តុលាការតៃវ៉ាន់កាត់ទោសមនុស្ស១២នាក់ជុំវិញការផ្ទុះឧស្ម័នស្លាប់ និងរបួសជាង៣០០នាក់

មន្ត្រីរដ្ឋាភិបាល៣នាក់ក្នុងចំណោម១២នាក់ត្រូវចាប់ដាក់គុកកាលពីថ្ងៃសុក្រទី១១ ខែឧសភា ជុំវិញការផ្ទុះឧស្ម័នមិនធ្លាប់មាននៅតៃវ៉ាន់ ដែលបានសម្លាប់មនុស្ស៣២នាក់ និងរងរបួសជាង៣០០ នាក់កាលពីបួនឆ្នាំមុន ។

គ្រោះមហន្តរាយនៅកណ្តាលទីក្រុង Kaohsiung ភាគខាងត្បូងតៃវ៉ាន់បានផ្ទុះឡើងនិងឆាបឆេះតាមបំពង់ក្រោមដីបង្កឱ្យមានអគ្គីភ័យយ៉ាងខ្លាំង ហើយនៅតាមផ្លូវខ្លះបន្សល់ទុកនូវស្លាកស្នាមកាកសំណល់ ខណៈរថយន្តជនរងគ្រោះខ្លះទៀតបានខ្ទាតទៅជាប់នៅលើដំបូងលអគារ ។

តុលាការក្នុងតំបន់បានថ្លែងការណ៍ថា អតីតមន្ត្រីរដ្ឋាភិបាលរដ្ឋាភិបាលទីក្រុង Kaohsiung ៣នាក់ ក្នុងម្នាក់ៗ ជាប់ទោស៤ឆ្នាំនិង១០ខែ ដោយសារការធ្វេសប្រហែសក្នុងតួនាទីភារកិច្ច បង្កឲ្យមានអ្នកស្លាប់ និងរងរបួស ។

បទល្មើសនេះអាចផ្តន្ទាទោសកម្រិតខ្ពស់បំផុត ជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ។

តុលាការបានរកឃើញថា អតីតមន្ត្រីទាំង៣នាក់នេះ មិនបានពិនិត្យ ពិច័យទៅលើប្រព័ន្ធបំពង់បង្ហូរប្រេងឱ្យបានត្រឹមត្រូវនោះឡើយ ។

សេចក្តីថ្លែងការណ៍បានបន្តថា អតីតមន្ត្រីទាំងនេះ “មិនបានបង្ហាញពីវិប្បដិសារីទេ នៅពេលពួកគេបដិសេធការទទួលខុសត្រូវ ហើយបានបន្ទោសគ្នាទៅវិញទៅមក” ។

ប្រធានក្រុមហ៊ុន LCY Chemical ដែលមានមូលដ្ឋាននៅទីក្រុង Kaohsiung និងបុគ្គលិក៥ នាក់ទៀត ក្នុងម្នាក់ៗជាប់គុក៤ឆ្នាំ ដោយសារមិនបានពិនិត្យបំពង់ក្រោមដីឲ្យបានទៀងទាត់ បំពង់មានស្នាមច្រេះ និងខូចខាត ទើបបង្កឱ្យហេតុការណ៍ផ្ទុះកើតឡើងសម្លាប់មនុស្សបែបនេះ ។

ក្រុមហ៊ុនក៏បានខកខានមិនអនុវត្តតាមនីតិវិធីត្រឹមត្រូវ នៅពេលសាកល្បងការលេចធ្លាយ និងនៅតែបន្តដឹកជញ្ជូនឧស្ម័នទៅរោងចក្ររបស់ខ្លួន ដែលផលិតសារធាតុគីមី និងបាស្ទិក ។

និយោជិតបីនាក់របស់ក្រុមហ៊ុនមួយ ដែលចុះកិច្ចសន្យាដោយក្រុមហ៊ុន LCY Chemical ដើម្បីបញ្ជូនមនុស្សយន្តម្នាក់ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ៤ឆ្នាំនិង៦ ខែដោយសារតែពួកគេខកខានមិនបានកត់សម្គាល់ភាពមិនប្រក្រតី និងបញ្ឈប់ការដឹកជញ្ជូនឧស្ម័ននៅថ្ងៃផ្ទុះ ។

តុលាការបាននិយាយថា ជនជាប់ចោទ “បានធ្វើឱ្យខូចខាតខាងផ្លូវចិត្ត និងរាងកាយយ៉ាងធ្ងន់ធ្ងរទៅលើជនរងគ្រោះ” ប៉ុន្តែការផ្តន្ទាទោសបានពិចារណាផងដែរថា ក្រុមហ៊ុនត្រូវដោះស្រាយជាមួយគ្រួសាររងគ្រោះ ផ្តល់សំណងដល់ពួកគេ។

ប្រធានសមាគមជនរងគ្រោះក្នុងហេតុការណ៍ផ្ទុះឧស្ម័ន ដែលបាត់បង់ឪពុករបស់ខ្លួននៅក្នុងហេតុការណ៍គ្រោះមហន្តរាយផងដែរនោះ បាននិយាយថា វាដល់ពេលហើយដើម្បីបន្តគិតទៅមុខទៀត។

លោក Chen Kuan-rong បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅខាងក្រៅតុលាការថា “រឿងសំខាន់បំផុតគឺសម្រាប់ជីវិតរបស់យើង គឺត្រូវតែគិតគូរទៅមុខទៀត ។ ការដាក់ទោសធ្ងន់ ៗ ពិតជាមិនអាចជួយអ្នករងរបួស ឬក្រុមគ្រួសាររបស់អ្នកស្លាប់នោះទេ” ។

លោកបានស្នើឱ្យរដ្ឋាភិបាលអាចនាំមកនូវការផ្តន្ទាទោស “ស្ថាបនា” បន្ថែមទៀត ដើម្បីផ្តល់អត្ថប្រយោជន៍ដល់ទីក្រុង Kaohsiung ដូចជាការប្រមូលពន្ធខ្ពស់លើ ក្រុមហ៊ុន LCY Chemical ជាជាងការដាក់គុកបុគ្គល ៕

Leave a Reply

Your email address will not be published. Required fields are marked *