ទាហានឈុតខ្មៅថៃពីរនាក់ បង្កៃគ្រាប់បែកដៃលើដីខ្មែរ

0
242

ខេត្តបាត់ដំបង ៖ គ្រាប់បែកដៃ១គ្រាប់ជារបស់ក្រុមទាហានឈុតខ្មៅថែ ត្រូវបានកម្លាំងនគរបាលវរ:ការពារព្រំដែនគោកលេខ៨១៩កំពុងដើរល្បាតប្រទះឃើញគេយកមកបង្កៃចោលនៅលើដីខ្មែរជាប់ព្រំដែន កាលពីវេលាម៉ោង៩ និង១៥នាទីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុងភូមិសាស្ត្រស្រុកកំរៀង ខេត្តបាត់ដំបង ។

គ្រាប់បែកនោះត្រូវពួកទាហានឈុតខ្មៅលួចយកមកបង្កៃនៅជាប់ព្រំចម្ការប្រជាពលរដ្ឋក្បែរព្រំដែន ចម្ងាយពីបង្គោលសីមាលេខ៥៩ ប្រហែល១០០ម៉ែត្រ ហើយក្រោយពីប្រទះឃើញគ្រាប់នេះ ទាហានខ្មែរបានចងខ្សែហ៊ុមព័ទ្ធដើម្បីស្នើឲ្យមន្ត្រីជំនាញ និងអាជ្ញាធរចុះពិនិត្យ និងមានវិធានការតាមច្បាប់ ។

ប្រភពបានឲ្យដឹងថា នៅម៉ោង១០ និង៥០នាទីព្រឹកថ្ងៃដដែល ស្រាប់តែមានទាហានឈុតខ្មៅ២នាក់នៅក្នុងអង្គភាពកងរយលេខ៥៤១ បានចេញមុខអះអាងថា គ្រាប់បែកនោះជារបស់ខ្លួន តែគេមិនបានបញ្ជាក់គោលបំណងដែលលួចបង្កៃគ្រាប់បែកក្នុងដីខ្មែរខាងលើនេះដោយសារអ្វីនោះទេ ។

មន្ត្រីព្រំដែនបាននិយាយថា ទាហ៊ានថៃទាំង២នាក់បានសុំដោះយកគ្រាប់នោះវិញ ហើយបានសុំទោសចំពោះទង្វើដ៏ថោកទាបរបស់ខ្លួន ដែលនេះ គឺជាចេតនាទុច្ចរិតក្នុងបំណងបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋខ្មែរ ឬដល់កម្លាំងសមត្ថកិច្ចខ្មែរដែលតែងតែដើរល្បាតតាមព្រំដែរ ៕សម្បត្តិ

%e1%9e%91%e1%9e%a0%e1%9e%b6%e1%9e%93%e1%9e%90%e1%9f%83

LEAVE A REPLY

Please enter your comment!
Please enter your name here