ដកលោកលោក ចាន់ ចេស្តា ដាក់លោក ជាវ តាយ ជា​អភិបាល​ខេត្តកំពត

ភ្នំពេញៈ លោកចាន់ ចេស្តា អភិបាលខេត្តកំពត ត្រូវបាន​ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ ​នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា បានចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់ផ្ទេរ​ភារកិច្ច​ទៅជាមន្ត្រី​គ្រប់គ្រង​រដ្ឋបាល​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទវិញ ហើយតំណែង​របស់លោក(ចាន់ ចេស្តា)ជំនួសដោយលោក ជាវ តាយ ​ជា​អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកណ្តាលជំនួស​វិញ។

យោងតាម​ព្រះរាជក្រឹត្យ​របស់​ព្រះករុណា ចុះ​ថ្ងៃអង្គារ១រោចខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ បាន​ត្រាស់បង្គាប់ មាត្រា១៖ «ផ្ទេរ​ភារកិច្ច​ឯកឧត្តម ចាន់ ចេស្តា ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី ថ្នាក់​លេខ៤ នៃ​ក្របខ័ណ្ឌ​មន្ត្រី​គ្រប់គ្រង​រដ្ឋបាល​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ពី​អភិបាល នៃ​គណៈ​អភិបាល​ខេត្តកំពត ឲ្យ​ទៅ​បម្រើ​ការងារ​នៅ​ក្របខ័ណ្ឌ​ដើម​វិញ»។ មាត្រា២ តែងតាំង​ឯកឧត្តម ជាវ តា​យ ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី ថ្នាក់​លេខ១ ជា​អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពត»៕

ខាងក្រោមនេះជា​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់របស់ព្រះមហាក្សត្រ៖

Leave a Reply

Your email address will not be published. Required fields are marked *