កម្លាំងចម្រុះខណ្ឌទួលគោក ចុះទៅណែនាំហាងបញ្ចាំនៅសង្កាត់ទឹកល្អក់៣

0
206

ភ្នំពេញៈកាលពីរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ កម្លាំងចម្រុះរបស់សាលាខណ្ឌទួលគោក បានចុះទៅណែនាំហាងបញ្ចាំនៅតាមបណ្តោយផ្លូវ១៨៦ ចំនួន២ទីតាំង មានហាង ម៉ារ៉ាន់២ និង CH7878 ដោយ ជំរុញឲ្យម្ចាស់ទីតាំងហាងបញ្ចាំទាំងនេះ អនុវត្តកាតព្វកិច្ចពន្ធដារដូចមានចែងក្នុងច្បាប់ស្តីពីសារពើពន្ធ និង បទប្បញ្ញត្តិផ្សេងទៀតដែលមានជាធរមាននៃព្រះរាជាណាចក្រកម្ពុជា ។

 

កិច្ចការនេះធ្វើឡើង បន្ទាប់ពីកាលពីចុងខែវិច្ឆិកា ឆ្នាំ២០១៦នេះ លោក ប៉ាង លីដា អភិបាលរងខណ្ឌទួលគោកបានដឹកនាំក្រុមការងារចុះមកជំរុញ ម្ចាស់ហាងបញ្ជាំនៅតាមបណ្តោយផ្លូវ១៩២ សង្កាត់ទឹកល្អក់៣ បានមួយចំនួន និងបន្តឲ្យគ្រប់ហាងបញ្ចាំនៅក្នុងមូលដ្ឋានខណ្ឌទួលគោក ដើម្បីឲ្យម្ចាស់ទីតាំងហាងបញ្ចាំទាំងអស់មានអាជ្ញាបណ្ណអាជីវកម្មទទួលប្រាតិភោគដោយអនុប្បទាន ។ អ្នកកាន់អាជ្ញាបណ្ណត្រូវមាន ទី១អនុវត្តតាមប្រកាសលេខ ០២៨ សហវ.ប្រក ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០១០។ទី ២ អនុវត្តកាតព្វកិច្ចពន្ធដារដូចមានចែងក្នុងច្បាប់ស្តីពីសារពើពន្ធ និង បទប្បញ្ញត្តិផ្សេងទៀតដែលមានជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។ ទី៣ ខ្នាតតូច ដើមទុនចាប់ពី ១០,០០០ ដុល្លារ ដល់ ៥០,០០០ ដុល្លារ ។ យោងទៅតាមច្បាប់ប្រាតិភោគ និង ពាក្យប្រាតិភោគ មានន័យថា ទី១ ការធានា ដល់ម្ចាស់បំណុលក្នុងការប្រមូលឥណទេយ្យរបស់ខ្លួនមកវិញ។ ទី២មធ្យោបាយមួយដើម្បីធានាការសងកាតព្វកិច្ច។ យោងទៅតាមច្បាប់ប្រាតិភោគ និង ពាក្យអនុប្បទាន មានន័យថា ការផ្ទេរសិទ្ធិ ឬទ្រព្យសម្បត្តិរបស់បុគ្គលណាម្នាក់ ដែលជាអនុប្បទាយីទៅឲ្យបុគ្គលម្នាក់ទៀតដែលជាអនុប្បទានិក ៕ ប្រសើរ

 

LEAVE A REPLY

Please enter your comment!
Please enter your name here