លោកតា ​​ ប្រាជ្ញ​ ឈួន​ ស្ថិត​ក្នុងបន្ទប់សង្រ្គោះបន្ទាន់នៃ​មន្ទីរពេទ្យ​កាល់ម៉ែត​​

 ភ្នំពេញ​៖អធិរាជចាប៉ីដងវែង លោក​តា​ព្រឹទ្ធ​ភិរម្យ​ ប្រាជ្ញ​ ឈួន​ ​​ ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ពី​ខេត្ត​តាកែវ​មក​កាន់​មន្ទីរពេទ្យ​កាល់ម៉ែត​ រាជធានី​ភ្នំពេញនាថ្ងៃ​ទី​៩​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​ នេះ​ ​ បន្ទាប់​ពី​មាន​បញ្ហា​សុខភាពកានតែខ្សោយទៅៗ

​លោកតាកំពុងត្រូវបាន​​ក្រុម​គ្រូពេទ្យ​កំពុង​ធ្វើការ​តាមដានយ៉ាងយកចិត្តទុកដាក់បំផុត​ ។

លោក​តា ប្រាជ្ញ ឈួន មានវ័យ៨៣ឆ្នាំហើយ គឺ​ជា​ចាស់​ព្រឹទ្ធាចារ្យ​ម្នាក់​នៅ​ក្នុង​សិល្បៈ​វប្បធម៌​បុរាណ​ខ្មែរ ផ្នែក​ចាប៉ី​ដង​វែង ដែល​ធ្លាប់​ច្រៀង​ប្រៀន​ប្រដៅកូនចៅខ្មែរ​មិន​តិច​នោះ​ទេ។ កាល​ពី​ឆ្នាំ​មុន សម្ដេច​តេជោ ហ៊ុន សែន ក៏​ធ្លាប់​បាន​ឧបត្ថម្ភ​ជា​ប្រាក់២០​លាន​រៀល សម្រាប់​លោក​តា​ទុក​ព្យាបាល​ជំងឺ​ផង​ដែរ ហើយមកដល់ពេលនេះលោកតាមានសុខភាពកាន់តែដុនដាបទៅ សង្ឃឹមថា សប្បុរសជននឹងជួយលោកតាជាបន្តទៀត ​ ៕ កូនពេជ្រ

Leave a Reply

Your email address will not be published. Required fields are marked *