អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Najib Razak ត្រូហាមឃាត់មិនឱ្យចេញពីប្រទេស

មន្រ្តីអន្តោប្រវេសន៍និយាយថា អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ណាជីប រ៉ាហ្សាក់ ត្រូវបានហាមមិនឱ្យចាកចេញពីប្រទេស។

នេះកើតឡើងបន្ទាប់ពីលោក Najib បាននិយាយថាគាត់ និងភរិយាមានគម្រោងទៅវិស្សមកាលនៅក្រៅប្រទេសនៅថ្ងៃសៅរ៍។

កាលពីដើមសប្តាហ៍នេះ គណបក្ស Barisan Nasional ដែលជាគណបក្សកាន់អំណាចយូរអង្វែងនៅម៉ាឡេស៊ីរបស់លោក Najib បានទទួលបរាជ័យយ៉ាងជូរចត់នៅក្នុងការបោះឆ្នោតសាកលរបស់ខ្លួន ។

លោក Najib ត្រូវបានគេចោទប្រកាន់ពីបទបង្វែរប្រាក់ 700 លានដុល្លារពីមូលនិធិវិនិយោគរបស់រដ្ឋក្នុងឆ្នាំ 2015 ប៉ុន្តែចាប់តាំងពីពេលនោះមក មិនត្រូវបានអាជ្ញាធរចាត់វិធានការឡើយ ។

កាលពីថ្ងៃព្រហស្បតិ៍ លោក Mahathir Mohamad បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសម៉ាឡេស៊ី ។ លោកបានក្លាយជាអ្នកដឹកនាំដែលមានអាយុចាស់ជាងគេបំផុតនៅលើពិភពលោក ដែលមានអាយុរហូតដល់92 ឆ្នាំ។

លោក Mahathir Mohamad បានមានប្រសាសន៍ថា នឹងមានការស៊ើបអង្កេតយ៉ាងហ្មត់ចត់ទៅលើករណីនអំពើពុករលួយ រួមទាំងរឿងមួយពាក់ព័ន្ធនឹងអំពើពុករលួយមូលនិធិវិនិយោគរដ្ឋ ផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *