សម្តេចតេជោដឹកនាំគណៈប្រតិភូ អញ្ជើញទស្សនាការតាំងពិព័រណ៍ ស្តីពីខួប៤០ឆ្នាំ នៃការធ្វើកំណែទម្រង់ និងការបើកទូលាយរបស់ប្រទេសចិន

0
42

(ប៉េកាំង, ចិន)៖  នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចនៅក្នុងប្រទេសចិន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទស្សនាការតាំងពិព័រណ៍ ស្តីពីខួប៤០ឆ្នាំ នៃការធ្វើកំណែទម្រង់ និងការបើកទូលាយរបស់ប្រទេសចិន នៅសារមន្ទីរជាតិក្រុងប៉េកាំង ប្រទេសចិន។

សារមន្ទីរជាតិនៃប្រទេសចិន ស្ថិតនៅខាងកើត នៃទីលានធានអានមេន នៅក្នុងទីក្រុងប៉េកាំងប្រទេសចិន។ បេសកកម្មរបស់សារមន្ទីរ គឺដើម្បីអប់រំសិល្បៈ និងប្រវត្តិសាស្រ្តនៃប្រទេសចិន។ វាត្រូវបានដឹកនាំដោយក្រសួងវប្បធម៌ នៃសាធារណរដ្ឋប្រជាមានិតចិន។ សារមន្ទីរនេះបានបើកឲ្យដំណើរការកាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ១៩៥៩។

លោក Chunfa Wang នាយកសារមន្ទីរជាតិនៃប្រទេសចិន បានជំរាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ពីការដាក់តាំងបង្ហាញនូវពិព័រណ៍រូបថត ស្តីពីសកម្មភាពរយៈពេល៤០ឆ្នាំ នៃកំណែទម្រង់ និងការបើកទូលាយរបស់ប្រទេសចិន។ ពោលចាប់តាំងពីពេលដែលប្រទេសចិនដឹកនាំដោយលោកប្រធានាធិបតី តេង ស៊ីវពីង រហូតមកដល់ដំណាក់កាលពេលបច្ចុប្បន្ន ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ស៊ី ជីនពីង។

ពិព័រណ៍នេះបានបង្ហាញនូវរូបថតជាច្រើនសន្លឹកបង្ហាញពីសកម្មភាពទាំងឡាយរបស់ប្រធានាធិបតី តេង ស៊ីវពីង និងលោកប្រធានាធិបតី ស៊ី ជីនពីង ដែលបានធ្វើការកែទម្រង់ស៊ីជម្រៅ រហូតនាំប្រទេសចិនចេញពីប្រទេសក្រីក្រមួយ រហូតក្លាយទៅជាប្រទេសមហាអំណាចសេដ្ឋកិច្ចលេខ២លើពិភពលោក។

ការតាំងពិព័រណ៍សមិទ្ធផលស្តែងពីសកម្មភាពក្នុងកិច្ចប្រឹងប្រែងអភិវឌ្ឍន៍ប្រទេសនេះ ក៏បានបើកឲ្យប្រជាជនចិន និងភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ចូលទស្សនាផងដែរ៕ ប្រសើរ

 

LEAVE A REPLY

Please enter your comment!
Please enter your name here