ប្រតិភូកូរ៉េខាងជេីង​ មកសិក្សាស្វែងយល់ពីបច្ចេកទេសបោសសម្អាតគ្រាប់មីន​និងសំណល់ជាតិផ្ទុះពីសង្គ្រាម

ភ្នំពេញ៖ ថ្មីៗនេះកាកបាទក្រហមអន្តរជាតិ បានដឹកនាំប្រតិភូមន្ត្រីកូរ៉េខាងជើង អញ្ជើញមកស្វែងយល់ពីបច្ចេកទេសដោះមីននៅកម្ពុជា ជាពិសេសការដោះគ្រាប់បែកទម្លាក់ពីលើយន្តហោះ របស់អាមេរិក នៅមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) រាជធានីភ្នំពេញ។

ក្នុងឱកាសនោះលោក ហេង រតនា អគ្គនាយកស៉ីម៉ាក់ បានបញ្ជាក់ថា «កាកបាទក្រហមអន្តរជាតិ​ បានដឹកនាំគណ:ប្រតិភូកូរ៉េខាងជេីង​ មកសិក្សាស្វែងយល់ពីបច្ចេកទេសបោសសំអាតគ្រាប់មីន​និងសំណល់ជាតិផ្ទុះពីសង្គ្រាមជាមួយអង្គភាពសុីម៉ាក់។ ហេីយអ្វីដែលគណ:ប្រតិភូកូេរ៉ខាងជេីងចាប់អារម្មណ៍ខ្លាំងគឺបច្ចេកទេសបោសសំអាតគ្រាប់បែកទម្លាក់ពីយន្តហោះ»។

គិតចាប់ពីបើកប្រតិបត្តិការជាង២០ឆ្នាំកន្លងមកនេះ ស៊ីម៉ាក់បានធ្វើការកម្ទេចគ្រាប់មីន និងយុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះ រហូតដល់២.៧លានគ្រាប់ ពោលប្រមាណ៧០ភាគរយ នៃគ្រាប់មីនដែលបន្សល់ទុក និង៥៣ភាគរយ នៃចំនួនផ្ទៃដីសរុបដែលមានគ្រាប់មីន។ ក្នុងនោះមានគ្រាប់បែកចង្កោម និងគ្រាប់បែកទម្លាក់ពីលើយន្តហោះ របស់អាមេរិកនៅកម្ពុជា ៕ ប្រសើរ

Leave a Reply

Your email address will not be published. Required fields are marked *