មនុស្សស្លាប់ដោយសារលិចទូកដឹកភ្ញៀវទេសចរនៅថៃ មនុស្សស្លាប់កើនដល់៣៧នាក់ហើយ

មនុស្សស្លាប់ដោយសារលិចទូកដឹកភ្ញៀវទេសចរនៅថៃ មនុស្សស្លាប់កើនដល់៣៧នាក់ហើយគិតត្រឹមថ្ងៃសុក្រ ។ កាលពីថ្ងៃម្សិលមិញក្រុមជួយសង្គ្រោះ បានទាញយកសាកសពចេញពីក្នុងទូកដែលលិច ខណៈក្រុមមុជទឹកកំពុងស្វែងរកអ្នកបាត់ខ្លួន។

នៅលើទូកផ្ទុកមនុស្សសរុប១០៥នាក់ ភាគច្រើនជាជនជាតិចិន ធ្វើដំណើរកម្សាន្ដនៅកោះមួយក្នុងខេត្ដភូកេត ប៉ុន្ដែពេលត្រឡប់មកពីតំបន់កម្សាន្ដវិញ មានខ្យល់ខ្លាំងធ្វើឲ្យរលកមានកម្ពស់ដល់៥ម៉ែត្រ រួចក៏បោកទូកលិចក្នុងទឹកតែម្ដងកាលពីល្ងាចថ្ងៃព្រហស្បតិ៍។

កាលពីថ្ងៃសុក្រអាជ្ញាធរបានបញ្ជាក់ដែរថា មានមនុស្ស៤៨ត្រូវបានជួយសង្គ្រោះ ក្នុងនោះមានភ្ញៀវទេសចរនិងអ្នកបម្រើការលើទូកផងដែរ។ ក្រុមជួយសង្គ្រោះជាច្រើននាក់ ឧបត្ថម្ភាគចក្រនិងនាវាជាច្រើនគ្រឿង បានចូលរួមនៅក្នុងប្រវត្ដិការស្វែងរកអ្នកបាត់ខ្លួន។

គួរបញ្ជាក់ផងដែរថា ការលិចទូកដឹកភ្ញៀវទេសចរនេះ កើតឡើងស្របពេលថៃកំពុងមានហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយកើតឡើងដែរ គឺបាត់ខ្លួនក្មេងៗកីឡាបាល់ទាត់និងគ្រូបង្វឹកសរុប១៣នាក់ នៅក្នុងរូងភ្នំថាំហ្លួងក្នុងខេត្ដឈៀងរ៉ៃ។ ពួកគេបានបាត់ខ្លួនកាលពីថ្ងៃទី២៣មិថុនា ហើយទើបរកឃើញកាលពីថ្ងៃទី០២កក្កដា។ ពេលនេះក្មេងៗទាំងអស់នៅមិនទាន់អាចយកចេញពីរូងភ្នំបាននៅឡើយ៕

 

Leave a Reply

Your email address will not be published. Required fields are marked *