាលពីម៉ោងជាង១ រសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩នេះ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ជិតជ្រោះពេជ្រនិល ស្ថិតក្នុង​ភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺដោយសារគ្រោះថ្នាក់ចរាចរណ៍ ដ៏គួរឲ្យរន្ធត់ព្រោះតែរថយន្ដកុងតឺន័រ ១គ្រឿងបុករះមិនប្រណីប្រៀបដូចគេថតវីដេអូ ។ (នេះគ្រាន់តែជាព័ត៌មានបឋមប៉ុណ្ណោះ) ៕​  សំបូរ

Read more

ប្រទះឃើញ​សពស្រ្តីវ័យចំណាស់ម្នាក់​អណ្តែត​ទឹក ក្រោយបាត់ពីផ្ទះជាង១ថ្ងៃ

ខេត្តកោះកុង៖  ​ប្រជាពលរដ្ឋ បាន​ប្រទះឃើញ​សពស្រី្តវ័យចំណាស់ម្នាក់​អណ្តែត​ទឹក ដោយសារការលង់ទឹក នៅ​ចំណុច​ព្រែ​កកោះ​ប៉ោ ភូមិ​នាង​កុក ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង បង្កការភ្ញាក់ផ្អើលកាលពី​ព្រឹក ថ្ងៃពុធ១១ រោច ខែ មិគសិរ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី០២

Read more

យុវតីម្នាក់មានជំងឺរ៉ាំរ៉ៃព្យាបាលមិនជាបញ្ចប់ជីវិតដោយ ចងកសម្លាប់ខ្លួន

ខេត្តស្ទឹងត្រែង: យុវតីម្នាក់ធ្វើបានធ្វើអត្តឃាតដោយចង.កសម្លាប់ខ្លួន​ដោយសារមានជំងឺរ៉ាំរ៉ៃ ព្យាបាលមិនជាយូរឆ្នាំមកហើយ លុះពេលក្រុមគ្រួសារមិននៅផ្ទះ នាងលួចធ្វើអត្តខាតទាល់តែបាន ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃពុធ១១ រោច ខែ មិគសិរ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ នៅភូមិជិះក្រោម ឃុំងព្រែកមាស

Read more

បុរសឃ្លានតណ្ហាចូលម៉ាស្សាហេីយបង្ខំរួមរ័កសបានសម្រេចរួចវាយរបួសធ្ងន់

ភ្នំពេញ៖​ ស្ត្រីជាថៅកែហាងម៉ាស្សាម្នាក់បានរងរបួសធ្ងន់ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗខណះនៅផ្ទះម្នាក់ឯងហេីយត្រូវបុរសល្មោភកាមម្នាក់ចូលមកឲ្យម៉ាស្សា និងបន្ទាប់មកក៏បង្ខំរួមរ័កតែជនរងគ្រោះមិនព្រមទេីបចាប់រំលោភរហូតបានសម្រេចនិងវាយបណ្តាលឲ្យរងរបួសហូឈាមស្រោចខ្លួនតែម្តង ​   ហេតុការណ៍​នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣ខែមករាឆ្នាំ២០១៩​ នៅហាងម៉ាស្សាកោសជប់មួយកន្លែងភូមិដំណាក់ធំ៥​ សង្កាត់ស្ទឹងមានជ័យទី៣​ ខណ្ឌមានជ័យ​។ ​ ជនរងគ្រោះឈ្មោះផង​ ស្រីវី​ ភេទស្រីអាយុ៥១ឆ្នាំ​ មុខរបេីកហាម៉ាស្សាកោសជប់​  ស្នាក់នៅកន្លែងកេីតហេតុ។ ​   តាមសម្តីជនរងគ្រោះបានឲ្យដឹងថា​ មុនពេលកេីតហេតុរូបគាត់បាននៅម្នាក់ឯងស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកគុបជ្រុងគ្មានស្លាកលេខមកអោយគាត់ម៉ាស្សាអោយ​ បន្ទាប់មកបុរសខាងលេីក៏បបួលគាត់រួមភេទតែគាត់មិនព្រម។

Read more

សន្តិសុខព្រលានយន្តហោះអន្តរជាតិសៀមរាបធ្វេសប្រហែស ទុកឲ្យមនុស្សដេកលើកង់យន្តហោះធ្លាក់ស្លាប់?

