ដកលោកឡាយ វណ្ណៈ ទៅក្រសួងមហាផ្ទៃ ដាក់លោក អ៊ូច ភា ជាអភិបាលខេត្ត តាកែវ

ភ្នំពេញ៖ បើយោងតាមព្រះរាជក្រឹត្យរបស់ ព្រះមហាក្សត្រនៃកម្ពុជា ដែលចុះហត្ថលេខាដោយប្រមុខរដ្ឋស្តីទី នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ បានឲ្យដឹងថា លោក អ៊ូច ភា ត្រូវបានតែងតាំងជាអភិបាលខេត្តតាកែវ ជំនួសលោក ឡាយ វណ្ណៈ ត្រូវបានដកចេញពីតំណែង ទៅធ្វើការនៅក្រសួងមហាផ្ទៃ ។

ព្រះរាជក្រឹត្យនេះ បានបញ្ជាក់យ៉ាងដូច្នេះ៖ មាត្រា១៖ ផ្ទេរភារកិច្ចលោក ឡាយ វណ្ណៈ ឋានន្តរស័ក្តិឧត្តមមន្រ្តីថ្នាក់ទី៤ ពីអភិបាល នៃគណៈអភិបាលខេត្តតាកែវ ឱ្យមកបម្រើការងារ នៅទីស្តីការក្រសួងមហាផ្ទៃ។

មាត្រា២៖ តែងតាំង លោក អ៊ូច គា ឋានន្តរស័ក្តិឧត្តមមន្រ្តី ថ្នាក់លេខ៦ ជា អភិបាល នៃគណៈអភិបាលខេត្តតាកែវ៕ ប្រសើរ

 

Leave a Reply

Your email address will not be published. Required fields are marked *