ឆ្នាំ២០១៨កម្ពុជានាំចេញចេកអំបូងលឿងជាង១ម៉ឺនតោន និងស្វាយកែរមៀតប្រមាណជាង១ម៉ឺនតោន ទៅកាន់ទីផ្សារអន្តរជាតិ

ភ្នំពេញ៖ លោករដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា នៅឆ្នាំ២០១៨កន្លងទៅ កម្ពុជាបាននាំចេញចេកអំបូងលឿងជាង១ម៉ឺនតោន និងស្វាយកែរមៀតប្រមាណជាង១ម៉ឺនតោន ទៅកាន់ទីផ្សារអន្តរជាតិ។ ដោយឡែកសម្រាប់ដំណាំស្រូវវិញ កម្ពុជាបានផលិតកស្រូវបាន១០.៨លានតោន ហើយបានធ្វើការនាំចេញអង្ករ ៦២៦ពាន់តោន។ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្បញ្ចាក់ឲ្យដឹងបែបនេះខណៈលោកចូលរួម ក្នុងវេទិកាសាធារណៈ ស្តីពីវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំឡើងនៅទីស្តីការក្រសួងថ្ងៃទី២៦ ខែកុម្ភៈនេះ។

លោក វេង សាខុន បញ្ជាក់ថា ថ្មីៗនេះកម្ពុជាបាននាំចេញបន្លែស្រស់ ទៅកាន់ទីផ្សារសហភាពអឺរ៉ុបបានជាង៣៣តោន ដែលនេះជាមោទនភាពនៃការសម្រេចបាននូវគោលនយោបាយ របស់រាជរដ្ឋាភិបាល ក៏ដូចជារបស់ក្រសួងក្នុងការជំរុញកំណើនផលិតកម្មកសិកម្មក្នុងស្រុក ជំរុញការនាំចេញលើកកម្ពស់សក្តានុពល ក្នុងការប្រកួតប្រជែងទីផ្សារទាំងក្នុង និងក្រៅប្រទេស។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងបាន និងកំពុងបន្តផ្សព្វផ្សាយពូជដំណាំមានផលិតភាពខ្ពស់ធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុ ឆ្លើយតបតាមតម្រូវការទីផ្សារ ព្រមទាំងការអនុវត្តបច្ចេកវិទ្យាសមស្រប ការអនុវត្តកសិកម្មល្អ (GAP) ការអនុវត្តចិញ្ចឹមសត្វល្អ ការបង្កាត់ពូជសិប្បនិម្មិត ការអនុវត្តវារីវប្បកម្មល្អ នៅក្នុងខ្សែច្រវាក់ផលិតកម្មកសិកម្ម ដែលជាធាតុចូលប្រកបដោយសក្ដានុពលសម្រាប់ លើកកម្ពស់ការនាំចេញ ៕ ប្រសើរ

 

Leave a Reply

Your email address will not be published. Required fields are marked *