ភ្លៀងកក់ខែនៅបន្តធ្លាក់ស្ទើរទូទាំងប្រទេសកម្ពុជា នៅថ្ងៃនេះមួយថ្ងៃទៀត

 មកដល់ពេលនេះ ព្យុះទី២ បានអស់ឥទ្ធិពលទាំងស្រុងហើយ ប៉ុន្ដែខ្យល់ដែលបក់មកពីទិសខាងកើត (ពីសមុទ្រ) និងកម្រិតសម្ពាធទាបខ្សោយបាន និងកំពុងបង្កើន​ឥទ្ធិពលមកលើកម្ពុជា។ លក្ខណៈបែបនេះ នឹងបង្កឲ្យកម្ពុជា មានភ្លៀងកក់ខែបន្ដធ្លាក់រាយប៉ាយ ពីមធ្យមទៅច្រើន (នៅថ្ងៃទី២២-២៣ ខែកុម្ភៈ) ពិសេសនៅតាមបណ្ដាខណ្ឌ ស្រុក ក្រុង នៃរាជធានី-ខេត្តមួយចំនួន ដូចជា៖ រាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប កណ្ដាល កំពង់ស្ពឺ តាកែវ ស្វាយវៀង ព្រៃវែង និងបណ្ដាខេត្តនៅតំបន់មាត់សមុទ្រ ជាដើម ៕ ប្រពល

Leave a Reply

Your email address will not be published. Required fields are marked *