ខេត្តសៀមរាបៈ មានការភ្ញាក់ផ្អើលមួយ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃ ចន្ទ ៩កើត ខែ មិគ​សិរ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ដោយគេបាន​ប្រទះ​ឃើញមនុស្សម្នាក់ស្លាប់នៅ​ក្នុងព្រលានយន្តហោះអន្តរជាតិ ខេត្តសៀបរាប ដែលគេ​សង្ស័យថា ជនរងគ្រោះដេកនៅលើ កង់យន្តហោះហើយធ្លាក់ដល់ដីក្នុងកម្ពស់ជិត៣០​ម៉ែត្រ​ពេលយន្តហោះហោះឡើងបានបន្តិច

Read more

រថយន្ត​កែច្នៃ​ដឹកឈើឈ្មោះ ទី ដឹកឈើពេញព្រៀបគ្មានសមត្ថកិច្ចណាបង្រ្កាប

ខេត្តរតនគិរី៖ នៅព្រឹកព្រលឹម ថ្ងៃព្រហស្បតិ៍៥ រោច ខែ មិគសិរ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែ ធ្នូ ឆ្នាំ២០១៨ គេឃើញរថយន្ត​ដឹកឈើ​មួយគ្រឿង​ម៉ាក​ឡង់​គ្រី​ស័​រ​កែច្នៃ​ដែល​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ទី ភេទ​ប្រុស ជា​ឈ្មួញ​ដឹកឈើ​ជា​យូ​រឆ្នាំ​មកហើយបានដឹកឈើយ៉ាងរលូន ហើយ​មិន​ត្រូវបាន​ស្ថាប័ន​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ទប់ស្កាត់​និង​បង្ក្រាប​ឡើយ។ ការមិនបង្រ្កាបរថយន្ត

Read more

បោះបង់ប្តីខ្មែរ ទៅស្នេហ៍ប្តីចិន​ក្លាយជាហិង្សា ស្លាប់ចិន របួសខ្មែររដូករណែល

ភ្នំពេញ៖​ មានការភ្ញាក់ផ្អើលពេញហាង ហូបចុក ដោយសារប្ដី​ដើម​ឃើញ​អតីត​​ប្រពន្ធ​​នៅ​ជា​មួយ​​សង្សារថ្មីជាជនជាតិចិន ​ក៏​ស្ទុះ​ទៅ​ចាក់​ជា​ច្រើន​កាំ​បិត ​បណ្ដាលឲ្យ​​បុរស​ជា​សង្សារ​​ស្លាប់ពេល​បញ្ជូនទៅ​កាន់​មន្ទីរ​ពេទ្យ​ ​ខណៈ​អតីត​ប្រពន្ធ​ និង​ម្ដាយ​ក្មេក​​រង​របួស​ធ្ងន់​ ចំណែក​ឯ​ជន​ដៃ​ដល់​ជាប្តីដើម​ បានរត់គេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុ ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោងជាង៧យប់​ ថ្ងៃចន្ទ​ ទី២៤ ខែធ្នូ​ ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្ទះ​លេខ៧៩៣ (ហាង Family BBQ

Read more

ឡាយ អិន និងបក្ខពួក៣នាក់ទៀតត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធថ្នាំញៀន

