ទស្សនល្ងីល្ងើៈ កណ្តុមឆែប!​ ឆ្កួតដូចឆ្កែមែនទេ ?

0
31

ពិតជាកាន់តែមែនទែនហើយ បន្ទាប់ពីមានមនុស្ស២នាក់ស្លាប់ដោយឆ្មា-ឆ្កែ ខាំ នាពេលថ្មីៗ​នេះ ធ្វើឲ្យមនុស្សមួយចំនួន ខ្លាចរអារ សត្វឆ្កែ ឆ្មា រហូត មិនឲ្យសត្វទាំងពីរប្រភេទនេះជិះលើ យានយន្តរបស់ខ្លួន ព្រោះខ្លាចចង្រៃ ឬ ឆ្លងរោគ ។

បានឃើញនៅក្នុងហ្វេសប៊ុក ដែលគេបង្ហោះព្រោងព្រាតនាព្រឹកមិញនេះ ធ្វើឲ្យនាយជាល​ហួសចិត្តហើយបើមិនយកដៃទះទ្រូងមិនបានដោយសារហួសហេតុពេក ព្រោះតែ អារឿង​សត្វឆ្កែមួយក្បាលសោះធ្វើឲ្យមនុស្ស២នាក់ជជែកឈ្លោះគ្នាយ៉ាងតឹងសរសៃកនិងចង់ប្រើហិង្សាដាក់គ្នាទៀតផង ។ ជម្លោះរឿងឆ្កែនេះគឺកើតឡើងពី ស្ត្រីម្នាក់ជាម្ចាស់ឆ្កែបានហៅ​បុរស​បើកឡំប្រឺតា (ម៉ូតូកង់៣ផលិតនៅឥណ្ឌា) ឲ្យដឹកឆ្កែទៅចាក់ថ្នាំ ។ ពេលនោះម្ចាស់ឆ្កែមិនទាន់​ឡើងម៉ូតូកង់៣ផង ត្រូវសត្វឆ្កែឆ្លាតវ័យ១ក្បាលលោតផ្លោតទៅអង្គុយលើ ម៉ូតូកង់៣មុនម្ចាស់បាត់ទៅ​ហើយ ។ ទង្វើរបស់សត្វឆ្កែមួយក្បាលនេះ បានធើ្វឲ្យម្ចាស់​ម៉ូតូ​កង់៣​​ខឹង​ច្រឡោតដាច់​ក្បាល​កន្ទុយដោយចាត់ទុកថាម្ចាស់ឆ្កែមើលងាយគាត់« មនុស្សមិនជិះ ឲ្យឆ្កែជិះ» ក៏កើតមានការជ​ជែក​គ្នា​មួយសន្ទុះធំ និងចង់ប្រើហិង្សាដាក់គ្នាយ៉ាងខ្លាំង ទោះបីម្ចាស់ឆ្កែហួសចិត្តសុខចិត្តឲ្យថ្លៃ​ឆ្កែជិះ​ម៉ូតូកង់៣មួយភ្លែត៣០០០រៀល ក៏អ្នករត់ម៉ូតូកង់៣ មិនទទួលយកដែរ ហើយនៅតែប្រកាន់ថា ម្ចាស់ឆ្កែមើលងាយគាត់ ។ ទីបំផុតជម្លោះរឿងយកឆ្កែទៅចាក់ថ្នាំត្រូវបានបញ្ចប់ដោយសារ ម្ចាស់យកឆ្កែចូលផ្ទះបិទទ្វារជិត ហើយក្រោយពីម៉ូតូកង់៣ ចេញផុតទៅ បានភ័ព្វសំណាងលើ តាស៊ីក្លូម្នាក់ ជាអ្នករ៉ាប់រងដឹកឆ្កែមួយក្បាលនេះទៅចាក់ថ្នាំការពារក្នុងតម្លៃមួយសមរម្យ​ទៅវិញ។

បានឃើញក្នុងឃ្លីបវីដេអូនេះនាយជាលមិនហ៊ានវាយតម្លៃអ្នករត់ម៉ូតូកង់៣ថាម៉េចទេ គ្រាន់តែ​ចង់បញ្ចេញ​ទស្សនៈថា កុំឆ្កួតដូចឆ្កែអី ខ្វះអីឆ្កែជិះសុទ្ធតែឡិចស៊ីស៥៧០ ជិះដល់យន្ត​ហោះ​ឆ្លង​ប្រទេសមួយទៅប្រទេសមួយគេមិនដែឃើញចង្រៃ ងាប់យក៎អីផង ចុះប្លែកអីតែពូរត់​ម៉ូតូកង់៣ ?​ នាយជាលមិនហ៊ានថាម៉េចទេ បើថាគាត់ឆ្កួតដូចឆ្កែ ដូចមិនមែន ហើយបើថាដូច​មនុស្ស​ជាក៏ដូចមិនមែន ព្រោះគ្រាន់តែដឹកឆ្កែទៅចាក់ថ្នាំសោះខ្លាចរអារ និងចលាចល​ដល់ថ្នាក់នេះទៅហើយ ឱ! ពូម៉ូតូកង់៣ អើយ !៕                                                                                                                                                                    នាយជាល

 

LEAVE A REPLY

Please enter your comment!
Please enter your name here