អាមេរិកបណ្តេញមន្រី្តការទូតរ៉ុស្សី៣៥នាក់ រុស្ស៊ីប្រកាសសងសឹក

0
210

ម៉ូស្គូ ៖ ខណៈដែលលោក អូបាម៉ា បានបណ្ដេញមន្ត្រីការទូតរុស្ស៊ី ឲ្យចាកចេញពីអាមេរិក ក្នុងរយៈពេល៧២ម៉ោង ជុំវិញការអះអាងថា ម៉ូស្គូ បាន​ជ្រៀតជ្រែកការបោះឆ្នោតជ្រើសប្រធានាធិបតីសហរដ្ឋអាមេរិកនាថ្ងៃ២៩ធ្នូនេះ អ្នកពាក្យរបស់ប្រធានាធិបតី វ្លាឌីមៀរ ពូទីន បាននិយាយថា មូស្គូ រុស្ស៊ីនឹងឆ្លើយតបវិញ ក្នុងរូបភាពផ្សេងៗ ដោយសន្យាថា ការសងសឹករបស់ខ្លួន នឹងបង្កភាពមិនសុខស្រួលដ៏ក្រៃលែង ចំពោះសហរដ្ឋអាមេរិកនោះឡើយ។

លោក Dmitry Peskov ជាអ្នកនាំពាក្យកាសែតប្រធានាធិបតីរុស្ស៊ី បាននិយាយថា ស្របពេលដែលរុស្ស៊ី នៅមិន​អាចនិយាយប្រាប់ នូវអ្វី ដែលនឹងជាការឆ្លើយតប គឺទោះជាមូស្គូដឹងថា នៅទីនេះ គ្មានផ្លូវជាជម្រើសដទៃក៏ដោយ ប៉ុន្តែនឹងធ្វើការបញ្ចេញសកម្មភាព អនុលោមទៅតាមគោលការណ៍នៃការឆ្លើយតបវិញ ជាមួយនឹងវិធានការ​របស់ប្រធានាធិបតីខ្លួនក្នុងពេលបន្តិចទៀតនេះ ៕ ប្រសើរ

LEAVE A REPLY

Please enter your comment!
Please enter your name here