មេដឹកនាំអាមេរិក និងកូរ៉េខាងជើងធ្វើកិច្ចចរចាជាប្រវត្តិសាស្រ្ត

លោក Donald Trump និងលោកគីម ជុងអ៊ុន បានក្លាយជាប្រធានាធិបតីទី១របស់អាមេរិក និងមេដឹកនាំកូរ៉េខាងជើង បានជួបប្រជុំគ្នាជាលើកដំបូង ជាព្រឹត្តិការណ៍មិនធ្លាប់មានពីមុនមក បន្ទាប់ពីមានការគំរាមកំហែងគ្នារយៈពេលមួយឆ្នាំកន្លងផុតទៅនោះ ។

ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ មេដឹកនាំទាំងពីរបានចាប់រលាក់ដៃគ្នានៅសណ្ឋាគារប្រណីតមួយ នៅកោះ Sentosa របស់ប្រទេសសិង្ហបុរី បន្ទាប់ពីអស់រយៈពេលជាច្រើនខែ ប្រទេសទាំងពីរបានខិតខំត្រួសត្រាយផ្លូវមួយនេះឡើងវិញ ។

ឥឡូវនេះមេដឹកនាំទាំងពីរបានកំណត់ពិភាក្សាអំពីការបន្ធូរបន្ថយភាពតានតឹង និងការលុបបំបាត់អាវុធនុយក្លេអ៊ែរ។

អ្នកវិភាគបាននិយាយថា លទ្ធផលទំនងជាមិនសម្រេចបានជាផ្លែផ្កាទេ, អ្នកខ្លះទៀតមើលឃើញថា នេះជាជ័យជម្នះរបស់លោកគីម ជុងអ៊ុក ដោយឡែកអ្នកខ្លះទៀតថា នេះជាផ្លូវឆ្ពោះទៅរកសន្តិភាពយ៉ាងពិតប្រាកដ ។

មេដឹកនាំទាំងពីរបានដើរសំដៅទៅរកគ្នាទៅវិញទៅមក ហើយចាប់រលាក់ដៃគ្នា នៅពីមុខទង់ជាតិរបស់សហរដ្ឋអាមេរិក និងកូរ៉េខាងជើង។

នៅក្នុងសេចក្តីអត្ថាធិប្បាយថ្មីៗនៅមុខក្រុមអ្នកសារពត៌មាន លោកប្រធានាធិបតីអាមេរិកបានព្យាករណ៍ថា “ទំនាក់ទំនងដ៏អស្ចារ្យ” ជាមួយលោក គីម ជុងអ៊ុន។

ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំបានថ្លែងថា “ខ្ញុំមានអារម្មណ៍ល្អណាស់ យើងនឹងមានការពិភាក្សាដ៏អស្ចារ្យហើយនឹងទទួលបានជោគជ័យយ៉ាងខ្លាំង។

អង្គុយនៅក្បែរគ្នា មេដឹកនាំទាំងពីរបានញញឹមរាក់ទាក់គ្នាដោយទឹកមុខស្រស់បំព្រង ។

លោកគីម ជុងអ៊ុន បានថ្លែងថា “មិនងាយស្រួលទេ ដើម្បីបានមកទីកន្លែងនេះ … វាមានឧបសគ្គ ប៉ុន្តែយើងបានជំនះឧបសគ្គទាំងនោះហើយដើម្បីបានមកទីនេះ” ។

មេដឹកនាំប្រទេសទាំងពីរនឹងមានកិច្ចប្រជុំមួយទល់នឹងមួយជាមួយអ្នកបកប្រែ មុនពេលទទួលទានអាហារថ្ងៃត្រង់រួមគ្នា។

កិច្ចចរចាដែលមិននឹកស្មានដល់ប៉ុន្មានខែមុននេះ នឹងផ្តោតលើកម្មវិធីនុយក្លេអ៊ែរដ៏ចម្រូងចម្រាសរបស់កូរ៉េខាងជើង ។

អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប្រទេសកូរ៉េខាងជើងបានក្លាយជាប្រទេសដែលមានសម្បូរជីវភាពធូរធារ ហើយឥឡូវនេះ មេដឹកនាំតំណពូជថ្មីបំផុតរបស់ប្រទេសមួយនេះ ត្រូវបានគេចាត់ទុកថា ជាអ្នកនយោបាយដែលគំរាមកំហែងដល់ពិភពលោកដោយសារតែបញ្ហាអាវុធនុយក្លេអ៊ែរ ។

កាលពីឆ្នាំមុន វាជារឿងដ៏កម្រមួយដែលឃើញទង់ជាតិរបស់កូរ៉េខាងជើងបង្ហូតនៅគ្រប់ទីកន្លែងនៅតំបន់អាស៊ី។

ឥឡូវនេះលោ កគីម ជុងអ៊ុន ដែលជាអ្នកដឹកនាំរបបផ្តាច់ការ មានការរិះគន់យ៉ាងខ្លាំង ទៅនឹងការបង្ខំឱ្យធ្វើបាតុកម្មហួសកម្លាំងនោះ ទទួលបានការស្វាគមន៍ និងជំនួបជាមួយឥស្សរជនជាន់ខ្ពស់អាមេរិក ។

លោក Mike Pompeo រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកបានថ្លែងថា សហរដ្ឋអាមេរិក មិនត្រឹមតែព្រមទទួលយក “ការលុបបំបាត់អាវុធនុយក្លេអ៊ែរពេញលេញ និងមិនអាចផ្ទៀងផ្ទាត់បាន”ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវ “ការធានាសន្តិសុខតែមួយគត់”ចំពោះប្រទេសនេះ និងពិភពលោកទាំងមូលផងដែរ ។

ការបញ្ចប់ជាផ្លូវការសង្គ្រាមឧបទ្វីបកូរ៉េក៏អាចត្រូវបានពិភាក្សាផងដែរ។ សង្គ្រាមកូរ៉េពីឆ្នាំ 1950-53 បានស្ងប់ស្ងាត់វិញដោយសារបទឈប់បាញ់ប៉ុណ្ណោះ មិនមែនជាសន្ធិសញ្ញាសន្តិភាពពេញលេញនោះទេ។ លោក ប្រធានាធិបតីដូណាល់ ត្រាំ បានថ្លែងថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ប្រហែលជាអាចជាផ្នែកមួយងាយស្រួលនោះទេ ៕

Leave a Reply

Your email address will not be published. Required fields are marked *