ចាប់ ចោរប្លន់ទូមាស ក្នុងផ្សាររោងក្លឿរម្នាក់ មកធ្វើតម្រាប់តាម

ថៃៈ ចោរប្លន់ទូមាស ក្នុងផ្សាររោងក្លឿរម្នាក់ ត្រូវសមត្ថកិច្ចថៃ​ចាប់ខ្លួនបានហើយ កាលពីម៉ោង១២និង៣០នាទីរសៀល​ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ និងបាននាំខ្លួនជនយក​មកធ្វើត្រាប់ អំពីករណីប្លន់ទូមាស ដែលជនសង្ស័យបានធ្វើសកម្មភាពប្លន់គ្រឿងអល័ង្កា ផលិតធ្វើ​អំពីមាសសុទ្ធ ប្រមាណជាង១៥តម្លឹង ដែលបានដាក់តាំងលក់នៅក្នុងហាងលក់មាសមួយកន្លែង ក្នុងបរិវេណផ្សាររោងក្លឿដោយបានប្រើប្រាស់កាំភ្លើងក្លែងក្លាយ ជាមធ្យោបាយក្នុងការធ្វើសកម្មភាពប្លន់នេះ។

តាមរបាយការណ៍ពីសមត្ថកិច្ចថៃ ឲ្យដឹងថា ករណីប្លន់នេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទី រសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅត្រង់ចំណុចហាងលក់មាសមួយកន្លែង យីហោ “G 99” ក្នុងបរិវេណផ្សាររោងក្លឿ ប៉ែកខាងមុខចំច្រក ឆ្ពោះទៅកាន់ច្រកទ្វារអន្តរជាតិខ្លងលឹក ក្នុងស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ៕ ប្រសើរ

 

Leave a Reply

Your email address will not be published. Required fields are marked *