ព្រះមហាក្សត្រនិងសម្តេចម៉ែយាង បិទជាផ្លូវការ ពិធីអបអរសាទរខួប​២៥ឆ្នាំ នៃការបង្កើតគណៈកម្មាធិការ អន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ

សៀមរាប៖នៅវេលាម៉ោង១០៖២៨នាទីព្រឹក ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨នេះ  ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចម៉ែ ទ្រង់យាងដល់ខេត្តសៀមរាប ដោយសុវត្ថិភាពហើយ តាមជើងយន្ដហោះពិសេស ដើម្បីយាងធ្វើជាព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់ បិទជាផ្លូវការ ពិធីអបអរសាទរខួប​២៥ឆ្នាំ នៃការបង្កើតគណៈកម្មាធិការ អន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ ហៅកាត់ថាអាយ ស៊ី ស៊ី អង្គរ (ICC-Angkor) នៅថ្ងៃទី០៥ ខែធ្នូស្អែកនេះ។

ការយាងដល់ខេត្តសៀមរាបរបស់ព្រះមហាក្សត្រខ្មែរ និងហ្លូងម៉ែ ក៏មានការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅជាទីបំផុត ពីសំណាក់ថ្នាក់ដឹកនាំ នៃរាជរដ្ឋាភិបាលកម្ពុជា, មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស យុវជនកាកបាទក្រហម កាយរិទ្ធិ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះកងផងដែរ។

សូមបញ្ជាក់ថា​ ពិធីអបអរសាទរខួប ២៥ឆ្នាំនៃការបង្កើតគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់អង្គរ ហៅកាត់ថាអាយ ស៊ី ស៊ី អង្គរ (ICC-Angkor) ត្រូវបានបើកដំណើរការជាផ្លូវការ នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយមានការចូលរួមពីឥស្សរជនជាន់ខ្ពស់ មន្រ្តីរាជការជាច្រើននាក់ ៕ ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *