អភិបាលក្រុង San Francisco លោកស្រី London Breed ចូលកាន់តំណែង

0
78

កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ លោកស្រី London Breed បានចូលកាន់តំណែងចៅហ្វាយក្រុង San Francisco របស់សហរដ្ឋអាមេរិក ។ លោកស្រី London Breed គឺជាស្ត្រីស្បែកខ្មៅដំបូងគេដែលកាន់តំណែងដ៏សំខាន់មួយនេះ បន្ទាប់ពីការបោះឆ្នោតកាលពីខែមិថុនា ។

អភិបាលក្រុងរូបនេះមានដើមកំណើតពីគ្រួសារក្រីក្រ នៅសង្កាត់ Western Addition បានសន្យាថា លោកស្រីនឹងដោះស្រាយបញ្ហាបន្ទាន់ ដែលបានធ្វើឱ្យមានការប៉ះពាល់ក្នុងទីក្រុង ដូចជាការខ្វះ លំនៅដ្ឋាន ជាដើម។

លោកស្រី Breed អាយុ៤៣ឆ្នាំ ថ្លែងបែបនេះ នៅទីសាធារណៈមួយ នាទីក្រុង San Francisco ចំពោះមុខទស្សនិកជន ប្រហែល១០០០នាក់ អំឡុងពេលប្រកាសចូលកាន់តំណែងនោះ ។

សូមបញ្ជាក់ថា លោកស្រីបានទទួលតំណែងបន្តពីអតីត ចៅហ្វាយក្រុង Ed Lee ដែលបានស្លាប់ កាលពីខែធ្នូ ឆ្នាំ២០១៧ ។ លោកស្រីក្លាយជាចៅហ្វាយក្រុងទី៤៥ បន្ទាប់ពីបាន ឈ្នះសន្លឹកឆ្នោត៥០,៥៥ភាគរយ នៃការប្រជែងតំណែងការិយាល័យអភិបាលក្រុងកាលពីខែកន្លងទៅនោះ​ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here