ការផ្សព្វផ្សាយដាក់ឲ្យប្រាស់ឱសថHelicon Kit សម្លាប់មេរោគក្នុងក្រពះពោះវៀន

0
32

ភ្នំពេញៈឱសថHelicon Kit ដែលជាប្រភេទឱសថសម្លាប់មេរោគនៅក្នុងក្រពះ​ និងពោះវៀន យ៉ាងមានប្រសិទ្ធភាពបាន​មក​ដល់ ​​ប្រទេសកម្ពុជា​ហើយ បន្ទាប់ពីគេដឹងថា ជំងឺក្រពះ​ និងពោះ​វៀន និងសរីរាង្គ​រំលាយអាហារកំពុងកើតមាននៅកម្ពុជា​នៅឡើយ ។

នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ឱសថHelicon Kit នាព្រឹកថ្ងៃសៅរ៍ ១២កើត ខែមាឃ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែ កុម្ភៈ ឆ្នាំ ​២០១៩ ដែលប្រព្រឹត្តទៅ​នៅសណ្ឋា​គារ ភ្នំពេញ ដែលមានការចូលរួមពី វេជ្ជបណ្ឌិត-គ្រូពេទ្យជំនាញក្រពះ ពោះវៀន មកពីប្រទេស​ឥណ្ឌា និង វេជ្ជបណ្ឌិតខ្មែរធ្វើការនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ជាច្រើននាក់ផងដែរ ។

ក្នុងពេលនោះលោក វេជ្ជបណ្ឌិត Ziad Rahman ប្រធានគ្រប់គ្រងទីផ្សារទូទៅ នៃ General Pharmaceuticals Ltd. បានលើកឡើងថា ការរស់នៅប្រមូលផ្តុំ ស្ថានភាពសេដ្ឋកិច្ចសង្គម​នៅមាន កម្រិតទាប កង្វះក្បួនអនាម័យមូលដ្ឋាន បានចោឬជាបញ្ហាចម្បងមួយដែលធ្វើឲ្យមាន​ការឆ្លងមេរោគបាក់រឺរីរ៉ាំរ៉ៃដែលបង្កឡើងដោយ មេរោគ Helicobacter pylory ឬត្រូវបានគេស្គាល់ ដែរថា H.pylory ។

បើតាមតួលេខមានប្រជាជន៥០ទៅ៧៥ភាគរុទូទាំងពិភពលោក និង៧០ភាគរយ នៃប្រជា​ជន​តាមប្រទេសកំពុងអភិវឌ្ឍន៍កំពុងរងគ្រោះដោយមេរោគ H.pylory បង្កឲ្យមានជំងឺមួយចំនួន ដូចជាជំងឺរលាកក្រពះ រលាកបេះដូង រលាកបំពង់អាហារ ដំបៅពោះវៀនធំ មហារីកនិងជំងឺ​ជាលិកា Mucosa ជាដើម ។ ជាងនេះទៀត ប្រហែល៧៦ ទៅ៩៥ភាគរយនៃជំងឺមហារីកក្រពះ និង៩០ភាគរយនៃជំងឺមហារីកពោះវៀនធំ ត្រូវបានគេរកឃើញថា បង្កឡើងដោយការឆ្លង​មេរោគ H.pylory ។ មេរោគនេះចម្លងពីមនុស្សម្នាក់ ទៅម្នាក់ទៀតតាម រយៈទឹកមាត់ ។ ដូច្នេះហើយទើបក្រុមហ៊ុនឱសថនៃ General Pharmaceuticals Ltd. សហការជាមួយក្រុមហ៊ុន Vimpex Limited Cambodia សម្ពោធដាក់ឲ្យប្រើប្រាស់ឱសថ យ៉ាងមានប្រសិទ្ធភាពHelicon Kit  នេះឡើង បន្ទាប់ពីស្រាវជ្រាវរកវត្ថុដើម ពីប្រទេសល្បីៗក្នុងពិភពលោក និងនាំចេញជាសកល ទៅប្រទេស២៦ក្នុងពិភពលោក និងចុះបញ្ជីក្នុងប្រទេសចំនួន១៧៨ ។

ជាមួយគ្នានេះដែរលោកវេជ្ជបណ្ឌិត  ឆាយ គឹមប៉ាវ ប្រធានផ្នែកជំងឺ ប្រដាប់រំលាយអាហារនៃ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានពន្យល់ពីវិធីសាស្រ្តបង្រួបបង្រួមដើម្បីលប់​បំបាត់​មេរោគH.pylory  ដោយប្រើប្រាស់ឱសថ Helicon Kit យ៉ាងមានប្រសិទ្ធភាពនោះ ។ លោកវេជ្ជបណ្ឌិត  ឆាយ គឹមប៉ាវ បញ្ជាក់ថា យ៉ាងណាការប្រើប្រាស់ Helicon Kit ដើម្បីសម្លាប់ មេរោគH.pylory  នេះក៏ត្រូវតែឆ្លងកាត់ការពិសោធជាមួយគ្រូពេទ្យជំនាញរួចហើយផងដែរ៕ ហ ថារិទ្ធ

LEAVE A REPLY

Please enter your comment!
Please enter your name here