សម្ដេចតេជោហ៊ុន សែន បញ្ជាឲ្យរដ្ឋមន្ត្រី កសិកម្ម  នរាករណ៍  យក ដី ដែល មានជម្លោះ រវាង ពលរដ្ឋនិង ឧកញ៉ា ស៊ីវ គង់ ទ្រីវ  មក ជាដីរដ្ឋវិញ

ភ្នំពេញ៖  យោងតាមវេបសាយក្នុងស្រុងមួយបានឲ្យដឹងថា ប្រធាន  ប្រតិភូ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ មកពីគណបក្ស ខ្មែរ ក្រោក បាន សម្តែង ការអបអរសាទរ បន្ទាប់ពី  ប្រមុខរាជរដ្ឋាភិបាលកម្ពុជា  សម្តេចតេជោ សែន   បាន ណែនាំ និង បញ្ជាឲ្យ រដ្ឋមន្ត្រី ក្រសួងកសិកម្ម  នរាករណ៍សេចក្ដីស្នើសុំឆ្វៀលដី  ដែល ជម្លោះជម្លោះ ជាមួយ ពលរដ្ឋ    និង ឧកញ៉ា ស៊ីវ គង់ ទ្រីវ   រហូតដល់មានអំពើ ហឹង្សា     នោះមកជាដីរដ្ឋវិញ ។

លោក សុខ សុវណ្ណ វឌ្ឍនា សាប៊ុង( ហៅ  វីលាម គង្គ័ )  បានសសេរសារ បង្ហោះនៅលើ បណ្តាញ សង្គម កាលពីប៉ុន្មានម៉ោង មុននេះ   ដោយ បា ន សម្តែង ក្តី រីករាយ  សាទរ ទៅនិងលទ្ធិផល  ដែលលោក និងក្រុម កាងារ នៃ  ប្រតិភូ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោ បល់   មកពីគណបក្ស ខ្មែរ ក្រោ ក បានទទួល       បន្ទាប់ ពី រដ្ឋមន្ត្រី ក្រសួងកសិកម្ម  នរាករណ៍សេចក្ដីស្នើសុំឆ្វៀលដី  ដែល ជម្លោះជម្លោះ ជាមួយ ពលរដ្ឋ    និង ឧកញ៉ា ស៊ីវ គង់ ទ្រីវ   រហូតដល់មានអំពើ ហឹង្សា     យក មកជាដីរដ្ឋវិញ    តាមការណែនាំ ដ៏ខ្ពង់ខ្ពស់ របស់ សម្តេចតេជោ សែន ។ ហើយលោក សង្ឈឹមថា  រាជរដ្ឋាភិបាល និង អនុវត្តន ច្បាប់បន្ថែមទៀត លើក្រុមបុគ្គល ជា ប្រព័ន្ធ ដែល អាង អំណាចឃុបឃិតគ្នាយកដីរដ្ឋទាំងនេះ។

យោងតាមសំណេរ លោក ប្រធាន បក្ស ខ្មែរក្រោក  បានឲ្យដឹងថា  «យុត្តិធម៌ពិតជាមាន បន្ទាប់ពីសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ បានរកឃើញតំរុយថា ករណីសាលាខេត្តព្រះសីហនុអនុវត្តន៍សាលដីកាតុលាកាខុសប្រក្រតី រហូតនាំអោយមានការប្រើកម្លាំងប្រដាប់អាវុធនិងទាហានសរុប ៣០០នាក់ ឈានដល់ថ្នាក់ វាយ សំពង បាញ់ ពលរដ្ឋអោយរងគ្រោះនៅភូមិគគី ឃុំ បិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីយកដី «រដ្ឋ» អោយឧកញ៉ា នឹងមន្ត្រីធំនៅពីក្រោយចាំស្រូបផលប្រយោជ៍នោះឥលូវនេះសម្ដេចតេជោ បានសម្រេចណែនាំអោយក្រសួងកសិកម្មធ្វើការនរាករណ៍សេចក្ដីស្នើសុំឆ្វៀលដីនោះមកជាដីរដ្ឋវិញហើយ »

លោក បន្តថា   «ដីនោះជាដីរដ្ឋ ដែលគេបង្កើតស្ថានការណ៍ជំលោះដីធ្លីឈ្លោះដណ្ដើមដីរដ្ឋ ហើយតុលាការសម្រេចដោយឈរលើ ឯកសាគតិយុត្តិមិនប្រក្រតី ក្នុងការកាត់ដីរដ្ឋ អោយឯកជន ដែលដើមបណ្ដឹងមិនមែនជាអាជ្ញាធររដ្ឋ» 

លោក បន្ថែមថា   ករណីនេះក្រុមកាងារ របស់លោក បានតាមដានជិត៤ខែមកហើយ រហូតដល់ពេលអនុវត្តន៍សាលដីកា   ហើយ ក្រុមកាងារ បានចុះស្រាវជ្រាវផ្ទាល់ ឈានដល់មាន ពន្លឺ តម្រុយ  ភស្តុតាង  រៀបជារបាយការណ៍ ២លើក សរុបចំនួន ៧ ទំព័រដាក់ជូនរដ្ឋាភិបាល និងជជែកក្នុងអង្គប្រជុំដេញដោលជាមួយក្រសួងមហាផ្ទៃ    លើ ករណីនេះយ៉ាងស្វិត ស្វាញបំផុតកាលពីថ្មីៗនេះ  ។

សូមរំលឹកថា កាលពីអំឡុង ខែ មករា  រដ្ឋបាលខេត្តព្រះសីហនុបាន បានចុះអនុវត្តសាលដីការ  ប្រគល់ដី ឲ្យ ប្រពន្ធលោកឧកញ៉ា ស៊ីវ គង់ទ្រីវ  នៅភូមិគគីរ ឃុំបិតត្រាង ស្រុក ព្រៃនប់ខេត្តព្រះសីហនុ  បណ្តាលឲ្យមានការបង្ក្រាប និងមានការបាញ់ដោយកាំភ្លើង រហូតមានរបួសមនុស្សម្នាក់ ។

យោងតាមលិខិត របស់លោក វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម ដែលបាន ជម្រាបជូនលោក  យន្ត មីន អភិបាល នៃគណះអភិបាល ខេត្ត ព្រះសីហនុ  កាលពីថ្ងៃទី៣១មករា ឆ្នាំ២០១៩ ហើយចូលដល់សារខេត្តនៅថ្ងៃទី ៦ខែកម្ភះ បានឲ្យដឹងថា  ដោយអនុវត្តតាម ការណែនាំរបស់សម្តេច តេជោនាយករដ្ឋមន្ត្រី       និងដើម្បីបញ្ជៀស បាននូវបញ្ហា  មិនប្រតក្រតី នានា ដែលអាចកើតមានឡើងផ្ទុយ និងបទដ្ឋានគតិយុត្ត  ក្រសួង សម្រេច និរាករណ៏ លើលិខិត កាត់ខ្វៀលផ្ទៃដី ចេញពី គម្រប ព្រៃឈើ ឆ្នាំ២០០២ ទាំង១៩ ករណី  ដែលក្រសួងបានចេញរួច ។ មានន័យ ថា ដី ទាំង នោះនៅតែជា ដីរបស់រដ្ឋ ដដែល គ្មានអ្នកណាមានសិទ្ធកាន់កាប់ឡើយ  ុ៕ ប្រសើរ

 

 

Leave a Reply

Your email address will not be published. Required fields are marked *