ភ្នំពេញ៖សមត្ថកិច្ចបានបើកប្រតិបត្តិការបង្ក្រាបដ៏ក្តៅគគុកមួយ លើករណីជួញដូរនិងរក្សាទុកគ្រឿងញៀនបានដោយជោគជ័យកាលពីវេលាម៉ោង២៖២០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី១៩ ខែធ្នូ ស្ថិតនៅមជ្ឈមណ្ឌលកម្សាន្តរ៉ុក ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញហើយកម្លាំងនគរបាលការិយាល័យទី៦នៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៤នាក់ ។ ទី១-ឈ្មោះ ហែម បូរិទ្ធ ភេទប្រុស អាយុ៣៣ឆ្នាំ ជាពិធីករទូរទស្សន៍ (ឌីជេឡាយអិន) ស្នាក់នៅផ្ទះលេខ៦៣ ផ្លូវសុធារស

Read more

ជិតចូលរោងការហើយ!បុរសម្នាក់ ជិះម៉ូតូទាក់ដៃចង្កូតជាមួយរឺម៉កដួលត្រូវរថយន្តកិនចំក្បាលធ្លាយខួរស្លាប់ភ្លាមៗ

 ភ្នំពេញ ៖ ពិតជាគួរឲ្យសង្វេកខ្លាំងណាស់ ខណៈដែរនារីម្នាក់មកយំសោកស្ដាយគូរដណ្ដឹងរបស់ខ្លួនដែលជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់នៅតាមផ្លូវ២១៧ ជិតស្ពានដែកចំការដូង ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង១ និង១០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ ។ ជនរងគ្រោះ(ស្លាប់)មានឈ្មោះ និល សីហា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ គ្រូល្បុក្កតោ

Read more

រថយន្តរ៉េនរូវើស៊េរីទំនើបបត់ឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូបុករបួសយុវជនម្នាក់

 ភ្នំពេញ៖ យុវជនប្រុសស្រីពីរនាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងបត់ឆ្វេងដៃ  ឆ្លងផ្លូវខ្វះការប្រុសប្រយ័ត្នត្រូវបានយុវជនម្នាក់ជិះម៉ូតូនីចមួយគ្រឿងចាប់ហ្វ្រាំងមិនទាន់ជ្រុលចង្កូតទៅបុកចំទ្វាររថយន្តផ្នែកខាងក្រោយចំហៀងខាងស្តាំពេញទំហឹងបណ្តាលឲ្យដួលន់បោកនិងថ្នល់បណ្តាលឲ្យរងរបួសធ្ងន់។ ហេតុការនេះកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី១៩ខែធ្នូឆ្នាំ២០១៨ស្ថិតនៅតាមបណ្តោយផ្កូវសហពន្ធ័រុស្សីកែងនិងផ្លូវ២៥៧ ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។ តាមប្រភពព័ត៌មានពីកន្កែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញយុវជនប្រុសស្រីពីនាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាករ៉េនរូវើពណ៌សពាក់ស្លាកលេខភ្នំពេញ1AJ-2779ធ្វើដំណើរទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងដៃមកផ្លូវ២៥៧ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកនីចពណ៌សពាក់ស្លាកលេខភ្នំពេញ1FW-3869បើកដោយយុវជនម្នាក់បញ្ច្រាស់ទិសដៅគ្នាពីលិចទៅកើតចាប់ហ្វ្រាំងមិនទាន់ជ្រុលចង្កូតទៅបុកចំទ្វាររថយន្តខាងក្រោយផ្នែកខាងស្តាំពេញទំហឹងបណ្តាលឲ្យដួលបោកនិងថ្នល់រងរបួសធ្ងន់បន្ទាប់មកខាងម្ចាស់រថយន្តបានទំនាក់ទំនងហៅរថយន្តសង្គ្រោះបន្ទាន់ក្លីនីកហុងហាក់ដឹងយកទៅសង្គ្រោះភ្លាមៗរួចបានបើករថយន្តមកតាមក្រោយទៅមើលជនរងគ្រោះដល់មន្ទីពេទ្យផងដែរ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញខណ្ឌមកដល់កន្លែងកើតហេតុរួចបានឲ្យម្ចាស់រថយន្តបើករថយន្តមកកន្កែងកើតហេតុវិញរួចបានធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករងចាំដោះស្រាយគ្នាបនៅពេលក្រោយ៕ ខុង មីញ 

