តំបន់ទេសចរណ៍ផ្លូវភេទ ដុងគ័ន ទីក្រុងសិចដ៏ធំបំផុតនៅចិន

chinese-sex-11គេហទំព័រMCN សូមដកស្រង់ព័ត៌មាន ពីគេហទំព័រ One News ដែលចុះផ្សាយពីសកម្មភាព ទេសចរណ៍ផ្លូវភេទ នៅទីក្រុង ដុងគ័ន ប្រទេសចិន ហើយត្រូវសមត្ថកិច្ចបង្ក្រាប នាពេលថ្មីៗនេះ ដោយចុះទាំងស្រុងដូចខាងក្រោម

(ចិន)៖ ជាច្រើនឆ្នាំមកហើយ សម្រាប់ទីក្រុង ដុងគ័ន (Dongguan) ក្នុងខេត្ត (Guangdong) នៅភាគខាងត្បូងប្រទេសចិន ត្រូវបានគេចាត់ទុកថា វាជារដ្ឋធានីសិច (Sex City) សម្រាប់បម្រើផ្លូវភេេទ ដ៏ធំបំផុតប្រចាំប្រទេសចិន ដោយហេតុថា មានប្រជាជនច្រើនជាង ១០ភាគរយ ក្នុងចំណោមចំនួនសរុប ដែលរស់នៅតំបន់ទីនោះ បានប្រកបមុខរបររកស៊ីលក់ខ្លួន។

តាមស្ថិតិ ត្រូវបានគេប៉ាន់ប្រមាណ ឱ្យដឹងថា មានមនុស្សជាង ៧លាននាក់ ដែលរស់នៅក្នុងទីក្រុង ដុងគ័ន (Dongguan) នៃខេត្ត (Guangdong) ដោយក្នុងនោះមានអ្នករកស៊ីលក់ខ្លួន បម្រើសេវាកម្មផ្លូវភេទ ជាង ៣សែននាក់។ ដោយហេតុថា នៅភាគខាងកើតនៃខេត្តមួយនេះ វាជាតំបន់មួយ ដែលគ្រប់ដណ្តប់ទៅដោយ ក្លឹបរាត្រី បារ៍ ខារ៉ាអូខេ ភ្លើងពណ៌ចម្រុះ និងមានស្ត្រីរកស៊ីផ្លូវភេទ ចំនួនជាង ៣សែននាក់ ដែលបាននិងកំពុងបំពេញតួនាទីរបស់ពួកគេ យ៉ាងមមាញឹក ខណៈមានមនុស្សជាច្រើន បានសង្កេតឃើញថា សេវាកម្មប្រភេទនេះ បានលេចធ្លោ និងកាក់កបជាងគេបង្អស់ នៅក្នុងទីក្រុងនេះ។

ឧស្សាហកម្មសេវាផ្លូវភេទ ក្នុងប្រទេសចិន ពិសេសក្នុងទីក្រុង ដុងគ័ន (Dongguan) ត្រូវគេចាត់ទុកថា ជាមុខរបរគួរឱ្យចាប់អារម្មណ៍ និងកាក់កបបំផុត ក្នុងចំណោមមុខរបរផ្សេងៗទៀត។ បច្ចុប្បន្ន មានមនុស្សរស់នៅក្នុងតំបន់នេះ មិនតិចនាក់ទេ ដែលបានចាប់យកនូវមុខរបរនេះ មកធ្វើអាជីពផ្ទាល់ខ្លួន ដោយពួកគេគិតថា ការរស់នៅក្នុងទីក្រុងនេះ ត្រូវតែប្រកបមុខរបរបែបនេះ ទើបមានចំណូលសក្តិសម អាចនឹងផ្គត់ផ្គង់ជីវភាពគ្រួសាររបស់ពួកគេបាន។

ដោយសារតែឧស្សាហកម្មសេវាផ្លូវភេទ នៅក្នុងទីក្រុង ដុងគ័ន (Dongguan) កំពុងតែមានការវិវឌ្ឍទៅមុខ ស្របពេលមានភាពលេចធ្លោជាងគេបង្អស់ នៅក្នុងប្រទេសផងនោះ ទើបបានជាញឹកញាប់ ទីក្រុងមួយនេះ តែងតែរងនូវការបង្ក្រាបពីសំណាក់រដ្ឋាភិបាលចិន ជានិច្ច ដូចជា ការវាយឆ្មក់លបចូលទៅក្នុងផ្ទះបនពេស្យា ជាដើម។ បើទោះបីជា អាជ្ញាធរក្នុងតំបន់ព្យាយាមទប់ស្កាត់យ៉ាងណាក្តី ក៏ការលក់ដូរផ្លូវភេទក្នុងទីក្រុងនេះ នៅតែបន្តកើនឡើងឥតឈប់ឈរ ព្រោះវាជាមុខរបរជួយឱ្យពួកគេទាំងនោះ កើនប្រាក់ចំណូលនៅក្នុងគ្រួសារ បានប្រសើរជាងការធ្វើការក្នុងមុខរបរផ្សេងៗ។

សូមបញ្ចាក់ថា ពេលកន្លងទៅ ប៉ូលិស នៅក្នុងតំបន់ បានចុះបង្ក្រាបភោជនីយដ្ឋាន ចំនួន៦ ដោយចាប់បាន និងឃាត់ខ្លួនស្ត្រីរកស៊ីផ្លូវភេទ ចំនួន ២០៩នាក់ ដែលសកម្មភាពនេះ វាជាប្រតិបត្តិការចាស់ប៉ុណ្ណោះ ប៉ុន្តែបើតាមរបាយការណ៍ពីអ្នកស្រុកថា បញ្ហាចោទខ្លាំងបំផុត សម្រាប់ទីក្រុង ដុងគ័ន (Dongguan) ក្នុងពេលបច្ចុប្បន្ននេះ គឺការកើតនូវជំងឺអេដស៏ ជាមួយនឹងកង្វះខាតផ្នែកសុខភាព ខណៈដែល ស្ត្រីរកស៊ីផ្លូវភេទនៅក្នុងតំបន់នោះ បានរួមរ័ក្សជាមួយនិងភ្ញៀវបុរសៗច្រើននា

Leave a Reply

Your email address will not be published. Required fields are marked *