វេទិកា​ធុរកិច្ច​កម្ពុជា-ចិន បានបញ្ចប់នៅយប់ថ្ងៃទី១ធ្នូ ប្រកបដោយជោគជ័យ

0
83

ភ្នំពេញ៖ វេទិកាធុរកិច្ចកម្ពុជា-ចិន ដែលធ្វើឡើងនៅសណ្ឋាគារហ្គាឌិនស៊ីធី ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ, ពេញមួយថ្ងៃត្រូវបានបញ្ចប់នៅយប់ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦ ក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជា។

វេទិកានេះរៀបចំរួមគ្នា ដោយក្រុមហ៊ុនវិនិយោគមីងសឹង (China Minsheng Investment Group -CMIG) និងក្រុមហ៊ុន លីយ៉ុងផាត់គ្រុប (អិល.វ៉ាយ.ភី គ្រុប) របស់កម្ពុជា។ មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ និងពាណិជ្ជករមកពីប្រទេសចិន និងកម្ពុជា ជួបពិភាក្សាអំពីការវិនិយោគរបស់ប្រទេសចិននៅកម្ពុជានៅក្នុងវេទិកា នេះ ព្រមទាំងមានការចុះកិច្ចព្រមព្រៀងលើកិច្ចសហប្រតិបត្តិការ និងគម្រោងវិនិយោគផ្សេងៗជាច្រើន ។

សម្តេចតេជោ ហ៊ុន សែន បានប្រសាសន៍ជាច្រើនដូចជា បានប្រកាសផ្តល់ការអនុគ្រោះដល់អ្នកវិនិយោគគិនរបស់ចិន និងកូរ៉េខាងត្បូង រយៈពេល៣ឆ្នាំលើទិដ្ឋាការចំពោះ អ្នកកាន់លិខិតឆ្លងដែនធម្មតា ដោយមិនមានការបង់ថ្លៃទិដ្ឋាការនោះទេ។ ការសម្រេចនេះ ធ្វើឡើងតាមសំណើរបស់លោកថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ។

ប្រទេសចិនបានជួយសាងសង់ផ្លូវវែងជាងគេ ដែលពេលនេះមានប្រវែងសរុប១៥០០គីឡូម៉ែត្រ និងជួយសាងសង់ស្ពានរួចចំនួន ៧មានប្រវែងសរុប ៣,១០៤ម៉ែត្រ។ដែលនេះជាអំណោយផលនៃស្ថិតភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងសន្តិសុខពេញលេញក្នុងប្រទេស បានធ្វើឲ្យកម្ពុជាស្ថិតនៅលើគន្លងនៃការ អភិវឌ្ឍន៍សេដ្ឋកិច្ច ក្នុងអត្រាកំណើនជាមធ្យម៧.៧ភាគរយ ក្នុងរយៈពេលជាង២ទសវត្សរ៍កន្លងទៅ៕ ប្រសើរ%e1%9e%9c%e1%9f%81%e1%9e%91%e1%9e%b7%e1%9e%80%e1%9e%b6%e1%9f%a2%e1%9f%a2

LEAVE A REPLY

Please enter your comment!
Please enter your name here