សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល និងប្រគល់រង្វាន់ដល់សិស្សនិទ្ទេស A

ដើម្បីជាការលើកទឹកចិត្តដល់សិស្សពូកែកម្រិតនិទ្ទេស A ដែលសុទ្ធសឹងជាធនធានដ៏ពិសេសសម្រាប់សង្គមកម្ពុជានោះ សម្តេចតេជោ ហ៊ុន សែន តែបានផ្តល់កាសឲ្យពួកគេបានចូលជួបសំណេះសំណាលដោយផ្ទាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ក្រសួងអប់រំ បានបញ្ជាក់ថា​ សម័យប្រឡង ២០ សីហា ឆ្នាំ២០១៨ កន្លងទៅនេះមានអ្នកប្រឡងជាប់ ៧៦,០៣៤នាក់ ស្មើនឹង ៦៧.០៧ភាគរយ។ ក្នុងនោះបេក្ខជនជាប់និទ្ទេស A មានចំនួន ៤០៨នាក់ និទ្ទេស B ចំនួន ២,២២២នាក់ និទ្ទេស C ចំនួន ៦,០៤១នាក់ និទ្ទេស D ចំនួន ១៥,១៨០នាក់ និងនិទ្ទេស E ចំនួន ៥,២១៨៣នាក់ ៕ ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *