ដុតកម្ទេចសត្វ​ក្រួច​ក្លា​ស្សេប្រមាណ​ជាង​២​តោន​កន្លះ នាំចូលពីវៀតណាម

​ភ្នំពេញ ៖  កាលពី​វេលា​ម៉ោង​៥​ និង​២០​នាទី​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​៦ វិច្ឆិកា កន្លងទៅនេះកម្លាំង​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​កាំកុងត្រូល ក្រោម​ការ​សម្របសម្រួល​ពី​សំណាក់​លោក ខាំ សុ​ផា​រី ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​ប​ង្រា្ក​ប​ករណី​សាច់សត្វ​ក្រួច​គ្មាន​ច្បាប់​អនុញ្ញាតនាំ​ចូល​ពី​ប្រទេស​វៀតណាម រួចយកទៅដុតកម្ទេចចោល   បនញទាប់ពី​ចាប់​ឃាត់​រថយន្ត១​គ្រឿង​ម៉ាក HYUNDIA ពាក់​ស្លាក​លេខ ភ្នំពេញ ៣E៥៨៦៨ នៅ​ចំណុច​ផ្លូវ ជា សុ​ផា​រ៉ា សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ​រក​ឃេ​ី​ញ​ថា ឈ្មួញ​បាន​ដឹក​សាច់សត្វ​ក្រួច​ក្លា​ស្សេប្រមាណ​ជាង​២​តោន​កន្លះ ចូល​មក​បម្រុង​ធ្វើការ​ចែកចាយ​លើ​ទីផ្សារ​កម្ពុជា ។

ក្រោយ​ពេល​ពិនិត្យ​ហើយ​ដឹង​ថា ទំនិញ​នាំ​ចូល​ក្នុង​ប្រទេស​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត និង​ជា​ប្រភេទ​សាច់សត្វ​ដែល​ខូចគុណភាព​ទៅ​ហើយ ទើប​លោក​ព្រះរាជអាជ្ញា​រង សម្រេច​ធ្វើការ​ដកហូត​ដើម្បី​រក្សា​ទុក ។ លុះដល់​រសៀល​ថ្ងៃ​ដដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បង្កើត​គណៈកម្មការ​រៀបចំ​ដុត​កម្ទេច​ចោល នៅ​ទីលាន​ចាក់សំរាម​បឹង​ជេ​ី​ង​ឯក ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​តែ​ម្តង ៕ អូន  ធួក

Leave a Reply

Your email address will not be published. Required fields are marked *