ឃាត់ខ្លួនយុវជនពីរនាក់ រឹបអូសថ្នាំញៀន១កញ្ចប់និងឧបករណ៍ជក់

0
208

ក្រចេះ ៖នៅវេលាម៉ោង ៥និង២៥នាទីល្ងាច ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ កម្លាំងនគរបាលស្រុកឆ្លូង បាន ធ្វើការបង្ក្រាប ជនសង្ស័យ២នាក់ បន្ទាប់ពីរកឃើញថា ជាមុខសញ្ញារក្សាទុក ដឹកជញ្ជូន និងជួញដូរ គ្រឿងញៀនដោយខុសច្បាប់ចំនួន២ នៅចំណុចក្បាលស្ពានព្រែកសាម៉ាន់ ស្ថិតក្នុងភូមិព្រែកសាម៉ាន់ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនទី១.ឈ្មោះ យ៉ាន ហាំម៉ាត់ ភេទ ប្រុស អាយុ ១៨ឆ្នាំ ជាខ្មែរ-ឥស្លាម មានមុខរបរមិនពិត ប្រាកដ មានទីកន្លែងកំណើតភូមិល្វាធំ ឃុំព្រែក សាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ និងទី២.ឈ្មោះ វី ស៊ូហារី ភេទប្រុស អាយុ ២១ឆ្នាំ ខ្មែរ-ឥស្លាម មានទីកន្លែងកំណើត ភូមិជំនីក ឃុំជំនីក ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ បច្ចុប្បន្នអ្នកទាំងពីរមាន ទីលំនៅភូមិល្វាធំ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ។

ជាមួយនេះដែរសមត្ថកិច្ចបានដកហូតបានម្ស៉ៅក្រាមពណ៌ស សង្ស័យជាគ្រឿងញៀន ចំនួន ៦ញ្ចប់ ក្នុងនោះរួមមាន១កញ្ចប់ធំ, ៤កញ្ចប់មធ្យម និង១កញ្ចប់តូច, ប្រាក់ដុល្លារក្លែងក្លាយ ប្រភេទ ១០ដុល្លារ ចំនួន២សន្លឹក និងកូនជញ្ជីងសំរាប់ថ្លឹង១។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកំពុងឃាត់ខ្លួន និងរក្សាទុកនៅអធិការដ្ឋានស្រុកឆ្លូង ដើម្បីកសាងសំណុំរឿងទៅតុលាការ ៕  សំបូរ

LEAVE A REPLY

Please enter your comment!
Please enter your name here