Read more

រថយន្ពនពន្លះម៉ូតូឌ្រីមជិះដោយប្តីប្រពន្ធពីរនាក់រងបួសធ្ងន់

 ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តលុចសុីស៣៣០មួយគ្រឿងបោះពួយលឿនដូចហោះដល់ចំណុចស្តុបបែកជាបួនមិនបង្អង់ល្បឿនជ្រុលចង្កូតទៅម៉ូតូឌ្រីមមួយគ្រឿងជិះដោយប្តីប្រពន្ធពីរនាក់បុើងជាង១០ម៉ែត្របណ្តាលឲ្យរងរបួសធ្ងន់ទាំងពីររថយន្តបង្កមិនទានអស់ល្បឿងបានរេចង្កូតទៅបុកខឿនចិញ្ចើមផ្លូវនិងស្លាកសញ្ញាចរាចរណ៍មួយផ្ទាំងបាក់បាក់រាបដល់ដីនិងបន្តទៅបុកបង្គូលបាន់ណូបណ្តាលបាក់ជើងមួយចហៀងរថយន្តទៅមុខលេងរួចម្ចាស់រថយន្តបង្កបើកទ្វាររត់គេចខ្លួនបាត់។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីយប់រំលងអធ្រាត្រឈានចួលថ្ងៃទី១៨ ខែធ្នូ ឆ្នា២០១៨ ស្ថិតនៅចំណុចការ៉ាស់សាំងតូតាល់ តាមបណ្តោយផ្លូវឧកញ្ញាម៉ុងរិទ្ធី កែងនិងផ្លូវ១០០៣ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ តាមសាក្សីឃើញហេតុការនេះបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តមួយគ្រឿងម៉ាកលុចសុីសRX330ពណ៌ទឹកសមុទ្រពាក់ស្លាកលេខភ្នំពេញ2AC-6807ធ្វើដំណើរតាមបណ្តោយផ្លូវឧកញ្ញាម៉ូុងរិទ្ធីទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនដូចហោះលុះមកដល់ស្តុបបែកជាបួនចំណុចកើតហេតុខាងលើមិនបង្អង់ល្បឿនបានជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី០១៦ពណ៌ខ្មៅ ពាក់ស្លាកលេខក្រចេះ1C-4654ជិះដោយប្តីប្រពន្ធពីរនាក់តាមបណ្តោយផ្លូវ១០០៣ទិសដៅពីជើងទៅត្បូងពេញទំហឹងបណ្តាលបុើងម៉ូតូជាង១០ម៉ែត្រចំណែកជនរងគ្រោះពីរនាក់ប្តីប្រពន្ធផ្លោងបោកនិងថ្នល់រងរបួសធ្ងន់។បន្ទាប់មកត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះភាមៗចំណែករថយន្តបង្កមិនទាន់អស់ល្បឿងបានរេចង្កូតមកខាងស្តាំដៃជ្រុលទៅបុកខឿនសួនច្បារចិញ្ចើមផ្លូវនិងស្លាកចរាចរណ៌មួយផ្ទាំងបាក់រាបដល់ដីរួចបន្តទៅបុកបង្គោលប៉ាណូបាក់ជើងមួយចំហៀងផ្ទប់ជាប់ទៅមុខលេងរួច។ ម្ចាស់រថយន្តបើកទ្វាររត់គេចខ្លួនបាត់បន្សល់ទុករថយន្តនៅនិងកន្លែងកើតហេតុខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ចំណែកម៉ូតូខូចខាតស្ទើទាំស្រុង។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ ខុង មីញ

Read more